Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
5399 | 19736148

កម្មវិធីពិសេសនៅរដូវក្តៅរបស់ Look and walk ឆ្នាំ ២០១៥ #2 - (Korea Tour)
 | Holiday Journal
Last Modified : 2017/02/17

Travel regions : South Korea
 | Hits : 259024
https://blog.lookandwalk.com/en/blog/mazinguide/2209/trackback

កម្មវិធីពិសេសនៅរដូវក្តៅរបស់ Look and walk ឆ្នាំ ២០១៥ #2


២ តើយើងគួរទៅទីណា --ទឹកឈូ/ផ្ទះនៅក្នុងព្រៃ


នៅពេលដែលយើងនិយាយពីពេលសម្រាកនៅរដូវនោះ រឿងដែលយើងនឹងគិតដល់នោះគឺសមុទ្រ ប៉ុន្តែក៏មានមនុស្សជាច្រើនចង់ទៅលេងនៅក្នុងព្រៃដែរ។ ដោយសារតែយើងអាចរីករាយជាមួយភាពដ៏ត្រជាក់ស្រួលដែលមាននៅក្នុងព្រៃនិងនៅទឹកឈូ។ នៅទឹកឈូមានខ្យល់ដែលបក់យ៉ាងត្រជាក់ ដែលវាមានភាពទាក់ទាញម្យ៉ាងម្នាក់ខុសពីនៅឯសមុទ្រ។ធែពែក នៅខាំងវ៉ុន



ព្រៃធម្មជាតិធែពែកកូវ៉ុន


ទោះបីជានៅក្នុងព្រៃធែពែកនេះមានអ្នកទេសចរណ៍មកលេងនៅគ្រប់រដូវក៏ដោយ តែនៅទីនេះ ជាកន្លែងមួយដែលមានមនុស្សមកលេងយ៉ាងច្រើននៅរដូវររងា។ ដូច្នេះនៅទីនេះមិនមានកន្លែងសម្រាប់ស្នាក់ច្រើនប៉ុន្មានទេបើប្រៀបធៀបទៅនឹងកន្លែងដទៃទៀត។ ទោះបីជានៅកន្លែងសម្រាកតូចនៅក្នុងព្រៃនេះក៏ដោយ ក៏មានពិបាកក្នុងការកក់បន្ទប់ដែរ។



NV11, VLUU NV11 | f/3.7 | iso 80 | 2007:02:03 00:56:41 | reserved | 7.8mm





ទីតាំងៈ ព្រៃធម្មជាតិធែពែកកូវ៉ុន ឆល់អាំតូង ធែពែកស៊ី ខាំងវ៉ុនដូ


Map



កន្លែងអានអត្ថបទដែលទាក់ទង

បឹងគូមូន


នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះកន្លែងដែលមានទឹកទន្លេហូរឆ្លងកាត់នោះគឺនៅទីនេះ។ វាគឺជាបឹងគូមូនដែលស្ថិតនៅក្នុងទីក្រុងធែពែក។ វាគឺជាកន្លែងដែលទឹកហូរមកពីផ្នែកខាងលើនៃទន្លេណាក់តូងហើយដោយសារតែវាបានហូរអស់រយៈពេលយ៉ាងយូរដែលវាបានប៉ះថ្មរហូតដល់មានប្រហោង។ ដោយសារតែវាបានហូរលើថ្មរហូតដល់មានប្រហោង ដែលបង្កើតបានជាច្រកចូល ហើយគេក៏បានដាក់ឈ្មោះវាថា គូម៉ងសូ គូមូនសូ ។ ហើយនៅជិតៗកន្លែងនេះត្រូវបានគេចាត់ទុកថាជាកន្លែងទេសចរណ៍ធម្មជាតិ លេខ ៤១៧។


ទីតាំងៈ សាន6-3 ថូងចំថូង ធែពែកស៊ី ខាំងវ៉ុនដូ

Map



កន្លែងអាចអត្ថបទដែលទាក់ទង



រូងភ្នំយ៉ូងយ៉ន


រូងភ្នំយ៉ូងយ៉នមានកំពស់៩២០ម៉ែត្រពីសមុទ្រ ដែលធ្វើអោយវាបានក្លាយទៅជារូងភ្នំធម្មជាតិមួយដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េ។ ហើយនៅក្នុងប្រទេសកូរ៉េ រូងភ្នំដែលមានទំហំធំជាងគេនោះគឺ រូងភ្នំមួយដែលស្ថិតនៅ សាមឆក ខាំងវ៉ុនដូ ដែលរូងនោះមានឈ្មោះថា រូងភ្នំហ្វាន់សនគូល (ដែលគេបានចូលទៅស្រាវជ្រាវមកដល់ពេលនេះមានប្រវែង ៦គីឡូម៉ែត្រកន្លះ ហើយប្រវែងដែលមិនទាន់ចូលដល់មានប្រវែង ២គីឡូម៉ែត្រទៀត)។ រូងភ្នំយ៉ូងយ៉ននេះមានបណ្តោយប្រវែង៦០០ម៉ែត្រ ហើយមានជំរៅសរុបប្រហែលជាមួយគីឡូម៉ែត្រ ដែលគេចាត់ទុកថាវាគឺជារូងភ្នំតូចមួយប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរូងភ្នំនេះមាន សំណើមនិង រុក្ខជាតិធម្មជាតិជាច្រើន បើសិនជាយើងប្រៀបធៀបទៅនឹងរូងភ្នំដទៃទៀតទៅ វាមានប្រពន្ធ័បរិស្ថានវិទ្យាមានការវិវត្ត៍យ៉ាងល្អ ហើយវាគឺជារូងភ្នំមួយដែលមានអាយុដ៏ចំណាស់ ដែលនៅក្នុងរូងភ្នំនោះមាន ថ្មស្រួចៗ សរសរថ្ម និងផ្កាថ្មដែលដុះនៅក្នុងរូងភ្នំ ជាច្រើនដែលដុំបានល្អ នឹងមានសភាពរឹងមាំទៀតផង។




ទីតាំងៈ ធែពែករ៉ូ ២៨៣-២៩(ហ្វាឆុនដូង) ធែពែកស៊ី ខាំងវ៉ុនដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងហាងអាហារដែលនៅជិត


ហាងលក់អាហារ ធូប៊ូចូរីម ឆូម៉ាក់ខូខាល់ធូ


ហាងលក់ម្ហូបសាច់មាន់ មូលតាក់កាល់ប៊ី សូងអ៊ីតាក់កាល់ប៊ី




ផ្យងឆាង ខាំងវ៉ុនដូ


ព្រៃធម្មជាតិឆងធែសាន


ភ្នំឆងធែដែលមានកំពស់ខ្ពស់ពីទឹកសមុទ្រប្រវែង ១២០០ម៉ែត្រ ដែលនៅទីនោះមានឧទ្យានព្រៃធម្មជាតិដ៏ក្រាស់មួយដែលបានមកពីការផ្សំគ្នារវាងព្រៃធម្មជាតិនិងព្រៃសុប្បនិមិត្តន៍។ បើសិនជាយើងចេញដំណើរពីទីក្រុងសេអ៊ូល ជិះតាមផ្លូវជាតិដែលមានឈ្មោះថា យ៉ងតូង ប្រហែលជា ១៦២គីឡូម៉ែត្រ បន្ទាប់មក ធ្វើដំណើរតាមផ្លូវបង់ប្រាក់ ប្រហែលជា៩គីឡូដែលចំណាយពេលប្រហែលជា១០នាទី យើងនឹងអាចឃើញនូវកន្លែងដែលភា្ជប់មួយដែលមានសភាពល្អមែនទែន។


នៅទីនេះមានដើមឈីខ្ពស់ៗដុះជាច្រើន ប៉ុន្តែភាគច្រើននោះគឺមានដើមស្រល់ដែលបានដុះច្រើនណែនណាន់តាន់តាប់ ព្រមទាំងមានសត្វព្រៃដូចជាសត្វកំប្រុកជាច្រើន ដែលធ្វើអោយក្មេងៗជាច្រើនដែលមកនៅទីនេះមានការងឿងឆ្ងល់នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារតែវាជាព្រៃមួយដែលមានផ្លូវសម្រាប់ដើរកំសាន្តដែលមានដើមស្រល់ដុះនៅសងខាងផ្លូវវាធ្វើអោយអ្នកដែលមកដើរកំសាន្តនៅទីនេះមានការពេញចិត្តមែនទែន។ លើសពីនេះទៅទៀត ដោយសារតែវាគឺជាកន្លែងមួយដែលគ្រប់គ្រងដោយរដ្ឋផ្ទាល់ ដូច្នេះហើយតម្លៃនៃកន្លែងសម្រាកមានតម្លៃថោកសមរម្យ ម្យ៉ាងទៀតយើងអាចមកលេងនៅទីនេះដោយការវិលល្ងាចវិញក៏បានដែរ។



កន្លែងអានអត្ថបទដែលទាក់ទង



ទឹកឈូហ៊ឹងឆង, ផ្លូវហ្យូសក់មូនហាក់ពែករីគីល


នៅក្នុងរវាងផ្លូវហ្យូសក់មូនហាក់ពែករីគីល មានខ្សែផ្លូវទីមួយ ដែលបើសិនជាយើងធ្វើដំណើរទៅតាមទឹកឈូហ៊ឹងឆងទៅ យើងនឹងឃើញមានផ្លូវសម្រាប់ដើរតូចមួយ ហើយយើងអាចសម្រាកនៅក្បែរទន្លេមមួយដែលនៅជិតនោះមានថ្មមានរាងសំប៉ែតដ៏ធំមួយដែលយើងអាចអង្គុយលេងបាននៅទីនោះ ព្រមទាំងអាចថតរូបលេងបាន ហើយយើងក៏អាចអង្គុយដាក់ជើងចូលទៅក្នុងទឹកទន្លេលេងបានទៀតផង។


Canon EOS 550D | f/9.0 | iso 100 | 2015:06:09 12:10:08 | Flash did not fire, compulsory flash mode | 17mm

ទីតាំងៈ (កន្លែងចេញដំណើរ អ៊ីហ្យូសក់ ស៊ែងកា) ឆាងថូងរី ៦៨១ ផូងផ្យនម្យ៉ន ផ្យងឆាងគូន ខាំងវ៉ុនដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងញ៉ាំអាហារដែលនៅជិត


អូសាំប៊ូលកូគី សានឈែរ៉ាំង ហ្វាល់ធែរ៉ាំង



Canon EOS 550D | f/5.0 | iso 2500 | 2015:06:09 19:44:23 | Flash did not fire, compulsory flash mode | 50mm

ហាងលក់មី មែមីលគូកស៊ូ ភូលែអ៊ឹម



Canon EOS 550D | f/4.0 | iso 400 | 2015:06:09 14:15:13 | Flash did not fire, compulsory flash mode | 17mm

ហ្វាំងធែយ៉ូរី គឹមឆនហ្វ៊ែក្វាន់


Canon EOS 550D | f/4.0 | iso 640 | 2015:06:10 14:23:06 | Flash did not fire, compulsory flash mode | 17mm

ខាផ្យង ខាំងវ៉ុនដូ


កោះណាមី


កោះណាមីគឺជាកន្លែងមួយដែលតំនាងអោយកន្លែងទេសចរណ៍នៅខាំងវ៉ុនដូ ដែលនៅទីនេះយើងអាចរីករាយជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ បាននៅគ្រប់រដូវទាំងអស់។


យើងអាចមកកំសាន្តរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតរបស់កោះណាមីនេះ ទោះបីជាយើងមកលេងនៅទីនេះតែមួយថ្ងៃក៏ដោយ ក៏យើងអាចសាកល្បងនូវអាហារជាច្រើនប្រភេទ ការតាំងពិពណ៌ជាច្រើន ព្រមទាំងមានកន្លែងសម្រាប់ស្នាក់នៅផងដែរ។


លើសពីនេះទៅទៀត នៅក្បែរកោះណាមីនេះ យើងក៏អាចកំសាន្តជាមួយនឹងការលេងកីឡានៅក្នងទឹកដូចជា ការជិះទូក នឹងការជិះស្គីលើទឹកទៀតផង។



ទីតាំងៈ កោះណាមី ណាមីសមគីល ១ ណាំសានម្ញន ឈូនឆនស៊ី ខាំងវ៉ុនដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងដែលសម្រាប់ញ៉ាំអាហារដែលនៅជិត


ហាងអាហារហាន់អ៊ូម្យ៉ងកា




កោះជែជូ


ទឹកឈូប៉ាងសងមូន


ដោយសារតែវាជាកន្លែងមួយដែលមិនមានមនុស្សច្រើនទៅលេងទើបវាអាចរក្សាបាននូវសភាពបែបធម្មជាតិ ហើយទឹកឈូប៉ាងសងមូនគឺជាកន្លែងមួយដែលយើងអាចទទួលបានបទពិសោធន៍ពីរឿងជាច្រើនដែលចំណែកជាច្រើន ដែលឈ្មោះរបស់ត្រូវបានគេដាក់ដោយយោងទៅតាមរឿងព្រេងកាលពីសម័យដើម។


បើសិនជាយើងដើរទៅតាមផ្លូវទឹកឈូនេះ យើងនឹងអាចមានអារម្មណ៍ដ៏អាថ៌កំបាំងមួយដែលទាក់ទងទៅនឹងឈ្មោះរបស់វា។



ទីតាំងៈ អូរ៉ាអ៊ីតូង ៣៨១៩-១១ ជែជូស៊ី ជែជូធឹកប្យ៉ុលឆាឈីដូ

Map



ព្រៃធម្មជាតិឆុលមូល



ព្រៃធម្មជាតិឆុលមូលមានទីតាំងស្ថិតនៅ ប៉ូងគែតូង របស់ទីក្រុងជែជូ។ នៅក្នុងព្រៃនេះមានដើមស៊ីដាដែលមានអាយុចាប់ពី ៤០ទៅ៥០ឆ្នាំ ដុះយ៉ាងច្រើន ព្រមទាំងនៅរដូវក្តៅវិញ យើងអាចទៅស្រូបយកខ្យល់អាកាសដ៏ត្រជាក់ស្រួលដែលបក់មកពីនាយសមុទ្រ។ ហើយនៅក្នុងព្រៃនោះមានកន្លែងជាច្រើនដូចជា ផ្ទះដែលសង់នៅក្នុងព្រៃ មជ្ឈមណ្ឌលវប្បធម៌សាលីម ទឹកបរិសុទ្ធធម្មជាតិដែលចេញពីដី ត្រពាំង វាលស្មៅ បន្ទប់សម្រាប់ធ្វើកម្មវិធីប្រជុំនានា កន្លែងធ្វើសរសៃបាតជើង ផ្លូវដីដែលដើរទៅអាចនឹងមានអាយុវែង ព្រមទាំងមានកន្លែងផ្សេងៗដទៃទៀត ដែលអាចអោយ អ្នកមកលេងនៅទីនេះជាលក្ខណៈក្រុមគ្រួសារ ឬក៏ជាលក្ខណៈគូរសង្សារ មកកំសាន្តនៅទីនេះយ៉ាងសប្បាយរីករាយ។




ទីតាំងៈ ប៉ូងគែថូង សាន៧៨-១ ជែជូស៊ី ជែជូធឹកប្យ៉ុលឆាឈីដូㅂ





កន្លែងអានអត្ថបទដែលទាក់ទង



ផ្លូវដីក្រហមនៅក្នុងព្រៃ ពូលគឹនអូរឹម


ផ្លូវដីក្រហមនៅក្នុងព្រៃ ពូលគឹនអូរឹម គឺជាកន្លែងមួយដែលមួយដូចជាកំពុងតែធ្វើដំណើរនៅក្នុងភាពស្រមើស្រមៃអញ្ចឹងនៅពេលដែលយើងជាន់ទៅលើដីដែលមានពណ៌ក្រហមដិតបែបនេះ។




ទីតាំងៈ កាស៊ីរី សាន១៥៨ ផ្យូសនម្ញន សរឃ្វីផូស៊ី ជែជូធឹកប្យ៉ុលឆាឈីដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង

ទឹកឈូថូនលែខូ, ទឹកជ្រោះវ៉ុនអាំង


នៅព្រំប្រទល់រវាង សាងហ្យូថូងនិងថូផ្យងថូង នៃទីក្រុងសរឃ្វីផូ របស់កោះជែជូដូ គឺជាកន្លែងមួយដែលនៅពេលរដូវក្តៅ មនុស្សម្នាចូលចិត្តទៅលេងទឹកនៅទឹកឈូថូនលែខូ។ ឈ្មោះថាថូនលែខូនេះបានមកពី រឿងមួយដែលនិយាយថា សត្វជ្រូកមួយក្បាលដែលបានទៅផឹកទឹកនៅមាត់អូរមួយ។ វាជាកន្លែងមួយដែលល្អមួយសម្រាប់ក្រុមគ្រួសារមកលេងទឹកនៅរដូវក្តៅដែលទឹកនៅទីនោះមានពណ៌ខៀវថ្លាឆ្វង់ ហើយព្រមទាំងមានខ្យល់ត្រជាក់បក់យ៉ាងស្រួលទៀតផង។


ទីតាំងៈ សាងហូតូង ១៤៦៣ សរឃ្វីផូស៊ី ជែជូធឹកប្យ៉ុលឆាឈីដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងញ៉ាំអាហារដែលនៅជិត


ហាងលក់មី អូលលែគូកស៊ូ



iPhone 5 | f/2.4 | iso 125 | 2015:06:10 18:17:35 | Flash did not fire, compulsory flash mode | 4.12mm


យូកគែចាំង, ករភូម ភឺរាន់ឈីនឹងផាស្តា ថូម៉ូ, សាមមូគូក
ជូសាំងឆុលលី ហ្វ៊ែគូកស៊ូ, ឆារីថូមហ្វ៊ែ ប៉ធឹលជីប, ហ៊ែមូលថាំង ហាហ្យូអរឆូនឃែស៊ីកតាំង
សូហ៊ីនែ ហ៊ែសានមូលឆនគូក
ហាលីម ខាល់គូកស៊ូ អារូយ៉ូ



កន្លែងទេសចរណ៍នៅកោះជែជូដែលយើងចង់ណែនាំ

Tourist attraction Recommendations for the journey with family in Jeju
Tourist attraction Recommendations for the journey with parents in Jeju
Tourist attraction Recommendations for the journey alone in Jeju
Tourist attraction Recommendations for foreign tourists in Jeju


ស៊ូនឆាំង នៅទីក្រុងឆនប៊ូក


ឧទ្យានជាតិខាំងឆនសាន


ភ្នំខាំងឆនសានគឺជាភ្នំមួយដែលគេបានប្រៀបធៀបថាវាស្អាតប្រហាក់ប្រហែលនឹងជ្រលងសូគឹមខាំងនៅហូណាម ដែលនៅភ្នំនេះមានព្រៃយ៉ាងក្រាស់ដែលមានទឹកឈូ ព្រមទាំងមានទឹកជ្រោះតូចនឹងធំជាច្រើន។

ឈ្មោះថាខាំងឆនសាននេះបានដាក់ដោយពឹងទៅលើអត្ថន័យមួយដោយពឹងផ្អែកទៅលើគំនិតនៃភូមិសាស្រ្តនៃទឹកឈូមួយដ៏ស្រស់ស្អាតមួយយោងទៅតាមប្រវតិ្តសាស្រ្តនៃសម័យកាលស៊ីលឡា។ ហើយនៅទីនេះវាក៏មានចរន្តទឹកហូរចំនួនពីរដែលពួកវាគឺជាសរសែឈាមរបស់ទន្លេសមឈីនកាំង និង ទន្លេយ៉ងសាងកាំង របស់តំបន់ហូណាម។



ទីតាំងៈ ឆងគែរី សាន៣២៤ ផាល់តក់ម្ញ៉ន ស៊ូនឆាងគូន ឆនប៉ូក

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងញ៉ាំអាហារដែលនៅជិត

ហាងអាហារ ឆនជូ សនប៊ីស៊ីកតាំង





ឈែឆន ឈូងប៉ូក



ស្រះស្តុកទឹកអ៊ឹយរីមជី


ស្រះស្តុកនេះបានសាងសង់ឡើងនៅសម័យកាលនៃនគរទាំងបី ដែលគេហៅថា សាមហាន់ស៊ីទែ ដែលវាគឺជា កន្លែងស្តុកទឹករបស់គីមជែ ទំនប់ទឹកជំនន់របស់មីលយ៉ាង ហើយយើងអាចហៅវាថាជាកន្លែងប្រពន្ធ័ធារាសាស្រ្តមួយដ៏ល្អបំផុតមួយនៅក្នុងប្រទេសកូរ៉េនេះ។ ស្រះនេះមានប្រវែង ១,៨គីឡូម៉ែត្រ នឹងមានចំណុះ ៥០ម៉ឺនម៉ែត្រគូប ព្រមទាំងមានជំរៅ១៣ម៉ែត្រ ហើយយើងអាចចាត់ទុកវាថាជាស្រះមួយដែលមានទំហំធំ។


យើងអាចដើរកំសាន្តលេងនៅក្បែរស្រះនេះបាន ហើយយើងក៏អាចស្ទូចត្រីលេងនៅទីនេះបានផងដែរ។


ទីតាំងៈ ម៉ូសានតូង ២៤១ ឈែឆនស៊ី ឈូងឆនប៉ូកដូ

Map



កន្លែងដែលអាចអានអត្ថបទដែលទាក់ទង


កន្លែងលេងកីឡាទឹកឈែឆន នៅបឹងឆងភូងហូ


នៅឈែឆន មានបឹងមួយដែលមានឈ្មោះថា បឹងឆងភូងហូ ដែលមានទំនាក់ទំនងការជាមួយនឹង ក្រុមហ៊ុនកីឡាលើងនៅលើទឹក។ ហើយកីឡាទាំងនោះមានដូចជា កីឡាលោតសំយ៉ុងចុះក្រោមពីទីខ្ពស់ ការជិះខ្សែពួរសណ្តោង ម៉ូតូទឹក ជិះទូកចេក ជិះម៉ូណូរេល និងមានកីឡាជាច្រើនប្រភេទទៀត ដែលយើងអាចលេងកំសាន្តជាមួយពួកវាបាននៅក្បែរបឹងនឹងនៅក្នុងបឹងនេះបាន។




ទីតាំងៈ សងនែរី ១៦៩-៦ គឹមសងម្ញ៉ន ឈែឆនស៊ី ឈូងឆនប៉ូកដូ

Map



កន្លែងអានអត្ថបទដែលទាក់ទង



កន្លែងដែលញ៉ាំអាហារដែលនៅជិត


ហាងនំបុ័ងកាហ្វេ នូរីម៉ាអ៊ឹល នឹង ផ្សារនែថូឆនថូងស៊ីចាំង


តំបន់ដែលយើងចង់ណែនាំ



ពត៌មានអំពីពិធីបុណ្យរដូវក្តៅនានា នៅក្នុងឆ្នាំ២០១៥

ពិធីបុណ្យ វប្បធម៌ ពិធីបុណ្យភាពយន្ត និង ពិធីបុណ្យប្រគុំតន្ត្រី

[១៤.០៧.២០១៥ រហូតដល់ ០៤.០៨.២០១៥] ពិធីបុណ្យតន្ត្រីអន្តរជាតិនៅធែខ្វាន់រ្យ៉ង

[១៦.០៧.២០១៥ រហូតដល់ ២៦.០៧.២០១៥] ពិធីបុណ្យភាពយន្តហ្វ៊ែនតាស្ទីកអន្តរជាតិនៅប៊ូឆុន

[២៤.០៧.២០១៥ រហូតដល់ ២៦.០៧.២០១៥] ពិធីបុណ្យប្រគុំតន្ត្រីរ៉ក់ ប៊ែលលីនៅអានសាន

[០៧.០៨.២០១៥ រហូតដល់ ០៩.០៨.២០១៥] ពិធីបុណ្យប្រគុំតន្ត្រីរ៉ក់ ភែនតាផតនៅអ៊ីនឆុន

[១៥.០៨.២០១៥ រហូតដល់១៣.០៨.២០១៥] ពិធីបុណ្យភាពយន្តនឹងតន្ត្រីអន្តរជាតិនៅឈែឆុន

ពិធីបុណ្យទឹក ពិធីបុណ្យទន្លេ នឹងពិធីបុណ្យសមុទ្រ

[១៧.០៧.២០១៥ រហូតដល់ ២៦.០៦.២០១៥] ពិធីបុណ្យដីភក់ នៅប៉ូរ្យ៉ង

[២៤.០៧.២០១៥ រហូតដល់ ២៨.០៧.២០១៥] ពិធីបុណ្យបុណ្យកំពង់ផែម៉ូកផូ

[២៩.០៧.២០១៥ រហូតដល់ ០២.០៨.២០១៥] ពិធីបុណ្យទន្លេតុងនៅយ៉ងវ៉ុល

[៣១.០៧.២០១៥ រហូតដល់ ០៦.០៨.២០១៥] ពិធីបុណ្យទឹកឆាងហ៊ឹង នៅឆងណាំឈីន

[០១.០៨.២០១៥ រហូតដល់ ០៨.០៨.២០១៥] ពិធីបុណ្យសមុទ្រនៅប៊ូសាន

[០១.០៨.២០១៥ រហូតដល់ ០៨.០៨.២០១៥] ពិធីបុណ្យប៉ូងហ្វាអ៊ឹនណ


ពិធីបុណ្យគុណចម្បាំង ពិធីបុណ្យកំសាន្ត នឹងពិធីបុណ្យកីឡា

[១២.០៦.២០១៥ រហូតដល់ ១៦.០៦.២០១៥] ពិធីបុណ្យការរាំអន្តរជាតិនៅប៊ូសាន

[១០.០៧.២០១៥ រហូតដល់ ១៥.០៧.២០១៥] ពិធីបុណ្យបង្ហាញអំពីវប្បធម៌តៃខ្វាន់ដូ ពិភពលោក

[៣០.០៧.២០១៥ រហូតដល់ ០២.០៨.២០១៥] ពិធីបុណ្យតែខ្វាន់ដូហាន់ម៉ាដាំងពិភពលោក២០១៥

[២២.០៨.២០១៥ រហូតដល់ ៣០.០៨.២០១៥] ពិធីបុណ្យគុណចម្បាំងពិភពលោកនៅឈូងជូ

ពិធីបុណ្យវប្បធម៌សិល្បៈ

[១៣.០៦.២០១៥ រហូតដល់ ២១.០៦.២០១៥] ពិធីបុណ្យវប្បធម៌ អំពី ភូមិវប្បធម៌របស់ជនជាតិកូរ៉េ ពណ៌នារដូវក្តៅ និងដាណូ ២០១៥

[១៨.០៦.២០១៥ រហូតដល់ ២១.០៦.២០១៥] ពិធីបុណ្យដាណូ២០១៥ នៅប៉បសងផូ

[២០.០៦.២០១៥ រយៈពេលមួយថ្ងៃ] ពិធីបុណ្យដាណូ២០១៥ នៅយ៉ងទឹងផូ

[២០.០៦.២០១៥ រហូតដល់ ២១.០៦.២០១៥] ពិធីបុណ្យដាណូ២០១៥ នៅឆនជូ

[០៧.០៧.២០១៥ រហូតដល់ ០២.០៨.២០១៥] អាស៊ាន ២០១៥ (ពិធីបុណ្យសិល្បៈ អំពីអ្នកនិពន្ធវ័យក្មេងរៀននៅសាលកវិទ្យាល័យនៅក្នុងតំបន់អាស៊ី)

[១៥.០៧.២០១៥ រហូតដល់ ២៨.០៧.២០១៥] ពិធីបុណ្យខ្យងគីអ៊ីនហ្យង នៅស៊ូវ៉ន ២០១៥

[២១.០៧.២០១៥ រហូតដល់ ០២.០៨.២០១៥] ពិធីបុណ្យរដូវក្តៅអន្តរជាតិអាស៊ីតេច ២០១៥

[២៣.០៧.២០១៥ រហូតដល់ ១១.០៨.២០១៥] ពិធីបុណ្យផ្យងឆាងភានណាល់លែ ២០១៥

[២៤.០៧.២០១៥ រហូតដល់ ២៦.០៧.២០១៥] ពិធីបុណ្យទន្លេគឹមកាំង យ៉អ៊ូល២០១៥

[៣០.០៧.២០១៥ រហូតដល់ ០២.០៨.២០១៥] ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិនៅផូហាំង

[២៤.០៧.២០១៥ រហូតដល់ ០៩.០៨.២០១៥] ពិធីបុណ្យមហោស្រពអន្តរជាតិនៅខឆាង

[០១.០៨.២០១៥ រហូតដល់ ០៩.០៨.២០១៥] ពិធីបុណ្យសិល្បៈស្មូនឆ្នាំងនៅកាំងឈីន

[០៦.០៨.២០១៥ រហូតដល់ ០៩.០៨.២០១៥] ពិធីបុណ្យសៀករហ័សកម្មអន្តរជាតិនៅប៊ូសាន

[១២.០៨.២០១៥ រហូតដល់ ១៦.០៨.២០១៥] ពិធីបុណ្យរំលឹកដល់ចំបាំងដ៏អស្ចារ្យរបស់ហាន់សាន់នៅថូងយ៉ង

[១៣.០៨.២០១៥ រហូតដល់ ១៦.០៨.២០១៥] ពិធីបុណ្យផ្កាឈូកនៅមូអាន់

[២៩.០៨.២០១៥ រហូតដល់ ០៦.០៩.២០១៥] ពិធីបុណ្យពន្លឺសត្វរំពិលរំពែកនៅមូជូ


ពិធីបុណ្យធ្វើម្ហូប

[១៧.០៦.២០១៥ រហូតដល់ ២០.០៦.២០១៥] ពិធីបុណ្យបង្ហាញពីម្ហូបអាហារអន្តរជាតិនៅប៊ូសាន

[១៩.០៦.២០១៥ រហូតដល់ ២១.០៦.២០១៥] ពិធីបុណ្យផ្លែប៉េងប៉ោះនៅធែឆូន

[[២២.០៧.២០១៥ រហូតដល់ ២៦.០៧.២០១៥] ពិធីបុណ្យ ស្រាបៀរនឹងសាច់មាន់នៅធែគូ

[០៩.០៧.២០១៥ រហូតដល់ ១២.០៧.២០១៥] ពិធីបុណ្យបង្ហាញពីវប្បធម៌តែអន្តរជាតិ

[០៣.០៧.២០១៥ រហូតដល់ ០៣.០៨.២០១៥] ពិធីបុណ្យយិនស៊ិននៅ ហាំយ៉ាង

[២៧.០៨.២០១៥ រហូតដល់ ៣០.០៨.២០១៥] ពិធីបុណ្យផ្លែទំពាំងបាយជូ នៅយ៉ងតូង

[២៧.០៨.២០១៥ រហូតដល់ ៣០.០៨.២០១៥] ពិធីបុណ្យផ្លែម្ទេស នៅឃ្វែសាន



ក្រៅពីនេះក៏ដោយក៏មានកន្លែងស្អាតៗជាច្រើនទៀតដែលយើងអាចទៅដើរលេងកំសាន្តបាននៅថ្ងៃឈប់សម្រាកបានយ៉ាងរីករាយ ប៉ុន្តែខ្ញុំនឹងជ្រើសរើសយកកន្លែងខ្លះដែលខ្ញុំគិតថានឹងសប្បាយក្នុងការទៅលេងម្តងទៀត ក្នុងចំណោមកន្លែងទាំងអស់ដែលខ្ញុំធ្លាប់បានទៅលេង ហើយសាកល្បងញ៉ាំអាហារផង ព្រមទាំងមានអនុស្សាវរីយ៍ជាច្រើនផងដែរ។


ដូច្នេះហើយហេតុអ្វីបានជាអ្នកទាំងអស់មិនសាកល្បងក្នុងការទៅលេងនៅកន្លែងដែលបានណែនាំនៅក្នុង ណាឈីមប៉ានឃែមនេះ ដើម្បីចំណាយពេលសម្រាកនៅក្នុងរដូវក្តៅឆ្នាំ២០១៥នេះ បង្កើតអោយមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានមួយ?



#1 - កម្មវិធីពិសេសនៅរដូវក្តៅរបស់ Look and walk ឆ្នាំ ២០១៥ #1


One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list