Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
1239 | 3177816

តុកហ្កុក 떡국 (ស៊ុបនំអង្គ) - (ម្ហូបកូរ៉េ)
 | 미분류
最終更新日 : 2020/07/30

旅行地域 : South Korea
 | 閲覧数 : 168714
https://blog.lookandwalk.com/ja/blog/foodguide/5939/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: បាយ, ស៊ុបសាច់គោ

- គ្រឿងផ្សំបន្ថែម: ពងមាន់, ស្លឹកខ្ទឹមនិងសារ៉ាយសមុទ្រ



២. ការវាយតម្លៃរសជាតិ


- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★☆☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆
- ក្លិនឈ្ងុយ : ★★★☆☆



៣. ការណែនាំអំពីតុកហ្កុក (ស៊ុបនំអង្គ)

ខែមករារបស់ឆ្នាំ ២០១៦បានបញ្ចប់. អញ្ចឹងគម្រោងចូលឆ្នាំថ្មីរបស់អ្នកអាចនឹងបរាជ័យ. ប៉ុន្តែចូលឆ្នាំថ្មីកូរ៉េនឹងចាប់ផ្ដើមឥឡូវនេះ.

ប្រទេសភាគខាងលិចប្រើប្រាស់ប្រតិទិននៃព្រះអាទិត្យក៏ប៉ុន្តែប្រទេសកូរ៉េធ្លាប់តែប្រើប្រាស់ប្រតិទិននៃព្រះច័ន្ទជាយូរមកហើយ.

សព្វថ្ងៃនេះជនជាតិកូរ៉េជាធម្មតាប្រើប្រាស់ប្រតិទិននៃព្រះអាទិត្យនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ. ក៏ប៉ុន្តែពួកគេប្រើប្រាស់ប្រតិទិននៃព្រះច័ន្ទដើម្បីអបអរសាទរថ្ងៃបុណ្យជាតិនិងថ្ងៃខួបកំណើត.

អញ្ចឹងថ្ងៃចូលឆ្នាំថ្មីរបស់កូរ៉េក្នុងឆ្នាំ ២០១៦នេះចំថ្ងៃទី ៨ខែកុម្ភៈនៅក្នុងប្រតិទិននៃព្រះច័ន្ទ. មនុស្សតែងតែហៅថ្ងៃនោះគឺ 'សល់'.

នៅក្នុងថ្ងៃ 'សល់' សមាជិកគ្រួសារទាំងអស់គ្នាជួបជុំគ្នានិងគោរពដូនតារបស់ពួកគេ. ហើយពួកគេនឹងញ៉ាំម្ហូប 'តុកហ្កុក (សម្លនំអង្ករ)' ក្នុងអំឡុងពេលនោះ.


តុកហ្កុកគឺជាស៊ុបដែលបានធ្វើឡើងពី 'តុក (នំអង្ករ)' ម្ហូបប្រពៃណីរបស់ប្រទេសកូរ៉េ. មានប្រភេទតុកជាច្រើន, ក៏ប៉ុន្តែស៊ុបនេះបានធ្វើឡើងពី 'នំអង្ករដុំវែង'. វាមានរូបរាងមូលនិងវែងហើយមានរសជាតិស្រាលនិងស្វិត.


ស៊ុបនេះបានធ្វើឡើងពីនំអង្ករដុំវែងហាន់ជាចំណិតនិងទឹកស៊ុបសាច់គោ.



ជនជាតិកូរ៉េតែងតែញ៉ាំស៊ុបនេះនៅពេលពួកគេគោរពដូនតារបស់ពួកគេជាយូរមកហើយ.

ជាដំបូង, នំអង្ករដុំវែង, គ្រឿងផ្សំសំខាន់របស់ស៊ុបនេះគឺពិតជាវែងខ្លាំង. វាមានន័យថាពួកគេចង់រស់នៅឲ្យយូរអង្វែងនិងសុខភាពល្អ.

ទី ២, មនុស្សហាន់នំអង្ករដុំវែងចេញជាចំនិត, រូបរាងដូចលុយកាក់, នៅពេលពួកគេធ្វើស៊ុបនេះ. ពួកគេសង្ឃឹមថានិងរកស៊ីមានបានដោយមានលុយច្រើន.

ទី ៣, នំអង្ករពណ៌សមានន័យថាការចាប់ផ្ដើមសារជាថ្មីបន្ទាប់ពីបំភ្លេចអំពីរឿងអតីតកាល.


លោកអ្នកនឹងចាស់មួយអាយុបន្ទាប់ពីញ៉ាំស៊ុបនេះមួយចានដែលមានអត្ថន័យល្អជាច្រើន.


ជនជាតិបរទេសតែងតែចូលចិត្តនាំអង្ករ, ហើយស៊ុបនេះបានធ្វើឡើងពីវានឹងទឹកស៊ុបសាច់គោ. អញ្ចឹងវាងាយស្រួលនឹងញ៉ាំជាងម្ហូបកូរ៉េហឹរដទៃទៀត.

ឆ្នាំថ្មីរបស់កូរ៉េបានចាប់ផ្ដើមឥឡូវនេះ. ខ្ញុំសង្ឃឹមថាលោកអ្នកនឹងមានសុខភាពល្អនិងរកស៊ីមានបាននៅក្នុងឆ្នាំ ២០១៦នេះបន្ទាប់ពីញ៉ាំស៊ុបតុកហ្កុកនៅក្នុងថ្ងៃទី ៨ខែកុម្ភៈ.

wikipedia에서 살펴보기


៤. ប្រភេទនៃតុកហ្កុក

ជាធម្មតាមនុស្សតែងតែញ៉ាំស៊ុបនេះជាមួយនឹងពងមាន់, ស្លឹកខ្ទឹមនិងសារ៉ាយសមុត្រ.


ក៏ប៉ុនតែមួយនេះគឺបានធ្វើឡើងពីផលិតផលនៃតំបន់. វាគឺមេសេងហ្គីតុកហ្កុករបស់តំបន់ចល់ឡាដែលជាកន្លែងធ្វើសារាយសមុទ្រ.



៥. របៀបដើម្បីញុាំតុកហ្កុកអោយកាន់តែឆ្ងាញ់

ស៊ុបតុកហ្កុកនេះគឺជាម្ហូបសាមញ្ញមួយដែលបានធ្វើឡើងពីទឹកស៊ុបសាច់គោនិងនំអង្ករ.


លោកអ្នកគួរតែប្រយ័ត្នចំពោះនំអង្គរក្ដៅ! លោកអ្នកគួរតែផ្លុំវាដើម្បីធ្វើឲ្យវាត្រជាក់មុនពេលញ៉ាំ. នំអង្ករគឺស្វិតនៅពេលដែលវាក្ដៅ, ក៏ប៉ុន្តែវានឹងរឹងនៅពេលវាត្រជាក់.


លោកអ្នកគួរតែចង់ចាំរឿងនេះទុក. អញ្ចឹងរសជាតិរបស់ស៊ុបតុកហ្កុកក្ដៅនេះគឺទន់និងស្វិត. ក៏ប៉ុន្តែប្រភេទត្រជាក់គឺរឹងនិងស្វិត. លោកអ្នកគួរតែញ៉ាំតាមអ្វីដែលអ្នកចង់បាន.

តាមគំនិតរបស់ខ្ញុំខ្ញុំគិតថាការផ្សំគ្នារបស់ទឹកស៊ុបសាច់កូរ៉េនិងគីមឈីគឺឆ្ងាញ់លើសលប់លើលោក!

តើហេតុអ្វីបានអ្នកមិនញ៉ាំទឹកស៊ុប, នំអង្ករនិងគីមឈីជាមួយគ្នានៅពេលអ្នកញ៉ាំស៊ុបតុកហ្កុកនេះ? វាប្រាកដជាល្អឥតខ្ចោះ.






トックッ, 떡국, 떡, 새해, 설, Tteokguk, rice-cake-soup, rice-cake, Seol
一行コメント(2) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示