Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
58 | 3168445

សម្លសារ៉ាយសមុទ្រ 미역국 - (ម្ហូបកូរ៉េ)
 | 미분류
最終更新日 : 2020/08/13

旅行地域 : South Korea
 | 閲覧数 : 195917
https://blog.lookandwalk.com/ja/blog/foodguide/5981/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សារាយសមុទ្រ

- គ្រឿងផ្សំបន្ថែម: ប្រេងល្ង, ទឹក, ទឹកស៊ីអ៊ីវ, អំបិល



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ:☆☆☆☆☆
-រសជាតិប្រៃ: ★☆☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីសម្លសារាយសមុទ្រ


'ហ្កុក' គឺជាប្រភេទទឹកស៊ុបរបស់ម្ហូបប្រពៃណីកូរ៉េ. ដោយសារជនជាតិកូរ៉េញ៉ាំអាហារជាមួយនឹងហ្កុក, ទើបវាមានច្រើនប្រភេទ. ជនជាតិកូរ៉េញ៉ាំ 'សម្លសារាយសមុទ្រ' ជាអាហារពេលព្រឹកនៅថ្ងៃខួបកំណើត.


សារាយសមុទ្រ, សាច់ឬក៏គ្រឿងសមុទ្របានដាក់ចូលទៅទឹកស៊ុបហើយវាមានអត្ថន័យពិសេស. ស្រាយសំបុត្របានទទួលទានតាំងពីសតវត្សហ្កូហ្កូរ៉ីអូ. នៅថ្ងៃមួយ, មនុស្សរបស់សម័យហ្កូហ្កូរ៉ីអូបានឃើញត្រីបាឡែនញ៉ាំសារាយសមុទ្របន្ទាប់ពីកើតកូនរួចហើយដើម្បីតឹងរឹងសុខភាពរបស់វា.


បន្ទាប់មកទៀតគាត់ចាប់ផ្ដើមធ្វើឱ្យអ្នកម្ដាយទាំងអស់ញ៉ាំស្រាយសមុទ្រ. សារាយសមុទ្រមានជីវជាតិជាច្រើនដូចជាកាល់ស្យូមនិងអុីយ៉ុង, អញ្ចឹងវាប្រសិទ្ធភាពនៅក្នុងការបន្ថយឈាមនិងធ្វើឲ្យចលនាឈាមបានស្រួល. វាគឺជាម្ហូបល្អបំផុតសម្រាប់អ្នកម្ដាយ.


ក្នុងគោលបំណងដើម្បីបន់ស្រន់ឲ្យទទួលបានតើកើតកូនដ៏សុវត្ថិភាព, មនុស្សតែងតែមិនកាត់តម្លៃនៅពេលទិញសារាយសមុទ្រសម្រាប់អ្នកម្ដាយ. ហើយអ្នកម្ដាយមិនកាត់សារ៉ាយសមុទ្រវែងចេញទេពីព្រោះបារម្ភថាកូនរបស់ពួកគាត់នឹងមិនទទួលបានសុវត្ថិភាព. ប្រពៃណីនេះបានបន្តរហូតមកអញ្ចឹងអ្នកម្ដាយតែងតែញ៉ាំសារ៉ាយសមុទ្រដើម្បីឱ្យឆាប់ជាសុខភាពរបស់ពួកគាត់. ក៏ប៉ុន្តែកូនៗដែលធំឡើងញ៉ាំសម្លសារាយសមុទ្រនៅថ្ងៃខួបកំណើតរបស់ពួកគាត់គឺដើម្បីអរគុណដល់អ្នកម្ដាយរបស់ពួកគាត់.



ក៏ប៉ុន្តែសារាយសមុទ្រក៏មានអត្ថន័យផ្ទុយដូចជា 'បរាជ័យ'.


សារាយសមុទ្រគឺរអិល. អញ្ចឹងវាមានការជឿជាក់ដ៏សាមញ្ញថាអ្នកប្រឡងនឹងធ្លាក់ការប្រឡងបន្ទាប់ពីញ៉ាំសម្លសារាយសមុទ្រ.


បន្ថែមទៅនេះនោះមួយចំនួនទៀតនិយាយថា 'ញ៉ាំសម្លសម្រាយសមុទ្រ' នៅពេលនរណាម្នាក់ធ្លាក់ការប្រឡង.


ដើម្បីធ្វើសម្លសារាយសមុទ្រ, លោកអ្នកត្រូវតែឆាសារាយសមុទ្រជាមួយនឹងប្រេងល្ង, ដាក់ទឹកចូលរួចរំងាស់មួយភ្លែត. រួចដាក់គ្រឿងវាជាមួយនឹងទឹកស៊ីអ៊ីវនិងអំបិល.


មនុស្សមួយចំនួនដាក់សាច់គោ, ងាវសមុទ្រឬក៏ត្រី. វាគឺជាប្រភេទម្ហូបធម្មតាក៏ប៉ុន្តែអ្នកអាចភ្លក្សរសជាតិជ្រៅនិងឈ្ងុយរបស់សារាយសមុទ្រ. មនុស្សតែងតែញាំសម្លសារ៉ាយសមុទ្រនៅថ្ងៃខួបកំណើតបន្ថែមជាមួយទឹកស៊ុបនោះគឺម្ហូបបែបហឹរ. លោកអ្នកអាចទិញសម្លសារាយសមុទ្រធ្វើរួចនៅក្នុងហាងទំនិញ.

លោកអ្នកក៏អាចទិញបាយដែលធ្វើរួច, គីមឈីកញ្ចប់, អញ្ចឹងអ្នកអាចញ៉ាំឈុតអាហារសម្រាប់ថ្ងៃខួបកំណើតបែបកូរ៉េ.


បើសិនជាអ្នកធ្វើខួបកំណើតនៅប្រទេសកូរ៉េលោកអ្នកគួរតែមានខួបកំណើតបែបពិសេសជាមួយនឹងសម្លសារ៉ាយសមុទ្រនិងបាយ.

wikipedia에서 살펴보기



៤. ប្រភេទនៃសម្លសារាយសមុទ្រ

គ្រឿងផ្សំខុសគ្នាបានដាក់ចូលទឹកស៊ុបសារាយសមុទ្រយោងទៅតាមតំបន់និងរសជាតិ. ប្រជាជនរស់នៅក្បែរសមុទ្រប្រើប្រាស់ងាវនិងត្រីអញ្ចឹងទេមានរសជាតិស្រស់ស្រាយនិងស្រាល. ប្រជាជននៅទីក្រុងតែងតែដាក់សាច់គោចូលទៅក្នុងទឹកស៊ុបអញ្ចឹងវាមានក្លិនឈ្ងុយ. នៅស្រុកហ្កាងវ៉ុនដូ, ដែលទទួលផលជាច្រើនដូចជាដំឡូងបារាំង, បានដាក់ដំឡូងបារាំងនិងម្សៅស្លឹកផើរ៉ីឡាចូលទៅក្នុងសម្លរសារាយសមុទ្រ.




៥. របៀបដើម្បីញុាំសម្លសារាយសមុទ្រអោយកាន់តែឆ្ងាញ់


សាច់គោតែងតែបានដាក់ចូលទៅក្នុងសម្លរសារាយសមុទ្រនៅទីក្រុងសេអ៊ូល.


ដោយសារតែវារាងទ្រលាន់លោកអ្នកគួរតែញ៉ាំទឹកស៊ុបនៅពេលដែលវាក្ដៅ. រសជាតិសារាយសមុទ្រគឺទន់នៅពេលដែលទឹកស៊ុបក្ដៅ. ជនជាតិកូរ៉េញ៉ាំសម្លជាមួយនឹងបាយ.


បើសិនជាអ្នកញ៉ាំសម្លសារាយសមុទ្រលោកអ្នកគួរតែដាក់បាយចូលទៅក្នុងទឹកស៊ុបនឹងដាក់គីមឈីខ្លះចូលទៅក្នុង. រសជាតិរបស់វាច្បាស់ជាឆ្ងាញ់លើសលប់លើលោក!



Canon EOS 550D | f/4.0 | iso 1600 | 2014:05:07 14:42:44 | Flash did not fire, compulsory flash mode | 42mm


ワカメスープ, 미역국, 국, 칼슘, 아이오딘, 출산, 실패, 미역, 소고기, 쌀밥, 김치, sea-mustard-soup, soup, calcium, iodine, delivery, fail, sea-mustard, beef, rice, kimchi
一行コメント(2) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示