ស្រុកឆងយ៉ាងគឺជាស្រុកមួយដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃខេត្តឈុងឆងណាមរបស់ប្រទេសកូរ៉េ ដែលស្រុកនេះមានព្រំប្រទល់ជាប់នឹង ទីក្រុងខូងជូប៉ែកខាងកើត ជាប់នឹង ទីក្រុង ប៉ូរ្យងប៉ែកខាងលិច ជាប់នឹង ទីក្រុងហុងសងប៉ែកខាងត្បូង ហើយជាប់នឹង ទីក្រុងយែសានប៉ែកខាងជើង។ ហើយបើយើងឆ្លងកាត់នូវផ្លូវជាតិសឆនខូងជូនេះទៅ យើងនឹងបានឃើញនូវ ឧទ្យានខេត្តភ្នំឈីលកាប់។ចំណែកឯរបស់ដែលល្បីប្រចាំតំបន់នោះគឺ ផ្លែគូគីចា និងម្ទេស។ សាលាស្រុករបស់វាមានទីតាំងនៅក្នុងស្រុកឆងយ៉ាង ហើយតំបន់រដ្ឋបាលគ្រប់គ្រងនោះគឺមានស្រុកចំនួន១ និង ឃុំចំនួន៩។ (ប្រភពដើមយកមកពីវីគីពីដៀៈ http://ko.wikipedia.org/wiki/청양군)
ឧទ្យានខេត្តភ្នំឈីលកាប់
ភ្នំឈីលកាប់ (មានកំពស់៥៦១ម៉ែត្រ) គឺជាភ្នំដែលគេបានដាក់ឈ្មោះថា ជាភ្នំអាល់របស់ឈុងណាម ហើយវាក៏ជាភ្នំដ៏ល្បីមួយដែលតំនាងអោយខេត្តឈុងឆងណាម។ កន្លែងដែលទាក់ទាញអ្នកទេសចរណ៍ដែលសំខាន់ៗនៅភ្នំឈីលកាប់នេះមានដូចជា ជ្រលង៩៩ផ្ទះនៅលើភ្នំ ឧទ្យានឆាងស៊ឹង បឹងនៅលើភ្នំដែលមានឈ្មោះថាឆនចាងហូ វត្តឆាងកូក វត្តឆងហ៊ែ ព្រៃធម្មជាតិ តំបន់តូរីមសា ជ្រលងនែងឆន ។ល។
ជាពិសេសវាមានការផ្លាស់ប្តូរនូវរដូវយ៉ាងច្បាស់នៅលើភ្នំនេះ ដែលនៅរដូវផ្ការីកមានផ្កាសាគូរ៉ាជាច្រើនរីកនៅទីនោះ ចំណែកនៅរដូវក្តៅមានទិដ្ឋភាពនៃព្រៃធម្មជាតិដ៏ស្រស់ស្អាតជាច្រើន ហើយនៅរដូវរំហើយវិញ នៅឯជ្រលង៩៩ យើងអាចឃើញមាននូវពណ៌ស្លឹកឈើដែលរៀបនឹងជ្រុះដែលគួរអោយគយគន់ រីឯនៅរដូវរងាវិញ យើងនឹងមានអារម្មណ៍ថាដូចជាកំពុងនៅក្នុងថានសួគ៌អញ្ចឹងនៅពេលដែលយើងបានឃើញនូវទិដ្ឋភាពនៃការធ្លាក់ព្រិល។ យើងអាចស្វែងរកវាបានយ៉ាងងាយស្រួលដែលយើងគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិធំសរឆនខូងជូ ដែលយើងត្រូវបត់នៅផ្លូវបំបែកមួយដែលមានលេខ៣៩។
អាស័យដ្ឋានៈ ភូមិធែឈី ឃុំធែឈី ស្រុកឆងអាំង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២៥៣០
គេហទំព័រៈ tour.cheongyang.go.kr
កន្លែងមើលផ្កាយនៅលើភ្នំឈីលកាប់
នៅទីនេះមានដំឡើងនូវកែវឆ្លុះ(ទំហំ៣០៤មីលីម៉ែត្រ) សម្រាប់មើលផ្កាយដែលអាចមើលផ្កាយបានយ៉ាងច្បាស់ល្អ ដែលវាគឺជាផលិតផលក្នុងស្រុកដែលមានគុណភាពល្អបំផុតដែលបានផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់មួយដែលមានឈ្មោះថាក្រុមហ៊ុនTMB។ សំភារៈបរិក្ខារដែលសំខាន់ៗមានដូចជា នៅជាន់ទី១ បន្ទប់មើលរូបភាពបន្ទប់ការិយាល័យ បន្ទប់តាំងពិពណ៌ នៅជាន់ទី២ មានបន្ទប់ពត៌មាន បន្ទប់ទទួលភ្ញៀវ បន្ទប់ស្រាវជ្រាវ និងកន្លែងមើលទេសភាព រីឯនៅជាន់ទី៣វិញ ជាកន្លែងដែលមានកែវឆ្លុះចំនួន៦ប្រភេទខុសគ្នាដែលធ្វើឡើងដើម្បីសំរាប់ឆ្លុះមើលព្រះអាទិត្យ ផ្កាយ និង ភពនានាទៀតដែលនៅក្បែរវា។
អាស័យដ្ឋានៈ ផ្លូវហាន់ទីកូគែ ១៧៨-៤៦ ឃុំឆងសាន ស្រុកឆងអាំង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២៧៩០
គេហទំព័រៈ star.cheongyang.go.kr
តម្លៃសំបុត្រចូលៈ មនុស្សធំ (៣ដុល្លារ) សិស្សអនុវិទ្យាល័យនិងវិទ្យាល័យ (២ដុល្លារ) សិស្សបឋមសិក្សា (១ដុល្លារ)
ព្រៃធម្មជាតិនៅលើភ្នំឈីលកាប់
នេះគឺជាកន្លែងដែលធ្វើអោយយើងមានអារម្មណ៍ស្រស់ថ្លាដែលវាជាព្រៃដែលក្រាស់ហើយស្អាតបំផុតនៅ ឈុងណាម។ សំភារៈបរិក្ខារសំខាន់ៗមានដូចជា ម៉ាស៊ីនកំដៅ កន្លែងសម្រាប់ធ្វើម្ហូប ផ្ទះឈើដែលមានកន្លែងងូតទឹក ផ្ទះលើដើមឈើ កន្លែងសម្រាប់បោះតង់២កន្លែង កន្លែងស្នាក់នៅ បន្ទប់សំរាប់សិក្ខារសាលា កន្លែងមើលទេសភាព ផ្លូវដើរលំហែរកាយ កន្លែងហាត់ប្រាណ កន្លែងហែលទឹក ព្រមទាំងមានកន្លែងធ្វើឡើងសម្រាប់ក្មេងៗ រួមមាន កន្លែងសិក្សាធម្មជាតិ និង សួនស្មៅ។
អាស័យដ្ឋានៈ ឈីលកាប់សានរ៉ូ ៦៦៨-១០៣ ឃុំធែឈី ស្រុកឆងយ៉ាង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២៤២៨
គេហទំព័រៈ www.chilgapsan.net
តម្លៃសំបុត្រចូលៈ មនុស្សធំ (៤០០០៛) សិស្ស (៣០០០៛) ក្មេង (២០០០៛)
កន្លែងទស្សនាវត្ថុវប្បធម៌ធ្វើអំពីឈើ
នេះគឺជាកន្លែងដែលយើងអាចទស្សនាបាននូវកន្លែងដូចជា បន្ទប់ទស្សនានូវវត្ថុវប្បធម៌ដែលធ្វើពីឈើ កន្លែងលក់របស់ដែលធ្វើពីឈើ បន្ទប់សិក្សាវត្ថុដែលធ្វើពីឈើ កន្លែងបង្ហាញគំរោង កន្លែងសិក្សានៅខាងក្រៅ និងមានទីធ្លាសម្រាប់ដើរកំសាន្តដែលកំរាលអិដ្ឋរបស់វាធ្វើឡើងពីឈើ ព្រមទាំងមានឧបករណ៍ដែលធ្វើឡើងពីឈើនិងរឹសឈើដទៃទៀត។ លើសពីនេះទៅទៀត គេបានបង្កើតនូវកន្លែងពិសេសមួយសម្រាប់បង្រៀនដល់សិស្សានុសិស្សក្នុងការហាត់រៀនបង្កើតនូវវត្ថុដែលធ្វើពីឈើដើម្បីទុកជាអនុស្សាវរីយ៍។
អាស័យដ្ឋានៈ ឈីលកាប់សានរ៉ូ ៧០៤-២១ ឃុំធែឈី ស្រុកឆងយ៉ាង ខេត្តឈុងឆងណាម
ទូរសព្ទលេខៈ ០៤១ ៩៤០ ២៨៤១
គេហទំព័រៈ www.chilgapsan.net
វត្តឆាងកូក
វត្តឆាងកូកគឺជាវត្តនៃព្រះពុទ្ធសាសនាបែបចូគែជុង ហើយវាជាវត្តនៅតំបន់ទី១៦នៃវត្តធំមួយដែលមានឈ្មោះថា វត្តម៉ាកូក។ វាបានកសាងឡើងដោយព្រះសង្ឈមួយអង្គដែលមានព្រះនាមថា ប៉ូចូសនសា ឈែឈីង នៅឆ្នាំ៨៥០ នៃរជ្ជកាលស៊ីលឡា បន្ទាប់មកវាត្រូវបានគេជួសជុលជាច្រើនដង។
អាស័យដ្ឋានៈ ផ្លូវឆាងកូល ២៤១ ឃុំធែឈី ស្រុកឆងយ៉ាង ខេត្តឈុងឆងណាម
គេហទំព័រៈ tour.cheongyang.go.kr
សួនរុក្ខជាតិកូអ៊ូន
នៅក្នុងសួននេះមានរុក្ខជាតិនិងដើមឈើដែលបានដុះឡើងដោយឯកឯងពីធម្មជាតិ ដែលរួមមាន ដើមឈើមីសន ដើមឈូក និងរុក្ខជាតិដែលជិតផុតពូជជាង១៥ប្រភេទ ព្រមទាំងមាន ផ្កាចំនួនជាង៣៥០០ប្រភេទ ដើមឈើចំនួន១៩០០ប្រភេទ រឹសឈើចំនួន១០០ប្រភេទ ហើយក៏មានហ្សែនរបស់រុក្ខជាតិ ចំនួន៥៥០០ប្រភេទទៀតផង។
អាស័យដ្ឋានៈ ផ្លូវស៊ីកមូលវ៉ន ៣៩៨-២៣ ឃុំឆងយ៉ាង ស្រុកឆងយ៉ាង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៩៤៣ ៦២៤៥
គេហទំព័រៈ www.kohwun.or.kr
តម្លៃសំបុត្រចូលៈ មនុស្សធំ (៨ដុល្លារ) សិស្ស (៤ដុល្លារ)
ទីសក្ការៈបូជាម៉ូតុក
នេះគឺជាទីសក្ការៈបូជាមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៤ ដើម្បីរំលឹកដល់អ្នកស្នេហាជាតិគឺលោកគ្រូ ម្យ៉នអាំ ឈែអ៊ីកហ្យន ដែលជាអ្នកជឿទៅលើខុងជឺ ជាអ្នកនយោបាយ ហើយក៏ជាអ្នកដឹកនាំតស៊ូប្រឆាំងនឹងជប៉ុននៅចុងរជ្ជកាលចូសន ដែលនៅទីនេះមានតំកល់ផ្លាកព្រលឹងនិងរូបថតរបស់គាត់។
អាស័យដ្ឋានៈ ផ្លូវណាពូនថូង ១២ ឃុំម៉ូក ស្រុកឆងយ៉ាង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២៤៨១
គេហទំព័រៈ tour.cheongyang.go.kr
ពិធីបុណ្យវប្បធម៌ឈីលកាប់
នៅក្នុងតំបន់”ឆងយ៉ាង”នេះធ្លាប់ជាតំបន់ដែលមានអ្នកស្នេហាជាតិដែលស្ម័គចិត្តជួយប្រទេសជាតិនៅពេលដែលប្រទេសជាតិជួបរឿងអាក្រក់ កាលពីសម័យដើម។ ដើម្បីរំលឹកដល់រឿងនេះ គេបានប្រារព្ធនូវពិធីបុណ្យនេះដើម្បីពង្រឹង នឹងបង្រៀនអោយកូនចៅជំនាន់ក្រោយដឹងពីការរួមបេះដូងគ្នាជាធ្លុងរបស់ប្រជាជាតិ និង វប្បធម៌ប្រពៃណីជាតិទៀតផង។
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២១៩១
គេហទំព័រៈ tour.cheongyang.go.kr
ពិធីបុណ្យផ្លែគូគីចា និងម្ទេសរបស់ឆងយ៉ាង
គេបានប្រារព្ធពិធីបុណ្យផ្លែគូគីចា និងម្ទេសនៅស្រុកឆងយ៉ាងដើម្បី ធ្វើអោយគេបានដឹងពីដំណាំពិសេសដែលបានដាំដុះនៅក្នុងស្រុកនេះដែលពួកវាមានគុណភាពខ្ពស់។ តំបន់ឆងចង់របស់ស្រុកឆងយ៉ាងដែលគេបានដាក់ឈ្មោះថាជាភ្នំអាល់របស់ឈុងណាម គឺជាកន្លែងដែលដីមានជីជាតិក្នុងការដាំដំណាំម្ទេសហិរ និងផ្លែគូគីចា។
ទូរស័ព្ទលេខៈ ០៤១ ៩៤០ ២៣០១ ៥
គេហទំព័រៈ www.cygg.kr