Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
3140 | 6678590

ខេត្តខ្ចង់សាំណាម់ ក្រុងយ៉ាងសាន់ 양산 - (Travel Info Korea)
 | Travel Info
最終更新日 : 2017/02/18

旅行地域 : South Korea
 | 閲覧数 : 200276
https://blog.lookandwalk.com/ja/blog/greenwood/1844/trackback

ក្រុងយ៉ាងសាន់ គឺជាក្រុងមួយដែលស្ថិតនៅទិសបូព៌ានៃខេត្តខ្ចង់សាំណាម់ ប្រទេសកូរ៉េ។ នៅទិសខាងជើងនៃក្រុងនេះគឺមានភ្នំចង់ចុក និង ភ្នំយ៉ង់ឆុក ហើយនិងមានប្រាសាទថុងដូ ចំនែកឯនៅទិសខាងលិចនៃក្រុងកឺមានទន្លេណាក់ដុងដែលហូរកាត់រហូតដល់ក្រុងគីមហេ រីឯនៅទិសខាងត្បូងគឺមានភ្នំគឺមចង់ដែលឆ្លងកាត់ទីក្រុងពូសាន់ ,ចំនែកឯនៅទិសខាងកើតគឺមានក្រុងពូសានដែលត្រូវឆ្លងកាត់ក្រុងអ៊ូលសាន់ និង មីលយ៉ាង។ នាពេលបច្ចុប្បន្នក្រុងនេះកំពុងតែត្រូវបានទទួលបានការអភិវឌ្ឍន៏ដូចទៅហ្នឹងក្រុងអ៊ូលសាន់ដែរ មានដូចជាការអភិវឌ្ឍន៏លើផ្នែកអប់រំ, ចរាចរណ៏, វប្បធម៌ ផ្សេងៗ ក៏ដូចជាគំរោងពង្រីកទីក្រុងនិងរចនាសម្ព័ន្ធទីក្រុងជាដើម។សាលាក្រុងគឺស្ថិតនៅសង្កាត់ណាម់ពូ ហើយទីនេះគឺមានក្រុង ១ និងមាន ៨ សង្កាត់។




ប្រាសាទថុងថូ


នៅកណ្តាលប្រាសាទថុងថូគឺមានតំកល់នូវវត្ថុស័ក្តសិទ្ធរបស់សាសានាព្រះពុទ្ធ(ព្រះពុទ្ធ) ហើយវាជាវត្តបុរាណរបស់សាសនាព្រះពុទ្ធ ដូច្នេះវាអាចត្រូវបបានហៅថាវត្តធំគូកជី ផងដែរ។ជាពិសេសនៅទីនេះមានតំកល់នូវវត្ថុបុរាណដ៏ពិសិដ្ឋ និង គម្ពីររបស់សាសនាព្រះពុទ្ធ ហើយរបស់ទាំងពីរនេះត្រូវបានហ៊ុំព័ទ្ធដោយជណ្តើរមាស ដូច្នេះហើយប្រាសាទថុងថូនេះក៏មានភាពល្បីល្បាញថាជាប្រាសាទដែលតំណាងអោយព្រះពុទ្ធសាសនា។ វាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ជាតិលេខ ៣៣៤ ហើយ វាក៏ត្រូវាបានគេចាត់ចូលជាកន្លែងតំកល់សម្បត្តិវប្បធម៌ព្រះពុទ្ធសាសានក្នុងចំនាត់ថ្នាក់លេខ ៣។


Map




អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំណាម់ ក្រុងយ៉ាងសាន់ ភូមិហាផុក ឃុំស៊ូនជី

ទូរស័ព្ទ : 055-382-4112

homepage : www.tongdosa.or.kr

ផ្លូវធ្វើដំនើរៈ ប្រាសាទថុងថូ IC →ផ្លូវឆ្ពោះទៅប្រាសាទ→ ប្រាសាទថុងថូ





ការកំសាន្តព្រៃឈើធម្មជាតិ នៅភ្នំថេអ៊ូន


ការកំសាន្តព្រៃឈើធម្មជាតិ នៅភ្នំថេអ៊ូន គឺជាការកំសាន្តដ៏មនោរម្យក្នុងចំនោមទិដ្ឋភាពដ៏ស្រស់ស្អាតទាំង ៨ ប្រចាំ យ៉ាងសាន់ ដែលវាស្ថិតនៅទិសឥសាន្តនៃភ្នំថេអ៊ូន , ព្រៃនេះក្រាស់ និង ជ្រៅដែលជាហេតុនាំមកនូវបរិយាកាសកក់ក្តៅជាមួយនិងទិដ្ឋភាពដូចជានៅក្នុងប្រាសាទព្រៃភ្នំ។ កន្លែងស្នាក់នៅមានរហូតទៅដល់ ១១អគា, បន្ទប់ប្រជុំ មាន ២ជាន់ និង មានកន្លែងសំរាក់នៅទីធ្លាខាងក្រៅ ផ្សេងៗទៀតផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំណាម់ ក្រុងយ៉ាងស៊ីន សង្កាត់យ៉ុងតាំង ភ្នំ ៦៦
ទូរស័ព្ទ : 055-392-2895


homepage : http://dwhuyang.yssisul.or.kr/

ផ្លូវធ្វើដំនើរៈ ណូភី IC →ផ្លូវជាតិលេខ ៧ → កន្លែងកំសាន្តព្រៃធម្មជាតិ ភ្នំថេអ៊ូន





ជ្រលងផេនេ


នៅក្បែរជ្រលងផេនេគឺមានមានទឹកអូរថ្លាឈ្លេងហូរ និង មានដើមសារីដុះតំរៀបគ្នាទើបធ្វើអោយវាជាកន្លែងដែលនាំមកនូវអារម្មណ៍ស្ងប់ល្អស្រស់ថ្លា ហើយនៅពេលយើងទៅទស្សនានៅទីនោះវាធ្វើអោយយើងមានអារម្មណ៍ថាទិដ្ឋភាពដែលយើងកំពុងឃើញគឺប្រៀបដូចជាទិដ្ឋភាពដូចកាលពីសម័យមុននៅឡើយ។ ជ្រលងផេនេគឺជាជ្រលងដែលមានប្រវែងប្រហែល២០គីឡូម៉ែតហើយវាស្ថិតនៅខាងក្នុង វាលស្មៅសម្រាប់សត្វលើភ្នំ។ ជ្រលងផេនេ ប្រចាំភូមិឆាំងសន់ គឺកំពុងតែដំនើរការនូវកម្មវិធីបទពិសោធន៏ទាក់ទងនិងរឿងរ៉ាវរបស់កសិដ្ឋានក្នុងភូមិផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំណាម់ ក្រុងយ៉ាងសាន់ ជ្រលងផេនេ
ទូរស័ព្ទ : 055-363-9547. 017-561-9549
ផ្លូវធ្វើដំនើរៈ ភ្នំណាម់យ៉ាងIC→ ទៅកាន់យ៉ាងសាន់ថេ→ ផ្លូវបំបែកជា ៤ ច្រកចូលឧស្សាហកម្ម →ទៅកាន់ហ្យ៉ន់ឆូង→ ផ្លូវថ្មើរជើងលេខ ១០៧៧ →ទៅកាន់វ៉ុនដុងផេនេ →ទៅកាន់ជ្រលងផេនេ





ពិធីបុណ្យផ្កាមេហ្វានៅវ៉ុនដុង


ប្រសិនបើយើងធ្វើដំនើរតាមផ្លូវរថភ្លើងតាមមាត់ទន្លេណាក់តុង យើងនិងបានឃើញទិដ្ឋភាពដើមផ្កាមេហ្វាដែលរីកស្គុះស្គាយនៅតាមបណ្តោយផ្លូវដែលវាត្រូវបានចាត់ទុកថាជាទិដ្ឋភាបដ៏ស្រស់បំព្រងបំផុងប្រចាំយ៉ាងសាន់ ដែលប្រជាពលរដ្ឋគ្រប់គ្នានៅទីនោះអាចចូលរួមរីករាយជាមួយពិធីបុណ្យនោះបាន។ ជារៀងរាល់ឆ្នាំ នាខែ ៣វាជារដូវផ្កាមេហ្វារីកដែលជាហេតុនាំអ្នកទេសចរណ៍ទាំងឡាយនាំគ្នាមកកំសាន្តនៅក្នុងពិភពនៃផ្កាមួយនេះយ៉ាងច្រើនកុះករ។ តំបន់វ៉ុនដុងល្បីថាជាកន្លែងដែលមានអាកាសធាតុល្អ បរិសុទ្ធ និងសំបូរទៅជាសម្បត្តិធម្មជាតិ ហើយជាពិសេសនៅរដូវផ្ការីកពោរពេញទៅដោយផ្កាមេហ្វា ដែលគ្រប់គ្នាទទួលស្គាល់ថាវាជាឋានសួគ៌លោកីយ៍ទើបមានអ្នកទេសចរណ៏ជាច្រើននាក់នាំគ្នាមកធ្វើការកំសាន្តនៅមាត់ទន្លេណាក់តុងនិងផ្កាមេហ្វា និងធ្វើការថតរូប។ហើយចំពោះការកំសាន្តជាលក្ខណៈគ្រួសារអាចធ្វើជាមួយការកំសាន្តដោយការបើកបរកំសាន្តនៅបរិវេណនោះបាន។



Map



កាលបរិច្ឆេទ : ថ្ងៃទី ២៤ ខែ ៣ ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ២៥
អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាមណាម់ ក្រុងយ៉ាងសាន់ ភូមិវ៉ុនដុង ឃុំយ៉ង់ភុ មជ្ឈមណ្ឌលមេស៊ីល
ទូរស័ព្ទ : 055-382-5506





慶南, 梁山, ヤンサン, 양산, 원동매화축제, 배내골, 대운산, 자연휴양림, 통도사, Wondong, Japanese, apricot, flower, festival, Baenaegol, Valley, Daeunsan, Mountain, Recreational, Forest, Tongdosa, Temple
一行コメント(0) 
 | 添付ファイル(1) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示