Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
6756 | 6807194

ខេត្តខ្ចង់សាំងណាម ស្រុងសាន់ឆង់ 산청 - (Travel Info Korea)
 | Travel Info
最終更新日 : 2017/02/18

旅行地域 : South Korea
 | 閲覧数 : 230635
https://blog.lookandwalk.com/ja/blog/greenwood/1845/trackback

산청군(山淸郡)은 대한민국 경상남도 중서부에 있는 군이다. 군청 소재지는 산청읍이고, 행정구역은 1읍 10면이다.


ស្រុកសាន់ឆង់ គឺជាស្រុកមួយដែលស្ថិតនៅទិសខាងលិចនៃខេត្តខ្ចង់សង់ណាម់ ប្រទេសកូរ៉េ។ទីតាំងសាលាក្រុងគឺស្ថិតនៅក្រុងសាន់ឆង់ ហើយខេត្តនេះគឺមានក្រុង ១ និងមាន ១០ភូមិ។ស្រុកមួយនេះត្រូវបានបង្កើតឡើងដោយការបញ្ចូលគ្នារវាង ស្រុកសាន់អឺម និង ស្រុកថាន់សង់ ដែលស្រុកសាន់អឺមកាលពីដើមមានឈ្មោះជាច្រើនដូចជានៅសម័យស៊ីនឡា គ្រប់គ្រងដោយស្តេច ខ្ចង់ដក់ បានហៅសាន់អឺម,នៅសម័យកូរ៉ ហៅថា ខាមម៉ូ, និងនៅសម័យឆូសន់ត្រូវបានគេហៅថា ហ្យ៉ន់កាំ។ដូច្នេះនៅឆ្នាំ ១៩១៤ ក្រោយពីបានបង្រួមខ្លួនជាមួយនិងស្រុក ថាន់សង់ រួចមក ក៏ត្រូវបានប្តូរឈ្មោះទៅជាស្រុកសាន់ឆង់។ ស្រុកថាន់សង់កាលពីសម័យស៊ីនឡា គ្រោងដោយស្តេច ខ្ចង់ដក់ត្រូវបានគេហៅថាស្រុក ខ្វល់ជី និង បន្ទាប់មកប្តូរទៅជា ស្រុកខ្ចល់សង់។បន្ទាប់ពីការផ្លាស់ប្តូរជាច្រើនដង នៅឆ្នាំ ១៩១៤ ស្រុកមួយនេះក៏ត្រូវបានបញ្ចូលគ្នាជាមួយនិងស្រុក សាន់អឺម ហើយក៏បានក្លាយខ្លួនទៅជាស្រុកសាន់ឆង់។នៅឆ្នាំ ២០១៣ គេបានបង្កើតកម្មវិធីពិពណ៌ថ្នាំបុរាណទូទាំងពិភពលោកសាន់ឆង់ ដែលវាបានធ្វើអោយស្រុកមួយនេះទទួលបានចំនាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានហើយក៏ទទួលបានការអភិវឌ្ឍន៏ជាបន្តបន្ទាប់។




កំពូលភ្នំឆន់ហ្វាង់ នៃភ្នំឆារី


កំពូលភ្នំឆន់ហ្វាង់ ត្រូវបានជាប់កំពូលភ្នំដ៏ល្អផ្តាច់ក្នុងចំនោមកំពូលភ្នំទាំងឡាយនៃប្រទេសកូរ៉េខាងត្បូង។យើងអាចទស្សនាទិដ្ឋភាពព្រះអាទិត្យរះពីលើកំពូលភ្នំដែលពន្លឺព្រះអាទិត្យដែលយើងមើលឃើញនឹងមានការប្រែប្រួលគ្រប់វិនាទីទៅតាមអាកាសធាតុនៅទីនោះ(គ្រប់គ្នានិយាយតគ្នាថាលុះត្រាតែជាអ្នកដែលមានកុសលផលបុណ្យទើបអាចមើលឃើញព្រះអាទិត្យរះបាន។ពីព្រោះថាទិដ្ឋភាពដែលយើងមើលចុះពីលើកំពូលភ្នំឆន់ហ្វាង គឺជាទេសភាពដែលស្រស់ស្អាតដូចជាឋានសួគ៌សឹងតែដូចជាការស្រមើស្រមៃ។


អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាង ស្រុកសាន់ឆង់ ភូមិស៊ីឆន់ ឃុំជូងសាន់ ភ្នំ ២០៨
ផ្លូវធ្វើដំនើរៈ ថាន់សង់ IC→ ផ្លូវជាតិលេខ ២០ ភូមិស៊ីឆន់→ តំបន់ទេសចរណ៏ឈូងសាន់→ ភ្នំឆារី
homepage : http://jiri.knps.or.kr
សួនឧស្សាហកម្មជាតិឆារី : 055-972-7771




ភូមិណាប់សា



ភូមិណាម់សាគឺជាភូមិបុរាណដ៏ស្រស់ស្អាតដែលមានអាយុកាលរាប់រយឆ្នាំ វាត្រូវបានហ៊ុំព័ទ្ធដោយជួរភ្នំដែលក្នុងនោះមានកំពូលភ្នំឆន់ហ្វាង និងមានទឹកអូរដែលហូរកាត់ពីកំពូលភ្នំអ៊ូងប្រហែល បួន គីឡូម៉ែត ហើយនៅខាងឆ្វេង និង ខាងស្តាំហ៊ុំព័ទ្ធទៅដោយភ្នំដែលវាជាកាដូពីធម្មជាតិសំរាប់ភូមិមួយនេះ ទើបធ្វើអោយវាជាកន្លែងដែលសំបូរទៅដោយវត្ថុធាតុដើមជាច្រើន។នៅតាមជញ្ជំាងថ្មគឺមានវល្លិព័ទ្ធ,មានពន្លាសំរាប់អង្គុយលេង និង នៅមានដើមផ្កាមេហ្វាដុះជាជួរ ដែលនាំមកនូវបរិយាកាសស្ងប់ស្ងាត់ក្សេមក្សាន្ត ដែលទាំងធ្វើអោយយើងអាចដកបទពិសោធន៍ជាមួយនឹងភូមិបុរាណដ៏ស្រស់ស្អាតដែលកំរមាននេះផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ស្រុកសាន់ឆង់ ភូមិថាន់សង់ ឃុំណាម់សា 208-1
ទូរស័ព្ទ : 055-972-7107
ផ្លូវធ្វើដំនើរៈ ថាន់សង់ IC →ផ្លូវលេខ ២០ ថាន់សង់ ភូមិណាម់សា





ព្រះវិហាថេវ៉ុន




ព្រះវិហាថេវ៉ុន គឺជាវិហាដែលល្បីល្បាញថាជាកន្លែងដែលមានដូនជី សំណាក់តាំងសមាធិយ៉ាងច្រើនប្រចាំប្រទេសកូរ៉េ ហើយវាត្រូវបានគេរកឃើញនៅឆ្នាំ ៥៤៨ ហើយវាជាវិហារតំណាងអោយសាសនាព្រះពុទ្ធ។នៅពេលដែលយើងធ្វើការឡើងជណ្តើរទៅដល់ច្រកទា្វររបស់ព្រះវិហារដែលសំរាប់ឧទ្ទិសដល់ទេវតាទាំងបួន យើងនិងឃើញមានរូបសត្វក្រៀលកំពុងដែលបើកស្លាបដែលរូបនោះធ្វើអោយអ្នកមើលមានអារម្មណ៏ដឹងពីមានភាពមានវិញ្ញាណរស់រវើករបស់សត្វនោះ ដែលវាជាបាតុភូតអាថ៌កំបាំងធ្វើអោយយើងចង់ដឹងកាន់តែខ្លំាង។នៅទីនោះពោរពេញដើមស្រល និង មានជ្រលងភ្នំដ៏ស្រស់ស្អាត ដែលបញ្ជាក់ថាវាជាទិដ្ឋភាពដ៏អស្ចារ្យ ដូច្នេះទីកន្លែងនេះបានជាប់ជាសម្បត្តិធម្មជាតិលេខ ១១១២ ដែលជាកន្លែងមានពពួកប្រាសាទថ្មស្រស់ស្អាត។


Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម ស្រុងសាន់ឆង់ ភូមិសាម់ចាំង ឃុំយ៉ូផ្ចង់ ២
ទូរស័ព្ទ : 055-972-8068
homepage : http://www.daewonsa.net/
ផ្លូវធ្វើដំនើរៈថាន់សង់ IC →ផ្លូវជាតិលេខ ២០ ភូមិស៊ីឆន់បំាង→ ផ្លូវជាតិលេខ ៥៩ ភូមិសាម់ឆាំង ភូមិម្ង៉ង់សាំង→ ព្រះវិហា ថេវ៉ុន





ការតាំងពិពណ៌ថ្នាំបុរាណទូទាំងពិភពលោកនៅសាន់ឆង់ ឆ្នាំ២០១៣
ចាប់ពីថ្ងៃទី ៦ ខែ ៩ រហូតដល់ថ្ងៃទី ២០ ខែ ១០ (៤៥ម៉ោង)



វាជាព្រឹត្តិការណ៍ដើម្បីបញ្ចូលថ្នាំបុរាណកូរ៉េ ចូលទៅក្នុងបញ្ជីកំនត់ត្រាពិភបលោក ហើយក៏ដូចជាដើម្បីធ្វើការតំាងពិពណ៌ថ្នាំបុរាណដែលមានទូទាំងពិភពលោកផងដែរ។ វាជាពេលវេលាដែលអាចធ្វើការផ្សព្វផ្សាយពីប្រសិទ្ធភាពរបស់ថ្នាំបុរាណកូរ៉េ ក៏ដូចជាការប្រកួតប្រជែងដ៏ខ្លាំងក្លា ហើយនិង វាជាវេលាដ៏ពិសេសដើម្បីអោយអ្នកគ្រប់គ្នាអាចទទួលបានបទពិសោធន៏ដ៏មានតំលៃ និង ដើម្បីសុខ ភាពរឹងមាំល្អផងដែរ។



Map



Map



អាស្រ័យដ្ឋានៈ ភូមិថុងងេផូកាំ ខេត្តខ្ចង់សាំណាម់ ស្រុកសាន់ឆង់ ភូមិកឺមស ទៅកាន់ ថុងងេផូកាំ ៥៥៥
(ខេត្តខ្ចង់សាំណាម់ ស្រុកសាន់ឆង់ ភូមិកឺមស ឃុំនេឆុន

ទូរស័ព្ទ : 055-970-8600
홈페이지 : www.tramedi-expo.or.kr
ផ្លូវធ្វើដំនើរៈ សាន់ឆង់ IC→ សេងឆូ →ភូមិថុងងេផូកាំ→ កន្លែងតំាងពិពណ៌ថ្នាំ


















慶南, 山清郡, サンチョングン, 산청, 산청군, 지리산천왕봉, 셰계전통의약엑스포, 남사예담촌, 대원사, Cheonwangbong, Peak, world, traditional, medicine, expo, Namsa, Yedamchon, Village, Daewonsa, Temple
一行コメント(0) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示