កន្លែងមើលទេសភាពដាឡាៈ សួនដាឡាគឺជាកន្លែងសំរាប់មើលព្រះអាទិត្យរៀបលិចនៃឆ្នេរទឹកសមុទ្ររបស់ទីក្រុងថូងយ៉ង។ 달아전망대
ព្រះអាទិត្យនៃថ្ងៃដើរកំសាន្តដ៏ហត់នឿយមួយនេះជិតដល់ពេលលិចហើយ។ ទីក្រុងថូងយ៉ងក៏មានឈ្មោះល្បីក្នុងការទៅមើលព្រះអាទិត្យរៀបលិចដែរ។ ជាពិសេស សួនដាឡាគឺជាកន្លែងដ៏ល្អបំផុតក្នុងការមើលនូវព្រះអាទិត្យរៀបលិចនៅរវាងកោះ។ នៅទីកន្លែងមើលទេសភាព យើងអាចមើលឃើញនូវកោះហានសានដូនៅលើសមុទ្រជាកន្លែងដែលមានសង្គ្រាមដ៏គួរអោយខា្លចនិងព្រៃផ្សៃ ដែលពេលនោះប្រទេសកូរ៉េបានទទួលជ័យជំនះនៅឯហានសានធែចប់(សង្គ្រាមនៃកោះហានសានដូ) ហើយនៅខាងស្តាំដៃវិញ គឺជាទីកន្លែងចំបាំងនៃថាំងផូហ៊ែឆន (សង្គ្រាមនៃថាំងផូ) ដែលគេបានហៅវាថា សមុទ្រថាំងផូ។ នេះគឺជាទេសភាពដ៏ស្រស់ស្អាតមួយក្នុងចំណោមទេសភាពដ៏ស្អាតទាំង៨នៅក្នុងទីក្រុងថូងយ៉ង។
មានអត្ថន័យ២នៃពាក្យដាឡា ដែលអត្ថន័យទីមួយគឺជាសណ្ឋានដីមានរាងដូចទៅនឹងថ្កៀមរបស់សត្វដំរី ហើយអត្ថន័យមួយទៀតមានន័យថាទូកសង្គ្រាម(ឆនសន) ដែលបានមកដល់(ដូដាល)ទីនេះជាមួយនឹងទង់ជាតិអាយវរី កំឡុងពេលការឈ្លានពានរបស់ជប៉ុនមកក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ១៥៩២។ ជឿវាឬអត់ ស្រាច់តែអ្នកទៅចុះ។
លើសពីនេះទៅទៀត មានផ្លូវតាមឆ្នេរនៃកោះមីរឹកដូដែលមានចំងាយ២៣គីឡូម៉ែត្រដែលវាមានឈ្មោះថាឆ្នេរសានយ៉ាង ហើយទេសភាពរបស់វាក៏មានឈ្មោះល្បីល្បាញដូចទេសភាពនៅកន្លែងមើលទេសភាពដែរ។ កន្លែងមើលទេសភាពដាឡាគឺនៅចំកណ្តាលនៃទស្សនីយភាព។
អ្នកអាចរកឃើញនូវកន្លែងសម្រាប់មើលទេសភាពបានដោយគ្រាន់តែដើរតែ២ទៅ៣នាទីប៉ុណ្ណោះពីកន្លែងចតឡានដែលយើងអាចចតឡាននៅទីនោះបានដោយមិនចាំបាច់បង់ប្រាក់។
ផ្លូវនេះត្រូវបានធ្វើឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមទន់សម្រាប់ដល់ជនពិការនិងមនុស្សដែលមានការលំបាកក្នុងការធ្វើដំណើរហើយក៏មានបំពាក់នូវឧបករណ៍សម្រាប់រទេះអ្នកពិការ។
កន្លែងសម្រាប់មើលទេសភាពគឺនៅទីនោះ។ ខ្ញុំសង្ស័យថាប្រហែលជាគ្មានអ្វីពិសេសទេសម្រាប់មើលដោយសារតែវាមានចង្ងាយតែពីរបីជំហានពីកន្លែងចតឡាន។
ប៉ុន្តែនៅពេលដែលខ្ញុំបានឈានជើងទៅលើភ្នំ ខ្ញុំបានឃើញនូវសមុទ្រទាំងមូលដែលលាតសន្ធឹងដាចចុងកន្ទុយភ្នែករបស់ខ្ញុំ។ នៅពេលដែលព្រះអាទិត្យចាប់ផ្តើមលិចចុះ មានសំលេងចុចកាមេរ៉ាថតយ៉ាងកងរំពងនៅទីនេះ។
ខ្ញុំអាចមើលឃើញយ៉ាងហោចណាស់កោះចំនួន១១។ កោះដែលនៅខាងឆ្វេងដៃនៅក្នុងរូបភាពនេះគឺជាកោះដែលមានឈ្មោះថាកោះធែមែមូលដូដែលជាកន្លែងដែលមានឈ្មោះល្បីក្នុងការថតរូបទេសភាពរបស់វា។ លើកក្រោយនេះខ្ញុំប្រហែលជាត្រូវចំណាយពេល២ថ្ងៃក្នុងការមកលេងនៅកោះសូមែមូលដូនិងកោះធែមែមូលដូ។ ខ្ញុំលឺគេថាទេសភាពនៅទីនោះពិតជាស្អាតអស្ចារ្យណាស់។
ទេសភាពនៃកោះដែលស្ថិតនៅទល់មុខទីក្រុងថូងយ៉ងហើយវាមានចម្ងាយឆ្ងាយពីណាមហ៊ែ មើលទៅពិតជាស្អាតអស្ចារ្យមែន។ បើសិនជាថ្ងៃនេះមានពន្លឺថ្ងៃភ្លឺជាងនេះបន្តិចប្រហែលជាខ្ញុំអាចថតរូបបានស្អាតៗជាច្រើន។
កោះធំមួយដែលនៅចំកណ្តាលនោះគឺជាកោះសារ៉ាំងដូ។ មើលព្រះអាទិត្យរៀបលិចនៅឯកោះសារ៉ាំងដូធ្វើអោយខ្ញុំមានអារម្មណ៍រំភើបមែនទែន។ ពេលនេះខ្ញុំយល់ហើយនូវអ្វីដែលគេបាននិយាយថាយើងគួរតែមកមើលព្រះអាទិត្យរៀបលិចនៅទីនេះ។ វាពិតជាអស្ចារ្យមែន។ វាមើលទៅដូចជាភ្នំកំពុងតែរត់សំដៅទៅរកសមុទ្រអញ្ចឹង។
ព្រះអាទិត្យកំពុងតែទំលាក់ខ្លួនចុះយឺតៗទៅក្នុងសមុទ្រ។ មុខរបស់ខ្ញុំចង់ឆេះទៅហើយដោយសារតែខ្ញុំបានមើលព្រះអាទិត្យលិចនៅលើប្រជុំកោះជាច្រើន។
ការទៅមើលព្រះអាទិត្យរៀបលិចពិតជាធ្វើអោយយើងមានភាពរំភើប តែសម្រាប់នារីៗវិញរឹតតែមានមនោសញ្ចេតនាជាងនេះទៅទៀត។ មានគូរស្នេហ៍ជាច្រើនគូរបានមកលេងនៅក្នុងសួននេះហើយបុរសទាំងអស់ត្រូវបានមិត្តស្រីនិងប្រពន្ធរបស់ពួកគេធ្វើការអរគុណដែលបាននាំពួកគេមកទីនេះ។ បើសិនជាអ្នកមានគំរោងចង់មកលេងនៅទីក្រុងថូងយ៉ង កុំភ្លេចបន្ថែមកន្លែងនេះទៅក្នុងគំរោងរបស់អ្នកផង។ ខ្ញុំជឿជាក់១០០ភាគរយថាអ្នកពិតជាពេញចិត្តនឹងទីនេះមិនខានទេ។
ព្រះអាទិត្យកំពុងតែទំលាក់ចុះហើយផ្ទៃមេឃក៏បានផ្លាស់ប្តូរពណ៌ដែរ។ ខ្ញុំគិតថាពេលដែលយើងអាចមើលនូវទិដ្ឋភាពនៃព្រះអាទិត្យរៀបលិចនៃពេលល្ងាចបែបនេះគឺជាសេចក្តីសុខមួយដែលយើងអាចទទួលបាននៅពេលដែលយើងមកដើរលេងកំសាន្ត។
ព្រះអាទិត្យបានបន្ទាបខ្លួនចុះទៅពីក្រោយកោះហើយទូកនេសាទកំពុងតែត្រលប់មកផ្ទះវិញ។ ហើយពេលនេះខ្ញុំក៏ត្រូវដល់ពេលត្រលប់ទៅកាន់សណ្ឋាគារវិញដើម្បីទៅគេងសម្រាក។ ដោយសារតែខ្ញុំចង់មើលទិដ្ឋភាពនៃព្រះអាទិត្យរៀបលិចនៅឯសណ្ឋាគារខ្ញុំក៏បានឈប់ថតរូបហើយបើកឡានត្រលប់ទៅកាន់សណ្ឋាគារវិញដែលវាមានចម្ងាយ១០គីឡូម៉ែត្រពីសួននេះ។
អាស័យដ្ឋានៈ ១១៤ យ៉នហារី សានយ៉ានអ៊ឹប ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 산양읍 연화리 114)
ទូរសព្ទ័លេខៈ ០៥៥ ៦៥០ ៤៦៨១
សណ្ឋាគារថូងយ៉ងករពូកសនដែលជាកន្លែងដែលយើងអាចរីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃស្ពានថូងយ៉ង 통영북선호텔
ខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាពីសណ្ឋាគារមួយដែលខ្ញុំបានស្នាក់នៅអស់រយៈពេល១ថ្ងៃនៅទីក្រុងថូងយ៉ង។ មានសណ្ឋាគារនិងរមនីយដ្ឋានជាច្រើនប្រភេទនៅទីក្រុងថូងយ៉ង តែខ្ញុំបានជ្រើសរើសយកសណ្ឋាគារថូងយ៉ងករពូកសនដោយសារតែមានការវាយតម្លៃយ៉ាងល្អចំពោះការរចនាផ្នែកខាងក្នុងរបស់វា។ វាមិនត្រឹមតែមានភាពស្អាតនិងមានរបៀបរៀបរយប៉ុណ្ណោះទេតែវាក៏ជាគឺជាសណ្ឋាគារដែលមានហាងលក់ទំនិញផងដែរដែលមានស្នាដៃសិល្បៈរបស់អ្នកសិល្បៈនៅថូងយ៉ាងបានដាក់បង្ហាញនៅក្នុងបន្ទប់របស់សណ្ឋាគារ នៅបន្ទប់ទទួលភ្ញៀវ និងនៅសាល សូម្បីតែនៅកន្លែងចតឡានក៏មានដែរ។
វាមើលទៅដូចជាខ្យងពូកសនមួយអញ្ចឹង(កប៉ាល់អណ្តើក)នៅខាងក្រៅ។ ក្បាលរបស់ទូកអណ្តើកកំពុងតែមើលទៅកាន់ស្ពានថូងយ៉ងនិងសមុទ្រ។
សណ្ឋាគារនេះមានឈ្មោះល្បីដោយសារតែទេសភាពដ៏ស្រស់ស្អាតនាពេលរាត្រីព្រមទាំងដំបូលនៃទូកអណ្តើកដែលវាមើលទៅមានលក្ខណៈខុសប្លែកពីគេសូម្បីតែយើងមើលពីចម្ងាយ។
នេះមិនមែនជាកន្លែងពិពណ៌រូបគំនូរទេ វាគ្រាន់តែជាកន្លែងចតឡានដែលស្ថិតនៅជិតបន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដីប៉ុណ្ណោះ។ នៅជាន់ផ្ទាល់ដីមិនបានធ្វើឡើងពីបេតុងទេតែវាបានបញ្ចប់ជាមួយនឹងអ្វីមួយដែលមើលទៅមានរចនាបថដែលមានគុណភាពខ្ពស់ដូចជាកន្លែងពិពណ៌រូបគំនូរអញ្ចឹង។ រួមទាំង មានរូបភាពជាច្រើនបានព្យួរនៅលើជញ្ជាំង មានតាំងនូវរូបសំណាករបស់អ្នកសិល្បៈល្បីៗ នឹងមានខ្សែវីដេអូដែលបានដាក់បញ្ចាំងដោយប្រើម៉ាស៊ីនបញ្ចាំងពន្លឺ។ មានគេសរសេរមតិយោបល់នៅគ្រប់ស្នាដៃទាំងអស់ដូច្នេះហើយខ្ញុំបានចំណាយពេលក្នុងការដើរមើលមុនពេលដែលខ្ញុំត្រលប់ទៅកាន់បន្ទប់ខ្ញុំវិញ។
ដោយសារតែទំហំនៃសណ្ឋាគារតូច ដូច្នេះហើយកន្លែងទទួលភ្ញៀវក៏មានទំហំតូចដែរដែលវាមើលទៅដូចជាហាងកាហ្វេមួយអញ្ចឹង។ តុដែលធ្វើពីអិដ្ឋដែលនៅខាងស្តាំនៃរូបភាពនេះគឺជាផ្នែកខាងមុខរបស់សណ្ឋាគារដែលយើងអាចចុះឈ្មោះស្នាក់នៅទីនេះ។
មានគេតាំងរូបភាពនៅបន្ទប់ទទួលភ្ញៀងដែរដែលវាមានដូចទៅនឹងកន្លែងចតឡើងដែរ។ ពួកវាមើលទៅដូចជាប្លែងម្យ៉ាងដែរ។
ហើយរឿងដែលខ្ញុំមានការកើតសរសើរជាងគេនោះគឺការដាក់តាំងបង្ហាញនៅបន្ទប់ទទួលភ្ញៀង។ វាគឺជារូបគំនូរខ្មុកម្រក្សណ៍ដ៏ធំមួយរបស់លោកហាចនសន ដែលមើលទៅមានភាពសាមញ្ញកំឡុងពេលថ្ងៃធម្មតា ប៉ុន្តែនៅពេលយប់ក្រោមពន្លឺអំពូលវិញវាបញ្ចេញពន្លឺចាំងព្រេចៗដែលមើលទៅដូចជាមានគ្រាប់គុជខ្យងដាំនៅពីក្រោយវាអញ្ចឹង។ ប្រហែលជាដោយសារតែចំណាំងផ្លាតពន្លឺជាមួយនឹងគុជខ្យងមានបានដាំ។ វាមានបង្ហាញអំពីទេសភាពពេលរាត្រីនៅក្នុងទីក្រុងថូងយ៉ាងដែលមានរំលេចពណ៌ជាច្រើន ដូច្នេះហើយក្នុងការអង្គុយនៅលើសាឡុងបែបបុរាណនៅឯបន្ទប់ទទួលភ្ញៀវនោះធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែអង្គុយនៅហាងកាហ្វេមួយអញ្ចឹង។
ការដើរមើលរូបភាពដែលបានព្យួរនៅពាសពេញទីកន្លែងបានធ្វើអោយខ្ញុំចំណាយពេលយ៉ាងច្រើនទំរាំតែខ្ញុំបានអូសកាបូបទៅដល់បន្ទប់ស្នាក់នៅ។
មានប្រដាប់លើកទូកមួយដែលមានធ្វើឡើងដោយដៃដោយសិប្បករនៃទីក្រុងថូងយ៉ង។ វាមានទំហំតូចតែភាពប្រណិតនឹងពន្លឺព្រិចៗរបស់គុជខ្យងធ្វើអោយវាមើលទៅដូចជាស្រការត្រីអញ្ចឹង។
មួយស្របក់ក្រោយមកទីបំផុតយើងបានទៅដល់បន្ទប់ស្នាក់របស់យើង។ វាគឺជាបន្ទប់ដេលុចមួយដែលអាចអោយយើងអាចមើលឃើញនូវទេសភាពរបស់ស្ពានថូងយ៉ងពីចម្ងាយ។ នៅសណ្ឋាគារនេះមានបន្ទប់បែបស្តង់ដា បែបដេលុច បែបដេលុចសម្រាប់គ្រួសារ(ដែលមានពីរជាន់) បែបស៊ូត បែបករពូកសនស៊ូត (ដែលមានពីរជាន់) ហើយទេសភាពនេះគឺជាទេសភាពដែលអាចមើលបានពីបន្ទប់បែបដេលុច។
ខ្ញុំមិនដឹងថាតើគ្រឿងសង្ហារឹមទាំងនេះធ្វើឡើងតាមបែបយូនសឹល(កាំរស្មីព្រះអាទិត្យឬក៏ពន្លឺព្រះចន្ទ័ដែលមានចាំងតាមរយៈទឹករលកអង្កាញ់) នៃសមុទ្រដ៏ស្រស់ស្អាតរបស់ថូងយ៉ង ប៉ុន្តែវាមើលទៅដូចជាពិសេសសម្រាប់ខ្ញុំមែនទែន។ មានទូរទស្សន៍ធំមួយនិងមានសៀវភៅ៣ក្បាល ដែលនិយាយអំពីដំណើរកំសាន្តនៅថូងយ៉ង។ ហើយក៏មានតុសំអាងមួយ សាឡុងមួយ និងតុមួយដែលនៅទល់មុខនោះជាកន្លែងដែលខ្ញុំអាចប្រើកុំព្យូទ័របានយ៉ាងងាយស្រួល។ វាគឺជាបន្ទប់មួយដែលធំទូលាយនិងផាសុកភាពសម្រាប់មនុស្សពីរនាក់។
អី្វដែលល្អជាងគេនោះគឺគ្រែដែលផាសុខភាព មានសភាពរឹងល្មម និង មានទំហំធំ។ ព្រមទាំង មានតុសំអាងនិងទូរដាក់សំលៀកបំពាក់ដែលខ្ញុំអាចបែងចែកគ្នាប្រើប្រាស់ដោយឡែកជាមួយនឹងភរិយារបស់ខ្ញុំ ដែលនាងពេញចិត្តយ៉ាងខ្លាំង។
មានបន្ទប់មួយនៅខាងស្តាំដៃនៃទ្វារចូលដែលមានបន្ទប់ទឹកមួយនិងចង្ក្រានបាយតូចមួយ។ អាហារធម្មតាត្រូវបានគេអនុញ្ញាតិអោយយកមកកំដៅនៅទីនេះដោយសារតែមានម៉ាស៊ីនកំដៅអាហារមួយដែលដាក់នៅលើតុតូចមួយ។ បើសិនជាអ្នកស្នាក់នៅទីនេះពីរបីថ្ងៃ វាប្រហែលជាការល្អក្នុងការយកអាហារចូលមកទីនេះ។
កន្លែងសម្រាប់លាងសំអាត និងបន្ទប់ងូតទឹកត្រូវបានគេធ្វើឡើងដោយឡែលពីគ្នាដូច្នេះហើយអ្នកពុំមានការលំបាកក្នុងប្រើប្រាស់នៅពេលដែលអ្នកស្នាក់នៅជាមួយអ្នកដទៃ។ គេបានផ្តល់ជូននូវក្រសែងជូតខ្លួន ប្រដាប់ផ្លុំសក់ គ្រឿងសំអាងដែលធ្វើពីកាមេលីដែលជាផលិតផលដ៏ពិសេសរបស់ទីក្រុងថូងយ៉ង។
នៅលើតុដែលនៅចំកណ្តាលនៃបន្ទប់របស់សណ្ឋាគារ មានកែវចំនួនពីរ និងមានតែពីរកញ្ចប់សម្រាប់មនុស្សពីរនាក់ ប៉ុន្តែគួរអោយសោកស្តាយដែរ ដែលពួកគេអត់មានកាហ្វេ។
យើងអាចញ៉ាំទឹកបានពីរដបដោយមិនគិតថ្លៃដែលគេបានដាក់អោយនៅក្នុងទូរទឹកកក។
ឆ្រាស់ដុះធ្មេញ ឡាមកោរពុកមាត់ គ្រឿងសំអាង ប្រអប់សម្រាប់ដេរ ឈើត្បាល់ត្រចៀក ត្រូវបានគេរៀបចំដាក់ក្នុងកញ្ចប់យ៉ាងត្រឹមត្រូវដូច្នេះហើយយើងមិនចាំបាច់ប្រើរបស់ដែលយើងបានយកមកទេ។
យើងអាចប្រើវ៉ាយហ្វាយបាននៅគ្រប់បន្ទប់ទាំងអស់ដែលវាមានល្បឿនលឿន។ វាពិតជាមានការងាយស្រួលមែនក្នុងការប្រើប្រាស់កុំព្យូទ័រនិងទូរសព្ទ័ដៃ។
.
បន្ទប់បែបស្តង់ដារគឺជាបន្ទប់ដែលយើងអាចប្រើបានដោយតម្លៃសមរម្យ ប៉ុន្តែហេតុផលដែលយើងជ្រើសរើសយកបន្ទប់ដែលល្អជាងវាគឺដោយសារតែវាមានវេរ៉ង់ដាធំដែលយើងអាចមើលនូវទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រថូងយ៉ងនៅពេលណាក៏បាន។
បន្ទប់បែបស្តង់ដារគឺជាបន្ទប់ដែលយើងអាចប្រើបានដោយតម្លៃសមរម្យ ប៉ុន្តែហេតុផលដែលយើងជ្រើសរើសយកបន្ទប់ដែលល្អជាងវាគឺដោយសារតែវាមានវេរ៉ង់ដាធំដែលយើងអាចមើលនូវទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រថូងយ៉ងនៅពេលណាក៏បាន។
រូបភាពនៃរលកបក់ពណ៌សរដែលមានទូកតូចៗបើកឆ្លងកាត់ពិតមានស្អាតមែនទែន។
បន្ទាប់ពីព្រះអាទិត្យបានលិចផុតទៅ គេបានបើកភ្លើងបំភ្លឺនៅលើស្ពានថូងយ៉ងហើយវាបានបង្ហាញយើងពីទេសភាពនាពេលរាត្រី។ មានរមនីយដ្ឋានចំនួនពីរបីកន្លែងដែរនៅថូងយ៉ងប៉ុន្តែឧបករណ៍បរិក្ខារមានសភាពចាស់ហើយដែលវាមានទីតាំងឆ្ងាយពីទីប្រជុំជនដូចនេះហើយយើងត្រូវទៅរកអាហារដែលឆ្ងាញ់នៅឯទីប្រជុំជនឯណោះ។ លើសពីនេះទៅទៀតមានសណ្ឋាគារពីរបីកន្លែងដែរប៉ុន្តែពួកវាមើលទៅដូចជាផ្ទះសំណាក់អញ្ចឹង។សណ្ឋាគារថូងយ៉ងករពូកសនមានចំណុចពិសេសមួយដែលវាមានទីតាំងស្ថិតនៅជិតទីប្រជុំជនរបស់ទីក្រុង ហើយវាមានសភាពស្អាតដែលខុសពីសណ្ឋាគារដទៃទៀត ហើយវាក៏ជាកន្លែងដែលមានភាពឡូយឆាយដែលដូចទៅនឹងសណ្ឋាគារដែលមានហាងលក់ទំនិញព្រមទាំងត្រូវបានគេតុបតែងយ៉ាងស្រស់បំព្រងទៀតផង។ រួមបន្ថែមទាំងមានបន្ទប់ដែលមានទំហំមួយ ព្រមទាំងអាចរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រថូងយ៉ងក្នុងតម្លៃមួយដ៏សមរម្យ ដែលខ្ញុំពិតជាចង់ណែនាំវាអោយអ្នកទាំងអស់គ្នាសាកប្រើប្រាស់វា។
អាស័យដ្ឋានៈ៩៧៥-៣ មីស៊ូដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 미수동 957-3)
ទូរសព្ទ៏លេខៈ០៥៥ ៦៤៦ ០៧១០
គេហទំព័រៈ www.geobukseonhotel.com