Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
844 | 20078695

មូនក្យ៉ង #2 - ទីតាំងថតមូនក្យ៉ងសេចេ - (Korea Tour)
 | Holiday Journal
最終更新日 : 2017/03/27

旅行地域 : South Korea
 | 閲覧数 : 551590
https://blog.lookandwalk.com/ja/blog/mazinguide/1822/trackback

ទីតាំងថតមូនក្យ៉ងសេចេ កន្លែងដែលផ្សព្វផ្សាយវប្បធម៍កូរ៉េ


ប្រសិនបើអ្នកដើរបន្តិចពីច្រកចេញចូលមូនក្យ៉ងសេចេទី ១ទៅ ទី២អ្នកនឹងឃើញទីតាំងថតសំរាប់រឿងភាគដែលនៅទីនោះភូមិនិងរាជវាំងនៅសម័យចូរសន់ត្រូវបានបង្កើតឡើងថ្មី។ រឿងភាគល្បីល្បាញជាច្រើនដែលឆ្លុះបញ្ចាំងពីសម័យចូរសន់ត្រូវបានគេថតនៅទីនេះ ដូចជារឿង ព្រះចន្ទ័ចាប់ព្រះអាទិត្យ ដើមឈើចាក់រឹសគល់ជ្រៅ ព្រះមហាក្សត្រ ខ្វាងគេថូ ចន់អ៊ូធី ចាងអុកចុង ជាដើម។រឿងថ្មីដែលមានចំនងជើង ស្នេហាពិភពផ្កាយ ដែលមានតួនាងចុនជីហ្យុននិងលោកគីមស៊ូហ្យុន ក៏ត្រូវបានថតនៅទីនេះផងដែរក្នុងឈុតសម័យចូរសន់។




នេះគឺជាក្លោងចូលទៅទីតាំងថត។ អ្នកអាចចូលតាមច្រកមួយណាក៏បានដែរ ដោយសារគេលក់សំបុត្រនៅទាំងច្រកខាងមុខនិងច្រកខាងក្រោយ។



ខ្ញុំចូលតាមផ្លូវខាងក្រោយគឺកន្លែងលក់សំបុត្រវ៉ាងកុនក្យូរ។សូមមកតាមខ្ញុំមក។



ពេលចូលទៅដល់ខាងក្នុង ខ្ញុំឃើញថាកន្លែងនេះពិតជាកសាងរចនាបានស្អាតដែលមើលទៅពិតជាដូច ព្រះរាជវាំងក្យងប៉ុកមែនទែន។



នេះគឺជា ខាងញងចន់ កន្លែងដែលស្តេចធ្លាប់ធ្វើការរស់នៅប្រចាំថ្ងៃកាលពីមុន។ ប្រសិនបើអ្នកក្រលេកមើលដំបូលនៃសំណង់នេះ យើងឃើញថាវាគ្នានឆ្នូតកណ្តាលនៅផ្នែកកណ្តាលដែលភ្ជាប់ពីដំបូលមួយទៅដំបូលមួយឡើយ។ នេះដោយសារគេជឿថា នាគពីរមិនអាចស្នាក់នៅសំណង់តែមួយបានឡើយ។.



វាត្រូវបានគេកសាងយ៉ាងល្អដែល មានលក្ខណៈស្រដៀងនឹងខាងញងចន់នៅ ព្រះរាជវាំង ក្យងប៉ុកមែនទែន។ មើលទៅដូច មនុស្សជំនាន់មុននឹងចេញពីទ្វារតូចនោះភ្លាមៗអញ្ជឹង។


ឯនេះគឺជា ក្យូថេចន់ កន្លែងដែលមហាក្សត្រយានីធ្លាប់ស្នាក់អាស្រ័យ។ អ្នកនឹងឃើញថាវាក៏មានឆ្នូតកណ្តាលនៃដំបូល ដូចខាងញងចន់ផងដែរ។ ដូច្នោះមានន័យថា ស្តេចអាចអាស្រ័យនៅបន្ទប់គេងនេះបាន។ ក្នុងខ្សែភាពយន្តភាគ មហាក្សត្រយានីតែងតែបង្ហាញខ្លួននៅទីនេះជានិច្ច។



នេះគឺជា ខឹនចុងមូន។ គ្មាន ខឹនចុងចន់ទេ គឺមានតែ ខឹនចុងមូន(ទ្វារ)។ខឹនចុងចន់គឺជាកន្លែងដែលគេប្រារព្ធពីធីបុណ្យជាតិ ឫ សំដែងការរាក់ទាក់ដល់អ្នកតំណាងពីបរទេស។ គេធ្វើដូចទៅនឹងរបស់ដើមបេះបិទ។ ពិតជាអស្ចារ្យមែន។


កន្លែងដែលអ្នកកំពុងតែមើលនេះគឺជាទេសភាពដែលយើងអាចឃើញពេលចេញមកពី ក្លោងទ្វារ ខ្វាងហ្វាមូន។ យើងអាចចាត់ទុកវាជា ផ្លូវខ្វាងហ្វាមូន។ មិនដឹងថាកាលពីជំនាន់ វាមានសភាពបែបនេះរឺអត់ទេ?



ក្លោងទ្វារខាងមុខដែលមើលទៅផុតពីជញ្ជាំងដែលប្រកក្បឿងពិតជាពោរពេញដោយសេចក្តីស្រលាញ់ហើយស្លឹកឈើដែលជាប់នៅលើនោះមើលទៅក៏ពិតជាស្រស់បំព្រងផងដែរ។



ផ្លូវលំនេះគឺជាកន្លែងដែល យ៉ាងប៉ាន់ធ្លាប់រស់នៅ ស្ថិតនៅមុខព្រះរាជរាំង។



ក្លោងទ្វារដ៏ធំហើយខ្ពស់របស់ពួកអភិជនមើលទៅពិតជាគួរអោយចាប់អារម្មណ៍ហើយស្រះនៅទីធ្លានោះក៏ស្អាតផងដែរ។ ពួកវាមិនមែនជាកេរ្តិ៍តំណែលពិតប្រាកដនោះទេ គឺត្រូវបានគេសាងសង់ទុកសំរាប់ការថតរឿងប៉ុណ្ណោះ។



ប៉ុន្តែផ្ទៃក្រឡាវាគឺមានទំហំធំស្មើនឹងព្រះរាជវាំង ក្យងប៉ុក។ពិតជាធំមែន។ នៅជើងភ្នំឆ្ងាយនោះ យើងអាចមើលឃើញ ដុងគង់ដែលរាជបុត្រដែលត្រូវសោយរាជ្យ និងភរិយាធ្លាប់ស្នាក់អាស្រ័យ។




កន្លែងនេះធ្វើអោយខ្ញុំនឹកឃើញដល់ឈុតឆាករត់ប្រដេញនៅពេលដែល យ៉ាងប៉ាន់ក្លែងបន្លំត្រូវបានឃាតករតាមធ្វើ់ឃាត។ អ្នកអាចស្រមៃឃើញទេ យុទ្ធជនពាក់មួកបុរាណចេញមកប្រយុទ្ធជាមួយនឹងដាវក្នុងដៃ?



ទីតាំងថត ដែលគេកសាងអោយដូចទិដ្ឋភាពធម្មជាតិនៃមូនក្យ៉ងមើលទៅល្អឥតខ្ចោះ មើលទៅមិនដូចរបស់គេកែច្នៃឡើយ។



ខ្ញុំមានអារម្មណ៍ថា មើលទៅដូចមានកសិករពាក់អាវសនឹងចេញមកពីផ្ទះប្រកស្បូវនេះអញ្ជឹង។


ហើយមនុស្សស្រីចេញមកកាន់ធុងទឹកដើម្បីដងទឹកពីផ្ទះប្រក់ស្បូវដ៏ចាស់នេះ។


ទោះបីកន្លែងនេះធ្វើឡើងសំរាប់ថតរឿងភាគក៏ដោយមើលទិដ្ឋភាពទៅដូចជំនាន់បេះបិទ ដោយសារងាកទៅណាក៏គ្មានអាគារខ្ពស់ៗឡើយ។


មូលហេតុដែលផលិតករនៃរឿងភាគនិង ភាពយន្ត ចូលចិត្តធ្វើការថតនៅទីនេះ គឺពូកគេមិនត្រូវការប្រើប្រាស់ប្រពន្ធ័ភ្លើងCGដែលមានតំលៃថ្លៃជាងការចំនាយទៅលើតួសំដែងទៀត។




ផុតពីខ្វាងហ្វាមូនទៅ អ្នកនឹងអាចឃើញ ខ្វាងហ្វាមូនពីចំងាយ។ តើទិដ្ឋភាពពិតរបស់ជំនាន់ចូរសន់តើវាយ៉ាងម្តេចទៅ? ខ្ញុំពិតជាឆ្ងល់ណាស់។


ខ្ញុំបានសំរេចជិះឡានអគ្គីសនីដើម្បីធ្វើដំណើរពី ទីតាំងថតរឿងភាគ ច្រកចេញចូលទី១រហូតដល់ចំនតឡាន។ ខ្ញុំមានអារម្មណ៍ថា នឿយហត់បន្តិចបន្ទាប់ពីបានដើរអស់ ៩គមរាប់ផ្លូវចោតនៅទឹកជ្រោះយ៉រគង់ទៀត។ ឥឡូវយើងនឹងធ្វើការទស្សនា សារមន្ទីរផ្លូវបុរាណ ហើយបរិភោគអាហារថ្ងៃត្រង់។


សំរាប់ការជិះឡានអគ្គីសនី អ្នកអាចទិញសំបុត្រនៅ ច្រកចូលនៃទីតាំងថតបាន។ វាមានតំលៃ ១០០០វ៉ុនសំរាប់មនុស្សពេញវ័យ។



ហ៊ឹម ពិតជាស្រួលខ្លួនមែន។ ចំងាយត្រឹមតែ១គមទេ តែពេលជិះឡានអគ្គីសនីទៅ ពិតជាសប្បាយមែន។ អ្នកគួរតែសាកល្បងជិះវាទៅ ព្រោះវាក៏មិនសូវថ្លៃដែល។ មនុស្សប្រុសស្រីចាស់ៗ ពេលជិះទៅសើចសប្បាយដូចកូនក្មេងអញ្ជឹង។


Map

អាស័យដ្ឋាន ក្យងប៉ុក មូនក្យ៉ងស៊ី មូនក្យ៉ងអឹប សេចេរូ ៩៣២ (경북 문경시 문경읍 새재로 932)

គេហទំព័រ http://saejae.gbmg.go.kr


문경새재, 문경새재오픈세트장, 세트장, 경복궁, 광화문, 전동차, 궁궐, Mungyeongsaejae, MungyeongsaejaeFilmingSite, filming, site, GyeongbokgungPalace, GwanghwamunGate, motorcar, palace, 聞慶セジェ, 聞慶セジェオープンセット, セット, 景福宮, 光化門, 電動車, 宮殿, 文庆鸟岭, 文庆鸟岭室外摄影场, 外景地, 光化门, 电动车, 宫殿, Mungyeongsaejaeเปิดชุด, ชุด, Gyeongbokgungพระราชวัง, Gwanghwamun, รถไฟ, พระราชวัง
一行コメント(0) 
PDF
ブックマーク
電子メール
0bytes / 200bytes
リスト表示