១. គ្រឿងផ្សំ
- គ្រឿងផ្សំសំខាន់: សារាយសមុទ្រក្រៀមនិងបាយ
- គ្រឿងផ្សំបន្ថែម: មឹក (លាយគ្រឿងជាមួយនឹងម្សៅម្ទេស) និងឆៃថាវ (លេខរឿងជាមួយនឹងម្សៅម្ទេសហើយដាក់ជ្រក់)
២. ការវាយតម្លៃរសជាតិ
-រសជាតិហឹរ: ★★☆☆☆
-រសជាតិប្រៃ: ★★☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជួរ: ☆☆☆☆☆
៣. ការណែនាំអំពីជុងមូហ្គីមផាប់
នៅពេលដែលលោកអ្នកលឺពាក្យហ្កិមផាប់, លោកអ្នកប្រាកដជាគិតថាហ្កិមផាប់របស់ជប៉ុន, បាយខ្ចប់និងមូលជាមួយនឹងសារាយសមុទ្រក្រៀមជាមួយនឹងគ្រឿងផ្សំដែលលាយគ្រឿងជាមួយនឹងទឹកជ្រលក់ជូរ. ក៏ប៉ុន្តែជុងម៊ូហ្កិមផាប់គឺខុសគ្នាទាំងស្រុងទៅនឹងហ្កិមផាប់របស់ជប៉ុន. ហ្កិមផាប់របស់កូរ៉េមួយនេះដែលលោកអ្នកអាចភ្លក់រសជាតិគ្រប់ទីកន្លែងនៅប្រទេសកូរ៉េគឺបានល្បីជាម្ហូបតំបន់តុងយ៉ុង.
ជុងម៊ូគឺជាឈ្មោះចាស់របស់តុងផ្យុងទីកន្លែងដែរជុងម៊ូហ្កិមផាប់បានបង្កើតឡើង. គឺជាទីក្រុងនេសាទដ៏ធំមួយនៅត្រើយខាងត្បូងរបស់ប្រទេសកូរ៉េ, មានអ្នកនេសាទជាច្រើនដែលធ្វើការនៅក្នុងនិស្ស័យនេសាទសម្រាប់ជីវភាពរស់នៅតុងផ្យុងរយៈពេលយូរមកហើយ. ជុងម៊ូហ្កិមផាប់គឺបានខ្ចប់ជាអាហារថ្ងៃត្រង់សម្រាប់អ្នកនេសាទនៅពេលនោះ.
ប្រពន្ធរបស់អ្នកនេសាទមានអារម្មណ៍អាណិតប្ដីដោយសារតែពួកគាត់តែងតែរំលងអាហាររបស់ពួកគាត់នៅលើទូកអំឡុងពេលដែលពួកគាត់ធ្វើការដោយចាប់ផ្ដើមខ្ចប់ហ្កិមផាប់សម្រាប់ប្ដីរបស់ពួកគាត់នៅក្នុងឆ្នាំ ១៩៣០. ក៏ប៉ុន្តែនៅថ្ងៃដ៏ក្ដៅនារដូវក្ដៅនោះឬក៏ថ្ងៃដែលពួកគាត់នៅលើទូករយៈពេលយូរដែលឆ្ងាយពីឆ្នេរ, ហ្កិមផាប់និងចាប់ផ្ដើមខូចអញ្ចឹងពួកគាត់មិនអាចញ៉ាំវាបានទេ.
ហេតុដូច្នេះពួកគាត់បានកែឆ្នៃជាមួយនឹងហ្កិមផាប់ដែលអត់មានបន្លែដែលអាចងាយស្រួលខូចនិងញ៉ាំជាមួយនឹងកូលតូហ្គីម៊ូជីម (កូនមឹកតូចដែលលាយគ្រឿងជាមួយនឹងទឹកខ្មេះនិងគ្រឿងទេសផ្សេងទៀត) និងគីមឈីឆៃថាវដែលមិនឆាប់ខូច.
នេះគឺគេហៅថាជុងម៊ូហ្កិមផាប់ហើយវាចាប់ផ្ដើមល្បីជាម្ហូបតំបន់តុងយ៉ុង.
មានកម្មវិធីដែលមានឈ្មោះថាហ្កុកពុង ៨១ដែលធ្លាប់ធ្វើឡើងនៅយ៉អុីដូក្នុងឆ្នាំ ១៩៨១. បន្ទាប់ពីពេលនោះមក, ជុងម៊ូហ្កិមផាប់ចាប់បានដាក់លក់នៅទីក្រុងសេអ៊ូល, ចាក់ផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍និងបានល្បីពោរពេញប្រទេស.
រូបរាងនិងរសជាតិរបស់ជុងម៊ូហ្កិមផាប់គឺសាមញ្ញ, សាមញ្ញជាងហ្កិមផាប់របស់ជប៉ុនជាមួយនឹងសាច់ហាម, ប្រហិតត្រីនិងបន្លែជាច្រើនមុខផងដែរ.
ហ្កិមផាប់របស់ជប៉ុនគឺបានលាយគ្រឿងជាមួយនឹងទឹកជ្រលក់ជូរអែមក៏ប៉ុន្តែសម្រាប់ជុងម៊ូហ្កិមផាប់គឺអត់មានប្រើប្រាស់គ្រឿងទេសអ្វីទេហើយវាគ្រាន់តែជាបាយមូលនៅក្នុងសារាយសមុទ្រក្រៀមខ្នាតម្រាមដៃតែប៉ុណ្ណោះ.
ហើយលាយគ្រឿងអូជីនហ្ករម៊ូជីមជាមួយនឹងទឹកជ្រលក់ហឹរនិងគីមឈីឆៃថាវជូរគឺបានដាក់យកចេញមកញ៉ាំជាមួយជាម្ហូបបន្ថែម.
លោកអ្នកញ៉ាំហ្កិមផាប់ខ្នាតម្រាមដៃមួយនិងអូជីនហ្ករម៊ូជីមមួយដុំឬក៏គីមឈីឆៃថាវ.
លោកអ្នកប្រហែលជាអស់សង្ឃឹមជាមួយនឹងរសជាតិរបស់វានៅលើកដំបូងពីព្រោះវាគ្មានអ្វីពិសេសនោះទេ. ក៏ប៉ុន្តែវាពិតជាចម្លែកដែលលោកអ្នកឃើញថាលោកអ្នកចង់តែញ៉ាំវាហើយញ៉ាំវាទៀត.
វាគឺជាសារាយសមុទ្រក្រៀមជាមួយបាយដែលគ្មានគ្រឿងទេសអ្វីក៏ប៉ុន្តែសារាយសមុទ្រក្រៀមប្រៃនិងបាយដ៏ស្វិតគឺមានរសជាតិឆ្ងាញ់ខ្លាំង.
កូលតូហ្គីម៊ូជិមលាយគ្រឿងជាមួយនឹងទឹកម្ទេសក្រហមហាក់មើលទៅដូចហឹរក៏ប៉ុន្តែវាប្រៃនោះទេ, មិនហឹរឬផ្អែមខ្លាំងឡើយ. គីមឈីឆៃថាវដែលជ្រក់បានល្អមានរសជាតិមុតនិងស្រួយដែលសាកសមជាមួយនឹងបាយ.
ដោយសារតែទីនេះគឺជាទីក្រុងនេសាទជាមួយនឹងភាគរយចាប់បានត្រីខ្ពស់, តុងយ៉ុងផ្ដល់ឱ្យលោកអ្នកជាមួយនឹងគ្រឿងសមុទ្រជាច្រើនប្រភេទដើម្បីភ្លក់ហើយវាក៏ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះជាពីក្រុងនេសាទផងដែរ. បើសិនជាអ្នកទៅលេងនៅតុងយ៉ុង, ខ្ញុំចង់ឲ្យលោកអ្នកសាកល្បងម្ហូបតំបន់នោះគឺជុងម៊ូហ្កិមផាប់.
wikipedia에서 살펴보기
៤. ប្រភេទនៃជុងមូហ្គីមផាប់
ដោយសារតែជុងម៊ូហ្កិមផាប់បានចម្អិននៅតំបន់តែមួយគឺតុងយ៉ុង (ឈ្មោះបច្ចុប្បន្នរបស់ជុងម៊ូ) ទើបវាមានតែមួយប្រភេទ.
លោកអ្នកនឹងរកឃើញហាងអាហាដែលអស់អាងថាគឺជាហាងប្រភពដើមនៅមុខស្ថានីយតុងយ៉ុង. រសជាតិរបស់វាប្រហែលជាខុសគ្នាបន្តិចអាស្រ័យទៅលើអ្នកចម្អិនរបស់ហាងនីមួយៗ.
៥. របៀបដើម្បីញុាំជុងមូហ្គីមផាប់អោយកាន់តែឆ្ងាញ់
ជុងម៊ូហ្កិមផាប់គឺជាម្ហូបពិសេសរបស់តុងយ៉ុងក៏ប៉ុន្តែលោកអ្នកឯងភ្លក់វាគ្រប់ទីកន្លែងនៅប្រទេសកូរ៉េ.
ជាពិសេសមានកន្លែងមួយដែលមានប្រវត្តិសាស្ត្រវែងនៅម្យុងដុងដែលល្បីល្បាញគ្រប់គ្រាន់ដើម្បីបើកហាងពីរបន្ថែមទៀតដែលលោកអ្នកអាចឃើញភ្ញៀវបរទេសជាច្រើនកំពុងតែញ៉ាំម្ហូបនេះ.
ក៏ប៉ុន្តែ!
ពេលនេះកំពុងតែជារដូវសម្រាកអញ្ចឹងខ្ញុំចង់ឲ្យលោកអ្នកសាកញ៉ាំវានៅតុងយ៉ុងវិញ. ខ្ញុំរកឃើញថាអូជីនហ្ករម៊ូជីមឬក៏គីមឈីឆៃថាវគឺរាងហឹរនិងផ្អែមជាងនៅទីក្រុងផ្សេងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនអាយុក្មេង.
ជុងម៊ូហ្កិមផាប់នៅតុងយ៉ុងគឺអត់មានក្លិនខ្លាំងនោះទេដែលធ្វើឱ្យលោកអ្នកជក់ចិត្តនិងរសជាតិរបស់វា.
មនុស្សមួយចំនួននឹងមិនសប្បាយចិត្តនៅពេលដែលឃើញរូបរាងដ៏ធម្មតារបស់ជុងម៊ូហ្កិមផាប់.
ក៏ពីព្រោះតែបាយ, អូជីនហ្ករម៊ូជីមនិងគីមឈីឆៃថាវបានដាក់នៅលើក្រដាសមួយសន្លឹកនៅលើចានជ័រតែមិនមែនដាក់នៅចានផ្សេងគ្នាទៅវិញ. បន្ថែមទៀតលោកអ្នកមិនអាចស្វែងរកឃើញចង្កេះឬក៏សម, តែមានតែឈើចាក់ប៉ុណ្ណោះ.
វាមានរឿងរ៉ាវក្រោយនេះ.
ដូចដែលខ្ញុំបានបញ្ជាក់ខាងលើ, ជុងម៊ូហ្កិមផាប់បានបង្កើតឡើងសម្រាប់អ្នកនេសាទហើយពួកគាត់ធ្លាប់តែខ្ចប់អាហារនៅក្នុងក្រដាសប្រាក់ឬក៏ក្រដាសធម្មតាដើម្បីញ៉ាំនៅលើទូក.
ហើយប្រពៃណីនេះក៏បន្តរហូតមក.
វាប្រហែលជាពិបាកបន្តិចក៏ប៉ុន្តែខ្ញុំចង់ឲ្យលោកអ្នកសាកល្បងបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះញ៉ាំបាយជាមួយនឹងឈើចាក់មួយ.
Canon EOS 550D | f/6.3 | iso 100 | 2013:02:08 13:48:15 | Flash did not fire, compulsory flash mode | 19mm