Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
88 | 3235906

ហ្គមថាំង 곰탕 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/11/11

Travel regions : South Korea
 | Hits : 223371
https://blog.lookandwalk.com/km/blog/foodguide/6166/trackback

១. គ្រឿងផ្សំ

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សាច់គោច្រើនផ្នែក (សាច់សុទ្ធ, កន្ទុយគោ, ពោះវៀនតូច, ល)

- គ្រឿងផ្សំបន្ថែម: គ្រឿងទេស (អំបិល) និងគ្រឿងផ្សំ (ស្លឹកខ្ទឹម)



២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ☆☆☆☆☆
-រសជាតិប្រៃ: ★☆☆☆☆
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ: ★★★★☆



៣. ការណែនាំអំពីហ្គមថាំង

ក្នុងចំណោមមុខម្ហូបប្រពៃណីកូរ៉េសម្រាប់ជនបរទេស, មានម្ហូបមួយមុខហៅថាហ្កាល់ប៊ីថាំង. លោកអ្នកនឹងអាចឃើញមានទឹកស៊ុបជាច្រើនប្រភេទខុសគ្នានៅប្រទេសកូរ៉េដែលបានប្រើប្រាស់ផ្នែកផ្សេងគ្នារបស់សាច់គោ.


ជាមួយនឹងម្ហូបហ្កាល់ប៊ីថាំង, ក៏មានហ្គមថាំង, សល់ឡុងថាំង, អ៊ូចុកថាំងនិងដូហ្កានីថាំង. បើសិនជាអ្នកពេញចិត្តជាមួយនឹងម្ហូបហ្កាល់ប៊ីថាំង, ខ្ញុំនឹងណែនាំមុខម្ហូបមួយទៀតដែលស្រដៀងទៅនឹងស៊ុបឆ្អឹងគោដែលហៅថាហ្គេមថាំង.


បើសិនជាហ្កាល់ប៊ីថាំងគឺជាឱសថដែលបានចម្អិនដោយឆ្អឹងជំនីគោ, ហ្គមថាំងគឺជាទឹកស៊ុបដែលបានរម្ងាស់ជាមួយនឹងសាច់សុទ្ធនិងពោះវៀនគោ. ដោយសារតែវាប្រើប្រាស់់សាច់គោផ្នែកខុសគ្នា, ក្លិននិងរសជាតិរបស់វាគឺរាងខ្លាំងបន្តិច.

ក៏មានកំណត់ត្រាអំពីម្ហូបនេះដូចទៅជា 'ទឹកស៊ុបមានរសជាតិមុតជាងទឹកសុទ្ធធម្មតាដែលតម្រូវការប្រឹងប្រែងនិងផ្ដោតទៅលើវា' នៅអំឡុងពេលគ្រងរាជ្យរបស់ស្ដេចជុងចុងនៅឆ្នាំ ១៥២៧. បន្ទាប់មកនោះ, វាបានគេវាយតម្លៃជាម្ហូបដែលមានតម្លៃនិងមានជីវជាតិហើយបានរៀបចំនៅលើតុអាហាររបស់ស្ដេចក្នុងដែរ.


នៅក្នុងកំណត់ត្រាក៏មានមុខម្ហូបមួយឈ្មោះថាហ្កូអិម, ទឹកស៊ុបដែលបានរម្ងាស់ជាមួយនឹងសាច់គោច្រើនផ្នែក, ប៉ាវហ៊ឺនិងសារ៉ាយសមុទ្រ, ហើយបានផ្លាស់ប្ដូរទៅចេញជាមុខម្ហូបហ្គមថាំងនៅសព្វថ្ងៃនេះ.



Canon EOS 550D | f/2.8 | iso 1600 | 2011:07:11 16:11:43 | Flash did not fire, compulsory flash mode | 31mm


ម្ហូបនេះគឺជាទឹកស៊ុបដែលបានចម្អិនឡើងដោយរំងាស់កន្ទុយគោ, សាច់ទ្រូង, សាច់សុទ្ធ, ពោះវៀនគោនិងឆៃថាវក្នុងរយៈពេលយ៉ាងយូរ.

នៅពេលដែលទឹកស៊ុបមានរសជាតិជ្រៅ, លោកអ្នកត្រូវយកសាច់ចេញមកហាន់ជាចំណិត, ហើយនៅពេលដែលលោកអ្នកត្រៀមខ្លួនរួចដើម្បីញាំវា, លោកអ្នកគួរតែដាក់សាច់ទៅលើទឹកស៊ុបជាមួយនឹងស្លឹកខ្ទឹមហាន់តូចហើយប្រើអំបិលនៅពេលដែលអ្នកត្រូវការវា. ដាក់បាយមួយចានចូលទៅក្នុងទឹកស៊ុបហើយញ៉ាំវាជាមួយនឹងគីមឈី.


វាមានរសជាតិយ៉ាងខ្លាំងហើយរស់ជាតិរបស់សាច់នឹងរលាយនៅក្នុងមាត់របស់អ្នក.


វាមិនបានប្រើប្រាស់គ្រឿងទេសពិសេសអ្វីទេក្រៅពីអំបិលហេតុដូច្នេះសូម្បីតែភ្ញៀវបរទេសក៏គិតថាវាឆ្ងាញ់ដែរមិនដូចមុខម្ហូបហឹរនោះទេ.


ក្រៅពីនេះមានមុខម្ហូបមួយទៀតដែរប្រើប្រាស់របៀបធ្វើនិងគ្រឿងផ្សំស្រដៀងទៅនឹងហ្គមថាំងផងដែរ, ដែលមានឈ្មោះថាសល់ឡុងថាំង.

មុខម្ហូបទាំងពីរគឺបានចម្អិនឡើងដោយសាច់គោជាច្រើនផ្នែកនិងរម្ងាស់រយៈពេលយូរហេតុដូច្នេះវាមានរសជាតិយ៉ាងមុតរបស់សាច់គោ.


ទឹកស៊ុបរបស់ហ្គមថាំងវាមើលទៅថ្លាពីព្រោះតែគេបានប្រើប្រាស់សាច់សុទ្ធនិងពោះវៀនគោហើយរសជាតិនិងក្លិនរបស់វាគឺរាងខ្លាំង. ក៏ប៉ុន្តែសម្រាប់សល់ឡុងថាំងគឺបានរម្ងាស់ជាមួយនឹងសាច់សុទ្ធនិងឆ្អឹងជាមួយនឹងគ្នាហេតុដូច្នេះវាធ្វើឱ្យទឹកស៊ុបមើលទៅក្រាស់ប៉ុន្តែរសជាតិស្រាល.


សាច់គឺពិតជាថ្ងៃហើយមានតំលៃនៅប្រទេសកូរ៉េរយៈពេលយូរមកហើយហេតុដូច្នេះសាច់បានប្រើប្រាស់ក្នុងរដូវការពិសេសតែប៉ុណ្ណោះ. ជាពិសេសទឹកស៊ុបគឺជាមុខម្ហូបសុខភាពដើម្បីពង្រឹងសុខភាពរបស់អ្នក.


លោកអ្នកកម្ររកឃើញហាងអាហារដែលមានអាយុកាលជាង ១០០ឆ្នាំនៅប្រទេសកូរ៉េណាស់ដោយសារតែសង្គ្រាមប្រទេសកូរ៉េក៏ប៉ុន្តែមានហាងអាហារស៊ុបហ្គមថាំងមួយដែលមានអាយុកាល ១០៥ឆ្នាំនៅតំបន់ណាជូ. វាមានប្រវត្តិយ៉ាងវែងនៅប្រទេសកូរ៉េ.


ខ្ញុំចង់ឲ្យលោកអ្នកសាកល្បងញ៉ាំទឹកស៊ុបនេះមួយចានហើយពង្រឹងសុខភាពរបស់អ្នកសម្រាប់ថ្ងៃនេះជាងការញ៉ាំថ្នាំជំនួយសុខភាពទៅវិញ.

wikipedia에서 살펴보기



៤. ប្រភេទនៃហ្គមថាំង

ដោយសារតែការងារសាច់ជាច្រើនផ្នែកបានប្រើប្រាស់នៅក្នុងទឹកស៊ុបនេះ (សាច់សុទ្ធ, សាច់បាងនិងសាច់កំផ្លូវ), ហេតុដូច្នេះមិនមានច្រើនប្រភេទដែលបានកែច្នៃនោះទេ.


ក៏ប៉ុន្តែមានរឿងម្យ៉ាងដែលអាចធ្វើឲ្យរសជាតិវារាងខុសគ្នាយោងទៅតាមផ្នែករបស់សាច់គោដែលបានប្រើ, ចំនួនសាច់គោដែលបានប្រើ, និងរយៈពេលចម្អិនវា.


ក៏មានមុខម្ហូបហ្គូរីហ្គមថាំង (កន្ទុយគោ), សាហ្កល់ហ្គមថាំង (ឆ្អឹងសាច់បាង) និងច្រើនទៀត.




៥. របៀបដើម្បីញុាំហ្គមថាំងអោយកាន់តែឆ្ងាញ់

បាយនៅប្រទេសកូរ៉េមើលទៅឆ្ងាញ់ហើយស្វិតយ៉ាងខ្លាំង. មុខម្ហូបមួយមុខដែលសាកសមជាមួយនឹងបាយនោះគឺហ្គមថាំង.


វាប្រសើរជាងនៅពេលដែលដាក់បាយមួយចានចូលក្នុងទឹកស៊ុបជាងដោយញ៉ាំវាដោយឡែកពីគ្នា. បាយសនៅក្នុងទឹកស៊ុបឆ្ងាញ់គឺស្វិតហើយផ្អែមហេតុដូច្នេះរសជាតិវាគឺឆ្ងាញ់ណាស់.


បន្ទាប់មកទៀតដែលកាន់តែឆ្ងាញ់ជាមួយនឹងហ្គេមថងនោះគឺគីមឈី.

នៅពេលដែលលោកអ្នកញ៉ាំទឹកស៊ុបដែលខ្លាំងដូចហ្គមថាំង, លោកអ្នកប្រហែលជាមានអារម្មណ៍ថាទ្រលាន់. ហើយរសជាតិខលនិងជូនរបស់គីមជីនឹងជួយកម្ចាត់រសជាតិទ្រលាន់របស់ទឹកស៊ុបនោះហេតុដូច្នេះលោកអ្នកអាចញ៉ាំអស់ដល់ដំណក់ចុងក្រោយរបស់ទឹកស៊ុប.


យ៉ាងខ្លី, ខ្ញុំសូមណែនាំអ្នកឱ្យដាក់បាយសមួយចានចូលទៅក្នុងទឹកស៊ុប, លាយវា, ដួសមួយស្លាបព្រាពេញនៃបាយនិងទឹកស៊ុប, ដាក់គីមឈីមួយដុំទៅលើវាហើយញ៉ាំជាមួយនឹងគ្នា.



コムタン, 곰탕, 곰국, 고음, 설렁탕, 쌀밥, 김치, gomtang, gomguk, goum, seolleongtang, rice, kimchi
One line comment(5) 
PDF
Bookmark
E-mail
0bytes / 200bytes
Writer
One line comment
Rating
Reg-date
Delete
View list