Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
7629 | 20067878

ទីក្រុងធែគូ #2 - Gim Gwang Seok-gil, Gyeongsang-gamyeong Park, Seomun Market, Apsan Park - (Korea Tour)
 | Holiday Journal
Last Modified : 2017/04/07

Travel regions : South Korea
 | Hits : 684293
https://blog.lookandwalk.com/km/blog/mazinguide/1611/trackback



នៅថ្ងៃទីពីរ ខ្ញុំបានទៅស្ថានីយ៍មន្ទីរពេទ្យក្យ៉ងទែ ដើម្បីទៅមើល វិថីគីមក្វាងសុក ដែលជាអ្នកចំរៀងជាតិ សំលេងនៃសម័យកាលនេះ។ បើយើងចេញពីច្រកលេខ៣ ហើយដើរទៅតាមសញ្ញាបន្ទាប់មកអ្នកនឹងឃើញមានវិថី គីមក្វាងសុក នៅរវាង ផ្សារបាងឆន នឹង ជញ្ជាំងសំគាល់អោយ ផ្លូវស៊ីនឆន។




វាត្រូវបានគេតែងលំអយ៉ាងស្រស់ស្អាតពីផ្នែកដែករបស់ខ្លោងទ្វារចូល។ ខ្ញុំគិតថាវា ទេសភាពដ៏ឆើតឆាយនេះ ពិតជា ស្នាដៃសិល្បៈមែន។



គីមក្វាងសុក បានស្លាប់នៅនៅអាយុកេ្មងមែនទែន។ ឥឡូវនេះ នៅលើដងវិថីទាំងមូលបានកសាងឡើងដើម្បីហើយបទចំរៀងរបស់គាត់ត្រូវបានគេចាក់លេងមិនដាច់។លើកលែងតែថ្ងៃឈប់សំរាក ពួកគេចាក់ចំរៀងរបស់គាត់នៅលើវិថីទាំងមូលសំរាប់ម៉ោងមួយជារៀងរាល់ថ្ងៃ។ មនុស្សដែលស្រលាញ់សំលេងរបស់គាត់និងចំរៀងរបស់គាត់ប្រាកដជាចាំបានថាគាត់បានអង្គុយនៅចំណុចនោះនៅក្នុងរូបភាពនេះ។



នៅផ្លូវក្បែរ វិថីរបស់ គីមក្វាងសុក ខ្ញុំបានឃើញហាងពីរបី ដែលមើលទៅមានការតុបតែងជាលក្ខណៈសិល្ប។ ខ្ញុំមានអារម្មណ៍ថា ពួកវាដូចជាសិល្បៈនិងតន្រ្តីដែលទើបតែបង្កើតថ្មីអញ្ចឹង ហើយខ្ញុំក៏មានអារម្មណ៍ថាមានវប្បធម៌ដទៃទៀតកំពុងតែនិយាយមកកាន់ខ្ញុំ មិនមែនត្រឹមតែតន្រ្តីរបស់គាត់ប៉ុណ្ណោះទេ។ ខ្ញុំលឺថាឈែហ្វាននៅលេងនៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា អ្នកចំរៀងលាក់ខ្លួន ពីការចាក់ឡើងវិញនូវការសំដែងរបស់គីមក្វាងសុកនៅទីនេះជាប្រចាំ។



នៅលើជញ្ជាំងទាំងអស់នៅក្នុងផ្លូវនេះពោរពេញទៅដោយ រូបគំនូរ យើងអាចមើលឃើញ អត្ថបទចំរៀងបែបអក្សរសាស្ត្រ ដែលនឹងជាប់ដក់ក្នុងការចងចាំរបស់យើង ហើយបើសិនជាអ្នកជាជនជាតិកូរ៉េ អ្នកនឹងបានលឺវា យ៉ាងហោចណាស់ក៏មួយដងដែរ។ ខ្ញុំជឿជាក់ថាវិថីនេះពិតជាមានន័យមែន ដែលវាធ្វើអោយពួកយើងនឹកគិតទៅដល់ពេលវេលានៅអតីតកាលដោយសារតែគាត់គឺជាអ្នកចំរៀងដែលគាត់ធ្លាប់ច្រៀងពីសេចក្តីស្នេហានិងក្តីស្រមៃរបស់យុវវ័យ នៅពេលដែលគាត់មានជីវិត។




នៅពេលដែលខ្ញុំកំពុងដើរមើលនៅគ្រប់ទីកន្លែងនៅវិថីនេះ ខ្ញុំបានឃើញហាងមួយដែលរំលឹកដល់កុមារភាពរបស់ខ្ញុំ។ ទោះបីជាវាបានចាត់ទុកថាជាកន្លែង ដែលជះឥទ្ឋិពលអាក្រក់ទាំងបួនដល់សង្គម(អំពើហឹង្សាក្នុងសង្គមអំពើហឹង្សាក្នុងសាលារៀនអំពើហឹង្សានៅលើផ្លូវភេទ និង អាហារដែលមានភាពកខ្វក់។ ហើយវាពិតជាគួរអោយអស់សំណើចចំពោះសិស្សបឋមសិក្សានៅទូរទាំងប្រទេសទាំងមូល។ អ្នកទាំងអស់គ្នាពិតជាអស់សំណើចបើសិនជាដឹងថាខ្ញុំសប្បាយមែនទែនក្នុងការទិញស្ករគ្រាប់ ចាហួយ និងស្ករកៅស៊ូ នៅក្នុងហាងលក់ទំនិញតម្លៃ ៥០០រៀលកាលពីខ្ញុំនៅក្មេង។ ខ្ញុំបានឃើញមាន ដាក់គី ដែលជាល្បែងលេងបោក រូបសំលៀកបំពាក់តុក្កតាស្ទ៊ីកកឺ និងសៀវភៅ ដែលខ្ញុំមិនដឹងថា ពួកវាមាននៅពេលណាឡើយ។ ដោយចំណាយលុយអស់បន្តិចបន្តួចប៉ុណ្ណោះ ខ្ញុំបានទិញពួកវាខ្លះដើម្បីរំលឹកដល់អតីតកាលរបស់ខ្ញុំបន្ទាប់មកខ្ញុំបានបន្តដំណើរទៅមុខតទៀត។



ជាមួយនឹងដឹងព្រលឹងនៃ តន្រ្តីរបស់លោកគីមក្វាងសុក ខ្ញុំបានថតរូបភាពជាច្រើននៅទលើមុខ រូបសំណាករបស់គាត់។


កន្លែងលក់នំនេះធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែរស់នៅសម័យឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៨០។ ខ្ញុំមានអារម្មណ៍ថា ចំរៀងដែលមានចំណងជើងថា “នៅពេលដែលខ្ញុំបានដើរបុកអ្នក" ដែលគេនឹងចាក់នៅពេលណាក៏មិនដឹងដែរ។ខ្ញុំនឹងមកសាកញ៉ាំអាហារឈុតនៅវិថី គីមក្វាងសុកនេះនៅលើកក្រោយ។



នេះគឺជាជញ្ជាំងមួយដែលអ្នកអាចសរសេរនៅលើវាបាន។ ខ្ញុំបានឃើញក្មេងប្រុសម្នាក់កំពុងតែគូររូបបេះដូងដោយការយកចិត្តទុកដាក់។វាពិតជាគួរអោយអស់សំណើចនៅពេលដែលគាត់បានធំឡើងហើយបានឃើញរូបភាពដែលគាត់បានគូរនេះ។




គោលដៅបន្ទាប់នោះគឺ សួនច្បារក្យងសាងខាមយ៉ង។ អគារ សនហ្វា ធ្លាប់ជាការិយាល័យធ្វើការរបស់ មន្ត្រីដែលធ្វើការនៅក្យងសាងខាមយ៉ង ដែលវាជាកន្លែងដែលមន្ត្រីខេត្តធ្លាប់បានយកមកប្រើ។ នៅសម័យនោះវាអាចជាអគារដែលអាចប្រើសំរាប់ធ្វើជាអគារសាលាក្រុងឬជាអគារសំរាប់មន្រ្តីខេត្តនាពេលបច្ចុប្បន្ននេះ។ ការិយាល័យដើមរបស់ ក្យងសាងដូ មានទីតាំងស្ថិតនៅ អានដុង ប៉ុនែ្តវាបានប្តូរមកនៅទីក្រុងធែគូវិញ នៅក្នុងឆ្នាំ ១៦០១។ ការផ្លាស់ប្តូរនេះដោយសារតែ ទីក្រុងធែគូ អាចរក្សាបាននូវ ការដឹកនាំក្នុងការធ្វើជំនួញនៅជុំវិញ តំបន់ក្យងគីដូនៅសម័យនោះ។



នៅក្បែរ សួនច្បារក្យងសាងខាមយ៉ងមានសារៈមន្ទីរប្រវត្តិសាស្រ្តសម័យទំនើបរបស់ទីក្រុងធែគូ។ វាមានកសាងឡើងនៅក្នុងឆ្នាំ ១៩៣២ ហើយវាធា្លប់ជាកន្លែងដែលប្រើសំរាប់ធ្វើជាសាខាធនាគារ ចូសនស៊ីកសាន នៅក្រុងធែគូនេះ។ ហើយវាក៏ត្រូវបានគេប្រើសំរាប់ជាសាខាធនាគារអភិវឌ្ឍន៍កូរ៉េតាំងពីឆ្នាំ ១៩៥៤ ប៉ុន្តែវាត្រូវបានគេយកមកបើកជា មន្ទីរប្រវត្តិសាស្រ្តសម័យទំនើបរបស់ទីក្រុងធែគូ នៅក្នុងឆ្នាំ ២០១១។ នៅក្នុងមជ្ឈមណ្ឌលតាំងពិពណ៌អចិន្រ្តៃដែលស្ថិតនៅជាន់ទីមួយ មានការដាក់តាំងបង្ហាញនូវ ម៉ូដែលគំរូ របស់ធនាគារចូសនស៊ីកសានដែលនៅសម័យកាលអធិរាជជប៉ុន ដែលវាធ្វើអោយអ្នកមានអារម្មណ៍ថាអ្នកកំពុងតែស្ថិតនៅក្នុងទូរដែកអញ្ចឹង។



យើងក៏អាចជិះឡានក្រុងពូយ៉ងដែលអាចនាំយើងទៅទស្សនាជុំវិញទីក្រុងទាំងមូលនៅក្នុងសម័យទំនើប ដែលមានហ្កាយស្រីម្នាក់ដែលនិយាយភាសាកូរ៉េដោយប្រើតង់របស់អ្នកធែគូដែលស្តាប់ទៅគួរអោយខ្នាញ់។ យើងក៏អាចឃើញមានផ្សារជាច្រើនដែលបានបន្សល់ទុក ព្រមទាំងអគារប្រវត្តិសាស្រ្តរបស់ទីក្រុងធែគូនេះដែលអាចមើលតាមឡានក្រុង។

លើសពីនេះទៅទៀត មានការដាក់បង្ហាញជាបណ្តោះអាសន្ននូវរូបភាពនៃការប្រែប្រួលរបស់ ការិយាល័យមន្រ្តីរាជការ ក្យងសាំងកាំយ៉ន សកម្មភាពក្នុងការទាមទារនូវសំនងនៃបំនុលជាតិ ព្រមទាំង វប្បធម៌ទំនើបនៃទីក្រុងធែគូ ប្រពន្ឋ័អប់រំនៅក្រុងទីក្រុងធែគូ ហើយនិង ឧបករណ៍ប្រើប្រាស់នៅជីវិតនៃទីជនបទ និង សហគ្រាសសម័យទំនើបនៅក្នុងទីក្រុងធែគូ។




ខ្ញុំមិនដែលដឹងថា ទីក្រុងធែគូនេះធ្លាប់ជាទីក្រុងមួយ ដែលដឹកនាំវប្បធម៌ នៅក្នុងសម័យទំនើបនៅសម័យកាលមុន។ ខ្ញុំក៏មានឱកាសឃើញនូវ ទស្សនាវដ្តី អក្សរសាស្ត្រ និង អក្ខរកម្មជាច្រើនប្រភេទ។ ក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រើសំរាប់ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ បានក្លាយជា សារៈមន្ទីរមួយដែលបង្ហាញពី ប្រវត្តិសាស្ត្រទំនើប ដែលអនុញ្ញាតិអោយមនុស្សម្នាបានមើលដោយមិនគិតថ្លៃ។





ផ្សារយ៉មមែ មានទីតាំងនៅជាប់នឹងវិថីយ៉ាកឆន ហើយវាជាកន្លែងដ៏មួយសំរាប់ទៅទស្សនា។ ទោះបីគឺជាថ្ងៃបុណ្យជាតិប៉ុន្តែនៅមានហាងអាហារជាច្រើនបើកលក់ ព្រមទាំងមានហាងលក់នំអាកោរកូរ៉េដែលមើលទៅមានភាពមមាញឹកក្នុងការទាក់ទាញភ្ញៀវនាថ្ងៃចុងក្រោយនៃពេលឈប់សំរាកនេះ។ ហើយហាងលក់នំភែនខេកបែបកូរ៉េដែលមានក្លិនខា្លញ់និងមានអ្នកទិញជាច្រើន។ ហើយខ្ញុំឃើញមាននំភែនខេកជាច្រើនប្រភេទបានតំរៀបដាក់លើគ្នា។




នៅពេលដែលខ្ញុំកំពុងរកមើលផ្សារ សរមូន ខ្ញុំបានឃើញនូវសញ្ញាមួយដែលដាក់ថា ផ្លូវទៅកាន់ គូអាំសរវ៉ន ដែលបានទាក់ទាញនូវភ្នែករបស់ខ្ញុំ ដែលធ្វើអោយខ្ញុំដើរតាមវា។ ខ្ញុំគិតច្បាស់ថា សរវ៉ន មិនមែនស្ថិតនៅក្នុងផ្លូវតូចចង្អៀតបែបនេះទេ ប៉ុន្តែវាគឺនៅខាងនោះ។



នៅចំពាក់កណ្តាលនៃផ្លូវដ៏តូចនេះដែលមាន ផ្ទះដែលមានជញ្ជាំងខ្ពស់ៗនៅសងខាង សរវ៉នបង្ហាញអំពី ទីធ្លាដ៏ធំទូលាយដូចជាការសុបនិ្តអញ្ចឹង។ ទេសភាពនេះបានធ្វើអោយខ្ញុំភ្លេចគិតថាមានផ្លូវធំនៅក្បែរនេះដែលមានសំលេងឡានដ៏កងរំពង។ វាមានអ្នកយានកាមនៅទីនេះតែម្នាក់ប៉ុណ្ណោះ ដែលខ្ញុំគិតថាមិនសូវមានមនុស្សមកលេងនៅទីនេះ ដោយសារអត់មានមនុស្សស្គាល់វាច្រើនទេ។


នៅពេលដែលខ្ញុំបានអង្គុយនៅលើអិដ្ឋនៅសាលធំ ខ្ញុំមានអារម្មណ៍ថាត្រជាក់មែនទែនដោយសារតែវាខ្យល់បក់ឆ្លងកាត់ទាំងមុខនិងក្រៅរបស់បន្ទប់នេះ។ ខ្ញុំបានលឺគេថាខ្ញុំអាចមកស្នាក់នៅទីនេះបានតាមរយៈការតេរទូរស័ព្ទនិងតាមប្រព័ន្ឋអ៊ីនតឺនិត ។ ទីក្រុងធែគូគឺជាទីក្រុងដែលមានមនុស្សជាច្រើនរស់នៅនិងមានអាកាសធាតុក្តៅ ប៉ុន្តែវាជាកន្លែងដ៏ល្អមួយសំរាប់មកដើរលេងលំហែរកាយបានទោះបីជាស្ថិតនៅកណ្តាលទីក្រុងក៏ដោយ។




ទីបំផុតខ្ញុំបានមកដល់ផ្សារ សរមូន។ បើសិនជានៅទីក្រុងសេអ៊ូលមានផ្សារ ណាំទែមូន ធែគូមានក៏មានផ្សារនេះដែរ។ ផ្សារនេះជាផ្សារតំណាងរបស់ទីក្រុងធែគូ ដែលស្ថានីយ៍មួយបានយកឈ្មោះវាមកដាក់គឺ ស្ថានីយ៍ផ្សារសរមូន។ ហើយអ្នកមិនគួរបំភ្លេចវាទេ នៅពេលដែលចង់មកញ៉ាំអាហារនៅទីនេះ។ មានអាហារដែលមានតម្លៃតូចជាច្រើនប្រភេទដូចជា មីកាល់គូកស៊ូបាយស្រូបប៊ីប៊ីមប៉ាប់ ដែលបានទាក់ទាញនូវចំនាប់អារម្មណ៍របស់ភ្ញៀវទាំងឡាយ។ ហើយហាងទាំងអស់មានភ្ញៀវចូលទៅពេញអស់ហើយ។



ខ្ញុំបានឃើញមានមនុស្សជាច្រើនតំរង់ជួរចាំទិញនំចៀនហូតក់ ហើយខ្ញុំក៏បានសាកវាដែរ។ មាននំហូតុកជាច្រើនប្រភេទប៉ុន្តែហាងមួយនេះគេបានធ្វើវាដោយការចៀននៅចំពោះមុខយើងតែម្តងដោយប្រើ ស្ករស គ្រាប់សណ្តែកដីគ្រប់មុខ។ ហាងមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាងគេ ហើយខ្ញុំបានលឺពួកគេសួរពីវា។ មនុស្សម្នាក់ដែលមកជាមួយមិត្តជនជាតិបរទេសបាននិយាយថា ហូតុកយ៉ាងច្បាស់។ ដោយសារតែវាបានចៀនចេញពីខ្ទះក្តៅៗ ខ្ញុំតែផ្លំវាមុននឹងដាក់វាចូលទៅមាត់របស់ខ្ញុំ ប៉ុន្តែខ្ញុំបានញ៉ាំវាយ៉ាងរហ័ស។ ដូចជាម្ហូបដទៃទៀតនៅក្នុងផ្សារនេះ រស់ជាតិនៅខាងក្នុងរបស់វាពិតជាឆ្ងាញ់មែនទែន។



បន្ទាប់ពីញ៉ាំហូតុកជាបង្អែមរួច ខ្ញុំបានទៅញ៉ាំបាយអាហារថ្ងៃត្រង់។ ខ្ញុំបានញ៉ាំ បាយស្រូបប៊ីប៊ីមប៉ាប់ ដែលមានតម្លៃសមរម្យ។ ខ្ញុំបានញ៉ាំបាយស្រូបដែលមាន បន្លែជាច្រើនមុខ សារាយសមុទ្រ ទឹកល្ង និង ទឹកម្ទេស។ ខ្ញុំលឺគេកម្មង់ កាលជេប៊ីហើយខ្ញុំគិតថា វាគឺជា ម្ហូបមីកាត់មួយចាន និង ស៊ូជេពី ដែលជា ស៊ុបគាវ។ លើកក្រោយ ខ្ញុំនឹងមកញ៉ាំ កាល់ជេពី និងនំគាវ។





ចាកចេញពីកន្លែងដែលមានសំលេងកងរំពងនិងមានភាពរីករាយដូចដែលនៅទីផ្សារនេះ ធ្វើអោយខ្ញុំងាយក្រោយទៅមើលវា។ មានមនុស្សស្រីជាច្រើនកំពុងតែធ្វើការរកស៊ីទោះបីជានៅខាងក្រៅផ្សារក៏ដោយ។
ខ្ញុំបានទៅញ៉ាំសាច់ជ្រូកបីជាន់អាំង សំរាប់អាហារថ្ងៃល្ងាច។ខ្ញុំបានញ៉ាំសាច់ជ្រូកបីជាន់ដែលមានកំរាស់ក្រាសដែលមានគុណភាពល្អតែវាមានតំលៃសមរម្យ។ គ្រួសាររបស់ខ្ញុំពិតជាចូលចិត្តអាហារពេលល្ងាចនេះមែនទែន។ គុណភាពល្អរបស់សាច់នេះវាគឺជាភាពពិសេសរបស់ហាងនេះ ហើយនឹង មីដែលយើងបានញ៉ាំជាអាហារចុងក្រោយនោះពិតជាអស្ចារ្យមែនទែន។ ខ្ញុំគិតថាវាគ្មានភាពខុសគ្នារវាងមីនៅហាងនេះនិងមីនៅហាងដទៃទៀតទេ ប៉ុន្តែទឹកស៊ុបរបស់វាពិតជាអស្ចារ្យដែលពោរពេញទៅដោយរសជាតិច្រើនមុខ។





ពីងស៊ូ គឺជាទឹកកកឈូសដាក់ទឹកសេរ៉ូ ដែលកំពុងតែទទួលបានការពេញនិយមនៅប្រទេសកូរ៉េ។ ពីងស៊ូធ្លាប់ជាបង្អែមដែលគេញ៉ាំនៅរដូវក្តៅ ប៉ុន្តែនាពេលថ្មីៗនេះ គេបានធ្វើពីងស៊ូជាច្រើនប្រភេទ ដើម្បីទាក់ទាញនូវអ្នកញ៉ាំដែលបញ្ហាដោយសារអាកាសធាតុក្តៅ។ រដូវរំហើយទើបតែចាប់ផ្តើម ប៉ុន្តែទីក្រុងធែគូគឺជាកន្លែងដែលក្តៅជាងគេបង្អស់ក្នុងប្រទេសកូរ៉េ។ ដោយសារតែអាកាសធាតុក្តៅ ដែលធ្វើអោយយើងញ៉ាំ ពីងស៊ូជារៀងរាល់ថ្ងៃ។ កាលពីម្សិលមិញយើងបានសាកញ៉ាំ ពីងស៊ូបែបធម្មតា ប៉ុន្តែនៅថ្ងៃនេះយើង ជ្រើសរើសយក ពីងស៊ូ ដែលមានថែមគ្រឿងចំរុះពណ៌ជាច្រើន។ ដោយសារតែមានទឹកកកឈូសជាច្រើនប្រភេទធ្វើអោយយើងគ្មានការធុញទ្រាន់ក្នុងការញ៉ាំវាជារៀងរាល់ថ្ងៃឡើយ។ ជាពិសេសយើងបានសាកល្បងញ៉ាំ អ៊ីនឆុលមី នំអាកោរកូរ៉េដែលដាក់សណ្តែកក្រហម ហើយដាក់ជាមួយទឹកកកឈូសជាលើកទីមួយ ។ ហើយរសជាតិឆ្ងាញ់ដ៏ស្រទន់របស់ម្សៅសណ្តែកក្រហមហើយលាយជាមួយនឹងទឹកដោះគោមានរសជាតិកាន់តែឆ្ងាញ់ឡើង។ ដូច្នេះហើយខ្ញុំសូមណែនាំអោយសាកល្បងញ៉ាំវា។

សល់ពីង គឺជាពាក្យដើមដែលបានប្រើនៅក្នុងទីក្រុងធែគូ ដែលវាមានន័យថា ពីងស៊ូ ហើយវាបានគេលឺនិងយកមកប្រើប្រាស់នៅក្នុងប្រទេសទាំងមូល។ ហើយនៅថ្មីៗនេះ វាបានក្លាយទៅជារបស់មួយដែលអ្នកគ្រប់គ្នាត្រូវតែសាកយ៉ាងហោចណាស់ក៏ម្តងដែរ។



នៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃ បុណ្យភ្ជុំបិណ្ឌរបស់ប្រទេសកូរ៉េគ្រួសារនីមួយៗបានមកជួបជុំគ្នានៅតាមផ្ទះដើម្បី ធ្វើពិធីសែន និងឧទ្ទិសកុសលដល់ដូនតាដែលបានចែកឋានហើយ។ពិធីឧទ្ទិសកុសលដល់ដូនតា គឺជាពិធីប្រពៃណីមួយសំរាប់ស្វាគមន៍និងរំលឹកគុណទៅដល់ដូនតាយើងដែលបានថែរក្សាពួកយើងនៅឆ្នាំចាស់។ ដោយគិតថារដូវរំហើយជារដូវសំបូរសប្បាយបន្ទាប់ពីបានប្រមូលផលពីដំណាំជាច្រើនប្រភេទ ដែលមានការជួបជុំគ្រួសារដែលបានធ្វើការយ៉ាងខិតខំប្រឹងប្រែងអស់មួយឆ្នាំមកធ្វើការគោរពដល់ដូនតាទាំងអស់ព្រមទាំង ចែករំលែកអាហារអោយគ្នាទៅវិញទៅមក។និយាយអោយខំទៅ មានអាហារដែលឆ្ងុយឆ្ងាញ់ដែលបានរៀបចំឡើងដើម្បី សែនទៅដល់ដូនតា ហើយវាគួរអោយចង់ញ៉ាំមែនទែន។

នៅពេលរសៀលដែលមានថ្ងៃចែងចាំងយើងបានឡើងទៅលើភ្នំអាប់សាន ដែលវាជាកន្លែងដែលប្រជាជននៅធែគូទាំងអស់ស្គាល់។ តាមពិតពីមុនវាមានឈ្មោះផេ្សងទេ ប៉ុន្តែដោយសារតែ ប្រជាជនទាំងអស់ហៅវាថា អាប់សាន ក្រោយមកវាក៏បានក្លាយជាឈ្មោះនេះទៅ។ អាប់សានគឺជាឈ្មោះដែលមានន័យថាភ្នំតូចដែលស្ថិតនៅក្នុងទីក្រុងតូចមួយ ប៉ុន្តែវាមានកំពស់ខ្ពស់គួរសមដែលជាកន្លែងសំរាប់អោយអ្នកទេសចរណ៍ទៅកំសាន្ត។ ថែមទាំង មានផ្លូវសំរាប់ដើរនៅលើភ្នំ ដែលដែលផ្លូវទាបបានភ្ជាប់ទៅនឹងកន្លែងដែលយើងអាចរកមើលនូវទេសភាពដ៏ស្រស់ស្អាត ដូច្នេះហើយទើបមានគ្រួសារជាច្រើនចូលចិត្តមកលេងនៅទីនេះ។


នៅពេលដែលបានឆ្លងកាត់តាមសញ្ញាជាច្រើនដែលនាំយើងទៅកាន់ទីកន្លែងជាច្រើនដើម្បីដើរលេងនៅលើភ្នំនេះខ្ញុំបានរកឃើញនូវ កន្លែងដែលរំលឹកដល់ជ័យជំនះនៃទនេ្លណាក់តូង ដែលវាជាកន្លែងដែលត្រូវបានកសាងឡើងដើម្បី អបអរសាទរដល់ ការចងចាំនៃប្រជាជននឹងកងទ័ពដែលបានទទួលរងគ្រោះនៅក្នុងសង្គ្រាមនៃទន្លេណាក់តូង កំឡុងពេលសង្គ្រាមស៊ីវិលកូរ៉េ។ ខ្ញុំលឺថាមានសិស្សនៅអនុវិទ្យាល័យនិងវិទ្យាល័យនៅតែមកមើលនៅទីនេះដើម្បីអោយដឹងពីប្រវតិ្តសាស្រ្តកាន់តែច្បាស់។ កន្លែងសំរាប់រំលឹកវិញ្ញាណក្ខ័ន្ឋនេះគឺជាអគារដែលមានពីរជាន់ ប៉ុន្តែនៅថ្ងៃបុណ្យមានគេដាក់បង្ហាញនូវរថភាសហែក ព្រមទាំង យន្តហោះចំបាំងនៅទីធ្លាខាងមុខ។ នៅទីនេះមានរបស់ច្រើនសំរាប់មើលជាងអ្វីដែលខ្ញុំបានស្មានទុកទៅទៀត។






យើងអាចឃើញមានរថក្រោះជាច្រើនប្រភេទ ព្រមទាំងយន្តហោះចម្បាំង ដែលបានប្រើក្នុងកំឡុងពេលសង្គ្រាមកូរ៉េ ដែលយើងគិតថាយើងធ្លាប់បានឃើញនៅក្នុងកុន ឬក៏នៅក្នុងហ្គេមណាមួយ។




មានរូបសំណាកនិងឃ្លាអក្សរជាច្រើនធ្វើឡើងដើម្បីអបអរសាទរដល់ កងទ័ពសិស្សស្ម័គ្រទាំងអស់ដែលបានស្លាប់ដោយសារតែវិបត្តិរបស់ប្រទេសជាតិ បានធ្វើអោយខ្ញុំមានអារម្មណ៍ក្រៀមក្រំមែនទែន។ នៅសព្វថ្ងៃនេះក៏ដោយ ក៏ពួកយើងគួរតែសិក្សានិងមិនត្រូវបំភ្លេចនូវសង្គ្រាមជាតិសាសដែលបានកើតឡើងដោយសារតែ ស្ថានភាពអាក្រក់ ដែលបានសម្លាប់នូវជាតិសាសតែមួយដើម្បីតែសំរាប់មនុស្សដែលគិតថាពួកគេធ្វើភាពត្រឹមត្រូវ។ ហើយយើងគួរតែទុកអោយសួនដ៏ស្ងប់ស្ងាត់នេះនៅបែបនេះជារៀងរហូតទៅ។



ដើម្បីទៅកាន់កន្លែងមើលទេសភាព ដែលនៅខាងមុខភ្នំ ដែលជាកន្លែងដែលយើងអាចមើលឃើញនូវទេសភាពទីក្រុងទាំងមូលបាននោះ ខ្ញុំបានសំរេចចិត្តជិះឡានសណ្តោងខ្សែ។ពួកយើងបានទិញសំបុត្រ ហើយបានជិះវា ដែលពោរពេញដោយអារម្មណ៍ដ៏រំភើប។



ខ្ញុំស្មានថាវាគឺជាឡានដែលអាចដាក់បានតែមនុស្ស បួនប្រាំនាក់ប៉ុណ្ណោះ ប៉ុន្តែវាមានរាងដូចជាឡានដទៃទៀតដែលសំរាប់ប្រើនៅលើផ្លូវ ដែលវាអាចដាក់បានមនុស្សជាច្រើននាក់សំរាប់ឡើងទៅលើ។ នៅពេលដែលខ្ញុំបានងាកមើលទៅក្រោយ ខ្ញុំបានឃើញនូវផ្លូវសម្រាប់ដើរឡើងទៅលើភ្នំ។ ទេសភាពដែលយើងមើចេញពីក្នុងឡានវាមានភាពស្រស់ស្អាតទៅហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍កាន់តែរំភើបនៅពេលដែលខ្ញុំមើលវាពីលើកំពូលភ្នំ។



យើងត្រូវតែដើរចំនួន១៥នាទីដើម្បីទៅដល់កន្លែងមើលទេសភាពនោះ។ បើសិនជាដើរបណើ្តរ ជជែកគ្នាបណ្តើរនៅតាមផ្លូវដែលពោរពេញទៅដោយ ពពកនារដូវរំហើយដែលធ្លាក់មកជិតមែកឈើ យើងនឹងទៅដល់ទីនោះយ៉ាងលឿនដោយមិនដឹងខ្លួន។



លើកចុងក្រោយដែលខ្ញុំបានមកលេងនៅទីនេះគឺកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យ កាលពី២០ឆ្នាំមុន។ វាអត់មានទ្វារស្អាតដូចនេះទេ ប៉ុន្តែដោយសារតែវាចាប់ផ្តើមមានឈ្មោះល្បីល្បាញនៅធែគូដូចជា ប៉មណាំសាន នៅទីក្រុងសេអ៊ូល វាត្រូវបានគេសាងសង់បែបនេះ។ ខ្លោងទ្វារចូលដ៏ធំដែលមានរាងការ៉េ ដែលមើលទៅដូចជា បង្អូចមួយ ឬក៏ជា ស៊ុមរូបថត ដែលចាប់យកទេសភាពនៅពីក្រោយទ្វារ។



មានខ្យលត្រជាក់និងទេសភាពរបស់ទីក្រុងធែគូដែលនៅចំពីមុខភ្នែករបស់ខ្ញុំ ហើយស្ថិតនៅក្រោមផ្ទៃមេឃពណ៌ខៀវ។ កន្លែងមើលទេសភាពនេះរុំទៅដោយព័ទ្ឋកញ្ចក់ឆ្លុះថ្លាឆ្វេង ដែលធ្វើអោយយើងមានអារម្មណ៍ថាយើងដូចជានៅសួនច្បារនៃឋានសួគ៌អញ្ចឹង។



ខ្ញុំអាចឃើញនូវទំហំរបស់ភ្នំនេះដែលរុំព័ទ្ឋទៅដោយ ទីក្រុងដែលមានទំហំធំហើយវែងដូចជាបន្ទាយទាហ៊ានអញ្ចឹង។ កំលាំងដែលយើងបានខំប្រឹងប្រែងទាំងអស់ ដោយការជិះឡានសណ្តោង និងដើរម្តងហើយម្តងទៀត វាសាកសមនឹងតម្លៃហើយ ក្នុងការមកមើលទេសភាពដ៏អស្ចារ្យមួយនេះ។

មនុស្សដែលកំពុងថតរូបទេសភាពដែលនៅជិតមេឃ បានក្លាយទៅជាផ្នែកមួយនៃទេសភាពនេះ។



បើដើរចុះពីលើភ្នំអាប់សាន មានផ្លូវមួយដែលប្រជាជននៅទីនោះចូលចិត្តប្រើ។ នៅតាមបណ្តោយផ្លូវបែកជាបី ហ្យ៉នឈូង ទៅកាន់ សួន អាប់សានប៉ាល់លេធឺ ដែលមានចំងាយប្រហែលជាមួយគីឡូកន្លះ ដែលនៅក្នុងសួននោះមាន ហាងគំនូរចំនួន៣០ ហាងលក់កាហ្វេ ហាងអាហារ ដែលជាទីគោលដៅចុងក្រោយសំរាប់ធ្វើការសារសងគ្នាដ៏រ៉ូមែនទិចមួយ។


នេះគឺជាហាងអាហារមួយ ដែលជំនាញក្នុងការចម្អិន ស៊ុបមី ដែលគេហៅថា គូកស៊ូ។ ខ្ញុំឆ្ងល់ថាហាងលក់មីមួយនេះមកលក់អ្វីនៅទីនេះនៅពេលដែលមាន ហាងអាហារបរទេសលំដាប់ខ្ពស់ជាច្រើនលក់នៅទីនេះ នៅពេលដែលខ្ញុំបានដើរមកមើលជិត ខ្ញុំបានឃើញថាវាគឺជាហាងលក់មីអ៊ីតាលី។ ហើយឈ្មោះមុខម្ហូបដែលសំខាន់នោះគឺ សាច់គោ និង ប៉ាស្តា ដែលមានគ្រឿងផ្សំដែលធ្វើអោយមានសុខភាពល្អ។




ម្ហូបរបស់ហាងនេះមានរសជាតិធម្មតា ហើយវាផ្តោតទៅលើរស់ជាតិរបស់គ្រឿងផ្សំនីមួយៗ ជាពិសេស ខ្ញុំមិនអាចអត់ទ្រាំបានក្នុងការញ៉ាំ បន្លែគ្រប់មុខដែលលាយជាមួយនឹង ផ្សិត រួមទាំង រូហ្គូឡា។






김광석길, 김광석, 경상감영공원, 공원, 대구근대역사관, 역사관, 염매시장, 시장, 구암서원, 서원, 서문시장, 호떡, 비빔밥, 톤통가, 삼겹살, 설빙, 빙수, 앞산공원, 낙동강승전기념관, 기념관, 케이블카, 국수, 스테이크, 파스타, GimGwangSeok-gil, Road, GimGwangSeok, GyeongsangGamyeongPark, Park, DaeguModernHistoryMuseum, HistoryMuseum, YeommaeMarket, Market, GuamSeowon, Seowon, SeomunMarket, Hotteok, Bibimbap, Dontongga, Samgyeopsal, Seolbing, Bingsu, ApsanPark, NakdonggangSeungjeon, MemorialHall, cablecar, Noodles, Steak, Pasta, 金光石の道, 金光石, 慶尚監営公園, 公園, 大邱近代歴史館, 歴史館, 廉売市場, 市場, 龜巖書院, 書院, 西門市場, ホットク, ビビンバ, ドントン家, 三枚肉, サムギョプサル, 雪氷, かき氷, アプサン公園, 洛東江勝戦記念館, 記念館, ケーブルカー, 麺, ステーキ, パスタ, 金光锡路, 金光锡, 庆尚监营公园, 公园, 邱近代历史馆, 历史馆, 甩卖市场, 市场, 龟岩书院, 书院, 西门市场, 糖饼, 拌饭, 豚统家, 五花肉, 雪冰, 冰沙, 前山公园, 洛东江胜战纪念馆, 纪念馆, 电缆车, 面条, 牛排, 意大利面, คิมกวางSeokถนน, คิมกวางSeok, RPGamyeongสวน, สวน, Daeguประวัติศาสตร์สมัยใหม่, ประวัติศาสตร์, yeommaeตลาด, การตลาด, กวมอาชีพ, วิชาชีพ, ตลาดคำนำ, hotteok, bibimbap, ตันตองกา, หมู, seolbing, น้ำแข็ง, Apsanสวน, Nakdong, ชัยชนะแม่น้ำ, อนุสรณ์, พิพิธภัณฑ์, สายรถยนต์, ก๋วยเตี๋ยว, สเต็ก, พาสต้า
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list