Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
3752 | 19955649

ទីក្រុងឈនជូ #3 - អ៊ីរូហ្វា, Chowon convenience store, សាខាធំ​របស់ហាង , សួនកំសាន្តតក់ឈីន - (Korea Tour)
 | Holiday Journal
Last Modified : 2017/04/18

Travel regions : South Korea
 | Hits : 527005
https://blog.lookandwalk.com/km/blog/mazinguide/1618/trackback


មានភោជនីយដ្ឋានមួយដែលមានឈ្មោះថា អ៊ីរូហ្វា ដែលជំនាញក្នុងការចំអិន សាច់ឆ្អឹងជំនីអាំង។ ខ្ញុំខានញ៉ាំវាអស់រយៈពេល៥ឆ្នាំមកហើយ ពេលនេះខ្ញុំមិនអាចទ្រាំបានទេ ហើយដោយសារតែវាក៏មានសាខានៅទីនេះទៀត។ ហើយដោយសារតែនៅពេលថ្ងៃមានមនុស្សជាច្រើនបានមកឈររង់ចាំនៅទីនេះ ខ្ញុំស្ទើរតែមិនចងើមកទេ ប៉ុន្តែនៅរសៀលថ្ងៃអាទិត្យនេះមិនសូវមានមនុស្សច្រើនទើបខ្ញុំបានចូលហាងនេះដើម្បីញ៉ាំ។




សាច់ឆ្អឹងជំនីអាំងនៅទីនេះអស់មានធំក្លិនខ្លាញ់សោះ មានតែក្លិនឈ្ងុយ ដែលធ្វើអោយខ្ញុំចូលចិត្តវាមែនទែន។ វាមានតំលៃ ៩ដុល្លារសំរាប់មនុស្សម្នាក់ ហើយយើងនឹងអាចញ៉ាំវាក្តៅៗ ដែលគេដាក់វានៅលើចានដែកដែលមានរាងដូចឆ្នាំងក្រឡាប់អញ្ចឹង។




ខ្ញុំក៏បានកម្មង់ ស៊ុប គីមឈីជិគែ ហើយមានតំលៃត្រឹមតៃ ៣ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាមានរស់ជាតិអាចទទួលយកបាន។ ខ្ញុំគិតថាយើងអាចញ៉ាំស៊ុបនេះត្រូវនឹង មីដែលដាក់គីមឈីនិងឆៃថាវ ឫក៏ បាយប៊ីប៊ីមប៉ាប់។





បន្ទាប់ពីញ៉ាំរួចរាល់ហើយ ខ្ញុំបានថតរូបភ្ញៀវនៅក្នុងហាងនៅពេលដែលខ្ញុំដើរចេញមកខាងក្រៅ។ វាពិតជាហាងដែលមានឈ្មោះល្បីមែនសូមបីតែថ្ងៃអាទិត្យក៏គ្មានកៅអីទំនេរដែរ។




Map





ខ្ញុំបានឃើញហាងការ៉េមផ្លែឈើមួយដែលមានមនុស្សជាច្រើន។ ហើយពួកគេមានលក់ការ៉េមរស់ជាតិច្រើនប្រភេទមានដូចជា រសជាតិស្វាយ រសជាតិស្តុបប៊ែរី រសជាតិផ្លែគីវី រសជាតិស្រាបៀរ និងរសជាតិច្រើនផ្សេងទៀត។




នោះគឺជាការ៉េមដែលមានរសជាតិស្វាយនិងរសជាតិស្តុបប៊ឺរី។




នៅភូមិហានូកពោរពេញទៅដោយគូរស្នហ៍ជាច្រើនដើរលេងដើម្បីស្វែងរកចំនីនិង ទៅមើលទេសភាពនៅពេលយប់។




អាហារដែលឆ្ងាញ់បំផុតដែលខ្ញុំបានសាកនៅ ឈនជូនេះគឺ ត្រីសមុទ្រអាំងក្រៀម។ ខ្ញុំសឹងតែមិនជឿថាខ្ញុំអាចញ៉ាំម្ហូបបែបនេះនៅឯហាងទំនិញធម្មតាដូចនេះសោះ។ អ្នកអាចស្វែងរកបានដោយងាយស្រួលហាងទំនិញធម្មតាដែលគេមានលក់ស្រាបៀរ និងគ្រឿងក្លែមដទៃទៀតដែលគេមានដាក់លក់នៅផ្សារធំៗប៉ុណ្ណោះ។ហើយខ្ញុំលឺថាហាងដែលល្បីជាងគេនោះគឺហាងដែលមានឈ្មោះថា ឆូវ៉ុន ដែលមានទីតាំងស្ថិតនៅផ្លូវខាងក្រោយនៃស្ថានីយ៍នគរបាល វ៉ាន់សាននិងឆុនអ៊ីលកាបូ។




ភ្ញៀវបានដើរចូលទៅក្នុងហាងដោយគ្មានការស្ទាក់ស្ទើរ ហើយបាននំចំនី នៅពេលដែលកំពុងផឹកស្រាបៀរដែលបានគាស់ភា្លមៗមកពីទូរទឹកកក ដែលធ្វើដូចជានៅក្នុងផ្ទះរបស់ខ្លួនអញ្ចឹង។ ខ្ញុំមានអារម្មណ៍ថាទីនេះដូចជាឋានសួគ៌នៅលើដីអញ្ចឹង ដែលយើងអាចទិញស្រាបៀរមួយដបរួមជាមួយនឹង ត្រីសមុទ្រក្រៀមបានក្នុងតំលៃតែ ១៥ដុល្លារតែប៉ុណ្ណោះ។






ខ្ញុំនៅតែមិនអាចបំភ្លេចបាននូវរសជាតិស្រទន់ដ៏កំររកមានរបស់ត្រីសមុទ្រឆ្អើរក្រៀមនេះដែលម្ចាស់ហាងស្រីយកញញួរមកដំវាអស់មួយថៃ្ង។




រឿងដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ នៅពេលដែលខ្ញុំបានកម្មង់រួច ពួកគេបានយកវាទៅដាក់អាំងនៅក្រោមភ្លើងធ្យូង។




នៅពេលដែលខ្ញុំត្រលប់ទៅដល់ផ្ទះសំណាក់វិញ ខ្ញុំបានឃើញពួកគេនៅតែធ្វើការយកចិត្តទុកដាក់ទៅលើភ្លើងនៅពេលយប់នៅឯដក់គង់ដាំង។ ហើយរូបភាពនេះមើលទៅដូចរ៉ូមែនទិចជាងអ្វីដែលយើងឃើញផ្ទាល់អញ្ចឹង។




ដក់អ៊ីនដាំងគឺជាផ្ទះបុរាណហានូកដែលសំរាប់អោយអ្នកទេសចរន៍ជាគ្រួសារស្នាក់នៅ ប៉ុន្តែខ្ញុំឃើញមានក្មេងជំទង់ដែលមានអាយុប្រហែលជា២០ឆ្នាំ កំពុងតែស្នាក់នៅផ្ទះសំណាក់ផ្សេងទៀតនៅក្បែរនោះដែលមានឈ្មោះថា ស៊ូ ហើយវាផ្តល់អោយនូវបន្ទប់ដែលមានគ្រែមួយ។




សាខាធំរបស់ហាង ភូងញុនឈែខ្វា (១២៥-៨ សង្កាត់ឈន ខ័ណ្ឌវ៉ាន់សាន ទីក្រុងឈនជូ)

ប្រសិនបើ នៅគូនសានមាន ហាងនំបុ័ងអ៊ីសងតាំង ហើយនៅធែចន មានហាងសងមីដាំង នៅឈនជូនេះមានហាងភូងញុនឈែខ្វា។ ហើយនំដែលពិសេសជាងគេនោះគឺ នំផាយសូកូឡា។នំបុ័ងដែលលក់នៅទីនេះគឺដុតសំរាប់លក់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ហើយនំដែលនៅសល់នឹងត្រូវបានយកទៅបរិចា្ចគនៅមណ្ឌលកុម៉ាកំព្រា។ ខ្ញុំគិតថាយើងមិនគួរទិញវាអោយអស់ពីហាងទេ។ ហាហា!!




ខ្ញុំបានទិញនំបុ័ងខ្លះព្រមទាំងនំផាយសូកូឡានៅក្នុងហាងភូងញុនឈែខ្វា។ នំទាំងអស់នោះធ្វើអំពីស្រូវសាលីរបស់ប្រទេសកូរ៉េ ហើយខ្ញុំគិតថាវាមានរសជាតិឆ្ងាញ់ ថែមទាំងញ៉ាំទៅមានសុខភាពល្អទៀតផង ដោយសារតែគ្រឿងផ្សំរបស់វាទាំងអស់ផលិតនៅក្នុងប្រទេសកូរ៉េ។




នៅជិតហាងភូងញុនឈែខ្វា មានហាងលក់កាហ្វេមួយដែលអាចធ្វើអោយអ្នកដំណើរមានចំណាប់អារម្មណ៍ដោយសារតែពួកគេមានបច្ចេកទេសផ្ទាល់ខ្លួនសំរាប់លីញកាហ្វេ។ បើសិនជាអ្នកមានក្រដាសគិតលុយពីហាងភូងញុនឈែខ្វា អ្នកអាចបង្ហាញវាដើម្បីទទួលបានការបញ្ចុះតំលៃចំនួន២០ភាគរយ។ ដូច្នេះអ្នកអាចទិញវាបានក្នុងតំលៃថោក។






ហើយពួកគេក៏មានលក់ ទឹកកកឈូសជាច្រើនរស់ជាតិ ហើយពួកវាទៅគួរអោយទាក់ទាញដែលធ្វើអោយខ្ញុំចង់ញ៉ាំពួកវាទាំងអស់នឹង។




ខ្ញុំបានកម្មង់អោយគេខ្ចប់កាហ្វេចំនួន២០០ក្រាម ហើយពួកគេបានបើកកញ្ចប់កាហ្វេហើយបន្ថែមកាហ្វេខ្លះទៀតអោយខ្ញុំ។



Map




សួនកំសាន្តតក់ឈីននឹងក្លាយទៅជាសួនកំសាន្តដែលស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោកនេះនៅពេលដែលផ្កាឈូកទាំងអស់រីកក្រពំឡើងនៅក្នុងខែសីហា។ វាជាសួនកំសាន្តដែលបានកសាងឡើងនៅជុំវិញបឹងតក់ឈីន ហើយមានស្ពានមួយសំរាប់ឆ្លងស្ពាននៅខាងស្តាំដៃ។ មានផ្កាឈូកដែលមានក្បាលសុំយ៉ងចុះដែលមើលទៅដូចជាពួកវានឹកដល់ភាពស្រស់ស្អាតនិងទាក់ទាញរបស់វានៅពីមុន។




នៅលើចំរឹងដែករបស់ស្ពាននេះមានសត្វចាបជាច្រើនមកទុំជាជួរដែលវារំលឹកខ្ញុំទៅដល់ វីដេអូរឿងសត្វក្ងោក។ នៅពេលដែលខ្ញុំកំពុងតែដើរឆ្លងស្ពាននោះ ខ្ញុំឆ្ងល់ថាហេតុអីបានជាពួកវាមិនទៅទុំនៅលើដំបូលផ្ទះ ទោះបីជានៅពេលនេះមានភ្លៀងធ្លាក់ក៏ដោយ។




បើសិនជាអ្នកចង់ស្វែងរកទីកន្លែងសំរាប់ដើរលេងជាមួយសង្សារនៅក្នុងទីក្រុងឈនជូនេះដោយប្រើ គេហទំព័ររបស់ នេវឺនោះ វានឹងបង្ហាញអ្នកនូវ កនែ្លងជិះទូកទានៅក្នុងបឹងតក់ឈីននេះ ដូច្នេះហើយដែលធ្វើអោយសួននេះមានឈ្មោះល្បី។ ហើយយើងអាចជិះទូកនេះលេងបានដោយត្រូវចំណាយប្រាក់ ១០ដុល្លារក្នុង១ម៉ោង។




ពេលខ្ញុំឃើញផ្កាឈូកដែលបត់ក្បាលចុះក្រោមនេះ ធ្វើអោយខ្ញុំមិនចង់កំរើកខ្លួន។






ខ្ញុំក៏ឃើញដើមឈើដែលមានធាងវែងៗជាច្រើនដុះនៅកណ្តាលស្ពាន ដែលធ្វើអោយខ្ញុំស្រមៃដល់ភាពស្រស់ស្អាតរបស់វានៅរដូវរំហើយ។






មានសិស្សវិទ្យាល័យពីរបីនាក់បានដើរឆ្លងស្ពានដូចជាឈររងចាំធ្វើដើម្បីធ្វើអ្វីមួយ។វាមើលទៅដូចជាពួកគេមកទីនេះដើម្បីធ្វើសកម្មភាពនៅក្រៅសាលា ប៉ុន្តែប្រហែលជាពិបាកហើយដោយសារតែពេលនេះមានភ្លៀងធ្លាក់។ ខ្ញុំក៏បន្តនៅចាំមើលពួកគេ ហើយប្រហែលជា៣០នាទីក៏មានសិស្សមកជាបន្តបន្ទាប់។ ធម្មតាគ្រូៗតែងតែ ណាត់សិស្សអោយមកជួបជុំគ្នានៅម៉ោង៩ នឹងឆែកអវត្តមាននៅម៉ោង ១០។ ហាហាហា!!





មានដីមួយដុំដែលនៅចំកណ្តាលបឹងដែលមើលទៅដូចជាកោះមួយអញ្ចឹង។វាគឺជាកន្លែងដែលអ្នកអាចមើលផ្កាឈូកបានជិត។ ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់នៅពេលចុងរដូវរំហើយនេះ។



ខ្ញុំក៏ឃើញមានរូបសំណាកមនុស្សស្ពាន់ចំនួនបី ដែលពួកគេកំពុងអង្គុយនៅជ្រុងម្ខាងៗ នៃសួនតក់ឈីន។ រូបសំណាកទាំងនេះត្រូវបានកសាងឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៩៩ ដើម្បីឧទ្ទិសទៅដល់ មន្ត្រីតុលាការដ៏អស្ចារ្យទាំងបីនាក់នេះដែលមកពី ចុងប៊ូក ហើយពួកគេត្រូវបានគេហៅថា ប៉ុបចូសាមសង ដែលមានន័យថា សន្តបុគ្គលទាំងបីរបស់ប្រពន្ធ័តុលាការ។


មន្ត្រីតុលាការដ៏អស្ចារ្យទាំងបីនាក់នេះរួមមាន គីមប្យ៉ងរ៉ូ ដែលធ្លាប់ជាប្រធានទីមួយនៃតុលាការកំពូល(ស៊ូនឆាំង ឆនបុក) បន្ទាប់មកគឺលោកគីមហុងសុប(គីមជែ ឆនបុក)ដែលធ្លាប់ជាតុលាការនិងជាអតីតអ្នកកាត់ក្តីជាន់ខ្ពស់នៅតុលាការកំពូលនៃទីក្រុងសេអ៊ូល ហើយបន្ទាប់មកទៀតគឺលោក ឈែទែក្យូ(អ៊ីកសាន ឆនបុក) ដែលធ្លាប់បានគេហៅថាជាអ្នកកាត់ក្តីដែលមានមនសិការម្នាក់។ វាពិតជាកំរមាន មន្រ្តីតុលាការណាទទួលបាននូវ ការគោរពពីសំណាក់ រដ្ឋអំណាចនៅក្នុងប្រទេសទាំងមូល ដោយសារតែការខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់ប្រជាជាតិខ្លួន ហើយបានការពារប្រជាជនកូរ៉េដើម្បីប្រយុទ្ធដណ្តើមយកឯករាជ្យ ពីសំណាក់អធិរាជជប៉ុន ហើយលោកតុលាការគីម មានឈ្មោះល្បីក្នុងការ កាត់ក្តីពោរពេញទៅដោយក្តីស្រលាញ់ចំពោះអ្នកដែលត្រលប់មកជឿលើសាសនាកាតូលីកវិញ។ អ្នកចុងក្រោយគឺលោក ឈែទែក្យូ(១៩០១-១៩៩២) ដែលលោកធ្លាប់ជាអ្នកកាត់ក្តីជាន់ខ្ពស់។ គាត់គឺជានិមិត្តរូបនៃអ្នកកាត់ក្តីដែលគាត់គឺជាមនុស្សដែលស្មោះត្រង់នៅក្នុងប្រពន្ធ័តុលាការ។



Map




ឈនជូ គឺជាទូទៅត្រូវបានគេចាត់ទុកថា ទីកន្លែងសំរាប់ភ្លាក់នូវម្ហូបអាហារកូរ៉េ។ ខ្ញុំចាំថាប្រហែលជា ៥ទៅ៦ឆ្នាំមុន ពេលនោះឈនជូ មានឈ្មោះល្បីចំពោះ បាយប៊ីប៊ីមប៉ាប់ ហើយនិងបបរសណ្តែកប្រដុះនៅផ្សារខាងត្បូង។ ដោយមើលមកពេលនេះវិញ វាធ្វើអោយខ្ញុំភ្ញាក់ផ្អើលមែនទែន។ វាបានប្តូរពីកន្លែងដែលគេមានចំណាប់អារម្មណ៍ទៅលើវត្ថុនិងអគារប្រវត្តិសាស្រ្ត អោយទៅជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ អោយមកចាប់អារម្មណ៍ទៅលើ អាហារថ្មីៗដែលលក់នៅតាមផ្លូវ និងសកម្មភាពកំសាន្តនានា ព្រមទាំង សេវាផ្ទះសំណាក់ដែលមានផាសុខភាពប្រកបដោយភាពរាក់ទាក់។ គេកំពុងតែសរសេរនូវសៀវភៅថ្មីៗសំរាប់ភ្ញៀវទេសចរណ៍ដែលនៅក្នុងស្រុក អោយដឹងនូវអ្វីដែលគួរតែផ្លាស់ប្តូរនៅក្នុងទីក្រុងដ៏ចំណាស់មួយនេះគឺទីក្រុងឈនជូ៕



한옥마을, 에루화, 초원편의점, 풍년제과, 전주덕진공원, 덕진공원, 공원, 호수, 떡갈비, 김치찌개, 과일아이스크림, 황태연탄구이, 초코파이, HanokVillage, Eruhwa, Chowonconveniencestore, Pungnyeonjegwa, JeonjuDeokjinPark, DeokjinPark, Park, Lake, Tteokgalbi, Gimchijjigae, FruitflavorIcecream, HwangtaeYeontangui, Grilled, driedPollack, ChocoPie, ChocolatePie, 韓屋村, エルファ, チョウォンコンビニ, 豊年製菓, 全州德津公園, 德津公園, 公園, 湖, トッカルビ, キムチチゲ, フルーツアイスクリーム, スケトウダラ練炭焼き, ファンテヨンタングイ, チョコパイ, 韩屋村, 爱鲁花, 超远便利店, 丰年糕点店, 全州德津公园, 德津公园, 公园, 湖泊, 牛肉饼, 辣白菜汤, 水果冰淇淋, 碳烤黄太, 巧克力派
One line comment(3) 
PDF
Bookmark
E-mail
0bytes / 200bytes
View list