Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
4380 | 20064620

ខ្យងណាម #1 - ថូងយ៉ង (ភ្នំមីរឹក) - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/30

Travel regions : South Korea
 | Hits : 537470
https://blog.lookandwalk.com/km/blog/mazinguide/1728/trackback

ថ្មីៗនេះ តាំងពីផ្លូវជាតិទៅ ធែឆន ថូងយ៉ បានសាងសង់រួចរាល់មក ថូងយ៉ង មិនមែនជាទីក្រុងដែលមានចង្ងាយឆ្ងាយពីទីក្រុងធំគឺទីក្រុងសេអ៊ូល។ មុនពេលដែលផ្លូវជាតិបានសាងសង់ឡើង វាចំណាយពេលដល់ទៅ៣ម៉ោងពីទីក្រុងប៊ូសាន។ សព្វថ្ងៃនេះយើងចំណាយពេលត្រឹមតែ ១ម៉ោងពីទីក្រុងប៊ូសាន ហើយចំណាយពេល៤ម៉ោងពីទីក្រុងសេអ៊ូលដែលវាមិនឆ្ងាយទេ។ បើគិតពីទីក្រុងសេអ៊ូល វាមានចម្ងាយ៧០គីឡូម៉ែតជិតទីក្រុងសេអ៊ូលជាងចម្ងាយរវាងទីក្រុងសេអ៊ូលនិងប៊ូសាន។

ដោយសារតែបែបនេះហើយ ទើបមានការកើនឡើងនូវចំនួនអ្នកទេសចរណ៍អន្តរជាតិពីប្រលានយន្តហោះគីមហ៊ែប៊ូសាន ប្រលានយន្តហោះអ៊ីនឆុន ប្រលានយន្តហោះអន្តរជាតិគីមប៉ូ ព្រមទាំងភ្ញៀវទេសចរណ៍ក្នុងស្រុកផងដែរ។ នេះបានធ្វើអោយទីក្រុងថូងយ៉ាងនេះបានក្លាយទៅជាទីក្រុងមួយដែលមានភាពស្វាហាប់។ ដូច្នេះថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាពីទីក្រុងដែលធ្វើអោយធ្វើអោយអ្នកនឹកដល់សមុទ្រ នឹង ធម្មជាតិគឺទីក្រុងថូងយ៉ាង។


ការធ្វើដំណើរទៅកាន់ភ្នំមីរឹកដោយការជិះឡានសណ្តោងដែលយើងអាចឃើញនូវទេសភាពផ្លូវទឹកហាលរ្យ៉ូ


ភ្នំមីរឹកគឺជាភ្នំមួយដែលមានទីតាំងស្ថិតនៅទិសខាងជើងនៃកំពុងផែថូងយ៉ងហើយវាមានកំពស់៤៦១ម៉ែត្រ ដែលវាឈរនៅចំកណ្តាលកោះមីរឹក។ ហើយវាគឺជាកោះមួយក្នុងចំណោមកោះដែលមានឈ្មោះល្បីទាំង១០០របស់ប្រទេសកូរ៉េ ដែលវាមានឈ្មោះល្បីដោយសារតែវាមានទេសភាពដ៏ស្រស់ស្អាតនៅលើកំពូលភ្នំដែលយើងអាចមើលឃើញនូវទិដ្ឋភាពកំពង់ផែថូងយ៉ាង និងប្រជុំកោះជាច្រើន។ ប៉ុន្តែវាមានការលំបាកក្នុងការឡើងទៅលើភ្នំនេះដោយសារតែផ្លូវរបស់វាមានសភាពលំបាកនិងចោតទៀតផង តែកុំបារម្ភអី ពីព្រោះវាមានឡានសណ្តោនថូងយ៉ង។

ឡានសណ្តោនថូងយ៉ងគឺជាឡានសណ្តោងបង្វិលដោយស្វ័យប្រវត្តិហើយវាក៏ជាឡានសណ្តោងដែលមានចម្ងាយវែងជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េដែលមានចម្ងាយ ១៩៧៥ម៉ែត្រ។ លើសពីនេះទៅទៀត ទីបីជាវាមានចម្ងាយឆ្ងាយជាងគេប៉ុន្តែវាមានប្រពន្ធ័អេកូហ្វេនលីដែលវាប្រើតែសសរមួយប៉ុណ្ណោះសម្រាប់ទ្រទ្រង់នូវឡានសណ្តោងនៅចំកណ្តាលដែលអ្នកជិះគ្មានអារម្មណ៍យ៉ោងបន្តិចទេ។



វ៉ាវ ថ្ងៃនេះវាពិតជាថ្ងៃមួយដែលមានអាកាសធាតុល្អសម្រាប់ការជិះឡានសណ្តោងមែន។ អញ្ចឹងតោះយើងចូលទៅក្នុងនោះហើយឡើងទៅលើកំពូលភ្នំមីរឹក។




កន្លែងនៅទីនោះគឺជាចំនុចនៃកំពូលភ្នំមីរឹក។


ទោះបីជាខ្ញុំមិនទាន់បានឡើងទៅលើឡានសណ្តោងក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបមែនទែន។ តាមពិតទៅនេះគឺជាលើកទីមួយដែលខ្ញុំបានជិះឡានបែបនេះ។


ខ្ញុំលឺថាក្នុងឡានមួយអាចដាក់បានមនុស្សបានទៅដល់៨នាក់ឯណោះ។ តែបើសិនជាវាមិនមែនជាថ្ងៃពិសេស ពួកគេនឹងដាក់មនុស្សមួយក្រុមក្នុងឡានមួយប៉ុណ្ណោះ។ ដោយសារតែខ្ញុំមានអ្នកទៅជាមួយគ្នាតែមួយនាក់ ដូច្នេះឡានរបស់ខ្ញុំដាក់តែមនុស្សម្នាក់ប៉ុណ្ណោះ។



ឡានរបស់យើងបានចាប់ផ្តើមចេញដំណើរហើយ! ដោយសារតែវាមានសសរទ្រតែមួយចំកណ្តាលដូច្នេះហើយគ្មានអ្វីមកបាំងយើងក្នុងការមើលទេសភាព ហើយយើងមានអារម្មណ៍ងាយស្រួលដែលយើងមិនមានអារម្មណ៍យោងបន្តិចទេ។ ប៉ុន្តែមានអារម្មណ៍ភ័យខ្លាចនៅពេលដែលខ្ញុំមើលទៅខាងក្រោម។


យើងបានចេញដំណើរយ៉ាងឆ្ងាយចេញពីចំនុចចាប់ផ្តើមរហូតទៅដល់កំពូលភ្នំ។ កំពស់រវាងស្ថានីយ៍ខាងក្រោមនិងស្ថានីយ៍ខាងលើមានកំពស់៣៣៧ម៉ែត្រ ហើយវាចំណាយពេល១០នាទីក្នុងការជិះឡើងទៅខាងលើ។



បន្ទាប់ពីរយៈពេល១០នាទី យើងអាចឃើញនូវផ្លូវទឹកហាលរ្យ៉ូ នៅពាសពេញទាំងអស់នៅពេលដែលយើងបើកធ្វារចេញពីឡានមក។ វាគឺជាទេសភាពដ៏វិសេសវិសាលមួយតែយើងមិនទាន់ទៅដល់កំពូលភ្នំនោះទេ ដូច្នេះហើយយើងត្រូវឡើងទៅលើបន្តិចទៀត។ ផ្លូវទឹកហាលរ្យ៉ូ គឺជាផ្លូវសមុទ្រដែលភ្ជាប់កោះហានសានដូនៅថូងយ៉ង និងកោះអូដុងនៅយែស៊ូ ហើយ ហើយគេក៏ដាក់ឈ្មោះវាថា ឧទ្យានជាតិហាលរ្យ៉ូហានសាន ដោយយកអក្សរពីរព្យាងខាងមុខមកដាក់។


មានផ្លូវក្រាលឈើមួយដែលគេបានធ្វើឡើងសម្រាប់ដើរដែលមិនធ្វើអោយយើងដើរលើដី សម្រាប់ដើរទៅកាន់កំពូលភ្នំ។ វាចំណាយពេលតែ១៥នាទីប៉ុណ្ណោះ ដូច្នេះហើយវាមិនមានភាពលំបាកទេ។ ហើយដោយសារតែផ្លូវវាមានសភាពស្អាតដូចនេះហើយយើងមិនមានការលំបាកក្នុងការដើរស្បែកជើងកែងខ្ពស់។


បន្ទាប់ពីដើរបាន១៥នាទី យើងបានទៅដល់កន្លែងមើលទេសភាពស៊ីនសនដេ ដែលនៅខាងក្រោមកំពូលភ្នំ។ ហើយយើងក៏បានដើរមើលនៅជុំវិញនោះដែរ។


វ៉ាវ!!! ខ្ញុំអាចមើលឃើញនូវទិដ្ឋភាពទាំងមូលនៃផ្លូវទឹកហាលរ្យ៉ូ។ នៅថ្ងៃនោះ អាកាសធាតុល្អប៉ុន្តែមានអាប់ចុះបន្តិច ដូច្នេះហើយទើបយើងមិនអាចមើលឃើញបានឆ្ងាយ។ នៅលើរូបភាពខាងលើ យើងអាចមើលឃើញនូវ កោះករជែដូនៅពីចម្ងាយ និងកោះហានសានដូ ដែលជាកន្លែងដែលបានទៅទស្សនានៅថ្ងៃបន្ទាប់ ហើយយើងក៏អាចឃើញកោះធែម៉ាន់ដូរបស់ជប៉ុនស្រពិចស្រពិលនៅខាងស្តាំដៃ។



នៅទិសម្ខាងទៀត ខ្ញុំអាចឃើញនូវឡានសណ្តោងដែលនាំយើងអោយទៅទស្សនាទេសភាពទាំងមូលនៃទីប្រជុំជនទីក្រុងថូងយ៉ង។ វាបានធ្វើអោយយើងមានអារម្មណ៍ស្រស់ថ្លាមែនទែន។ ភ្នំដែលយើងមើលឃើញព្រឹមៗនៅជ្រុងខាងឆ្វេងគឺភ្នំម៉ាសាន និងទីក្រុងកូសង ហើយពួកវាជាកន្លែងដែលយើងអាចមើលឃើញ។



ដើរតាមផ្លូវក្រាលឈើហួសបន្តិចទៅ យើងអាចឡើងទៅដល់កំពូលភ្នំហើយយើងអាចឃើញមាន ផ្កាស្អាតជាច្រើននៅតាមផ្លូវ។



នេះគឺជាវេជេឡាដែលវាគឺជារុក្ខជាតិពិសេសមួយដែលមានដុះតែនៅលើភ្នំមីរឹកសាននៅក្នុងទីក្រុងថូងយ៉ង។ វាគឺផ្កាដ៏ចំឡែលមួយដែលផ្លាស់ប្តូរពណ៌ពីពណ៌អូលីវទៅពណ៌ក្រហមនៅរដូវរំហើយ ហើយទំហំនៃស្លឹករបស់មានទំហំធំជាងស្លឹកដែលដុះនៅទីក្រុងដទៃទៀតប៉ុន្តែមានពណ៌ស្រស់ស្អាតមែនទែន។ វាគឺជារុក្ខជាតិមួយដែលមានគ្រោះថ្នាក់ដូចនេះហើយយើងគួរតែកុំប៉ះវា គ្រាន់តែមើលបានហើយ។




កំពូលនៅខាងស្តាំគឺជាកំពូលភ្នំមីរឹក។ យើងជិតទៅដល់ទីនោះហើយខ្វះតែ៥នាទីប៉ុណ្ណោះយើងនឹងទៅដល់ហើយ។



នៅបន្តិចទៀតនេះ យើងនឹងទៅដល់កំពូលភ្នំខ្ពស់មួយដែលមានកំពស់៤៦១ម៉ែត្រ។ ដោយសារគេបានសាងសង់ផ្លូវយ៉ាងល្អ ដូច្នេះយើងអត់មានបែកញើសបន្តិចសោះ។


ទោះបីជាវាមានមិនមានកំពស់ខ្ពស់ខ្លាំងក៏ដោយ ក៏យើងអាចមើលឃើញយ៉ាងឆ្ងាយដោយសារតែវាតែសមុទ្រប៉ុណ្ណោះ។ បើសិនជាយើងបានបង្ហោះនូវយន្តហោះក្រដាស វាប្រហែលជាអាចហោះទៅដល់ប្រទេសជប៉ុន។


នៅលើថ្មតូចនៅពីមុខខ្ញុំនេះ មានជ្រលងមួយដែលមានឈ្មោះថា ១០០គីល ហើយខ្ញុំគិតថាមនុស្សម្នាមិនមានអារម្មណ៍ភ័យខ្លាចបន្តិចទេ។ ហើយវាមិនមែនជាទីកន្លែងហាមឃាត់ទេ តាមពិតទៅវាមានផ្លូវមួយនៅទីនេះ។


នៅក្នុងទីក្រុងជនបទមានសភាពស្ងប់ស្ងាត់និងមានទេសភាពស្រស់ស្អាតដែលរុំពទ្ធ័ទៅដោយវាលស្រែនិងវាលស្រូវ។


ចំការរាបស្មើដែលមានស្ថិតនៅតាមជំរាលភ្នំមើលពីចំងាយទៅមានសភាពស្រស់ស្អាតមែនទែន។ វាគឺជារដូវដ៏មមារញឹកមួយក្នុងការដាំដំណាំស្រូវ។



មើលចុះពីលើកំពូលភ្នំមក យើងអាចមើលឃើញនូវទេសភាពខុសគ្នាជាច្រើនពីកន្លែងមើលទេសភាពនៅចំពីមុខយើងតែម្តង។ អ្វីដែលយើងកំពុងតែមើលនេះគឺទិដ្ឋភាពទាំងមូលនៃទីក្រុងថូងយ៉ង។



ខ្ញុំពិតជាចង់ធ្វើអោយអ្នកមានអារម្មណ៍ត្រជាក់ស្រួលនិងអារម្មណ៍ស្រស់ថ្លាដូចជាខ្ញុំនៅពេលនេះអញ្ចឹង។ ផ្ទៃមេឃដូចជាមានចុះអាប់បន្តិចដោយសារតែវាគឺជារដូវរំហើយ ប៉ុន្តែខ្ញុំគិតថា យើងអាចមើលឃើញនូវជើងមេឃនៅក្នុងរដូវក្តៅនិងរដូវស្លឹកឈើជ្រុះ។ ទេសភាពនៃផ្លូវទឹកហាលរ្យ៉ូដែលមើលពីកំពូលភ្នំនេះទៅពិតជាមានភាពអស្ចារ្យមែនទែន។


ខ្ញុំបានថតរូបភាពមួយដើម្បីចងចាំនូវពេលវេលានៅលើភ្នំតូចៗនៅត្រង់នោះ។ វាជាផ្លូវដែលពុំមានភាពលំបាក ដូច្នេះហើយខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាអោយទៅលេងទីនោះហើយថតរូបទុកជាអនុស្សាវរីយ៍បើសិនជាអ្នកបានមកលេងនៅថូងយ៉ងនេះ។



ខ្ញុំពិតជាមិនចង់ចាកចេញពីភ្នំនេះទេ តាំងពីខ្ញុំមកដល់ទីនេះដំបូងតែវាដល់ពេលដែលខ្ញុំត្រូវចាកចេញទៅកាន់វត្តដែលមានទំហំតូចប៉ុន្តែវាមានរូបរាងស្រស់ស្អាត។ វាគឺជាវត្តដែលមានឈ្មោះថា មីរែសាដែលមានទីតាំងស្ថិតនៅលើខ្នងភ្នំ។


ឡានសណ្តោងមីរែសា 미륵산 케이블카

Map

អាស័យដ្ឋានៈ ២០៥ ផ្លូវបាលគែ ទីក្រុងថូងយ៉ង ក្យ៉ងណាម (경상남도 통영시 발개로 205)

ទូរសព្ទ័លេខៈ០៥៥ ៦៤៩៣៨០៤

ថ្ងៃសម្រាកធម្មតាៈ ជារៀងរាល់ថ្ងៃចន្ទ័នៃសប្តាហ៍ទី២និងទី៤ ជារៀងរាល់ខែ (បើសិនវាជាថ្ងៃបុណ្យ វានឹងបិទនៅថ្ងៃបន្ទាប់។

គេហរទំព័រជាផ្លូវការៈ http://cablecar.kr


통영케이블카, 한려수도케이블카, 케이블카, 미륵산, 한려수도, 관광지, 범꽃나무, 범꽃, 미륵산케이블카, Tongyeongcablecar, Hallyeosudocablecar, cablecars, Mireuk, Mountain, Hallyeosudo, Touristattractions, Mireuksancablecar, 統営ケーブルカー, 閑麗水道ケーブルカー, ケーブルカー, 弥勒山, 閑麗水道, 観光地, コウライヤブウツギ, うの花, 弥勒山ケーブルカー, 统营电缆车, 闲丽水道电缆车, 电缆车, 闲丽水道, 旅游区, 栗子树, 栗花, 弥勒山电缆车, Tongyeongสายรถยนต์, รถกระเช้าไฟฟ้า, ยังhanryeosu, สายรถยนต์, mireuksan, hanryeosuองศา, สถานที่ท่องเที่ยว, กระทะดอก, beomkkot, สายรถยนต์mireuksan
One line comment(3) 
PDF
Bookmark
E-mail
0bytes / 200bytes
View list