មូនក្យ៉ង ដេយ៉ាសាន់ សន់យ៉ូដុងឆន់ណាឌឺលគីល កន្លែងដំណើរកំសាន្តទី២ ជ្រលងភ្នំយ៉ង់ឈូ 용추계곡
បន្តពី កន្លែងដំណើរកំសាន្តទី១ ដែលខ្ញុំបានណែនាំរួចមកហើយ ខ្ញុំនឹងណែនាំអ្នកទៅកន្លែងមួយទៀតគឺ សន់យ៉ូដុងឆន់ណាឌឺលគីល ដែលជាកន្លែងដើរកំសាន្តដ៏អសា្ចរ្យដែលខ្ញុំបានទៅ។ វាមានទេសភាពនៃរាងភ្នំ និងជ្រលងភ្នំដ៏ស្រស់ស្អាត ហើយកន្លែងដើរកំសាន្តនោះត្រូវបានបែងចែកជាពីរគឺកន្លែងដើរកំសាន្តទី១ និងកន្លែងដើរកំ សាន្តទី២។ កន្លែងទាំងពីរនេះគឺនៅជួរជ្រលងភ្នំតែមួយ ដូច្នេះអ្នកអាចដើរមើលជុំវិញតែម្ដង។ ឥលូវនេះខ្ញុំនឹងបង្ហាញអ្នកនូវ កន្លែងដំណើរកំសាន្តទី២ ឈ្មោះថា ជ្រលងភ្នំយ៉ង់ឈូ។
សំរាប់អ្នកដែលមិនទាន់បានពិនិត្យកន្លែងដំណើរកំសាន្តទី១ កន្លែងដំណើរកំសាន្តទាំងមូលមានទំហំប្រវែង ៨.៤គីឡូម៉ែត្រ រួមញ្ចូលទាំង សាលរំលឹកអ៊ុនកាង អ៊ីកាងញន់ (កន្លែងចេញដំណើរ) ->ឆីលអ៊ូដេ -> ប៉េកសក់ថាន់-> ហាក់ឆន់ចុង(ជាទូទៅគឺ កន្លែងដំណើរកំសាន្តទី១) -> យ៉ង់ឈូ -> វ៉ុលរ្យុងដេ(ជាទូទៅគឺ កន្លែងដំណើរកំសាន្តទី២)។ ប៉ុន្តែ ដើម្បីធ្វើដំណើរទៅមក ពីយ៉ង់ឈូ -> វ៉ុលរ្យុងដេ ចំងាយសរុបគឺប្រហែលជា ១២.៨គីឡូម៉ែត្រ។ ដូច្នេះខ្ញុំធ្វើដំណើរទៅយ៉ង់ឈូនៅថ្ងៃនេះ ពីហាក់ឆន់ចុងទៅ។
អាស័យដ្ឋានចេញដំនើរនៃកន្លែងដំណើរកំសាន្តទី២: ៤០៥-២ វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យង់សាំងប៉ុក ដូ
ទឹកហូរមិនសូវខ្លាំងឡើយ ដូច្នេះវាគឺជាកន្លែងល្អបំផុតសំរាប់មុជទឹកលេងចំពោះកុមារ និងក្រុមគ្រួសាររបស់ពួកគេ។ កន្លែងដំណើរកំសាន្តទី១ ដែលខ្ញុំបានបង្ហាញអ្នកពីមុនគឺល្អ ប៉ុន្តែគឺសំរាប់ជាលក្ខណះគ្រួសារប៉ុណ្ណោះកន្លែងដំណើរកំសាន្ត ទី២ មើលទៅគឺជាកន្លែងល្អបំផុត។
រូបថតខាងលើបង្ហាញអ្នកថាហេតុអ្វីបានជាបាតទន្លេជាគឺសុទ្ធតែជាថ្ម។ ភ្នំដេយ៉ាមានថ្មធំៗជាច្រើនដែលភាគច្រើនជាប់ៗគ្នាពីមួយខាងទៅមួយខាងទៀត។ អ្នកអាចនិយាយថាថ្មធំៗទាំងនោះត្រូវបានដាក់ពង្រាយនៅក្នុងទឹក។ តើវាពិតជាអស្ចារ្យណាស់មែនទេ?
ខ្ញុំអាចស្រមៃមើលឪពុកម្ដាយជាច្រើនកំពុងអង្គុយហូបផ្លែឪឡឹកយ៉ាងសប្បាយបណ្ដើរ មើលកូនៗរបស់ពួកគេហែលទឹកជាមួយនឹងពោងហែលទឹកបណ្ដើរ។ នេះគឺជាជ្រលងដ៏ស្រស់ស្អាតដែលអ្នកអាចហៅមិត្តស្រីរបស់អ្នកមកគយគន់ទេសភាពនេះ បន្ទាប់មកនិយាយពាក្យពេជន៍ផ្អែមល្ហែមដូចជា “ទាំងអស់នេះគឺដើម្បីអូន” ហើយអ្នកនឹងទទួលអំនរពីមិត្តស្រីរបស់អ្នកវិញជាមិនខាន។
មានតុ(រនៀប)ជាច្រើននៅគ្រប់ទីកន្លែង។ អ្នកត្រូវបង់ប្រាក់ថ្លៃឈ្នួលតុនៅរដូវក្ដៅ ប៉ុន្តែចំពោះរដូវដ៏ទៃទៀតមិនចាំបាច់ឡើយ។
ខ្ញុំនឹងឡើងទៅតាមជ្រលងភ្នំបន្តិច។ កន្លែងដំណើរកំសាន្តនេះ គឺត្រូវបានបង្កើតឡើងយ៉ាងល្អជាប់ទៅនឹងច្រាំងទឹកទន្លេ។
នៅពេលដែលខ្ញុំពង្រីកបន្តិចទៅ គឺវាមើលទៅបែបនេះ។ ចំឡែកគួរសមដែរ វាមានរាងបេះដូង និងរូងនៅខាងក្នុងដែលមានទឺកជ្រោះធ្លាក់។ វាពិតជាស្រស់ស្អាតមែន ខ្ញុំជឿថាគ្មានកន្លែងណាដូចកន្លែងនេះទេ។
ទឹកជ្រោះយ៉ង់ឈូ នៃជ្រលងភ្នំយ៉ង់ឈូ! ប្រសិនបើវាមិនមែនជាឋានសួគ៌នៃភពផែនដីទេ ខ្ញុំមិនដឹងថាត្រូវហៅវាថាជាអ្វីទេ។ វាពិតជាកន្លែងដ៏ស្រស់ស្អាតមែន។ ខ្ញុំមិនទាន់ឃើញនរណាម្នាក់មកទេ ប៉ុន្តែខ្ញុំជឿថាកន្លែងនេះច្បាស់ជាមានមនុស្សច្រើនកុះករ នៅរដូវក្ដៅ។
ទឹកជ្រោះយ៉ង់ឈូ 용추ㅍ
អាស័យដ្ឋាន : វ៉ាន់ចាំងរីកាអ៊ឺនអឹបមូនក្យ៉ងស៊ីក្យងសាងប៉ុក ដូ (경상북도 문경시 가은읍 완장리)