កន្លែងបោះជំរុំឃរអូលុង ខេសាន “Let’s Go Camping” 괴산 코오롱캠핑파크
ក្នុងដំណើរកំសាន្តទៅផូអ៊ឺន/ខេសានលើកនេះ ពួកយើងសម្រេចចិត្តថាសាកអ្វីដែលថ្មីគឺការបោះជំរុំ។ ជាធម្មតាយើងត្រូវការប្រើកំលាំងច្រើនពីព្រោះអ្នកត្រូវយករបស់របរជាច្រើនដូចជាតង់និងឧបករណ៍ផ្សេងៗទៀតដាក់ក្នុងឡានមួយយ៉ាងធំហើយរៀបចំវាពេលដែលអ្នកទៅដល់ ប៉ុន្តែថ្ងៃនេះខ្ញុំនឹងស្នាក់នៅក្នុងឧទ្យាណដែលមានតង់រួចជាស្រេច តោះទៅបោះជំរុំនៅកន្លែងដែលគេមានអោយយើងនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការបោះជំរុំ សូម្បីតែតង់ក៏បានរៀបចំជាស្រេចនៅក្នុងព្រៃផាលេសយ៉ាងធំ ហើយមានចង្ក្រានដែលអ្នកអាចអាំងសាច់ជប់លៀងផងដែរ ដូច្នេះហើយអ្វីដែលអ្នកត្រូវការនោះគឺគ្រាន់តែអ្នកត្រៀមខ្លូនរួចរាល់ក្នុងការទទួលយកភាពធម្មជាតិ។
ផ្លូវទៅកាន់កន្លែងបោះជំរុំអាចមានភាពខុសគ្នាទៅតាមប្រព័ន្ទបង្ហាញផ្លូវដែលអ្នកប្រើប្រាស់ ហើយអ្នកប្រហែលជារកមិនឃើញបើសិនអ្នកឆែករកដោយវាយថា “កន្លែងបោះជំរុំឃរអូរុងឬក៏វាយថាតោះទៅបោះជំរុំ” ពីព្រោះតោះទៅបោះជំរុំគឺនៅក្នុងផូរ៉ាម់វ៉ន់។
ផែនទីរបស់ប្រទេសកូរ៉េបានធ្វើឡើងជាសូនវង្វេងដោយប្រើដើមឈើ អ្នកអាចដើរលេងក្នុងទីនោះបាន។ ខ្ញុំមានភាពភ្ញាក់ផ្អើលជាមួយនិងសម្រស់របស់ឃរអូលុង តើវាស្អាតណាស់មែនទេ?
អរគុណព្រះជាម្ចាស់ដែលពួកយើងទៅដល់មិនពេលមេឃងងឹត។ នេះគឺជាការិយាល័យកណ្តាល់។ អ្នកអាចចុះឈ្មោះស្នាក់នៅបាននៅទីនេះ យករបស់របរដែលចាំបាច់សម្រាប់ការបោះជំរុំនិងស្តាប់នូវការណែនាំពីការបោះជំរុំ។ “ចំពោះតម្លៃនិងកាលបរិច្ឆេត អ្នកគួរតែមើលនៅកន្លែងបញ្ចេញមតិនៅខាងក្រោមពីព្រោះគេបិទនៅថ្ងៃចន័្ទនិងថ្ងៃអង្គារ ហើយកាលបរិច្ឆេតដែលអាចធ្វើបានអាស្រ័យទៅតាមរយះពេលដែលអ្នកស្នាក់នៅ(មួយឬពីរយប់)។ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកបានពិនិត្យកាលបរិច្ឆេតខាងក្រោមហើយមិនច្រលំវាទេ។
នៅពេលដែលអ្នកចុះឈ្មោះស្នាក់នៅ អ្នកអាចស្តាប់ពួកគេប្រាប់ពីរបៀបប្រើប្រាស់តង់និងរបស់របរដែលអ្នកទទួលបាន។ វាប្រហែលជាប៉ុន្មានទស្សវត៍ហើយតាំងពីខ្ញុំបោះជំរុំលើកចុងក្រោយដូច្នេះខ្ញុំបានច្រលំបន្តិច។ ខ្ញុំអាចនឹងមានអារម្មណ៍ហត់នឿយពេលគេងនៅទីនេះជាងគេងនៅសណ្ឋាគារប៉ុន្តែវាមានអារម្មណ៍ប្លែក ហើយខ្ញុំត្រូវតែនិយាយថាវាគឺអស្ចារ្យណាស់។
អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការបោះជំរុំបានរួមបញ្ចូលក្នុងតម្លៃហើយៗ ដូច្នេះអ្នកអាចខ្ចីអ្វីគ្រប់យ៉ាងលើកលែងតែធ្យូងនិងផលិតផលជាតិផ្លាស្ទិចដែលអ្នកអាចទិញបាននៅទីនោះ។ កំប៉ុងហ្គាសពីរកំប៉ុងក៏បានដាក់អោយដែរ អ្នកមិនចាំបាច់យកវាមកទេ។ អ្វីដែលអ្នកត្រូវការគឺខ្លួនអ្នក។
អ្នកប្រហែលត្រូវការអុសខ្លះសម្រាប់ដុតភ្លក់ភ្លើងនៅពេលយប់ហើយអ្នកអាចទិញអុសមួយប្រអប់ក្នុងតម្លៃ១៣០០០វ៉ុននៅទីនោះ។ តម្លៃដែលអ្នកត្រូវបង់សម្រាប់ការពុះអុសដោយខ្លួនឯងក៏១៣០០០វ៉ុនដែរប៉ុន្តែអ្នកនឹងទទួលបានអុសពីរដងច្រើនជាងដែលអ្នកគ្រាន់តែទិញជាប្រអប់។ ដូច្នេះខ្ញុំបានចំណាយ១៣០០០វ៉ុនសម្រាប់ការកាប់អុសដោយខ្លួនឯង។
បន្ទាប់ពីខ្ញុំបានស្តាប់ពីរបៀបពុះអុសយ៉ាងសង្ខេបហើយ ខ្ញុំបានពាក់ស្បែកជើងសុវត្តិភាពនិងស្រោមដៃក្រណាត់ពណ៌ក្រហមហើយខ្ញុំពុះវាយ៉ាងខ្លាំងប៉ុន្តែពូថៅបានជាប់និងអុសដោយខ្ញុំមិនបានពុះដាច់ឡើយ។ ខ្ញុំក៏ប្រមូលកំលាំងហើយកាប់វាយ៉ាងខ្លាំងម្តងទៀត។
ហាសហាស អ្នកគ្រប់គ្រងបាននិយាយថាខ្ញុំមើលទៅហាក់ដូចជាពូកែណាស់នៅពេលចាប់ផ្តើម។ប្រហែលខ្ញុំគួរតែរស់នៅជនបទហើយ។
ពួកយើងយកអុសដែលបានពុះអម្បិញមិញនិងប្រដាប់ប្រដាបោះជំរុំដែលពួកយើងទទួលបានហើយត្រលប់ទៅកាន់តង់វិញ។ តើអ្នកគិតថានឹងមាននរណាម្នាក់យកវាទៅអោយអ្នក?
អត់ទេ វាគឺជាការបោះជំរុំនៅខាងក្រៅអ្នកអាចធ្វើវាបានដោយខ្លូនឯង។ លេខ ១០១ នេះគឺជាតង់របស់ពួកយើង។ នៅខាងមុខមាន Full Screen និងPalace ហើយមានតង់នៅខាងក្រោយ។
នៅចន្លោះជំរុំនីមួយៗមានកន្លែងសម្រាប់ក្មេងលេង។ ខ្ញុំបានលេងជាមួយកូនរបស់អ្នកដែលនៅជិតខ្ញុំមួយសន្ទុះ។
វាពិតជារីករាយណាស់ដែលអង្គុយលេងលើទោងហើយញ៉ាំងស្រាបៀរពេលយប់។ វាដូចជាចម្លែងបន្តិចហើយជាអ្វីដែលថ្មីសម្រាប់ខ្ញុំដែលអាចធ្វើបានយ៉ាងស្រួល។
ខ្ញុំនឹងបង្ហាញអ្នកពីការបោះជំរុំដែលមិនត្រូវការអ្វីទាំងអស់។ ចាំមើលតើមានអ្វីនៅក្នុងតង់ខ្លះ?
នៅក្នុងPalace និងក្នុងតង់អ្វីៗបានរៀបចំជាស្រេចសម្រាប់មនុស្សបួននាក់។ នៅខាងឆ្វេងខាងលើមានកៅអ៊ីចំនួនបួន តុតូចធំ គ្រែបត់ តុផ្ទះបាយ ចង្ក្រាបហ្គាស ដបទឹក ធុងទឹកកក ចង្កៀងព្យូពីរ ធូបមូសអេឡិចត្រូនិច កន្ត្រក់ដាក់សំរាម ក្តារផ្គាប់ចាន ដុឌភ្លើងរន្ធបួន ម៉ាស៊ីនកំដៅ ក្តារអគ្គីសនី និងខ្នើយចំនួនបួន។
ហើយនៅក្នុងប្រអប់បោះជំរុំដែលខ្ញុំបានទទួលនៅការិយាល័យកណ្តាលមាន ចានស្លាបព្រា ឆ្នាំងអគ្គីសនី ខ្ទះសម្រាប់ការបោះជំរុំ ឆ្នាំងដាំបាយអគ្គីសនី។ ខ្ញុំឃើញថែមទាំងមាន កំរាលតុ អាវធ្វើម្ហូប ប្រដាប់ដុសខ្លួន ដែកដុសឆ្នាំង ក្រណាត់ជូតចាន និងស្រោមដៃ។ វាគ្មានអ្វីដែលត្រូវការលើសពីនេះទៀតទេសម្រាប់មនុស្សបួននាក់។
អូ! ហើយពួកគេក៏បានអោយពួកយើងនូវពូកសម្រាប់បោះជំរុំចំនួនបួនផងដែរ។ ដោយសារតែពួកយើងមានគ្នាតែពីរនាក់ យើងបានរុំវាជាមួយសំលៀកបំពាក់ចំនួនពីរ ហើយធ្វើជាកំរាលនិងដែលនៅសល់ធ្វើជាភួយ។ នៅខាងក្រោមក្តារអេឡិចត្រូនិចគេបានរៀបចំកំរាលចំនួនបួនដែលធ្វើអោយយើងមានអារម្មណ៍ថាស្រួលដោយមិនបាច់ត្រូវឈឺខ្នង។ ខ្នើយមានរៀងបួនជ្រុងហើយនៅខាងក្នុងមានខ្យល់ហើយស្រាល។ ដើម្បីអោយកាន់តែស្រួល សូមរុំវាជាមួយនិងក្រណាត់។
ឥឡូវចាប់ផ្តើមបោះជំរុំ។ អ្វីដែលត្រូវធ្វើពេលបោះជំរុំគឺពេលអាំងសាច់។ ដើមស្រល់ឆេះយឺតៗ ដូច្នេះខ្ញុំបង្កាត់ភ្លើងដោយអ្វីដែលខ្ញុំបានយកមកដោយខ្លួនឯង ហើយដាក់អុសចូលទៅ។ ហា រងើកភ្លើង!!
ប្រសិនបើអ្នកដាក់អុសចូលច្រើនពេកអ្នកធ្វើអោយសាច់ខ្លោច ដូច្នេះអ្នកត្រូវតែធ្វើវាអោយទៅជាធ្យូងបន្តិចម្តងបន្តិចម្តងដោយដាក់អុសចូលទៅអោយគ្រប់ក្នុងពេលតែមួយ។ ដាក់សាច់ជ្រូកបីជាន់លើប្រដាប់អាំងសាច់ហើយអាំងវា។ អ្នកអាចដោតសាច់ក្រក ស្លឹកខ្ទឹម ដំឡូងបារាំង និងខ្ទឹមបារាំងជាចង្កាក់ ហើយនេះបានហៅថាសាច់អាំងប៊ីប៊ីគ្យូ។
បន្ទាប់ពីខ្ញុំបានញ៉ាំសាច់និងស្រាបៀរយ៉ាងច្រើន មុខរបស់ខ្ញុំឡើងប៉ោងនៅព្រឹកបន្ទាប់។ នៅពេលព្រឹកពួកយើងញ៉ាំកាហ្វេមួយកែវដែលបានយកមកពីផ្ទះ។ Wow ផឹកកាហ្វេនៅខាងក្រៅពិតជាស្រស់ថ្លា។ សម្រាប់អាហារពេលព្រឹកពួកយើងបានធ្វើនំបុ័ងលាយជាមួយនិងស៊ុត ដំឡូងបារាំងឆ្អិនហើយនិងសាច់ក្រក់ខ្លះៗ។
តើវាមិនអស្ចារ្យទេសម្រាប់អាហារពេលព្រឹកនៅកន្លែងបោះជំរុំ? ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងធ្វើវាដែរ មែនទេ?
មេងនេះកំពុងតែរវល់ដេញតាមសត្វទន្សាយដែលរត់ជុំវិញតង់។ សត្វទន្សាយបានរត់ចេញពេលដែលខ្ញុំព្យាយាមទៅជិតវា ប៉ុន្តែមិនរត់សោះពេលដែលក្មេងនោះទៅជិត។ ខ្ញុំហ៊ានទាយថាសត្វទន្សាយប្រាកដជាដឹងថាក្មេងនេះមិនគ្រោះថ្នាក់សម្រាប់វាទេ។
អាស័យដ្ឋានៈ ១៤-១ ខាងក្នុងមជ្ឈមណ្ឌលវ៉ឹកវ៉ឺនយុវជនផូរ៉ាម់វ៉ន់ ក្វាន់ផ្យ៉ង់រី ឆង់ឆន់ម៉្ញន់ (충청북도 괴산군 청천면 관평리 산 14-1번지, 청소년수련원 보람원내)ខេសានគូនឈុងឆង់ភុកតូ។
លេខទូរសព្ទ័សម្រាប់កក់ៈ ០៤៣ ៨៣៤ ១៩៧៣
គេហទំព័រៈ http://www.koloncamping.com