ហ្វាយ៉ាង់គូកុកនៃជ្រលងហ្វាយ៉ាង់ខេកុក ស៊ុករីសាន ខេសាន។ កន្លែងដែលអ្នកអាចឃើញនូវសិល្បៈបុរាណដែលនៅសល់។ 화양구곡
នៅជុំវិញហ្វាយ៉ាង់នៅភាគខាងជើងនៃភ្នំស៊ុករីសាន អ៊ូអាំស៊ុងស៊ីយ៉ល់អ្នកប្រាជ្ញម្នាក់ក្នុងសម័យពាក់កណ្តាលនៃរាជកាលឈរសន់ធ្លាប់បានមកលាក់ខ្លួនកើតទុក្ខសោកបន្ទាប់ពីមរណៈភាពរបស់ស្តេចហ្យូឈុង ហើយបានដាក់ឈ្មោះទីកន្លែងចំនួនប្រាំបួនដើម្បីសរសើរដល់ម៉ូអ៊ីគូកុកនៃប្រទេសចិនហើយត្រូវបានហៅថាហ្វាយ៉ាង់គូកុក។ កន្លែងទាំងប្រាំបួននេះរួមមានក្យ៉ង់ឆង់ផ្យ៉ក់ អ៊ូនយ៉ង់តាំម អ៊ឺបគូងអាំ គឺមសាតាំម ឆម់សង់តេ នឺងអ៊ូនតេ ហ្វារ៉្យុងតេ ហាកសូតេ ផាឆន់ ដែលទាំងអស់សុទ្ធតែមាននូវទេសភាពនៃផ្ទាំងថ្មនិងដុំថ្មចម្លែកៗ។
រសិនបើអ្នកចង់ដើរមើលកន្លែងទាំងប្រាំបួននេះចាប់ផ្តើមពីកន្លែងផ្តល់ព័តមានទេសចរហ្វាយ៉ាង់ដុង អ្នកត្រូវដើរឡើងភ្នំទាំងទៅនិងមកប្រហែលជា៩គីឡូម៉ែត ហើយប្រសិនបើអ្នកមិនឈប់សម្រាកទេប្រហែលជាត្រូវចំណាយពេល២ម៉ោងកន្លះ។ ប៉ុន្តែបើអ្នកចង់សម្រាកដើម្បីថតរូបឬក៏ញ៉ាំការ៉េមនៅផ្សារទំនើបនៅម្តុំគឺមសាតាំមវាប្រហែលត្រូវចំណាយពេល៣ម៉ោងកន្លះ។ ដូច្នេះថ្ងៃនេះពួកយើងចាប់ផ្តើមពីកន្លែងផ្តល់ព័តមានទេសចរហ្វាយ៉ាង់ដុងធ្វើដំណើរទៅដល់ក្យ៉ង់ឆង់ផ្យ៉ក់ អ៊ូនយ៉ង់តាំម អ៊ឺបគូងអាំ គឺមសាតាំម និងអាំសរជេដែលមាននៅលើថ្មគឺមសាតាំម។
ដើរឡើងទៅប្រហែលជា១០០ម៉ែតពីកន្លែងផ្តល់ព័តមានអ្នកនឹងបានឃើញកុកទីមួយគឺ ក្យ៉ង់ឆង់ផ្យ៉ក់។ ថ្មចម្លែកមួយនេះឈរយ៉ាងត្រង់ហើយខ្ពស់ដែលមើលទៅដូចជាវាកំពុងតែទ្រមេឃហើយនេះជាអ្វីដែលគេបានហៅវា។
ថ្មដែលចម្លែកនេះត្រូវបានធ្វើអោយសឹកជាច្រើនឆ្នាំណាស់មកហើយទឹកដែលស្អាតបានធ្វើអោយក្លាយជាទេសភាពយ៉ាងស្រស់ស្អាត។ ខ្ញុំអាចចំណាយពេលពេញមួយថ្ងៃនៅក្នុងទឹកនេះជាមួយនិងបំពង់ខ្យល់។
ប្រសិនបើអ្នកធ្លាប់គិតថាចង់ជិះឡានជុំវិញគូកុកអ្នកគួរតែបំភ្លេចវាចោលទៅ។ ឡានត្រូវបានហាមឃាត់យ៉ាងតឹងរឹងដោយការិយាល័យសាខាហ្វាយ៉ង់ ឧទ្យាណជាតិស៊ុករីសានលើកលែងតែអ្នកដែលធ្វើការនៅក្នុងភោជនីយដ្ឋានឬក៏ក្នុងកន្លែងស្នាក់នៅខាងក្នុងឧទ្យាណតែប៉ុណ្ណោះ។ ដូចនេះអ្នកត្រូវតែចតឡាននៅក្នុងចំណតឡាននៅជិតផ្លូវចូលហើយដើរចូលមក។
តើអ្នកបានដឹងពីចំណុចបៃតងដែរឬទេ? ប្រសិនបើអ្នករើសសំរាមនៅក្នុងឧទ្យាណ អ្នកនឹងទទួលបានពីរពិន្ទុសម្រាប់មួយក្រាមហើយអ្នកអាចសន្សំវារហូតដល់ពីរពាន់ពិន្ទុក្នុងមួយថ្ងៃ ដូច្នេះបើអ្នករើសសំរាមក្នុងពេលដំណើរកំសាន្តរបស់លោកអ្នកក្នុងឧទ្យាណជាតិហើយយកវាទៅការិយាល័យគ្រប់គ្រងនៅច្រកចេញ អ្នកអាចទិញសំបុត្រផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងឧទ្យាណជាតិនានាឬក៏ប្តូរយកឧបករណ៍ឡើងភ្នំផ្សេងៗដូចជាឈើច្រតឡើងភ្នំ ស្រោមដៃ ដបទឹកឬម៉ាស។
អ្នកមិនត្រូវការធ្វើកាតអ្វីនោះទេ អ្នកគ្រាន់តែរើសសំរាមហើយយកវាទៅការិយាល័យនោះ សន្សំពិន្ទុដោយប្រើព័តមានផ្ទាល់ខ្លួនសាមញ្ញៗ ចំលងកូប៉ុងចេញពីគេហទំព័រឧទ្យាណជាតិនៅខាងក្រោមហើយប្រើប្រាស់វា។ សូមចូលទៅចំណុចបៃតងនៅក្នុងគេហទំព័រនៅខាងក្រោមសម្រាប់ព័តមានបន្ថែម។
គេហទំព័រឧទ្យាណជាតិ http://www.knps.or.kr
ខ្ញុំមិនដឹងថាមកពីខ្ញុំមិនចូលចិត្តកន្លែងដែលមានមនុស្សច្រើនឬក៏អ្នកផ្សេងព្យាយាមគេចពីខ្ញុំនៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅទេ។ គួរអោយចម្លែកដែរខ្ញុំចូលចិត្តដើរកំសាន្តក្នុងពេលធម្មតា។ ផ្លូវដីដែលទៅក្នុងព្រៃមើលទៅអស្ចារ្យណាស់មែនទេ?
ដើមឈើនឺធីដែលមើលទៅដូចជាមានអាយុរាប់រយឆ្នាំមកហើយបានដុះតាមបណ្តោយទន្លេយ៉ាងស្រស់ស្អាត។ វាគឺជាថ្ងៃមួយក្នុងរដូវក្តៅជាមួយនិងពន្លឺព្រះអាទិត្យយ៉ាងក្តៅប៉ុន្តែខ្ញុំបានរីករាយជាមួយនិងម្លប់នៃដើមឈើទាំងនេះ។
នៅវាលស្មៅដែលមានកំពស់ស្ទើរស្មើនិងកំពស់មនុស្សពេញវ័យមានសំបុកបក្សី។ បក្សីតូចៗរស់នៅជាមួយគ្នាក្នុងវាលស្មៅ។
ឥឡូវខ្ញុំទន្លេថុងហេតាមស្ពាននេះហើយបន្តដើរទៅត្រង់។ ឆ្លងកន្លែងនេះហើយនឹងទៅដល់អ៊ូនយ៉ង់តាំម។
ហ្វាយ៉ាង់សរវ៉ន់បានកសាងឡើងដើម្បីបូជាដល់អ៊ូអាំស៊ុងស៊ីយ៉ល់ដែលជាមន្រ្តីធំក្នុងឆ្នាំ១៦៩៥(ឆ្នាំទី២១នៃស្តេចស៊ុកចុង)។ ខ្ញុំបានលឺថាគាត់ជាមនុស្សមានឥទ្ធិពលនិងមានវណ្ណៈខ្ពស់ម្នាក់ក្នុងចំណោមសរវ៉ន់នៃប្រទេសកូរ៉េប៉ុន្តែមិនមែនមានគេនិយាយថាអំណាចផ្លាស់ប្តូរនិងពេលវេលាគឺខុសគ្នា។ ប្រសិនបើអ្នកចាប់អារម្មណ៍អ្នកអាចចូលទៅខាងក្នុងហើយមើលវាបាន។ ការចូលទៅគឺមិនគិតលុយទេ។
មើលទៅហាក់ដូចជាស្លឹកឈើបៃតងនិងពណ៌ក្រហមកំពុងតែប្រកូតប្រជែងសម្រស់គ្នាអញ្ចឹង។ ខ្ញុំចូលចិត្តពណ៌បៃតងស្រស់នៃរដូវផ្ការីកដែលបានចូលមកដល់។
នៅខាងមុខហ្វាយ៉ាង់សរវ៉ន់គឺជាកុកទីបី អ៊ឺបគូងអាំ។ នៅខាងក្រោយថ្មនេះមើលទៅដូចជាមានអ្នកណាម្នាក់កាត់ត្រង់ដោយកាំបិតយ៉ាងមុត ហើយមានរឿងកំសត់មួយដែលថាអ៊ូអាំស៊ុងស៊ីយ៉ល់បានយំដោយដាក់មុខរបស់គាត់ចុះក្រោមជារៀងរាល់ព្រឹកពីព្រោះគាត់បានដឹងថាស្តេចទី១៧នៃឈរសន់និងបរិវារបស់ព្រះអង្គហូចុងបានស្លាប់ក្នុងអាយុ៤១ឆ្នាំបន្ទាប់ពីចាញ់នូវការច្បាំងដណ្តើមយកភាគខាងជើងហើយរាងកាយរបស់ស៊ុងស៊ីយ៉ល់ពេលដែលកំពុងយំដូចជាធ្នូ។ ដោយសារតែបែបនេះហើយទើបថ្មនេះត្រូវបានដាក់ឈ្មោះថា អ៊ឺបគូងអាំ។
នៅកន្លែងដែលមានថ្មទាលរាបស្មើមានឈ្មោះថា គឺមសាតាំមគឺជាកុកទីបួន។ វាត្រូវបានដាក់ឈ្មោះតាមគឺមសារ៉ា(កំទេចមាស)ពីព្រោះដីខ្សាច់ដែលនៅក្នុងទឹកមើលទៅដូចជាកំទេចមាស ហើយវាជាចំណុចកណ្តាលនៃហ្វាយ៉ាង់គូកុកនិងល្បីល្បាញក្នុងរដូវក្តៅ។
នៅពេលដែលខ្ញុំដើរឡើងប្រហែលជា១០០ម៉ែតខ្ញុំបានឃើញផ្លូវមួយដែលអាចឆ្លងបាន។ ខ្ញុំដើរលើថ្មដើម្បីឆ្លងទន្លេនេះ។
ខ្ញុំពិតជាសង្ស័យអំពីផ្ទះដែលសង់លើថ្មយ៉ាងធំនេះ។ គ្មានអ្នកណាគេចង់ទៅខាងលើនោះទេប៉ុន្តែខ្ញុំមិនអាចទ្រាំបានទេនៅពេលដែលខ្ញុំសង្ស័យ។
ហា ខ្ញុំគិតថាទ្វារនេះបើកស្រាប់ពេលដែលខ្ញុំបានឃើញវាពេលឆ្លងទន្លេតែវាអត់បើកទេ វាគ្រាន់តែជាសោវែងមួយដែលចាក់ទ្វារដែលមើលទៅដូចទ្វារបានបើកអញ្ចឹង។ ព្រះអើយកុំធ្វើបែបនេះដាក់ខ្ញុំ!! ខ្ញុំខំមកទីនេះដើម្បីមកមើលវាពិតជាសោកស្តាយណាស់។
អាស័យដ្ឋានកន្លែងចាប់ផ្តើមៈ កន្លែងផ្តល់ព័តមានទេសចរ ១២ ហ្វាយ៉ាង់ដុងគីល ឆង់ឆន់ម៉្ញន់ ខេសានគូន ឈុងឆង់ភុកតូ។ (충청북도 괴산군 청천면 화양동길 12)
ទូរសព្ទ័លេខៈ ០៤៣ ៥៤២ ៥២៦៨ ៩
ភោជនីយដ្ឋានដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នៅខេសាន ហាល់មេឆង់គូកចាំង។ 할매청국장
បន្ទាប់ពីបានញ៉ាំនំបុ័ងសាមញ្ញនៅឯកន្លែងបោះជំរុំនៅពេលព្រឺកហើយនិងបញ្ចប់ការដើរយ៉ាងឆ្ងាយនៅឯផ្លូវហ្វាយ៉ាង់ខេកុកខ្ញុំត្រូវតែញ៉ាំអ្វីដែលឆ្ងាញ់ៗដូច្នេះខ្ញុំត្រូវការរកកន្លែងមួយហើយខ្ញុំបានឃើញភោជនីយដ្ឋានហាល់មេឆង់គូកចាំង។
ហាល់មេឆង់គូកចាំងគឺប្រហែលជា២០នាទីដោយជិះឡានពីទីប្រជុំជនខេសាននៅជិតច្រកចូលជ្រលងសាំងកុកខេកុក។ ដូចដែលឈ្មោះវាបានប្រាប់យើង វាបើកដោយស្រីជនបទចំណាស់ម្នាក់ដែលជាអ្នកធ្វើឆង់គូកចាំងនិងតៅហ៊ូរាស់ថ្ងៃប្រើសណ្តែកកូរ៉េដែលគាត់បានដាំដោយខ្លួនឯង ហើយវាទាក់ទាញអតិថិជនប្រហែលពីព្រោះតែពួកគេនឹងពីអ្វីដែលលោកយាយរបស់ពួកគេបានចំអិនពេលដែលពួកគេនៅក្មេងដូចខ្ញុំដែរ។
ភោជនីយដ្ឋាននេះគឺជាហាងដែលធ្វើឆង់គូកចាំងដែលល្បីល្បាញជាងគេ។ វាដូចជាច្រើនបន្តិចសម្រាប់មនុស្សម្នាក់។
នៅខាងក្នុងស៊ុបឆង់គូកចាំងមិនមានគ្រឿងផ្សំអ្វីជាពិសេសទេមានតែ ស្លឹកខ្ទឹម តៅហ៊ូ សណ្តែកដែលយកមកធ្វើឆង់គូកចាំងតែប៉ុណ្ណោះ។ ឆង់គូកចាំងមិនបានមានក្លិនអ្វីអាក្រក់ទេ ហើយពេលដែលខ្ញុំភ្លក់មួយមាត់ខ្ញុំចូលចិត្តវាព្រោះមិនសូវប្រៃមានរស់ជាតិហើយក្រាស់។
នៅពេលដែលអ្នកញ៉ាំឆង់គូកចាំងអ្នកត្រូវលាយវាជាមួយនិងបាយ។ វាមិនសូវប្រៃទេដូច្នេះគួរតែដាក់វាល្មមបានហើយ។ ម៉ោងប្រហែលជា២រសៀលក្នុងថ្ងៃធម្មតាជាមួយនិងភ្ញៀងខ្លះៗក្នុងភោជនីយដ្ឋានហើយបាយក៏ដាំបានយ៉ាងល្អដែលមើលធ្វើអោយបាយនេះមានរស់ជាតិឆ្ងាញ់បើទោះជាញ៉ាំជាមួយទឹកស៊ីអ៊ីវ។ នៅក្នុងភោជនីយដ្ឋានដែលមានបម្រើជូននូវអង្ករចាស់បាយលឿង មិនថាម្ហូបឆ្ងាញ់ប៉ុណ្ណាទេអាហារទាំងមូលនឹងមិនឆ្ងាញ់ដោយសារតែបាយប៉ុន្តែក្នុងភោជនីយដ្ឋាននេះបម្រើជូនបាយយ៉ាងល្អរួមជាមូយនិងម្ហូបបន្ថែមនិងឆង់គូកចាំងដែលចម្អិនដោយស្រ្តីដែលពោពេញដោយបទពិសោធន៍។
បន្ទាប់មកខ្ញុំបានសាកតៅហ៊ូទន់ៗ។ ប្រហែលជាដោយសារតែគាត់ធ្វើវាដោយខ្លួនឯងផ្ទាល់ហើយបានជាវាមើលទៅមិនដូចជាតៅហ៊ូទន់បែបចាហ៊ូយដែលធ្លាប់ឃើញនៅលើតុអាហារពេលល្ងាចដែលទិញនៅផ្សារដូចជាពពកដែលរាយប៉ាយសោះ។
ស៊ុបតៅហ៊ូមានរស់ជាតិប្រៃជាមួយនិងគ្រឿងសមុទ្រគ្មានអ្វីផ្សេងទេ បន្ទាប់មកគាត់ដាក់តៅហ៊ូនិងស្លឹកខ្ទឹមបន្តិចដែលធ្វើអោយវាមានរស់ជាតិស្រស់ ទន់ហើយឆ្ងាញ់។ នៅពេលដែលខ្ញុំកំពុងញ៉ាំខ្ញុំបានកត់សម្គាល់អ្វីចម្លែកមួយ។ ខ្ញុំបន្តញ៉ាំឆង់គូកចាំងហើយក៏ដឹងថា “ពិតហើយ វាក៏ជាតៅហ៊ូទន់ដែរ” បន្ទាប់មកខ្ញុំក៏បានចាប់ផ្តើមញ៉ាំតៅហ៊ូពីរបីដងទៀតហើយក៏ភ្លេចថាវាគឺជាឆង់គូកចាំង។ ខ្ញុំមិនដែលនឿយហត់និងរស់ជាតិឆ្ងាញ់នៃម្ហូបនីមួយៗដែលធ្វើអោយខ្ញុំភ្លេចថាមានម្ហូបផ្សេងទៀតនៅលើតុផងដែរ។
ប្រពន្ធរបស់ខ្ញុំតែងតែទិញនូវគ្រឿងផ្សំដែលធ្វើជាច្រើនដំណាក់កាលប៉ុន្តែនាងបានទិញឆង់គូកចាំងមួយគីឡូក្រាមដោយសារតែនាងចូលចិត្តរស់ជាតិរបស់វា។ ស្រ្តីម្នាក់ដែលធ្វើការក្នុងផ្ទះបាយគឺហាលមេ(ស្រ្តីចំណាស់)នៅក្នុងហាលមេឆង់គូកចាំង។ អ្នកអាចឃើញរូបថតរបស់គាត់យ៉ាងធំនៅច្រកចូលផងដែរ។
បាយ ម្ហូបបន្ថែម និងម្ហូបប្រចាំហាងនៅក្នុងភោជនីយដ្ឋានហាលមេឆង់គូកចាំងមើលទៅដូចជាមិនពិសេសឬអស្ចារ្យអ្វីទេប៉ុន្តែដូចជាធម្មតាៗ។ ប៉ុន្តែគាត់ផ្តោតលើខ្លូនឯងដើម្បីធ្វើគ្រប់ម្ហូបដោយជំនាញរបស់គាត់ដែលបានរៀនមកជាច្រើនឆ្នាំមកហើយ។ ប្រសិនបើអ្នកបានញ៉ាំម្ហូបជាចម្រើនិងម្ហូបដែលសំបូរខ្លាញ់រួចមកហើយ ហេតុអ្វីអ្នកមិនសាកម្ហូបបែបសុខភាពនៅហាលមេឆង់គូកចាំងម្តងទៅ?
អាស័យដ្ឋានៈ ៥០៣-៩ ធេសង់រី ឆីលសង់ម៉្ញន់ ខេសានគូន ឈុងឆង់ភុកតូ។ (충청북도 괴산군 칠성면 태성리 503-9)
ទូរសព័្ទលេខៈ ០៤៣ ៨៣២ ៦១៥២
ម៉ោងបើកៈ ម៉ោង៨ព្រឹកដល់ម៉ោង១០យប់