Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
1481 | 908624

សារមន្ទីរវិចិត្រសិល្បៈខ្យង់ជីន-ឆុនតង់ថាវ៉ុន-ហាងកាហ្វេផ្ទះបូរាណហានណុកទីកន្លែងដែលវិចិត្រសិល្បនិងធម្មជាតិជួបគ្នា
 | 서울먹거리
Last Modified : 2020/06/19

Travel regions : South Korea
 | Hits : 48410
https://blog.lookandwalk.com/km/blog/tourseoul/5791/trackback
'សារមន្ទីរវិចិត្រសិល្បៈខ្យង់ជីន-ឆុនតង់ថាវ៉ុន (ថាវ៉ុន: ផ្ទះតែបូរាណ)' ហាក់មើលទៅដូចជាកន្លែងសម្ងាត់មួយសន្ថិតនៅផ្លូវក្នុងរបស់ផ្លូវអ៉ិនសាដុង. កន្លែងនេះបានទទួលការគាំទ្រជាខ្លាំងភ្ញៀវជាតិនិងអន្តរជាតិមុនពេលដែលសម័យអ៊ីនធឺណិតធំទូលាយ. វាមើលទៅដូចជាបន្ថែមវិចិត្រសិល្បៈនិងតែចូលទៅហានណុក (ផ្ទះបូរាណរបស់កូរ៉េ). វាគឺជាកន្លែងមួយដែរបរិយាកាសនិងទេសភាពមើលទៅស្រស់ស្អាតលើសលប់សម្រាប់ហាងកាហ្វេ។



SM-G986N | f/2.2 | iso 320 | 2020:05:15 14:59:56 | Flash did not fire. | 2.2mm

ខ្ញុំអាចនឹងសំឡេងចចាបច្រៀងមុនពេលដែលខ្ញុំបានដើរចូលទៅ. ហើយនៅពេលខ្ញុំឈានជើងចូលដល់ហាក់ដូចជាខ្ញុំកំពុងតែដើរនៅក្នុងព្រៃដ៏តូចមួយមិនមែននៅកណ្ដាលទីក្រុងនោះទេ។




SM-G986N | f/2.2 | iso 200 | 2020:05:15 15:00:04 | Flash did not fire. | 2.2mm


តាមឈ្មោះ 'សារមន្ទីរវិចិត្រសិល្បៈខ្យង់ជីន', ទីនេះមានសរុបមហាសាលតាំងពិពណ៌ចំនួន ៥ - រោងជាងវីចិត្រករ, មហាសាលតាំងពិពណ៌ខាងក្រៅ, សួនផ្កាខាងក្រៅ, នឹងផ្ទះតែបែបបុរាណ. វាក៏ជាទីកន្លែងដែរតាំងពិពណ៌អំពីវិចិត្រសិល្បៈនិងសិល្បៈដ៏ទៃទៀតជាហូរហែ. ជាពិសេសមហាសារតាំងពិពណ៌ផ្ទះហានណុកដែលបានគូរប្លង់សម្រាប់កេរ្តិ៍មរតកជាតិលេខ ១៦, ដែលគឺជាទីលំនៅរបស់លោកផាកយ៉ង់ហ្យូ, អ្នកដែលបានបង្កើតថេហ្កិកហ្គី. (បច្ចុប្បន្នបានបរិច្ចាគទៅភូមិផ្ទះបូរាណណាមសានហ្កូលហើយមហាសាលតាំងពីព័រណ៍ទី ៣ កំពុងតែជួសជុលឡើងវិញ)។



SM-G986N | f/2.2 | iso 100 | 2020:05:15 15:00:26 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 100 | 2020:05:15 15:00:31 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 125 | 2020:05:15 15:00:41 | Flash did not fire. | 2.2mm


នៅថ្ងៃដែលខ្ញុំទៅទីនោះមហាសាលតាំងពិព័រណ៍ ២ កំពុងតែមានបានដាក់តាំង. ភាគច្រើនគឺឥតគិតថ្លៃ. វាគឺជាទីកន្លែងដែលអ្នកអាចប្រើវិញ្ញាណទាំង ៥ បានមែនទេ?



SM-G986N | f/2.2 | iso 64 | 2020:05:15 15:00:51 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 160 | 2020:05:15 15:01:19 | Flash did not fire. | 2.2mm

នៅក្នុងផ្ទះបូរាណហានណុកមានបន្ទប់ឆុងតែបូរាណមួយ



SM-G986N | f/2.2 | iso 320 | 2020:05:15 15:01:31 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:15 15:02:07 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:15 15:02:42 | Flash did not fire. | 2.2mm

ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែមកលេងបន្ទប់គូគំនូររបស់អ្នកធំយ៉ាងអញ្ចឹង. លោកអ្នកអង្គុយលើឥដ្ឋឬក៏កៅអីក៏បានដូច្នេះហើយទាំងភាពងាយស្រួលនិងបរិយាកាសគឺពិតជាល្អ។



SM-G986N | f/1.8 | iso 100 | 2020:05:15 15:03:34 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 100 | 2020:05:15 15:03:40 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 80 | 2020:05:15 15:03:45 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 80 | 2020:05:15 15:03:52 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 80 | 2020:05:15 15:04:00 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 80 | 2020:05:15 15:04:06 | Flash did not fire. | 5.4mm

ក៏ព្រោះតែភាពល្បីល្បាញទាក់ទាញភ្ញៀវអន្តរជាតិសម្បីតែមឺនុយក៏មានច្រើនភាសាផងដែរ. មិនត្រឹមតែឈ្មោះមុខម្ហូបនោះទេប៉ុន្តែសម្បីតែការពន្យល់ជាក់លាក់ម្ហូបហ្នឹងផងដែរ. ភាពប្រាកដជាមានប្រយោជន៍ព្រោះតែវត្ថុជាច្រើនពាក់ព័ន្ធទៅនឹងតែនិងអាហារបែបបុរាណដែលយើងមិនសូវស្គាល់។



SM-G986N | f/2.2 | iso 640 | 2020:05:15 15:05:25 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 250 | 2020:05:15 15:06:16 | Flash did not fire. | 2.2mm


នៅខាងមុខកន្លែងគិតលុយគេបានដាក់តាំងផ្សិតលីងជឺនិងថ្នាំចិនសែផងដែរ. បើសិនជាអ្នកមកទីនេះជាមួយជនបរទេសវាប្រាកដជាការសន្ទនាមួយដែលជាប់ចិត្ត។



SM-G986N | f/2.2 | iso 320 | 2020:05:15 15:05:53 | Flash did not fire. | 2.2mm



SM-G986N | f/2.2 | iso 320 | 2020:05:15 15:06:04 | Flash did not fire. | 2.2mm




SM-G986N | f/1.8 | iso 40 | 2020:05:15 15:38:53 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 250 | 2020:05:15 15:11:29 | Flash did not fire. | 5.4mm


ទាំងពេងតែនិងចានម្ហូបគឺបានធ្វើឡើងពីម្រ័ក្សណ៍ខ្មុក, កុម្ភភ័ណ, និងឈើដើម្បីបន្ថែមបរិយាកាសបែបបុរាណ. ខ្ញុំបានកម្ម៉ង់តែសាំងហ្វា (តែចិនសែខ្មៅ), តែពុទ្រា, និងនំយូរហ្ក្វា (នំអង្ករបំពង), ដែលសុទ្ធសឹងតែម្ហូបល្បីប្រចាំទីនេះ។



SM-G986N | f/1.8 | iso 125 | 2020:05:15 15:11:49 | Flash did not fire. | 5.4mm


ភាពបូកផ្សំគ្នានៃភាពស្រស់ស្រាយនិងទេសភាពខាងក្រៅបង្អួចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្រវត្តិសាស្រ្តរបស់កន្លែងនេះកំពុងតែនិយាយជាមួយខ្ញុំ. តើតែប៉ុន្មានកែវទៅដែលអាចបង្ហាញទេសភាពទាំងអស់នៅទីនេះបាន?



SM-G986N | f/1.8 | iso 400 | 2020:05:15 15:13:48 | Flash did not fire. | 5.4mm


តែសាំងហ្វាមានរសជាតិរបស់ថ្នាំចិនសែខ្មៅ. នេះគឺជារឿងឆ្លាតវៃមួយដែលបានប្រើប្រាស់ដើមឈើអែមនិងផ្លែពុទ្រាស្ងួតដើម្បីបញ្ចេញជាតិផ្អែមជំនួសជាតិល្វីងរបស់តែ. វាប្រហែលរាងខ្លាំងបន្តិចបើសិនជាអ្នកគ្រាន់តែផឹកតែសាំងហ្វាមួយមុខ, ក៏ប៉ុន្តែនំយូរហ្ក្វា, ផ្លែសេដាក្រៀម, និងនំយ៉ាកហ្ក្វា (នំដែលបានធ្វើឡើងពីម្សៅ, ប្រេងល្ង, ទឹកឃ្មុំ, ស្រាអង្គរ, ឈើក្រអូប, និងទឹកខ្ញី) មានរសជាតិផ្អែមដែលសាកសមនឹងគ្នាណាស់។



SM-G986N | f/1.8 | iso 250 | 2020:05:15 15:14:18 | Flash did not fire. | 5.4mm


តែពុទ្រា, ដែលធ្វើឲ្យកម្ដៅខ្លួនរបស់យើងកើនឡើង, ពោរពេញទៅដោយសាច់ផ្លែពុទ្រា. • វាសម្បូរទៅដោយផ្លែពុទ្រាហើយវារាងផ្អែមបន្តិច. ខ្ញុំកម្ម៉ង់តែសាំងហ្ក្វានិងតែពុទ្រាដើម្បីបង្កើនកម្ដៅខាងក្នុងនៅថ្ងៃត្រជាក់ដូចថ្ងៃនេះ, ក៏ប៉ុន្តែបើសិនជានៅថ្ងៃក្ដៅវិញ, វាប្រាកដជាល្អឥតខ្ចោះជាមួយនឹងតែត្រជាក់អូមីចា (ផ្លែបឺរីព្រៃ)។* តែរៀងក្ដៅខ្លាំងអញ្ចឹងប្រយ័ត្នរលាកមាត់។



SM-G986N | f/1.8 | iso 200 | 2020:05:15 15:15:48 | Flash did not fire. | 5.4mm

ឈុតនំយូរហ្ក្វាគឺមានតម្លៃសមរម្យហើយចំនួនច្រើនគ្រប់គ្រាន់ខ្ញុំគិតថាវាគ្រប់គ្រាន់សម្រាប់ ៣ ទៅ ៤ នាក់. វាប្រាកដជាបទពិសោធន៍មួយដ៏ប្លែកសម្រាប់ភ្ញៀវអន្តរជាតិ. ជាពិសេសគ្រាប់វ៉ាលណាត់ខ្ចប់នៅខាងក្នុងផ្លែសេដាក្រៀមមិនងាយបានភ្លក់នោះទេហើយរសជាតិវាក៏ឆ្ងាញ់ដែរ។



SM-G986N | f/1.8 | iso 200 | 2020:05:15 15:38:10 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 100 | 2020:05:15 15:38:27 | Flash did not fire. | 5.4mm


តុមួយបានគ្រប់ដណ្ដប់ដោយកញ្ចកហើយវាសំបូរទៅដោយស្លាកស្នាមរបស់ភ្ញៀវមកលេងទីនេះហើយវាពិតជារីករាយណាស់ពេលអានទាំងអស់នោះ. វានឹងក្លាយជាប្រវត្តិផ្ទាល់ខ្លួនដែលបានបន្សល់ទុកអនុស្សាវរីយ៍ដើម្បីមកលើកក្រោយ។



SM-G986N | f/2.0 | iso 400 | 2020:05:15 15:39:45 | Flash did not fire. | 5.9mm


អ្នកនឹងអាចមានឱកាសមើលឃើញចាបយ៉ាងជិតអំឡុងពេលអ្នកផឹកទឹកតែ។



SM-G986N | f/1.8 | iso 100 | 2020:05:15 15:08:14 | Flash did not fire. | 5.4mm


សម្បីតែនាមប័ណ្ណរបស់ពួកគេក៏មើលទៅដូចគំនូរមួយយ៉ាងស្រស់ស្អាតអញ្ចឹង. ខ្ញុំតែងតែមកទីនេះគ្រប់ពេលខ្ញុំមកផ្លូវអ៉ិនសាដុង. បើសិនជាអ្នកមិនទាន់បានមកទីនេះទេកុំភ្លេចមកលេងសួនផ្ការសម្ងាត់ដែលលាក់ខ្លួននៅក្នុងកណ្ដាលក្រុងផង។


  • ម្ហូបអាហារ ★★★★☆
តែនិងអាហារសម្រន់បែបបុរាណរបស់កូរ៉េមានរសជាតិយ៉ាងជ្រៅដក់ជាប់ចិត្តរបស់អ្នក.


  • អនាម័យ ★★★☆☆

ខ្ញុំអាចឃើញមានការរៀបចំរៀងមិនសូវរៀបរយបន្តិច.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • ភាពទាក់ទាញ ★★★★★

អាណាចក្រស្រ់ស្អាតក្នុងទីក្រុងកន្លែងដ៏កម្រមួយដែលអ្នកអាចផឹកទឹកតែនិងមើលគំនូរផងដែរ.


  • ភាពងាយស្រួល ★★★★☆

ដើ ៥ នាទីចេញពីច្រកចេញទី ៥ ជួរទី ៣ នែស្ថានីយអាំងហ្កុក. ផ្លូវនេះងាយស្រួលរកប៉ុន្តែលាក់ខ្លួននៅក្នុងផ្លូវតូច.


  • ម៉ោងធ្វើការ: ១០:០០~១៨:០០
  • ណែនាំទៅចាប់ពីម្នាក់ដល់ ៤ នាក់. អ្នកអាចបន្ធូរអារម្មណ៍បើសិនអ្នកទៅម្នាក់ឯងហើយអ្នកក៏អាចបង្កើតអនុស្សាវរីយ៍ល្អជាមួយនឹងមិត្តរបស់អ្នក.
  • ម្ហូបណែនាំ: តែសានហ្ក្វា, តែពុទ្រា, តែត្រជាក់អូមីចា, និងតែបែបបុរាណ, នំឈុតយូរហ្ក្វា.
  • តម្លៃ: ៦,០០០~៨,០០០វ៉ុន.
  • ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា (ខាងក្រៅ), ហ្រ្វី Wifi.

Map

អាសយដ្ឋាន: ១១-៤ ផ្លូវអ៉ិនសាដុង, សង្កាត់ចុងនូហ្កូ, ទីក្រុងសេអ៊ូល.


경인미술관, 전통다원, dawon, 한옥, 인사동, 카페, 친구, 가족, 데이트, 안국역, 3호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list