Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
39 | 960082

ផំផននេត, ហាងកាហ្វេនៅចន្លោះផ្លូវតូចស្ងាត់
 | 서울먹거리
Last Modified : 2020/06/26

Travel regions : South Korea
 | Hits : 48557
https://blog.lookandwalk.com/km/blog/tourseoul/5822/trackback

នៅពេលថ្ងៃត្រង់មេឃភ្លៀង, ខ្ញុំបានទៅហាងកាហ្វេនៅក្បែរវិហារសរហ្ក្យូដុង.



iPhone 11 | f/1.8 | iso 40 | 2020:05:15 17:04:19 | Flash did not fire, compulsory flash mode | 4.25mm
ពីព្រោះតែអាកាសធាតុមែនទេ? វាមើលទៅស្ងប់ស្ងាត់ល្អ, អញ្ចឹងវាសាកសមសម្រាប់ចំណាយពេលវេលាតែឯង. ទ្វារដែកបិទបែបនេះមើលទៅដូចជាទ្វារការាសឡានដើម្បីទុកបាបមើលខាងក្រៅនៅពេលអាកាសធាតុល្អ.



iPhone 11 | f/1.8 | iso 200 | 2020:05:15 17:07:00 | Flash did not fire, compulsory flash mode | 4.25mm


តុនិងកៅអីអង្គុយរៀងចង្អៀត, ក៏ប៉ុន្តែនៅទីនេះមានតុតែពីរសម្រាប់ភ្ញៀវអញ្ចឹងវាគឺជាបរិយាកាសបែបកម្សាន្តមួយ. នៅក្បែរនេះគឺមានវិហារមួយ, អញ្ចឹងប្រហែលជារវល់ហើយនៅថ្ងៃអាទិត្យ?



iPhone 11 | f/1.8 | iso 125 | 2020:05:15 17:15:19 | Flash did not fire, compulsory flash mode | 4.25mm


ផ្លូវតូចនៅជុំវិញហាងកាហ្វេនេះគឺមិនរញ៉េរញ៉ៃក៏ប៉ុន្តែរៀបរយខ្លាំងណាស់, ខ្ញុំគិតថាវាមិនអ៊ូអរនោះទេ.



iPhone 11 | f/1.8 | iso 250 | 2020:05:15 17:08:36 | Flash did not fire, compulsory flash mode | 4.25mm


ខ្ញុំតែងតែផឹកកាហ្វេអាមេរិកខាណូ,ក៏ប៉ុន្តែថ្ងៃនេះខ្ញុំកម្ម៉ង់ខារ៉ាមែលម៉ាឈុីអាតូពីព្រោះតែខ្ញុំឃ្លានរបស់អ្វីផ្អែមលើកនេះ. អូ, ហើយដោយសារតែនំខេកនៅទីនេះល្បីឈ្មោះខ្ញុំក៏បានកម្ម៉ង់នំខេកមួយដុំផងដែរ.



iPhone 11 | f/1.8 | iso 32 | 2020:05:15 17:12:56 | Flash did not fire, compulsory flash mode | 4.25mm


នំខេកស្ត្រប៊េរីមើលទៅដូចជាល្បីជាងទេក៏ប៉ុន្តែខ្ញុំមិនដែលបានឃើញនំខេកឈុីសកម្រឡើយអញ្ចឹងខ្ញុំពិតជាឆ្ងល់រសជាតិវាណាស់.



iPhone 11 | f/1.8 | iso 400 | 2020:05:15 17:15:03 | Flash did not fire, compulsory flash mode | 4.25mm


កាហ្វេខារ៉ាមេលម៉ាឈុីអាតូគ្មានអ្វីពិសេសក៏ប៉ុន្តែវាពិតជាផ្អែមហើយស្រស់ស្រាយណាស់. ហើយមួយទៀតនំឈុីសខេកនេះមិនដូចនំឈុីសខេកធម្មតាដែលខ្ញុំធ្លាប់ញ៉ាំពីមុនមក. នំឈុីសខេកដៃលក់នៅកន្លែងខុស្តកូគឺពិតជាសំបូរឈុីស. ក៏ប៉ុន្តែនំឈុីសខេកកម្រនេះគ្រីមឈុីសបែបទន់. ខ្ញុំគិតថាមនុស្សជាច្រើននិងចូលចិត្តនំឈុីសខេកដូចនេះ. វាមានរសជាតិល្មមរបស់ទឹកដោះគោនិងឈុីសហើយវារលាយនៅក្នុងមាត់របស់ខ្ញុំដូចការ៉េមអញ្ចឹង. ខ្ញុំបានឆ្ងល់អំពីពាក្យ 'កម្រ' ហេតុដូច្នេះខ្ញុំក៏បានស្វែងរកលើវេបសាយ. វាប្រាកដជានំឈុីសខេកកម្រពីព្រោះតែគេកម្រញ៉ាំវា, ដោយវាបានធ្វើឡើងពីសារាយសន្ទះជំនួសម្សៅមេ. ពួកគេនិយាយថាមានភ្ញៀវប្រចាំហាងជាច្រើនតែងតែខ្ចប់នំឈុីសខេកនៅក្នុងហាងនេះ. ហាងនេះបើកតាំងពីព្រឹករហូតដល់យប់ដោយគ្មានពេលសម្រាក. បើសិនជាអ្នកដើរប្រហែលជា ១០ នាទីចេញពីច្រកចេញទី ៨ នែស្ថានីយហុងដេអ្នកប្រាកដជាឃើញហាងនេះនៅកែងផ្លូវតូច.


Map

អាសយដ្ឋាន: ផ្លូវវ៉ោសានរូ ២៥ហ្កិល ១១, ផ្លូវសរហ្ក្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


서교동, 카페, 퐁포네뜨, 케이크, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
Writer
One line comment
Rating
Reg-date
Delete
룩앤잇(LnE)
@annie @plextor 어머 요기 왜 이렇게 꿀정보가 많나요 'ㅡ' 햄보캅니다 ㅋㅋㅋㅋㅋ 전부 다 가보고 싶어요!!! 아 짬뽕 땡겨 ......
2015/12/28
annie
@룩앤잇(LnE) 고기가 있어야 적당히 묵직하니 좋지요. 저는 요즘 맑은 굴짬뽕, 나가사끼 요런 맛이 좋더라고요. 맑은 짬뽕으로는 제주도의 아루요(시내 말고 협재가기전에 있는) 추천합니다.
2015/12/26
annie
@plextor 짬뽕하면 해물이죠. 그런데 사실 전국적으로 유명한 짬봉은 돼지고기를 적당히 써서 국물맛을 진하게 내기도하는데요. 혹시 기회 되시면 강릉의 교동짬뽕 ( 체인 말고~), 통영 시외버스터미널 이화원 초강력!! 추천합니다. 먹으면서 자주 먹을 수 없음을 슬퍼하는 맛이었어요.
2015/12/26
룩앤잇(LnE)
와앙!! 요즘같은 날씨에는 진짜 짬뽕이 짱이예요 음하하하하 저는 해산물과 고기가 같이 적절히 들어가면 좋더라고요 :D 굴짬뽕같은 맑지만 칼칼한 짬뽕도 요즘은 좋아지는 것이 나이가 먹ㄴ....... OTL
2015/12/21
plextor
오늘은 해물 스페셜이군요~ 맵지않은 맑은 국물의 짬뽕은 호불호가 좀 분명한듯 합니다. 제 지인은 짬뽕에 홍합따위는 넣는게 아니라는 발언까지... 이것도 지역마다 특색이 꽤 있는거같아욤...@.@
2015/12/16
View list
BESbswy