Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
130 | 916943

ការរកឃើញសារជាថ្មីនែខារ៉ាមែល, 'ម៉ាម៉ានហ្កាធី' ហ្ការ៉ូស៊ូហ្កិល
 | 서울먹거리
Last Modified : 2020/06/28

Travel regions : South Korea
 | Hits : 47638
https://blog.lookandwalk.com/km/blog/tourseoul/5834/trackback
មួយរយៈពេលចុងក្រោយនេះហាងកាហ្វេភាគច្រើនតែបង្ហាញនូវម្ហូបឬក៏ភេសជ្ជៈពិសេសប្រចាំហាងរបស់ពួកគេ. ក្រពះមួយសម្រាប់អាហារចំណាយប្រពះមួយទៀតសម្រាប់បង្អែមមនុស្សទាន់សម័យដែលគេមានក្រពះពីរតែងតែទៅក្រៅដើម្បីញ៉ាំបង្អែមក្រោយពេលបាយ. ដោយសារមូលហេតុនេះទើបខ្ញុំមកដល់ទីនេះ 'Maman Gateau' មានទីតាំងនៅផ្លូវហ្ការ៉ូសូសង្កាត់សិនសាដុង. 'Maman Gateau' មានន័យថា 'នំរបស់អ្នកម្ដាយ' ហើយនេះជាហាងកាហ្វេមួយ.ហើយវាក៏ល្បីឈ្មោះជាហាងកាហ្វេដំបូងបង្អស់ដែលបានផលិតខារ៉ាមែលដោយខ្លួនឯងនៅប្រទេសកូរ៉េ។ • ខ្ញុំមិនធ្លាប់ឮអំពីខារ៉ាមែលធ្វើដោយខ្លួនឯងហេតុដូច្នេះខ្ញុំពិតជាឆ្ងល់ណាស់.




SM-G986N | f/2.2 | iso 50 | 2020:05:10 16:10:26 | Flash did not fire. | 2.2mm
Maman Gateau' បានសាងសង់លើអគារមួយយ៉ាងស្អាតមើលទៅហាក់ដូចជាផ្លូវដង្ហែមនៅប្រទេសអឺរ៉ុប.ដោយសារតែសេដ្ឋកិច្ចនៅសង្កាត់់ផ្លូវហ្ការ៉ូសូបានរីកចម្រើនទើបធ្វើឲ្យផ្លាកសញ្ញាហាងផ្លាស់ប្ដូរជាញឹកញាប់ក៏ប៉ុន្តែតែហាង 'Maman Gateau' បានដំណើរការជាប៉ុន្មានឆ្នាំមកហើយខ្ញុំគិតថាដោយសារតែភាពទាក់ទាញខុសគេរបស់ហាងតោះចាប់ផ្ដើមស្វែងរកចំណុចទាក់ទាញក្នុងថ្ងៃនេះ.



SM-G986N | f/2.2 | iso 125 | 2020:05:10 14:55:12 | Flash did not fire. | 2.2mm



SM-G986N | f/1.8 | iso 100 | 2020:05:10 14:50:05 | Flash did not fire. | 5.4mm


ហាងកាហ្វេនេះនៅស្វាគមន៍អ្នកជាមួយនឹងក្លិនក្រអូបប្រហើរនៅពេលដែលខ្ញុំបើកទ្វាខ្ញុំអាចក្លិនឈ្ងុយរបស់ខារ៉ាមែលនិងកាហ្វេ. បន្ទាប់មកទៀតបរិយាកាសហាងបានតុបតែងដោយប្រើពណ៌មាសលាយខ្មៅជាចំបងហើយឥដ្ឋប្រើឈើទៀតនេះបានបង្ហាញថាហាងនេះពិតជាទាន់សម័យនិងមើលទៅថ្លៃថ្នូរ.


SM-G986N | f/1.8 | iso 50 | 2020:05:10 14:50:37 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 50 | 2020:05:10 14:52:35 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:05:10 14:50:48 | Flash did not fire. | 5.4mm



SM-G986N | f/1.8 | iso 50 | 2020:05:10 14:52:26 | Flash did not fire. | 5.4mm


ដោយសារតែខារ៉ាមែលដែលធ្វើដោយខ្លួនឯងជាម្ហូបពិសេសប្រចាំហាងខារ៉ាមែលដែលបានធ្វើដោយអ្នកជំនាញបានដាក់តាំងដូចគ្រឿងអលង្ការមានតម្លៃអញ្ចឹង. ពួកគេបានធ្វើខារ៉ាមែលជាច្រើនប្រភេទរួមគ្នាជាមួយនឹងគ្រឿងផ្សំជាច្រើនមុខចាមើលទៅស្រដៀងទៅនឹងសូកូឡាដៃធ្វើដោយខ្លួនឯងមែនទេ. ហើយហាងក៏បានវេចខ្ចប់ជាលក្ខណៈឈុតជាច្រើនម៉ូតអញ្ចឹងវាពិតជាសាកសមសម្រាប់ធ្វើជាកាដូ.



SM-G986N | f/1.8 | iso 64 | 2020:05:10 14:49:14 | Flash did not fire. | 5.4mm


តើអ្នកឃើញរូបដូចអគារខ្ពស់នៅចំកណ្ដាលមឺនុយដែលឬទេ? វាគឺជា 'ខារ៉ាមែលបិញស៊ូ (ទឹកកកឈូសខារ៉ាមែល)' ហើយវាមើលទៅដូចទឹកធ្លាក់ដែលបានធ្វើពីខារ៉ាមែល. ខ្ញុំបានកម្ម៉ង់ខារ៉ាមែលបិញស៊ូដោយសារជាប់ចិត្តនឹងវាទៅហើយ. ហើយបន្ទាប់មកទៀតភ្នែករបស់ខ្ញុំបានក្រឡេកទៅមើលទូតាំងវិញ.


SM-G986N | f/1.8 | iso 50 | 2020:05:10 14:52:49 | Flash did not fire. | 5.4mm


ខ្ញុំមិនអាចរំលងនៅម្ហូបផ្លាកសញ្ញាលេខមួយ. ខ្ញុំក៏បានកម្ម៉ង់នំពងមាន់ក្រហមនិងផ្លែណាត់ខារ៉មែល.




SM-G986N | f/1.8 | iso 125 | 2020:05:10 15:05:53 | Flash did not fire. | 5.4mm


ចាចាន! តើវាជាពេលវេលាដែលសប្បាយចិត្តបំផុតនៅពេលដែលអ្នកមកហាងកាហ្វេមែនទេ? នំមូលខារ៉ាមែលនៅបន្ទាប់នឹងក៏ល្បីដែរអ្នកផ្សេងបានកម៉្មង់វាក៏ប៉ុន្តែវាមើលទៅស្អាតហេតុដូច្នេះខ្ញុំបានថតវារួមគ្នាជាមួយរបស់ខ្ញុំ.



SM-G986N | f/1.8 | iso 160 | 2020:05:10 15:26:54 | Flash did not fire. | 5.4mm


វាមើលទៅដូចបានគ្របដណ្ដប់ដោយខារ៉ាមែលហើយខ្ញុំកំពុងគិតថាតើគួរចាប់ផ្ដើមពីកន្លែងណាទៅសម្បីតែផ្លាកឈ្មោះនៅលើនំក៏មានពណ៌មាសបែបថ្លៃថ្នូរដែល. គ្រាន់តែមើលទៅវាក៏ដឹងថាអំឡុងពេលធ្វើវាពិតជាពិបាកណាស់. វាមើលទៅហាក់ដូចជារឿងងាយស្រួលក្នុងការធ្វើឲ្យខារ៉ាមែលហ៊ាចេញមកដោយកំហុសតែងាយស្រួលខូចនៅពេលធ្វើវា.



SM-G986N | f/1.8 | iso 200 | 2020:05:10 15:29:18 | Flash did not fire. | 5.4mm


មើលនោះវាមើលទៅពិតជាពិបាកនឹងធ្វើវាណាស់សាក់ក្រឡេកមើលទឹកខារ៉ាមែលដែលលាក់ទុកនៅខាងក្នុងមើលតើគេបានដាក់វេទមន្តអ្វីនៅពេលធ្វើវាទៅ.ខ្ញុំបានសាកមួយម៉ាត់ដំបូងហើយ...វាមានអ្វីពិសេសមួយដែលមិនដូចខារ៉ាមែលទូទៅខ្ញុំធ្លាប់ដឹង! ខារ៉ាមែលដែលខ្ញុំធ្លាប់ដឹង.គឺវាពិតជាផ្អែមខ្លាំងហើយពោរពេញដោយជាតិស្ករខារ៉ាមែលនេះវិញមានរសជាតិល្មមតែពោរពេញដោយខារ៉ាមែលហើយបែមានអារម្មណ៍ស្រស់ស្រាយទៅវិញ.



SM-G986N | f/1.8 | iso 200 | 2020:05:10 15:06:33 | Flash did not fire. | 5.4mm


ឥឡូវនេះគឺទឹកកកឈូសខារ៉ាមែលដែលរង់ចាំយូរមកហើយ! តម្លៃរបស់វាគឺ ១៥,០០០ ក៏ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់មនុស្ស២នាក់បើសិនជាអ្នកចូលចិត្តញ៉ាំទឹកកកឈូសគួរតែមកទីនេះនឹងសាក់វា! អ្វីដែលសំខាន់ទឹកកកឈូសខាលនេះមានរសជាតិជាច្រើន. ដំបូងដុំខារ៉ាមែលដែលសម្បូរទៅដោយគ្រាប់ណាត់នៅលើគេនឹងស្វាគមន៍អ្នក. ហើយបន្ទាប់មកទៀតការ៉េមរស់ជាតិខារ៉ាមែលផ្អែមហើយទន់ល្មើយ. មកដល់ទីនេះខ្ញុំអាចហិតក្លិនឈ្ងុយរបស់ខារ៉ាមែលហើយបន្ទាប់មកទៀតទឹកកកឈូសនៅខាងក្រោយមានរសជាតិស្រាលជាង. ហើយគេបានរៀបចំទឹកខារ៉មែលបន្ថែមខាងក្រៅដើម្បីសម្រាប់ឲ្យយើងចាក់បន្ថែមទៀតដើម្បីបានរសជាតិលើនេះ. ជាពិសេសមានគ្រាប់ណាត់ជាច្រើនប្រភេទលាក់ខ្លួនក្នុងកែវផងដែរ.



SM-G986N | f/1.8 | iso 200 | 2020:05:10 15:15:58 | Flash did not fire. | 5.4mm


ជាចុងក្រោយខ្ញុំបាសាក់ភ្លក់ដុំខារ៉ាមែលបួនជ្រុងវាគឺជាប្រភេទខារ៉ាមែលផ្លែរ៉ាសប៊ឺរីហើយ...សារជាថ្មីវាធ្វើឲ្យខ្ញុំឆ្ងល់ខ្លាំងណាស់តើគេធ្វើយ៉ាងណាទើបខារ៉ាមែលវាចូលជាតិគ្នាល្អយ៉ាងនេះ. បង្អែមរបស់ហាង 'Maman Gateau' គឺពិតជាឆ្ងាញ់ណាស់ខ្ញុំអាចនិយាយថាវាគឺជាការស្វែងរកសារជាថ្មីរបស់ខារ៉ាមែល. ក៏ប៉ុន្តែអ្វីដែលជាសោកស្ដាយនោះគឺកាហ្វេអាមេរិកខាណូវារាងសាបបន្តិចប្រហែលជាព្រោះតែពួកគេបារម្ភថារសជាតិនៃខារ៉ាមែលនឹងអាចបាត់បង់បើសិនជាការហ្វេខ្លាំងពេក. ទោះជាយ៉ាងណាវានៅតែជាហាងកាហ្វេល្អមួយល្អដែលអ្មកអាចដឹងពីភាពខុសគ្នារវៀងខារ៉ាមែលធ្វើដោយខ្លួនឯងនិងខារ៉ាមែលធម្មតា.


  • ម្ហូបអាហារ ★★★★☆

ការស្វែងរកសារជាថ្មីនៃរសជាតិខារ៉ាមែលអ្នកគួរតែកម្ម៉ង់កាហ្វេខ្មៅបើសិនជាអ្នកចង់ផឹកកាហ្វេ.


  • អនាម័យ★★★★☆

ការតុបតែងក្នុងហាងរហូតដល់បន្ទប់ទឹកតុបតែងបែបអាមេរិចប៉ុន្តែបន្ទប់ទឹករាងតូចចង្អៀត.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★★

ស័ក្កសម្រាប់ការជជែកគ្នារ


  • ភាពងាយស្រួល ★★☆☆☆
ដើ១២នាទីពីច្រកចេញទី៨ជួរទី៣នៃស្ថានីយសិនសាអ្នកប្រហែលអាចនឹងវង្វេងបើសិនជានឹងជាលើកទីមួយរបស់លោកអ្នក។ មានកន្លែងចតឡានគ្រប់គ្រាន់.


  • ម៉ោងធ្វើការ: ១២:០០~២២:០០
  • សាកសមសម្រាប់មនុស្សម្នាក់ដល់បីនាក់បើមកម្នាក់ឯងក៏បានដែរប៉ុន្តែបើមកគ្នាច្រើនអ្នកអាចសាកល្បងបង្អែមជាច្រើនប្រភេទជាមួយមិត្តរបស់អ្នក
  • ម្ហូបណែនាំ: ទឹកកកឈូសខារ៉ាមែល, នំមូលខារ៉ាមែលនិងគ្រាប់ណាត់. ទឹកភេសជ្ជៈខារ៉ាមែលបើសិនជាអ្នកមកម្នាក់ឯង
  • តម្លៃ: ៥,០០០~៧,០០០ សម្រាប់ភេសជ្ជៈប្រហែល ១០,០០០ សម្រាប់បង្អែម
  • ភាពទាក់ទាញ: មានបន្ទប់ទឹកសម្រាប់បុរសនិងនារីផ្សេងគ្នា, ហ្វ្រី Wifi (លេខកូដសម្ងាត់នៅលើវិកាយបត្រ)


Map

អាសយដ្ឋាន: ផ្លូវ ៤ អាប់ហ្កូចុងរ៉ូខណ្ឌសិនសាដុងសង្កាត់ហ្កាងណាមហ្កូទីក្រុងសេអ៊ូល.


마망갸또, Maman, Gateau, 가로수길, 카페, 디저트, 데이트, 신사역, 3호선, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list