Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
521 | 924164

'រ៉ាមែនត្រាក់សូយូរ៉ាមែន', ហាងមីរ៉ាមែនសូយូជាមួយនឹងរសជាតិដ៏ជ្រាលជ្រៅនិងស្រស់ថ្លា
 | 서울먹거리
Last Modified : 2020/10/14

Travel regions : South Korea
 | Hits : 40324
https://blog.lookandwalk.com/km/blog/tourseoul/6124/trackback

តើអ្វីគឺជារូបភាពរបស់មីរ៉ាមែនរបស់ជប៉ុននោះ? ជាការពិតណាស់, លក្ខណៈនិងគ្រឿងសំរបស់មីរ៉ាមែនជប៉ុនគឺខុសគ្នាពីតំបន់មួយទៅតំបន់មួយ. ក្នុងចំណោមទាំងអស់នោះ, អ្វីដែលពួកយើងស្គាល់ច្បាស់ជាងគេនោះគឺមីរ៉ាមែនឌូនកាស៊ូជាមួយនឹងទឹកស៊ុបសាច់ជ្រូកបែបជ្រាលជ្រៅនិងឆ្ងាញ់. ក៏ប៉ុន្តែក៏មានប្រភេទមីមួយទៀតដែលល្បីផងដែរនោះគឺមីរ៉ាមែនសូយូដែលមានរសជាតិបែបស្រស់ថ្លា. វាគឺជាប្រភេទមីដែលផ្សំគ្រឿងជាមួយនឹងទឹកស៊ីអ៊ីវនិងទឹកស៊ុបសាច់មាន់. នេះគឺហាង 'រ៉ាមែនត្រាក់សូយូ' ដែរធ្វើមីរ៉ាមែនសូយូដ៏ឈ្ងុយឆ្ងាញ់.



SM-G986N | f/2.2 | iso 100 | 2020:08:13 12:07:37 | Flash did not fire. | 2.2mm


ដើរមួយភ្លែតចេញពីស្ថានីយសាំងស៊ូ, នៅក្បែរហុងដេបន្ទាប់មកទៀតលោកអ្នកនឹងឃើញផ្លូវដង្ហែមដ៏ស្ងាត់មួយ. ជាដើមឡើយ, នៅទីនោះមានឡានដឹកទំនិញលក់មីដែលលក់នៅក្បែរហាងមីដើម, ក៏ប៉ុន្តែដោយសារតែវាល្បីហើយពួកគេក៏បានផ្លាស់ប្ដូរមកក្បែរហាងនេះជាមួយនឹងឈ្មោះថា 'រ៉ាមែនត្រាក់ឡាប'. លោកអ្នកក៏អាចកម្មង់មីសម្រាប់ដឹកជញ្ជូន, ហេតុដូច្នេះអតិថិជនដែលរស់នៅក្បែរតំបន់នោះអាចញ៉ាំមីនេះនៅផ្ទះក៏បាន.



SM-G986N | f/2.2 | iso 80 | 2020:08:13 12:07:45 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 250 | 2020:08:13 12:07:47 | Flash did not fire. | 2.2mm


តាមដែលលោកអ្នកអាចមើលឃើញកៅអីដែលនៅខាងក្រៅ, វាគឺជាហាងដែលលោកអ្នកត្រូវរង់ចាំជាជួរសម្រាប់អាហារពេលល្ងាចឬក៏ថ្ងៃចុងសប្តាហ៍. ទីធ្លានៅក្នុងហាងក៏តូចណាស់ដែរ.



SM-G986N | f/2.2 | iso 320 | 2020:08:13 12:08:39 | Flash did not fire. | 2.2mm


មឺនុយគឺធម្មតា.



SM-G986N | f/2.2 | iso 64 | 2020:08:13 12:08:56 | Flash did not fire. | 2.2mm


នៅទីនោះមានម៉ាស៊ីនកម្មង់ម្ហូបស្វ័យប្រវត្តិ. ខ្ញុំបានកម្មង់មីរ៉ាមែនសូយូប្រូនិងមីដែលល្បីជាងគេ, ដើម្បីយល់ដឹងពីភាពខុសគ្នារវាងពីរមុខហ្នឹង. បន្ថែមទៅនេះខ្ញុំក៏បានកម្មង់ហ្គូចា (គាវ) ធ្វើដោយផ្ទាល់ដៃនិងចាស៊ូដុនប័រតាមការណែនាំ.



SM-G986N | f/2.2 | iso 320 | 2020:08:13 12:10:40 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:08:13 12:10:48 | Flash did not fire. | 2.2mm


នេះគឺជាដំណឹងអំពីម៉ោងបើកហាងរបស់ហាង, ថ្ងៃសម្រាកនិងរឿងផ្សេងទៀត. នៅក្បែរនោះក៏មានកៅស៊ូចងសក់. បើសិនជាលោកអ្នកមានសក់វែងលោកអ្នកអាចចងវាឡើងដើម្បីកុំឲ្យសក់សើម.



SM-G986N | f/2.2 | iso 320 | 2020:08:13 12:41:10 | Flash did not fire. | 2.2mm


វាក៏គឺជាទីកន្លែងដែលល្អឥតខ្ចោះសម្រាប់ញ៉ាំម្នាក់ឯង. ផ្នែកខាងក្នុងមានលក្ខណៈរបស់ប្រទេសជប៉ុន.



SM-G986N | f/2.2 | iso 640 | 2020:08:13 12:41:20 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 640 | 2020:08:13 12:41:24 | Flash did not fire. | 2.2mm


នៅទីនោះមានតុអង្គុយសំរាប់មនុស្សពីរនាក់តែពីរបីតុតែប៉ុណ្ណោះ, ហេតុដូច្នេះបើសិនជាលោកអ្នកមកច្រើនជាងបីនាក់, លោកអ្នកត្រូវអង្គុយក្បែរគ្នានៅតំបន់តុបារ.



SM-G986N | f/1.8 | iso 200 | 2020:08:13 12:25:03 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 100 | 2020:08:13 12:25:11 | Flash did not fire. | 5.4mm


មីនៅខាងលើគឺប្រូ, ហើយនៅខាងក្រោមគឺធម្មតា. ខ្ញុំមិនអាចមើលដឹងពីភាពខុសគ្នានោះទេ.



SM-G986N | f/1.8 | iso 200 | 2020:08:13 12:26:25 | Flash did not fire. | 5.4mm


អ្វីដែលខុសគ្នានោះគឺទឹកស៊ុប. រសជាតិរបស់មីប្រភេទធម្មតាផ្ដោតទៅលើទឹកស៊ុបរឿងសមុទ្រនឹងសាច់មាន់ដែលមានរសជាតិឆ្ងាញ់ហើយហឹរ, ចំណែកប្រភេទមីប្រូគឺមានរសជាតិខ្លាំងជាងហើយវាស្រដៀងទៅនឹងមីប្រភពដើមរបស់ប្រទេសជប៉ុនជាង. ខ្ញុំគិតថាមីនេះប្រាកដជាល្អសម្រាប់អ្នកណាដែលចូលចិត្តញ៉ាំម្ហូបរាងសាប, ហើយមនុស្សភាគច្រើនប្រាកដជាពេញចិត្តជាមួយនឹងមីបែបធម្មតា.



SM-G986N | f/1.8 | iso 160 | 2020:08:13 12:28:07 | Flash did not fire. | 5.4mm


មីគឺរាងស្វិតគួរសម, ហើយចំនួនទឹកស៊ុបជ្រាបចូលក្នុងមីគឺល្មម, ហេតុដូច្នេះវាមានរសជាតិជ្រាយជ្រៅនិងឆ្ងាញ់. បើសិនជាលោកអ្នកញ៉ាំទឹកស៊ុបជាមួយនឹងចាស៊ូ (សាច់ជ្រូកអាំង) នៅក្នុងមីនោះលោកអ្នកអាចភ្លក់បានរសជាតិដល់ជ្រៅនិងខ្លាំងរបស់វា.



SM-G986N | f/1.8 | iso 250 | 2020:08:13 12:29:24 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 200 | 2020:08:13 12:30:31 | Flash did not fire. | 5.4mm


នេះគឺជាចាស៊ូដុនចានតូច. វាគឺសម្រាប់អ្នកដែលចូលចិត្តញ៉ាំបាយហើយវាមានភាពទាក់ទាញខុសគ្នាពីមី. សាច់ជ្រូកអាំងដែលមានក្លិនខ្លោចល្មមជាមួយនឹងជ្រក់ខ្ញី, សុីជីមី (គ្រឿងទេសរបស់ជប៉ុនទូទៅលាយគ្នាជាមួយនឹងគ្រឿងផ្សំទាំងអស់ ៧មុខ) និងក្លិនឈ្ងុយរបស់ប័របង្កើតឲ្យមានការផ្សំគ្នាដ៏ល្អមួយ. តម្លៃរបស់វាគឺគួរសមហេតុដូច្នេះខ្ញុំសូមណែនាំម្ហូបនេះ!



SM-G986N | f/1.8 | iso 200 | 2020:08:13 12:30:41 | Flash did not fire. | 5.4mm


នេះគឺជាហ្គ្យូចា. វាស្រួយខាងក្រៅហើយទន់ខាងក្នុង.



SM-G986N | f/1.8 | iso 250 | 2020:08:13 12:31:16 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 125 | 2020:08:13 12:43:08 | Flash did not fire. | 2.2mm


នៅជុំវិញតំបន់ហុងដេគឺមានហាងអាហារឆ្ងាញ់ជាច្រើន, ហើយក្នុងចំណោមពួកវាហាងមីនេះទទួលបានការគាំទ្ររយៈពេលយូរមកហើយ.


  • ម្ហូបអាហារ ★★★★☆

វាល្អឥតខ្ចោះដែលមានរសជាតិដ៏ឥទ្ធិពលដែលបានបែងចែកចេញជាបី.

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★★☆

ល្អណាស់

  • បរិយាកាស ★★★☆☆

បរិយាកាសបែបជប៉ុនយ៉ាងខ្លាំង. ទីធ្លាតូច.

  • ភាពងាយស្រួល ★★★★★

ដើរ ២នាទីពីជូរទី ៦នៃស្ថានីយសាំងស៊ូ.

  • ម៉ោងធ្វើការ: ១១:៣០~២២:៣០, ការកម្មង់ចុងក្រោយ ២១:៣០, ម៉ោងសម្រាក ១៤:៣០~១៧:០០
  • ចំនួនមនុស្សណែនាំ: ១~២
  • ម្ហូបណែនាំ: មីរ៉ាមែនសូយូ (ធម្មតា), ហ្គ្យូចា
  • តម្លៃ: ៩,០០០វ៉ុនសម្រាប់មី
  • ភាពទាក់ទាញ: ខ្ចប់យប់ទៅ, ដឹកជញ្ជូន

Map

អាសយដ្ឋាន: វ៉ោសនរ៉ូ ៧ហ្កិល, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.


라멘트럭쇼유라멘, 라멘, 쇼유라멘, 혼밥, 6호선, 상수역, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list