Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
478 | 923059

ការចាប់ផ្ដើមដំបូងនៃអ្នកប្រើប្រាស់មានសីលធម៌, ហាងហេងប៊ុកសាខាទីស្នាក់ការអភិបាលក្រុង
 | 서울먹거리
Last Modified : 2020/10/24

Travel regions : South Korea
 | Hits : 40622
https://blog.lookandwalk.com/km/blog/tourseoul/6142/trackback

ខ្ញុំបានទៅដល់ហាងដ៏ពិសេសមួយដែរចែករំលែកសុភមង្គល. ហើយក៏មានសាខានៅខាងក្នុងសេអ៊ូល, ក៏ប៉ុន្តែវាកំពុងតែបិទទ្វារដោយសារតែបញ្ហាកូវីត១៩.



iPhone 11 | f/1.8 | iso 250 | 2020:06:08 18:41:07 | Flash did not fire, compulsory flash mode | 4.25mm


ហេតុដូច្នេះខ្ញុំបានទៅសាខាស្ថានីយ៍ទីស្តីការអភិបាលក្រុងវិញ. វាពិតជាងាយស្រួលក្នុងការរកពីព្រោះតែវានៅខាងក្រោមស្ថានីយរថភ្លើង. វាមើលទៅដូចជាហាងកាហ្វេបែបធម្មតាមើលពីខាងក្រៅទៅ.



iPhone 11 | f/1.8 | iso 125 | 2020:06:08 18:45:45 | Flash did not fire, compulsory flash mode | 4.25mm


មូលហេតុដែរហាងកាហ្វេនេះពិសេសនោះពីព្រោះតែនេះគឺជាហាងឯកទេសសម្រាប់ផលិតផលដែលធ្វើពីជនពិការ. វាបានបើកដំណើរការជាមួយនឹងការគាំទ្ររបស់ក្រសួងសុខាភិបាលនិងរដ្ឋាភិបាលប្រជាជនទីក្រុងសេអ៊ូលហើយវាបានដំណើរការដោយអង្គការខាងវិជ្ជាជីវៈនៃការកសាងឡើងវិញនៅស្ថានភាពហិរញ្ញវត្ថុសម្រាប់ជនពិការ.



iPhone 11 | f/1.8 | iso 160 | 2020:06:08 18:48:33 | Flash did not fire, compulsory flash mode | 4.25mm


កាបូបស្ពាយវែងដ៏ស្រស់ស្អាតជាមួយនឹងការរចនាម៉ូដខុសគ្នាបានដាក់នៅលើទូតាំង. ហាងហេងបុក (សុភមង្គល) គឺជាហាងហើយលោកអ្នកអាចមើលឃើញផលិតផលជាច្រើននៅលើអនឡាញនៅលើវេបសាយ http://www.ablemarket.or.kr. យោងទៅតាមការផ្សាយដំណឹងរបស់ផ្នែកទីផ្សារលក់ដូទីក្រុងសេអ៊ូលសម្រាប់ផលិតផលដែលធ្វើដោយជនពិការ, ការលក់របស់ហាងនេះគឺកាន់តែកើនឡើងមួយឆ្នាំទៅមួយឆ្នាំ.



iPhone 11 | f/1.8 | iso 125 | 2020:06:08 18:46:01 | Flash did not fire, compulsory flash mode | 4.25mm


នៅទីនេះមានវត្ថុតុបតែងខុសគ្នាបែបខ្ជួតជាច្រើន. មិនត្រឹមតែបលទ្ធផលឧស្សាហកម្មនោះទេក៏ប៉ុន្តែសូម្បីតែកាហ្វេ, បង្អែម, និងនំប៉័ងក៏បានផលិតដោយជនពិការផងដែរ. សាខាស្ថានីយទីស្ដីការអភិបាលក្រុងដែលខ្ញុំទៅថ្ងៃនេះគឺគេនិយាយថាជាសាខាដែលរកចំណូលបានខ្លាំង, ហើយខ្ញុំគិតថាភាពងាយស្រួលក្នុងការរកទីតាំងគឺជាសារៈសំខាន់មួយដែរ.



iPhone 11 | f/1.8 | iso 100 | 2020:06:08 18:45:11 | Flash did not fire, compulsory flash mode | 4.25mm


ជាការពិតណាស់លោកអ្នកអាចកម្មង់កាហ្វេឬក៏ភេសជ្ជៈដូចហាងកាហ្វេផ្សេងដែរ. សាខាធំនៅមកដុងគឺមានទីធ្លាសម្រាប់ការប្រជុំនិងសិក្ខាសាលាបូកបន្ថែមជាមួយនឹងហាងកាហ្វេ.



iPhone 11 | f/1.8 | iso 200 | 2020:06:08 18:47:36 | Flash did not fire, compulsory flash mode | 4.25mm


ថ្ងៃនេះគឺក្ដៅហេតុដូច្នេះខ្ញុំបានកម្មង់ទឹកក្រូចថ្លុងទឹកកកមួយកែវ. បើសិនជាលោកអ្នកឃើញហាងនេះនៅពេលដែលលោកអ្នកដើរកាត់, ខ្ញុំសូមណែនាំឲ្យលោកអ្នកឈប់សិនហើយដើរចូលមើលមួយជុំដើម្បីរកមើលថាមានអ្វីដែលលោកអ្នកពេញចិត្តដែរឬទេ.

ហាងបើកចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ, ពីព្រឹករហូតដល់ល្ងាច. ហាងស្ថិតនៅជាន់ក្រោមដីនៅក្បែរច្រកចេញទី ១នៃស្ថានីយទីស្ដីការអភិបាលក្រុង.


Map

អាសយដ្ឋាន: ៣៦០-១ ថេភ្យូងរ៉ូ ២ហ្កា, ខណ្ឌជុងហ្គូ, ទីក្រុងសេអ៊ូល.


시청역, 장애인, 행복플러스가게, 시청역점, 카페, 서울, seoul, korea
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list