Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
186 | 3249939

សម្លត្រីផូលាចគ្រាមបន្សាបស្រា 황태해장국 - (ម្ហូបកូរ៉េ)
 | 미분류
최종 수정일 : 2020/07/29

여행지역 : South Korea
 | 조회수 : 170650
https://blog.lookandwalk.com/ko/blog/foodguide/5936/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: ត្រីផូលាចគ្រាម

- គ្រឿងផ្សំបន្ថែម: សណ្ដែកបណ្ដុះ, ឆៃថាវ, ដំឡូងបារាំងនិងគ្រឿងទេសដូចជាប្រេងល្ង, ទឹកស៊ីអ៊ីវនិងអំបិល.



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★★☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីសម្លត្រីផូលាចគ្រាម

'សម្លត្រីផូលាចគ្រាម' គឺជាប្រភេទម្ហូបដើម្បីបន្សាបស្រាបែបធម្មតានៅក្នុងប្រទេសកូរ៉េ. សម្លនេះគឺជាម្ហូបបន្សាបស្រាតំណាងក្នុងចំណោមម្ហូបបន្សបស្រាជាច្រើននៅក្នុងប្រទេសកូរ៉េ.

សម្លនេះគឺជាសម្លដែលធ្វើឡើងពីត្រីផូលាចគ្រាម, ឆៃថាវ, សណ្ដែកបណ្ដុះ, ដំឡូងបារាំងនិងស្លឹកខ្ទឹម. ត្រីផូលាចនេះសម្បូរទៅដោយអាសុីតអាមីនូសំខាន់អញ្ចឹងវាពិតជាមានប្រសិទ្ធភាពដើម្បីធ្វើឱ្យស្វាងស្រាបន្ទាប់ពីការផឹកច្រើន. អញ្ចឹងវាពិតជាល្បីជាមួយនឹងអ្នកដែលចូលចិត្តផឹកស្រា.




សម្លនេះគឺជាម្ហូបតំណាងរបស់ខេត្តហ្កាងវ៉ុនដូ. ត្រីផូលាចគ្រាមគឺជាម្ហូបតំណាងរបស់ខេត្តហ្កាងវ៉ុនដូពីព្រោះតែខេត្តនេះគឺជាទីកន្លែងផលិតត្រីផូលាចហើយវាមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើត្រីផូលាចគ្រាម.

ត្រីផូលាចគ្រាមបានធ្វើឡើងពីត្រីផូលាចបន្ទាប់ពីបានដាក់អោយកកហើយយកទៅហាលពេញរដូវខែរងា. វាមានពណ៌លឿងហើយមើលទៅដូចអំបោះអញ្ចឹង. វាមានក្លិនស្រាលហើយមិនមានក្លិនឆ្អាបនោះទេ.



ត្រីផូលាចនេះជាដើមឡើយមកពីខេត្តហាមឃ្យូងដែលមានអាកាសធាតុល្អឥតខ្ចោះដើម្បីធ្វើវា. វាក៏ល្បីឈ្មោះពេញប្រទេសបន្ទាប់ពីជនភៀសខ្លួនរបស់ខេត្តហាមឃ្យូបានប្ដូរទៅរស់នៅលើខេត្តហ្កាងវ៉ុនដូបន្ទាប់ពីសង្គ្រាមប្រទេសកូរ៉េ.
មានម្ហូបជាច្រើនដែលធ្វើឡើងពីត្រីផូលាចគ្រាមនេះក៏ប៉ុន្តែសម្លនេះគឺល្បីជាងគេ. វាបានធ្វើពីសាច់របស់ត្រីផូលាចគ្រាម, សណ្ដែកបណ្ដុះ, ឆៃថាវនិងស្លឹកខ្ទឹម. ទោះបីជាត្រីផូលាចគ្រមគឺជាប្រភេទត្រីក៏ដោយក៏ប៉ុន្តែវាគ្មានក្លិនឆ្អាបនោះទេ. វាមានក្លិនឈ្ងុយនិងជ្រៅអញ្ចឹងពិតជាសាកសមសម្រាប់ញុំដើម្បីបន្សាបស្រា.

ហើយវាក៏ជាមុខម្ហូបប្រចាំគ្រួសារដ៏ល្បីជាមួយនឹងរសជាតិស្រាលនិងថ្លា. ដូចតែខ្ញុំនិយាយអញ្ចឹងមានសម្លជាច្រើនសម្រាប់ផឹកបន្សបស្រានៅក្នុងម្ហូបប្រពៃណីរបស់កូរ៉េ. មនុស្សមួយចំនួនស្អប់ពួកវាពីព្រោះតែសម្លជាច្រើនប្រើប្រាស់ឈាមរបស់គោឬក៏ជ្រូក. បន្ថែមនេះខ្ញុំគិតថាសម្លនេះគឺពិតជាល្អសម្រាប់មនុស្សគ្រប់គ្នាសុំបីតែជនបរទេស.

រដូវផ្ការីកគឺជារដូវដែរត្រីផូលាចគ្រាមដាក់លក់. ហេតុអ្វីបានអ្នកមិនរំសាយក្រពះរបស់អ្នកជាមួយនឹងសម្លដ៏ឆ្ងាញ់នេះបន្ទាប់ពីផឹករួចនោះ?


៤. ប្រភេទនៃសម្លត្រីផូលាចគ្រាម

ត្រីផូលាចគ្រមគឺបានធ្វើឡើងពីត្រីផូលាចដែលបានដាក់ហាលពេញរដូវខែរងា.

សម្លត្រីផូលាចគ្រាមគឺជាសម្លដែលធ្វើឡើងពីត្រីផូលាចគ្រម. ពេលខ្លះគេចម្អិនវាជាមួយនិងសណ្ដែកបណ្ដុះ, ឆៃថាវឬក៏ដំឡូងបារាំងដើម្បីធ្វើឲ្យទឹកស៊ុបកាន់តែមានក្លិនឈ្ងុយ.



៥. របៀបដើម្បីញុាំសម្លត្រីផូលាចអោយកាន់តែឆ្ងាញ់

សម្លត្រីផូលាចគ្រាមនេះគឺជាម្ហូបបន្សបស្រាដ៏ល្អដោយសារតែវាពោរពេញទៅដោយជីវជាតិហើយរសជាតិដ៏ថ្លា. ក៏ប៉ុន្តែក៏ជាម្ហូបដ៏ល្បីសម្រាប់ធ្វើនៅផ្ទះផងដែរ.


ត្រីផូលាចគ្រាមមានរសជាតិជ្រៅដ៏ពិសេសដែលធ្វើឡើងដោយការចម្រាញ់ទឹកដ៏ពិសេសមួយអញ្ចឹងវាប្រាកដជាពិបាកដើម្បីញ៉ាំម្ហូបនេះនៅក្រៅប្រទេស.


ទោះបីជាវាគឺជាត្រីក៏ដោយប៉ុន្តែវាគ្មានក្លិនឆ្អាបនោះទេ. វាមានក្លិនឈ្ងុយ, ជ្រៅនិងស្រស់. សម្លនេះមាន

រសជាតិដើមរបស់ត្រីផូលាចគ្រាម. កុំលាយម្ហូបជាមួយនឹងគ្រឿងទេសផ្សេងក៏ប៉ុន្តែគ្រាន់តែដាក់បាយមួយចានចូលទៅក្នុងទឹកស៊ុបបើសិនជាអ្នកចង់ទទួលទានរសជាតិឈ្ងុយរបស់ត្រីផូលាចគ្រាម.


រាអត់មានរសជាតិខ្លាំងនោះទេនៅពេលដំបូង. ក៏ប៉ុន្តែវាមានរសជាតិពិសេសដែលអ្នកចង់តែញ៉ាំម្ដងហើយម្ដងទៀត.


황태해장국, 해장국, 황태, 숙취, Dried-pollack-hangover-soup, Dried-pollack, hangover, ファンテヘジャンクッ
한줄의견(3) 
PDF
북마크
이메일
0bytes / 200bytes
목록보기