Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
1889 | 3207601

ដ្វេជីហ្កុកផាប់ 돼지국밥 (បាយទឹកស៊ុបនិងសាច់ជ្រូក) - (ម្ហូបកូរ៉េ)
 | 미분류
최종 수정일 : 2020/07/31

여행지역 : South Korea
 | 조회수 : 199634
https://blog.lookandwalk.com/ko/blog/foodguide/5943/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: ឆ្អឹងនិងឈាមរបស់ជ្រូក

- គ្រឿងផ្សំបន្ថែម: បាយ, ស្លឹកខ្ទឹមនិងជ្រក់បង្គាប្រៃ



២. ការវាយតម្លៃរសជាតិ


- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ★☆☆☆☆
- រសជាតិផ្អែម: ☆☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆
- ក្លិនឈ្ងុយ : ★★★★☆



៣. ការណែនាំអំពីម្ហូបដ្វេជីហ្កុកផាប់ (បាយទឹកស៊ុបនិងសាច់ជ្រូក)

ខ្ញុំធ្លាប់ណែនាំហាងទឹកស៊ុបមីជាមួយនឹងសាច់ជ្រូកដែលជាមុខម្ហូបតំបន់ខេត្តជេជូ. នៅលើកនេះខ្ញុំនឹងណែនាំពីម្ហូបតំបន់របស់ខេត្តប៊ូសានកន្លែងដែលមានភ្ញៀវទេសចរបរទេសជាច្រើនទៅ.

ប៊ូសានមានម្ហូបជាច្រើនដែលធ្វើឡើងពីគ្រឿងសមុទ្រ. ក៏ប៉ុន្តែម្ហូបតំបន់ប៊ូសានគឺ 'ដ្វេជីហ្កុកផាប់ (បាយទឹកស៊ុបនិងសាច់ជ្រូក)'. នៅពេលដែលអ្នកញ៉ាំម្ហូបនេះលោកអ្នកនឹងបានភ្លក្សរសជាតិទឹកស៊ុបដែលធ្វើឡើងពីឆ្អឹងជ្រូកនិងឈាមរបស់វាហើយបាយជាមួយនឹងគ្នា. បាយបានយកមកប្រើជំនួសមី.


ម្ហូបនេះមានប្រភពដើមច្រើន.

មនុស្សជាច្រើននិយាយថាជនភាសខ្លួនទូទាំងប្រទេសបានទៅខេត្តប៊ូសាន, ភូមិភាគខាងត្បូងរបស់ប្រទេសកូរ៉េអំឡុងពេលសង្គ្រាមប្រទេសកូរ៉េក្នុងឆ្នាំ ១៩៥០. ពួកគេអត់មានអីញ៉ាំច្រើន. អញ្ចឹងមនុស្សបានធ្វើស៊ុបនេះជាមួយនឹងឆ្អឹងជ្រូកដែលបានបោះចោលនៅចំរ៉ុងទ័ពអាមេរិក.


មនុស្សមួយចំនួនទៀតនិយាយថាខេត្តបងសាននៅក្បែរប្រទេសជប៉ុន. មីដុនកូឈឺរបស់ជប៉ុនដែលធ្វើឡើងពីឆ្អឹងជ្រូកបានគេណែនាំនៅខេត្តប៊ូសាន. បន្ទាប់ពីពេលនោះមកជនជាតិកូរ៉េចាប់ផ្ដើមដាក់បាយចូលជំនួសមីវិញ.

ទោះជាយ៉ាងណាស៊ុបនេះជាម្ហូបល្បីសម្រាប់មនុស្សធម្មតានៅខេត្តប៊ូសាន.


SHW-M250L | f/2.7 | iso 80 | 2013:02:13 16:16:28 | Flash did not fire, compulsory flash mode | 4.03mm


ដើម្បីធ្វើស៊ុបនេះលោកអ្នកត្រូវតែចាក់ទឹកចូលទៅក្នុងឆ្នាំងជាមួយនឹងឆ្អឹងជ្រូក, សាច់និងឈាមរួចស្ងាវរយៈពេលយូរ. ហើយបន្ទាប់មកទៀតដាក់បាយចូលទៅក្នុងទឹកស៊ុបហើយដាក់សាច់ជ្រូកហាន់បន្ទះនិងស្លឹកខ្ទឹមហាន់តូចចូលទៅ.


ទឹកស៊ុបមានរសជាតិជ្រៅនិងក្លិនឈ្ងុយ. មនុស្សមួយចំនួនដាក់ស្លឹកកាឆាយចូលទៅដើម្បីធ្វើឲ្យម្ហូបនេះមានក្លិនឈ្ងុយ.

ស៊ុបនេះគឺមានរសជាតិធម្មតាដែលអត់មានដាក់គ្រឿងអីបន្ថែម. អញ្ចឹងលោកអ្នកគួរតែដាក់គ្រឿងដោយខ្លួនឯងជាមួយនឹងអំបិលឬក៏ជ្រក់បង្គាប្រៃ. ជក់បង្គាប្រៃគឺការណែនាំល្អជាងដោយសារតែវាធ្វើឲ្យទឹកស៊ុបមានរសជាតិឆ្ងាញ់.

លោកអ្នកអាចប្រទះឃើញហាងទឹកស៊ុបនេះគ្រប់ទីកន្លែងនៅខេត្តប៊ូសាន. ភាគច្រើនហាងហ្នឹងគឺចាស់ហើយសាមញ្ញ. ក៏ប៉ុន្តែវាគឺជាហាងទូទៅសម្រាប់មនុស្សធម្មតា.
ខ្ញុំសូមណែនាំអ្នកឱ្យញ៉ាំស៊ុបនេះមួយចាន, ម្ហូបតំណាងមួយរបស់ម្ហូបកូរ៉េ.
wikipedia에서 살펴보기


៤. ប្រភេទនៃដ្វេជីហ្កុកផាប់


វាអត់មានច្រើនប្រភេទ. បាយ, សាច់ជ្រូកនិងស្លឹកខ្ទឹមតែប៉ុណ្ណឹងឯង. ក៏ប៉ុន្តែលោកអ្នកអាចផ្លាស់ប្ដូររសជាតិរបស់វាជាមួយនឹងទឹកម្ទេសក្រហម, ជ្រក់បង្គាប្រៃឬក៏អំបិល, ស្លឹកកាឆាយនិងសណ្ដែកបណ្ដុះ.


SHW-M250L | f/2.7 | iso 160 | 2013:02:13 16:18:30 | Flash did not fire, compulsory flash mode | 4.03mm



៥. របៀបញុាំម្ហូបដ្វេជីហ្កុកផាប់អោយកាន់តែឆ្ងាញ់


នៅពេលអ្នកកម្ម៉ង់ម្ហូបនេះគេនឹងយកទឹកស៊ុប, គីមឈីនិងគ្រឿងផ្សំជាច្រើនដូចជាអំបិល, ស្លឹកកាឆាយនិងម្ទេសចេញមក. លោកអ្នកអាចញ៉ាំគីមឈីជាមួយនឹងទឹកស៊ុបដោយឡែកឬក៏ដាក់ចូលជាមួយបាយ.

លោកអ្នកគួរតែដាក់ជ្រក់បង្គារប្រៃ, ស្លឹកកាឆាយនិងទឹកម្ទេសក្រហម. លោកអ្នកគួរតែបន្ថែមគ្រឿងចូលទឹកស៊ុបដោយសារតែគេយកមកដោយមិនមានគ្រឿងទេ. អំបិលគ្រាន់តែធ្វើឲ្យរសជាតិប្រៃ, ក៏ប៉ុន្តែជ្រក់បង្គាប្រៃបង្កើតរសជាតិផ្សេងមួយទៀត. អញ្ចឹងខ្ញុំសូមណែនាំអ្នកបន្ថែមគ្រឿងចូលទឹកស៊ុបជាមួយនឹងជ្រក់បង្គារប្រៃ.

បើសិនជាអ្នកដាក់ទឹកម្ទេសក្រហមចូល, លោកអ្នកអាចញ៉ាំរសជាតិហឹររបស់ម្ហូបកូរ៉េ.

ជាចុងក្រោយហេតុអ្វីបានអ្នកមិនដាក់ស្លឹកគូឆាយចូលទៅ? ក្លិនឈ្ងុយរបស់ស្លឹកគូឆាយបង្កើនចំណងញ៉ាំអាហាររបស់អ្នកហើយកាត់បន្ថយក្លិនមិនល្អរបស់សាច់ជ្រូក.




テジクッパ, 돼지국밥, 국밥, 새우젓, 부산, 부추, Dwaeji-gukbap, gukbap, pork, salted-shrimp, Busan
한줄의견(2) 
PDF
북마크
이메일
0bytes / 200bytes
목록보기