Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
503 | 3235698

សាំផាប់ 쌈밥 - (ម្ហូបកូរ៉េ)
 | 미분류
최종 수정일 : 2020/08/08

여행지역 : South Korea
 | 조회수 : 204085
https://blog.lookandwalk.com/ko/blog/foodguide/5967/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: បន្លែ - គ្រឿងផ្សំបន្ថែម: បាយ, សាំចាំង



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ:★★☆☆☆
- រសជាតិប្រៃ: ★★★☆☆
- រសជាតិផ្អែម: ★☆☆☆☆
- រសជាតិជូរ: ☆☆☆☆☆



៣. ការណែនាំអំពីសាំផាប់

ជនជាតិឥណ្ឌាញ៉ាំអាហារជាមួយនឹងដៃរបស់ពួកគាត់ដោយមិនប្រើប្រាស់សមនិងកំបិត. ហើយជនជាតិកូរ៉េប្រើប្រាស់ដៃនៅពេលដែលពួកគេញ៉ាំម្ហូប 'សាំផាប់'.

ពួកគេដាក់បាយនិង 'សាំចាំង' ជាមួយនឹងបន្លែជាច្រើនប្រភេទរួចញ៉ាំដោយប្រើប្រាស់ដៃរបស់ពួកគេ. បើសិនជាលោកអ្នកធ្លាប់ញាុំម្ហូបកូរ៉េដ៏ល្បីដូចជាប៊ូលហ្កូហ្គី, ហ្កាល់ប៊ីនិងសាច់ជ្រូកអាំងលោកអ្នកប្រាកដជាធ្លាប់មានបទពិសោធន៍របស់កូរ៉េ 'វប្បធម៌សាំ'. ទោះបីជាវារាងពិបាកបន្តិចវាគឺជាវប្បធម៌អាហារពិសេសរបស់កូរ៉េរយៈពេលយូរមកហើយ.


បើយោងទៅតាមនុងហ្កាវ៉ូលយ៉ុងហ្កា, ឯកសារចាស់នៅក្នុងឆ្នាំ ១៨០០, កសិករជាច្រើនញ៉ាំសាំផាប់នៅជនបទ.

សាំផាប់ជាដើមឡាយចេញពី 'ឌិលផាប់' ដោយសារតែកសិករញ៉ាំបាយចប់ជាមួយនឹងបន្លែបន្ទាប់ពីធ្វើការនៅស្រែចំការរួច.


Canon EOS 550D | f/6.3 | iso 100 | 2012:04:04 14:45:40 | Flash did not fire, compulsory flash mode | 39mm


សព្វថ្ងៃនេះ, សាំផាប់បានក្លាយជាមុខម្ហូបមួយ.


វាមានបាយ, បន្លែនិងសាំចាំង. ហើយមានជីហ្គេហ្នឹងសាច់ក៏បានបន្ថែមផងដែរ. សាឡាត់និងស្លឹកផើរីឡាគឺជាគ្រឿងផ្សំធម្មតារបស់សាំផាប់.


ជូនកាលបន្លែព្រៃ, សារាយសមុទ្រក៏បានបន្ថែមផងដែរ.

ជនជាតិកូរ៉េញ៉ាំម្ហូបនេះជាមួយនឹងគ្រឿងទេសប្រពៃណីកូរ៉េដូចជាទឹកស៊ីអ៊ីវ, ទឹកសណ្ដែកសៀងនិងទឹកម្ទេសក្រហម. សម្លដូចជាដ្វេនចាំងជីហ្គេនិងគីមឈីជីហ្គេធ្វើឲ្យលោកអ្នកស្រក់ទឹកមាត់. បើសិនជាអ្នកដាក់សាច់មួយចំនួនទៅលើសាំវាប្រាកដជាល្អខ្ចុះ!


Canon EOS 550D | f/6.3 | iso 160 | 2015:02:24 16:31:26 | Flash did not fire, compulsory flash mode | 17mm


ទោះបីជាអ្នកញ៉ាំសាំផាប់ច្រើនក៏ដោយលោកអ្នកមិនមានអារម្មណ៍ពិបាកក្នុងក្រពះរបស់អ្នកឡើយពីព្រោះវាមានសារធាតុហ្វាយប័រជាច្រើនក្នុងនោះ.


បើសិនជាអ្នកញ៉ាំម្ហូបនេះលោកអ្នកអាចទទួលទានម្ហូបប្រពៃណីប្រទេសកូរ៉េជាច្រើនដូចជាបាយ, ម្ហូបបន្ថែមរហូតដល់ទឹកស៊ុបក្នុងពេលតែមួយ.

ដោយមិនប្រើប្រាស់ចង្កឹះនិងស្លាបព្រា, លោកអ្នកគួរតែញ៉ាំសាំផាប់ជាមួយដៃរបស់អ្នក.

៤. ប្រភេទនៃសាំផាប់

សាំផាប់គឺមានបាយ, សាំ, គ្រឿងទេស, ជីហ្គេនឹងម្ហូបបន្ថែម. គ្រឿងផ្សំគឺច្រើនប្រភេទចូលទៅតាមហាងនីមួយៗ. ប្រភេទនៃសាំផាប់សួរបានបែងចែកទៅតាមគ្រឿងផ្សំរបស់វា.

វាមានប្រភេទបន្លែឆៅដូចជាសាឡាត់, ស្លឹកល្ង, ស្ពៃបូកគោ, បន្លែផ្លែដូចជាស្ពៃក្ដោបនិងល្ពៅ, ប្រភេទសារាយសមុទ្រដូចជាម៉ាស់ស្តារសមុទ្យនិងតាំងហ្កល់សមុទ្យរហូតដល់បន្លែព្រៃដូចជាលីហ្កូឡារីអាហ្វិសឈីរីនិងស្រា.



៥. របៀបដើម្បីញុាំសាំផាប់អោយកាន់តែឆ្ងាញ់

ខ្ញុំនឹងណែនាំរបៀបញ៉ាំសាំផាប់.


ជាធម្មតានិងមានប្រភេទបន្លែពី ៣ ទៅ ៥ មុខ.


ជាដំបូងលោកអ្នកត្រូវដាក់បាយនិងសាំចាំងចូលទៅបន្លែ, រួចទទួលទានរសជាតិរបស់វានិងក្លិនឈ្ងុយ. ហើយបន្ទាប់មកទៀតលីបន្លែឆៅច្រើនប្រភេទចូលគ្នារួចទទួលទានរសជាតិរបស់វា.


បន្ទាប់មកទៀតលោកអ្នកគួរតែញ៉ាំសាច់ឆាជាមួយនឹងខ្ទឹមសឆៅ. ជាចុងក្រោយលាយបាយជាមួយនឹងជីហ្គេហើយខ្ចប់វាជាមួយនឹងបន្លែ.


បន្ទាប់មកទៀតលោកអ្នកនឹងញ៉ាំអត់បាយមួយចាន. បើសិនជាអ្នកចង់ញ៉ាំរសជាតិសាំផាប់ផ្សេងទៀតលោកអ្នកគួរតែបន្ថែមបាយមួយចាន.


Canon EOS 550D | f/2.8 | iso 1600 | 2014:08:30 12:35:55 | Flash did not fire, compulsory flash mode | 21mm


サンパッ, 쌈밥, 상추, 깻잎, 들밥, 밥, 쌈장, rice-wrapped-in-greens, lettuce, perilla-leaf, Deulbap, bap, ssamjang
한줄의견(2) 
PDF
북마크
이메일
0bytes / 200bytes
목록보기