Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
930 | 3177507

កាក់ឌូហ្គី (គីមឈីឆៃថាវ) 깍두기 (무김치) - (ម្ហូបកូរ៉េ)
 | 미분류
최종 수정일 : 2020/08/18

여행지역 : South Korea
 | 조회수 : 195376
https://blog.lookandwalk.com/ko/blog/foodguide/5990/trackback

១. គ្រឿងផ្សំ


- គ្រឿងផ្សំសំខាន់: ឆៃថាវ

- គ្រឿងផ្សំបន្ថែម: ប្រឡាក់ឆៃថាវប្រៃជាមួយនឹងម្សៅម្ទេស, ស្លឹកខ្ទឹម, ខ្ទឹមសរ, អាគីន, និងជ្រក់បង្គាប្រៃ


២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ:★★★☆☆
-រសជាតិប្រៃ: ★★★☆☆
-រសជាតិផ្អែម: ★☆☆☆☆
--រសជាតិជូរ: ★★☆☆☆


៣. ការណែនាំអំពីកាក់ឌូហ្គី


ម្ហូបអាហារកូរ៉េដែលល្បីជាងគេគឺគីមឈី. មានប្រហែល ១០០មុខប្រភេទនៃគីមឈី. ក្នុងចំណោមទាំងអស់នោះអ្វីដែលជនជាតិកូរ៉េតែងតែញ៉ាំនោះគឺ 'បេជូគីមឈី (គីមឈីស្ពៃបូកគោ)' និង 'កាក់ឌូហ្គី (គីមឈីឆៃថាវ)'.



ប្រភេទល្បីពេញពិភពលោកនោះគឺបេជូគីមឈី (គីមឈីស្ពៃបូកគោ), ក៏ប៉ុន្តែការពិតទៅពួកគេក៏ញ៉ាំកាក់ឌូហ្គីច្រើនដូចតែបេជូគីមឈីដែរ.


កាក់ឌូហ្គីគឺបានធ្វើឡើងពីឆៃថាវជូរជាមួយនឹងគ្រឿងដូចជាជ្រក់ម្ទេសក្រហមរួចអប់វាទុក. វាក៏មានឈ្មោះហៅថា 'មូគីមឈី (គីមឈីឆៃថាវ).


វាក៏បានបន្ថែមនៅក្នុងម្ហូបចំណូលចិត្តរបស់ជនបរទេសដូចជាសាមគ្យេថាំង (ស៊ុបមាន់យិនសិន), ហ្កាល់ប៊ីថាំង (ស៊ុបឆ្អឹងជំនី), សល់លង់ថាំង (ស៊ុបឆ្អឹងគោ), និងកាល់ហ្កុកស៊ូ (មីស៊ុប).


ជនជាតិកូរ៉េចូលចិត្តញ៉ាំកាក់ឌូហ្គីក៏ប៉ុន្តែអត់មានកំណត់ត្រាអំពីវាឡើយ. កំណត់ត្រាដែលល្បីជាងគេគឺប្រពៃណីដែលបានបន្តពីស្ដេចចុងចូ.


គេបាននិយាយតគ្នាថាកាក់ឌូហ្គីបានធ្វើឡើងដំបូងបង្អស់ដោយព្រះនាងសុកសុន, កូនស្រីរបស់ស្ដេចចុងចូ, ២០០ ឆ្នាំមុនមក. វាបានគេឲ្យឈ្មោះថាកាក់ដុកហ្គីនៅពេលនោះហើយវាតែងតែបានញ៉ាំនៅក្នុងរាជវាំងរួចបានរៀលដាល់ទៅដល់ប្រជាជនខាងក្រៅដោយចុងសិងដែលបានចូលនិវត្តន៍ទៅស្រុកហ្កុងជុ, ខេត្តជុងចុងណាមដូ.


កាត់ឆៃថាវចេញជាដុំតូចបួនជ្រុងរួចប្រឡាក់អំបិលវា. បន្ទាប់មកទៀតប្រឡាក់វាជាមួយនឹងម្សៅម្ទេសក្រហម, ស្លឹកខ្ទឹម, ខ្ទឹមស, អាគីន, ជ្រក់បង្គាប្រៃ, លៗ. អប់វាទុកនៅក្នុងទូរទឹកកករយៈពេលមួយអាទិត្យជាងដែរញ៉ាំវាភ្លាមៗ.


ឆៃថាវអប់ទុកនឹងក្លាយជាស្រួយជាងនិងឆ្ងាញ់ជាងជាមួយរសជាតិជូរអែម.

គេបានបន្តថាឆៃថាវតែងតែបានប្រមូលផលនៅរដូវស្លឹកឈើជ្រុះជាពិសេសវាមានរសជាតិផ្អែមដូចផ្លែសារ៉ីអញ្ចឹង, ហេតុដូច្នេះកាក់ឌូហ្គីដែលធ្វើឡើងពីឆៃថាវតែងតែបានធ្វើនៅរដូវស្លឹកឈើជ្រុះ.


កាក់ឌូហ្គីដែលជ្រក់បានល្អគឺពិតជាសាកសមជាមួយនឹងទឹកស៊ុបនិងទឹកសម្លសាច់. វាតែងតែបានគេយកមកជាមួយសមគ្យេថាំង, សល់លង់ថាំង, និងហ្កាល់ប៊ីថាំងដែលបានធ្វើឡើងពីការស្ងាវសាច់រយៈពេលយូរម៉ោង.

នៅពេលដែលអ្នកញ៉ាំកាល់ឌូហ្គីត្រជាក់ជាមួយនិងទឹកស៊ុបក្ដៅ, វាជួយកាត់បន្ថយភាពទ្រលាន់របស់ទឹកស៊ុបសាច់ជាមួយនឹងរសជាតិហឹរជូររបស់វាហើយក៏ជួយបន្ថយកំដៅរបស់ទឹកស៊ុបផងដែរ.


ជាពិសេសនៅពេលដែលអ្នកមកប្រទេសកូរ៉េនៅរដូវក្ដៅ, កុំភ្លេចសាកល្បងញ៉ាំកាក់ឌូហ្គីជាមួយនឹងម្ហូបសុខភាពសម្រាប់រដូវក្ដៅ 'សាមគ្យេថាំង (ស៊ុបមាន់យិនសិន).


wikipedia에서 살펴보기


៤. ប្រភេទនៃកាក់ឌូហ្គី

មានរបៀបធ្វើកាក់ឌូហ្គីខុសគ្នាយោងទៅតាមមនុស្សដែលធ្វើវាឬក៏តំបន់, ក៏ប៉ុន្តែជាធម្មតាវាបានធ្វើឡើងពីឆៃថាវជ្រក់ប្រៃជាមួយនឹងទឹកម្ទេសក្រហម. មនុស្សតែងតែធ្វើកាក់ឌូហ្គីដោយប្រើប្រាស់របៀបមូលដ្ឋានមួយនេះ.


លោកអ្នកអាចបន្ថែមគ្រឿងផ្សំពិសេសរបស់តំបន់ឬក៏គ្រឿងផ្សំក្នុងរដូវដូចជាឱស្ទើរ, ងាវ, និងបន្លែជាច្រើនប្រភេទ.



Canon EOS 550D | f/5.0 | iso 200 | 2013:04:15 13:42:58 | Flash did not fire, compulsory flash mode | 20mm



៥. របៀបដើម្បីញុាំកាក់ឌូហ្គីអោយកាន់តែឆ្ងាញ់

មានប្រភេទម្ហូបប្រពៃណីកូរ៉េជាច្រើនដែលត្រូវតែអប់ទុកដើម្បីទទួលបានរសជាតិដ៏ត្រឹមត្រូវ, ដូចជាចុតហ្កាល់ (ជ្រក់គ្រឿងសមុទ្រប្រៃ) និងគីមឈី. កាក់ឌូហ្គីមានរសជាតិឆ្ងាញ់ជាងបន្ទាប់ពីបានអប់ទុករយៈពេលមួយអាទិត្យដូចគ្នា.

កាក់ឌូហ្គីថ្មីៗមានរស់ជាតិរឹងហើយរសជាតិមិនត្រឹមត្រូវនិងរសជាតិហឹរខា, ពីព្រោះតែគ្រឿងទេសមិនបានជ្រាបចូលទៅគ្រប់សព្វ. ក៏ប៉ុន្តែកាក់ឌូហ្គីដែលបានអប់ទុកមានរសជាតិស្រូយនិងឆ្ងាញ់ជាមួយនឹងរសជាតិហឹរជូរ.

នៅកណ្ដាលនៃការរៀបចំតុអាហារបែបកូរ៉េ, គឺតែងតែមាន 'បាយ'. ពួកយើងតែងតែមានម្ហូបបន្ថែមជាមួយបាយដែលមានរសជាតិគ្រឿងទេសខ្លាំង. វាគ្រាន់បើជាងញ៉ាំកាក់ឌូហ្គីហឹរ, ប្រៃ, និងជូរជាមួយនឹងបាយទើបឆ្អិនដើម្បីទទួលបានរសជាតិកាល់ឌូហ្គីដ៏ឆ្ងាញ់.


បើសិនជាអ្នកចង់ទទួលបានរសជាតិលើសនេះ, វាប្រាកដជាល្អដោយដាក់វាចូលទៅក្នុងបាយឬក៏ទឹកស៊ុបដែលមានរសជាតិខ្លាំងដូចជាសល់លង់ថាំងនិងសាមគ្យេថាំង.


깍두기, 무김치, 무, 각독기, 쌀밥, 설렁탕, 삼계탕, kkakdugi, radish-kimchi, gakdokgi, rice, seolleongtang, samgyetang
한줄의견(4) 
PDF
북마크
이메일
0bytes / 200bytes
목록보기