Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
628 | 6833142

ខេត្តខ្ចង់សំាងណាម់ ស្រុកហាម់អាន់ 함안 - (Travel Info Korea)
 | Travel Info
최종 수정일 : 2017/02/18

여행지역 : South Korea
 | 조회수 : 211782
https://blog.lookandwalk.com/ko/blog/greenwood/1914/trackback

ស្រុកហាម់អាន់គឺជាស្រុកមួយដែលស្ថិតនៅចំកណ្តាលខេ្តខ្ចង់សាំាងណាម់ ប្រទេសកូរ៉េ។ នៅទិសខាងកើតនៃស្រុកគឺមាន ក្រុងឆាំងវ៉ុន ខ័ណ្ឌអឺយឆាំង, នៅទិសខាងលិចគឺមានក្រុងជីនជូ, នៅទិសខាងត្បូងគឺមានក្រុងឆាំងវ៉ុន ខ័ណ្ឌម៉ាសាន់ហ៉ាប់ភូ និង ខ័ណ្ឌម៉ាសាន់ហ្វេវ៉ុន,រីឯនៅទិសខាងជើងគឺមាន ស្រុកអឺយរ៉្យង់និង ស្រុកឆាំងន៉ង់។ ទីតាំងសាលាក្រុងគឺស្ថិតនៅក្រុងខាយ៉ា នៅទីនេះគឺមាន ក្រុង ២ និង មានភូមិ៨។




ទំនប់ទឹកអ៊ីបកុក

កាលពីសម័យដែលប្រទេសកូរ៉េត្រូវប្រទេសជប៉ុនត្រួតត្រា ដោយសារតែខ្វះខាតទឹកក្នុងការធ្វើស្រែនិងធ្វើកសិកម្មជាហេតុនាំអោយគេធ្វើការជីកអន្លង់ទឹកដ៏ជ្រៅមួយដើម្បីធ្វើការស្តុបទឹកទុក ហើយអន្លង់ទឹកដែលជីកនាពេលនោះសព្វថ្ងៃនេះក៏បានក្លាយទៅជាទំនប់ទឹកអ៊ីបកុកពិសេសប្រចាំហាម់អានើ។ ទឹកនៅក្នុងទំនប់នេះគឺមានលក្ខណៈពិសេសដោយសារតែផ្ទៃទឹកគឺមានសភាពហូរបត់បែនដោយជាសត្វពស់យ៉ាងអញ្ចឹង។ ហើយនៅជុំវិញទំនប់ទឹកគឺមានសួនសំរាប់ហាត់ប្រាណ និងដំនើរកំសាន្តដើរព្រៃជាដើម ដោយសារតែបែបនេះហើយទើបកន្លែងទេសចរណ៏មួយនេះកំពុងតែទទួលបានចំនាប់អារម្មណ៏យ៉ាងច្រើនពីគ្រប់មជ្ឃដ្ឋាន។


Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សំាងណាម់ ស្រុកហាម់អាន់ ភូមិសាន់អ៊ីន ឃុំអ៊ីបកុក, ភូមិហាម់អាន់ ឃុំថេសាន់
ទូរស័ព្ទ : 055-580-2582, 580-3851
tour.haman.go.kr
ផ្លូវធ្វើដំនើរៈ ហាម់អាន់ IC →សាលាស្រុកហាម់អាន់ →សាលាភូមិសាន់អាន់ →សួនកំសាន្តជាតិអ៊ីបកុក



Check Point
ក្នុងទីនេះគឺមានប្រភេទត្រីជាច្រើនដូចជា អ៊ីងង៉រ, ភូងង៉រ, ផេមចាំងង៉រ ជាដើម ទើបធ្វើអោយមាកការទាក់ទាញអ្នកនេសាទអោយមកទីនេះជាច្រើន។





ភ្នំបំាងង៉រ



នៅពេលដែលយើងឡើងទៅដល់កំពូលភ្នំនេះយើងនិងអាចមើលឃើញភ្នំជីរីពីចំនាយ,ភ្នំចក់ដែលស្ថិតនៅស្រុកខូសង់, ភ្នំហាម់ផែក ស្ថិតនៅស្រុកឆាំងន៉ង់ជាដើម។ ភ្នំនេះមានរយះកំពស់ធៀបជាមួយនិងផ្ទៃសមុទ្រគឺ ៥៣០ម៉ែត្រដែលជាកំពស់មួយរាងទាបជាងភ្នំដ៏ទៃក៏ប៉ុន្តែ ដោយសារតែវាទាបហើយស្ថិតនៅចំកណ្តាលភ្នំទាំងឡាយទើបវាផ្តល់នូវអារម្មណ៏ត្រជាក់ស្រួលជាងភ្នំដ៏ទៃ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ស្រុកហាម់អាន់ ភូមិកុកផុក ឃុំហារីម រឺ ឃុំយ៉ង់អ៊ូន
ទូរស័ព្ទ : 055-580-2301
tour.haman.go.kr

ផ្លូវធ្វើដំនើរៈ ហាម់អាន់ IC →ឆ្ពោះទៅកាន់ សាផុង→ ផ្លូវទៅឆង់វ៉ុន→ ច្រកចូលទៅភ្នំបំាងង៉រ





ថូហាំង, ផ្នូរបុរាណ





វប្បធម៌ខាយ៉ាមកដល់សព្វថ្ងៃហាក់ដូចនៅមិនទាន់សាបរលាបនៅឡើយទេ។កន្លែងប្រវត្តិសាស្រ្តមួយនេះគឺមានទំហំប្រហែលជា ២៥.២ម៉ែត្រ ហើយក៏ជាកន្លែងសំរាប់បញ្ចុះសពរបស់ស្តេចលើសពី ១០០អង្គហើយដែរ ហើយវាត្រូវបានគេចាត់ទុកថាជាផ្នូរបុរាណដ៏ធំនិងត្រូវបានគេធ្វើហើយលើកឡើងយ៉ាងខ្ពស់។ ថ្មីៗនេះនៅខាងជើងជើងភ្នំនៃផ្នូរគឺត្រូវបានរកឃើញនូវរួបគំនូរដែលគេគូរលើកាមឈូសអំពីជីវភាពរស់នៅរបស់ស្តេចនីមួយៗកាលពីសម័យកូគូរ៉, ហើយនៅមានរកឃើញគ្រោងឆ្អឹងសពចំនួនប្រាំផងដែរ ដែលជាហេតុធ្វើអោយកន្លែងនេះកាន់តែល្បីល្បាញ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ស្រុកហាម់អាន់ ក្រុងខាយ៉ា ឃុំថូហំាង ឃុំម៉ាល់សាន់
ទូរស័ព្ទ : 055-580-2301
홈페이지 : tour.haman.go.kr

ផ្លូវធ្វើដំនើរៈ ហាម់អាន់ IC→ ផ្លូវទៅសាលាស្រុកហាម់អាន់→ ផ្លូវមូលដ្ឋាន លេខ ១០០៤ ផ្លូ→ វទៅកាន់ផ្នូរ ថូហាំង, ផ្នូរបុរាណ






បន្ទាយអាក់យ៉ាង



បន្ទាយមួយនេះត្រូវបានកសាងឡើងនៅឆ្នាំ ១៨៥៧(សម័យឆូសន់) នៅឯច្រំាងថ្មចោតដែលស្ថិតនៅទិសខាងជាជើងភូមិអាក់យ៉ាងសង់។ នៅខាងក្រោមច្រំាងថ្មចោតគឺមានទឹកទន្លេណាម់ហូរកាត់ ហើយនៅមានទិដ្ឋភាពនៃវាល និង ភ្លឺស្រែដ៏ស្រស់ស្អាតផ្តាច់របស់ភូមិផប់ស៊ូផងដែរ។ ហើយវាក៏ត្រូវបានយកមកថតក្នុងវីដីអូចំរៀងដ៏ល្បីមួយរបស់កូរ៉េដែលមានចំនងជើងថា “អ្នកចែវទូករបស់នារីនៅលីវ”ផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ ស្រុកហាម់អាន់ ភូមិថេសាន់ ឃុំសឆុន ភ្នំ 122
ផ្លូវធ្វើដំនើរៈ ហាម់អាន់ IC→ ទៅកាន់ផប់ស៊ូ→ ទៅថេផប់→ ច្រកចូលបន្ទាយអាក់យ៉ាង់



Check Point
បទចំរៀង“អ្នកចែវទូករបស់នារីនៅលីវ”ដែលច្រៀងទាក់ទាងទៅនឹងអនុស្សាវរីយ៏ដែលមាននៅអាក់យ៉ាងនេះគឺនិយាយរៀបរាប់អំពីការអៀវអ្នកដំនើរស្រីក្រមុំ ២ នាក់ជំនួសអោយបងប្រុសដែលធ្វើអោយអត្ថន័យក្នុងចំរៀងមើលទៅកាន់តែកំសត់។ ដូច្នេះហើយយើងមិនត្រឹមតែអាចរីករាយជាមូយនិងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់អាក់យ៉ាងតែប៉ុណ្ណោះទេ យើងថែមទាំងអាចមានអារម្មណ៏នឹកដល់ភាពកំសត់របស់បទចំរៀង“អ្នកចែវទូករបស់នារីនៅលីវ”នោះផងដែរ។















慶南, 咸安, ハムアン, 함안, 악양루, 악양나루터, 도항말산리고분, 방어산, 입곡저수지, Yueyang, Tower, Agyangmyeon, dock, DohyangMalsanritomb, Bangeosan, Mountain, ipkkok, Reservoir
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기