ស្រុកពូអាន គឺជាស្រុកមួយដែលស្ថិតនៅភាគខាងលិចនៃ ទីក្រុងផ្ចន់សាន់ដូ តំបន់ ឆន់ឡាផូកដូ របស់ប្រទេសកូរ៉េ។ទីតាំងការិយាល័យតំបន់គឺស្ថិតនៅក្រុង ពូអាន ហើយតំបន់នេះគឺមាន ក្រុង មួយនិង ១២ភូមិ។ វិមានធម្មជាតិនៃក្រុង ពូអាន មានទីតាំង ភូមិសាស្ត្រនៅ សង្កាត់ ផេកឆន់ ហើយនៅភូមិ ផ្ចន់សាន់ កំពុងតែត្រូវបានគេស្ថាបនាធ្វើជា ឧទ្យានជាតិ ផ្ចនសាន់ផាន់ដូ។ (ប្រភពវិគីភីឌា - http://ko.wikipedia.org/wiki/부안군)
ការិយាល័យទំនាក់ទំនងសាធារណៈ
សេម៉ាន់ឃឺម
ការិយាល័យតាំងពិពណ៌សាធារណៈ សេម៉ាន់ឃឺម បន្ទាប់ពីធ្វើការបិទការតាំងពិពរណ៌ម្តង ក៏ត្រូវបានគេធ្វើការរៀបចំបើកសារជាថ្មី នៅឆ្នាំ ២០១០ ហើយត្រូវបានគេធ្វើការរៀបចំបើកការតំាង ពិពរណ៌ជាថ្មីកាលពីថ្ងៃទី ១៩ ខែ ៧ ឆ្នាំ ២០១៣។ជាន់ក្រោមដីទី ១ មានទំហំសឹងតែស្មើរជាន់ ក្រោមដី៣ជាន់ ហើយនៅឯបន្ទប់តាំងពិពរណ៌គឺមានធ្វើការតាំងពិពរណ៌ដូចជា រូបអ្នកស្វែងរក ឃើញបច្ចេកវិទ្យា ផ្សេងៗរបស់ប្រទេសកូរ៉េ, បញ្ហាដែលមាតុភូមិកូរ៉េមិនទាន់សម្រេចបាន,បញ្ហា គុណភាពទឹក,ការអភិវឌ្ឍន៏បរិស្ថាន ក៏ដូចជារឿងរ៉ាវអាថ៌កំបាំងផ្សេងៗទៀតដែលប្រទេសកូរ៉េកំពុងតែផ្តោតការយកចិត្តទុកដាក់លើ។ហើយបន្ថែមពីនោះទៀត គឺមានការបកស្រាយពន្យល់ ម៉ូឌែលផែនទីនៃ សេម៉ាន់ឃឺម,ម៉ូឌែលនៃប្រលាយទឹកភេស៊ូកាប់ម៉ូន, រូបភាពតារារណបនៃសេមាន់ ឃឺម និងការស្តារឡើងវិញនានានៃ សេម៉ាន់ឃឺម នាសម័យកាលនេះ។លើសពីនេះទៅទៀតនៅ មានការតាំងពិពរណ៌ទំនប់ទឹកស្តង់ដា, គំរោងពង្រីកតំបន់ទេសចរណ៏ ក៏ដូចជាលទ្ធផលនៃជំនួញ ផ្សេងៗដែលអ្នកទស្សនាអាចមើលឃើញនិងភ្នែកដោយផ្ទាល់ និងក្លាយជាបទពិសោធល្អៗសំរាប់ពួកគាត់ផងដែរ។
ទីតាំងៈស្រុកពូអាន ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់សេម៉ាន់ឃឺម៦ ឃុំថេហំាង ភ្នំ 28-4
ទូរស័ព្ទលេខ:
063-584-6882
គេហទំព័រ :
www.isæmangeum.co.kr
មជ្ឃមណ្ឌលវប្បធម៌ទឹក
ពូអាន់ថេម
ដើម្បីធ្វើការផ្គត់ផ្គង់ទឹកសំរាប់ប្រើប្រាស់លក្ខណៈគ្រួសារនៅពូអាន់
និង អ៊ីនកឺន នាខែ ២ ឆ្នាំ ១៩៩០
ត្រូវបានចាប់ផ្តើមកសាង
ប្រព័ន្ធទឹកឡើង ហើយនាខែ
១២ ឆ្នាំ ១៩៩៦ត្រូវបានកសាងរួចរាល់ជាស្ថាពរ
ហើយចាប់ពីពេលនោះមកវាក៏ក្លាយទៅជាតំបន់ធម្មជាតិផ្តាច់មុខដែលសឹងតែគ្មានកន្លែងទេសចរណ៏ណាដែលអាចប្រៀបប្រដូច
និងជាទីកន្លែងទេសចរណ៏ដ៏ស្រស់ស្អាត
ដែលទាក់ទាញអ្នកទេសចរណ៏អោយទៅកំសាន្តយ៉ាងច្រើនកុះករ។អ្នកទេសចរណ៏អាចស្គាល់កាន់តែច្បាស់នូវវប្បធម៌ទឹកនៅឯមជ្ឃមណ្ឌលវប្បធម៌ទឹក
ហើយដោយសារតែនៅ អ៊ីនកឺន
មានទឹកក្តៅធម្មជាតិ
ដូច្នេះវាជាកន្លែងដែលសាកសមបំផុតសំរាប់រដូវកាលលំហែរកាយជាលក្ខណៈគ្រួសារ។
ទីតាំងៈ ស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ ពូអាន់ថេម280-26 (ឃុំជូងខ្ចែ 537- 1)
ប្រភពទឹកប្រចាំពូអាន់នៃប្រទេសកូរ៉េ
ទូរស័ព្ទលេខៈ063- 580-3210
សារៈមន្ទីរពូអាន់ឆង់ចា
សារៈមន្ទីរពូអាន់ឆង់ចា
ត្រូវបានទទួលស្គាល់ថាជាសារមន្ទីល្អបំផុតនៅក្នុងពិភពលោកព្រោះវាប្រមូលផ្តុំទៅដោយចម្លាក់ស្មូនតាំងពីសម័យ
កូរ៉ ដែលសារៈមន្ទីរនេះត្រូវបានកសាងឡើងនៅស្រុកពូអាន់
ភូមិពូអាន់ ឃុំយ៉ូឆន់
ហើយត្រូវបានបើកអោយដំនើរការនៅខែ
៤ ឆ្នាំ ២០១១។ ចម្លាក់ស្មូនដែលធ្វើនៅឃុំយ៉ូឆន់
គឺមានការតាំងពិពរណ៌ចម្លាក់ស្មូនដែលមានអាយុកាលលើសពី២០០ឆ្នាំ
ហើយអ្នកទេសចរណ៍ដែលមើលឃើញពីដំនើរការនៃការធ្វើចម្លាក់ស្មូនទាំងនោះ
ដោយផ្ទាល់តែម្តង។បទពិសោធន៏ស្មូនថូបុរាណ
ធ្វើអោយអ្នកទស្សនាយល់កាន់តែច្បាស់ពីវប្បធម៌
ថូបុរាណនាសម័យកាលនោះផងដែរ។ដើម្បីបង្កើនភាពវៃឆ្លាតខួរក្បាល
និងដើម្នីពង្រឹងចំនេះដឹង
ក៏ដូចជាដើម្បីអភិវឌ្ឍជំនួញផ្នែកថូចំលាក់មានសិស្សនិស្សតិ
និងអ្នកស្មូនរូបជាច្រើននំាគ្នាមកតំបន់ដែលមានភាពល្បីល្បាញខាងចម្លាក់ស្មូនរួបនេះ។
ទីតាំងៈ ស្រុកពូអាន់ ភូមិពូអាន់ ឆ្ពោះទៅកាន់ ឆង់ចា ១៤៩៣ (ឃុំឆន់រី798-4)
ទូរស័ព្ទលេខៈ 063-580-3959, 3964
គេហទំព័រៈ http://buancela.go.kr
ឆ្នេសមុទ្រឆេសក់(ទ្រព្យសម្បត្តិវប្បធម៌ដែលបានកំនត់ដោយរដ្ឋចំនាត់ថ្នាក់លេខ
១៣)
ឆ្នេសមុទ្រឆេសក់(ទ្រព្យសម្បត្តិវប្បធម៌ដែលបានកំនត់ដោយរដ្ឋចំនាត់ថ្នាក់លេខ
១៣)ឆ្នេរសមុទ្រ
ឆេសក់ គឺជាទិដ្ឋភាពដ៏ស្រល់ស្អាតប្រចាំពូអាន់
ដែលមានទីតាំងនៅឯខ្ចក់ផូ
នៅទិសខាងលិចផ្ចន់សាន់ថាន់ដូ។លក្ខណៈពិសេសនៃតំបន់ភូមិសាស្រ្តនេះគឺវាសំបូរទៅដោយថ្មក្រានីត
ដែលវាអាចធ្វើអោយយើងមានអារម្មណ៏ធូរស្រាយក្នុងចិត្តរួមជាមួយថ្មសេឌីម៉ង់ទែរដែល
មានអាយុកាលយ៉ាងតិច ៧០០០ឆ្នាំ
ដែលរូបរាងថ្មទាំងនោះមានសណ្ឋានប្រៀបដូចជាត្រូវបាន
គេតំរៀបឥដ្ឋដាក់ពីលើគ្នា
ដូច្នេះវានំាមកអោយយើងនូវអារម្មណ៏អាថ៌កំបាំងពីសម្បត្តិធម្មជាតិ
ទាំងនោះ។
គុហានៃសមុទ្រឆេសក់
ឆ្នេរសមុទ្រឆេសក់ត្រូវបានរកឃើញនិងដាក់ឈ្មោះដោយជនជាតិចិនមួយរូបមានឈ្មោះថា
លីប៉ៃ ចាប់ពីឆ្នាំ ២០១២
កន្លែងមួយនេះត្រូវបានក្លាយជាតំបន់ទេសចរណ៏ក្នុងស្រុក
មានចំនាត់ថ្នាក់ លេខ៩៩
ជាកន្លែងទេសចរណ៏ដែលជនជាតិកូរ៉េត្រូវតែធ្វើដំនើរកំសាន្តទៅ។
ទីតាំងៈស្រុកពូអាន ភូមិពួអាន់ ឆ្ពោះទៅកាន់ ផ្ចន់សាន់១ (ឃុំខ្ចក់ផូ ៣០១ ១
អាចសាកសួរពត៌មានបន្ថែមតាមរយៈ ទីក្រុងផ្ចន់សាន់
ទូរស័ព្ទលេខៈ063-583- 2064
ឆ្នេរសមុទ្រ
មាត់សមុទ្រនៅ
ផ្ចន់សាន់ផាន់ដូ
គឺមានទេសភាពផ្សេងគ្នាៗទៅតាមតំបន់របស់វា
ឆ្នេរសមុទ្រនៅ
ទីនោះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែ
ទិដ្ឋភាពដ៏ស្រស់ស្អាត
,មានកម្មវិធីសប្បាយៗនិង
មានទឹកដែលស្អាតមានអនាម័យ។
ដូច្នេះហើយ
តោះ!យើងនាំគ្នាទៅមាត់សមុទ្រធម្មជាតិចំនាយពេលវេលា
លំហែកាយរដូវក្តៅជាមួយនិងក្រុមគ្រួសារ
និង បង្កើតនូវអនុស្សាវរីយ៏ដ៏អស្ចារ្យជាមួយ
គ្នា។
ឆ្នេរសមុទ្រផ្ចន់សាន់
ទីតាំងៈស្រុកពូអាន់
ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ផ្ចន់សាន់២០៧៦
(ឃុំថេហំាង
៤១៥ ២៧
ទូរស័ព្ទលេខៈ063-580-4808
ឆ្នេរសមុទ្រខ្ចក់ផូ
ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ឆ្នេរផ្ចន់សាន់ ១ (ឃុំខ្ចក់ផូ283-1)
ទូរស័ព្ទលេខៈ063-583-2064
ឆ្នេរសមុទ្រខូសាផូ
ទីតាំងៈ ស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្លូវ នូរីមូក ៨ ៨(ឃុំយ៉ូនសាន់រី443-14 )
ការិយាល័យឧទ្យានជាតិប្រចាំក្រុងផ្ចន់សាន់ដូ
ទូរស័ព្ទលេខៈ 063-582-7808
ឆ្នេរសមុទ្រម៉ូហំាង
ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្លូវម៉ូហំាង 23-1 (ឃុំដូឆង់ ១៦៥)
ទូរស័ព្ទលេខៈ063-580-4809
ឆ្នេរសមុទ្រសំាងរ៉ុក
ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្ចន់សាន់ 3210-16 (ឃុំដូឆង់ ៥៧៧)
ទូរស័ព្ទលេខៈ063-583-7865
ឆ្នេរសមុទ្រវីដូ
ទីតាំងៈស្រុកពូអាន់ ភូមិវីដូ ឆ្ពោះទៅតាមផ្លូវ វីដូ ៣៦៦ (ឃុំជីន ៥៤៦)
ទូរស័ព្ទលេខៈ063-583-3804
ឧទ្យានធម្មជាតិពូអាន់
ភូមិជូលភូ
ឃុំជូលភូ .ភូមិអ៊ូភូ
ដើម្បីធ្វើការការពារទឹកជំនន់កាលពីឆ្នាំ
២០០៧ បានបង្កើតនូវសួន
វាលភកមួយដែលវាទទីប្រហែល
៦៦៧.៦៦២m2
ហើយទីនោះក៏ត្រូវបានគេអោយឈ្មោះថាជាតំបន់ការពារដីភកជូលភូ។នៅទីនេះមានឈ្មោះល្បីល្បាញដោយសារ
នៅតាមដងផ្លូវមានដើម
ត្រែងដុះលាតសន្ធឹងជាផ្លូវប្រហែលជា
៤គីឡូម៉ែតដែលមើលទៅពោរពេញទៅដោយផ្កាព្រៃ
និង មានសួនកំសាន្តតូចៗជាដើម
ដូច្នេះហើយវាក៏ក្លាយតំបន់ដែលពោរពេញទៅដោយសម្បត្តិធម្មជាតិ
និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។បន្ថែមពីនេះទៀតបន្ទាប់ពីមានការថតខ្សែភាពយន្តរឿង
“គូសេ្នហ៍នៅទីក្រុងប្រ៉ាគូ”នៅឯភូមិអ៊ីនគី
រួចមក
ធ្វើអោយតំបន់មួយនេះកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង។តំបន់ដីភកជូលភូ
នៅខែ ១ ឆ្នាំ ២០១០
ត្រូវបានអោយឈ្មោះថាជាតំបន់ដីសើម
ហើយវាក៏ទទួលបានចំនាប់អារម្មណ៏ជាច្រើនក្នុងនាមជាសួនទេសចរណ៏សេងថេ
ដែលអ្នកទេស
ចរណ៏អាចដកបទពិសោធន៏ដោយផ្ទាល់ជាមួយសម្បត្តិធម្មជាតិនៅទីនោះ។
ទីតាំងៈស្រុកពូអាន់ ភូមិជូលភូ ឆ្ពោះទៅកាន់សួនសេងថេ ១៧០(ឃុំអ៊ូភូ 516-1)
ទូរស័ព្ទលេខៈ 063-580-4524
ទឹកជ្រោះជីកសូ
ក្នុងចំនោមទិដ្ឋភាពល្អស្រស់ផ្តាច់មុខនៅផ្ចង់សាន់
ទាំង ៨ គឺមាន ២កន្លែងមានទិដ្ឋភាពទឹកធ្លាក់
កម្ពស់ប្រហែលជា ៣០
ម៉ែត។ទឹកជ្រោះជីកសូគឺជាកន្លែងមួយដែលមានឈ្មោះល្បីល្បាញនៅ
នេផ្ចន់សាន់ហើយនាសម័យឆូសន់
មានកវីដ៏ល្បីមួយរូបមានឈ្មោះថាលីម៉េចាំង
គាតបាននិយាយ មួយឃ្លាថា
“បើអ្នកមើលរំលងទឹកជ្រោះជីកសូ
និងការកំសាន្តតាមជ្រលងភ្នំ
មានន័យថាអ្នកគ្មាន
ពាក្យអ្វីដែលអាចពិពណ៌នាពី
ផ្ចន់សាន់បាននោះទេ”ដែលបានសេចក្តីថាវាគឺជាកន្លែងដ៏អស្ចារ្យ
មួយកន្លែង។
ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ផ្លូវ ស៊ីលសំាង ៥២ (ឃុំជូងខ្ច៉ែ ភ្នំ95-10)
លេខទូរស័ព្ទនៃមជ្ឃមណ្ឌលផ្តល់ពត៌មានទេសចរណ៏: 063-584-7807
មជ្ឃមណ្ឌលវប្បធម៌សក់ចង់
មជ្ឃមណ្ឃលវវប្បធម៌សក់ចង់
គឺជាកន្លែងមួយដែលប្រមូលផ្តុំទៅដោយស្នាដៃកវីនិពន្ធកំណាព្យ
ដ៏ល្បីមួយរូប អ្នកស្រីមានឈ្មោះថា
ស៊ីនសក់ចង់ នៅទីនោះមានការដាក់បង្ហាញ
នូវស្នាដៃដ៏ល្បីនិង
សៀវភៅដែលទាក់ទងនិងការវិវឌ្ឃនៃវប្បធម៌សិល្បៈកំនាព្យ,
សុភាសិត
នានា របស់អ្នកស្រីចំនួន
៥ក្បាលនិង
មានការដាក់បង្ហាញអត្ថបទកំនាព្យល្បីៗផ្សេងៗជាច្រើនទៀតផងដែរ។លោកអ្នកអាចរីករាយទស្សនាផលិតផលកំនាព្យទាំងនោះដោយផ្ទាល់
និងមានការចាក់វីដីអូពីឆាកជីវិតរបស់អ្នកស្រីសក់ចង់
ទៀតផង។លើសពីនោះមជ្ឃមណ្ឌលមានរៀបចំ
ប្រហែលជា
៥០០០វត្ថុអនុស្សាវរីយសំរាប់អ្នកទៅកំសាន្តនៅទីនោះ។
ទីតាំងៈស្រុកពូអាន ក្រុងពូអាន ផ្លូវលេខ ១០ (ឃុំសន់នឿន 547-1)
ទូរស័ព្ទលេខៈ 063-584-0560~1
គេហទំព័រ: www.shinseokjeong.com
ការចូលទស្សនាគឺមិនត្រូវបានគិតថ្លៃ.សំនួរផ្សេងៗទៀតសូមទំនាក់ទំនងសួរតាមលេខទូរស័ព្ទ
ផ្អកគ្រឿងសមុទ្រកូមសូ
កូមសូ
គឺមានឈ្មោះល្បីល្បាញដោយសារផ្អកគ្រឿងសមុទ្រដែលត្រូវបានធ្វើឡើងដោយសារអំបិលដែលចំរាញចេញពីកំដៅព្រះអាទិត្យជះទៅលើវាលស្រែអំបិលហើយគេយកអំបិលធ្វើជាគ្រឿងផ្សំចំបងក្នុងការផ្អាប់គ្រឿងសមុទ្រទុកបរិភោគ។នៅទីនោះមានផ្អកគ្រឿងសមុទ្រទៅតាមប្រភេទនៃគ្រឿងសមុទ្រ
និង ទៅតាមទំងន់
ដូច្នេះអោយតែដល់ចុងសប្តាហ៏គឺមានភ្ញៀវជាច្រើននាំគ្នា
មកទិញ។
លេខទូរស័ព្ទវាលស្រែអំបិលនៃកូមសូៈ063-582-7511
លេខទូរស័ព្ទរោងចក្រអំបិលណាម់សនៈ010-3670-7511
លេខទូរស័ព្ទសមាគមផ្អកគ្រឿងសមុទ្រកូមសូៈ063-584-8100
ប្រាសាទនេសូសា
ប្រាសាទនេសូសា
ត្រូវបានកសាងឡើងដំបូងនៅឆ្នាំ
៦៣៣(ដោយស្តេចផេកចេម៉ូ
៣៤ព្រះវស្សា)រហូតដល់រាជកាលសេ្តចឆន់វាំងម៉ូន
ការសាងសង់ត្រូវបានបញ្ចប់
ហើយទ្រង់បានដាំដើមស្រល់
ប្រម៉ាន ១០០ដើម
ធ្វើជាផ្លូវចូលប្រាសាទដែលមានចំងាយប្រហែល
៦០០ម៉ែត ដែលវាក៏បានក្លាយ
ទៅជាផ្លូវដ៏ស្រស់ស្អាតមួយមកដល់សព្វថ្ងៃ។ផ្លូវពោរពេញទៅដោយដើមស្រល់នេះក្លាយទៅជាវគ្គដំនើរកំសាន្ត
ទីមួយសំរាប់នាំមកនូវអារម្មណ៏ស្រស់ថ្លាសំរាប់ដំនើរកំសាន្ត
ដើរក្នុងព្រៃឈើរ
។ចំនែកនៅឯសាលថេអ៊ូងប៉ូចន
គឺជាកន្លែងដែលមានកម្កល់នូវវប្បធម៌នៃទ្រព្យសម្បត្តិជាតិលេខទី
២៩១ ហើយវានាំមកនូវអារម្មណ៏ពីភាពល្អប្រណិតនិង
សុភាពរាប់សាររាប់ពាន់ឆ្នាំរបស់សម្បត្តិវប្បធម៌នោះផងដែរ។នៅរដូវផ្ការីកពោរពេញទៅដោយផ្ការីកចំរុះពណ៌,រដូវក្តៅផ្លូវដើមស្រល់ដែលនាំមកនូវអារម្មណ៏រស់រវើក,រដូវស្លឹកឈើជ្រុះលំអដោយដើមថាន់ភូង
,រដូវរងាក្រាលក្រាស់ដោយព្រិលដ៏ស្រស់ស្អាត
ដោយសារតែវារក្សានូវសម្បត្តិដ៏បវរបែបនេះហើយ
ទើបវាក្លាយជាប្រាសាទបុរាណដ៏ល្បីល្បាញមួយរបស់ប្រទេសកូរ៉េ។
ផ្លូវព្រៃដើមស្រល់(ផ្លូវដ៏ស្រស់ស្អាត
មាន ១០០ដើម)
ទីតាំងៈស្រុកពូអាន
ភូមិជីនស ឆ្ពោះទៅកាន់នេសូសា
២៤៣(ឃុំសក់ផូ
២៦៨)
ទីតាំងៈស្រុកពូអាន
ភូមិជីនស ឆ្ពោះទៅកាន់នេសូសា
២៤៣(ឃុំសក់ផូ
២៦៨)
ទូរស័ព្ទ : 063-583-7281
• 내소사템플스테이 전화 : 063-583-3035 www.naesosa.org
* សាកសួរពីថ្លៃទៅកំសាន្ត: 063-582-7570 សាកសួរពីការចតរថយន្ត: 063-582-7808
អាស្រមវលម៉្ញង់អាំ
វល់ម៉្ញង់អាំត្រូវបានកសាងឡើងរយៈពេល
១២ នាសម័យស៊ីនឡាដោយស្តេចស៊ីនម៉ូន(ឆ្នាំ
៦៩២)ដែលវាត្រូវបានគេចាត់ទុកជាវត្តបុរាណដែលមានទីតាំងស្ថិតនៅជើងភ្នំសាំងសន់ជុង។
នៅក្នុងចំនោមទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្ចន់សាន់
ទេសភាពនៅវលម៉្ញង់ម៉ូអេ
និងទិដ្ឋភាពនៃសមុទ្រលឿងរួមបញ្ចូលគ្នាបង្កើតបាននូវទស្សនីយភាពដ៏ស្រស់ត្រកាលពិតមែន។វត្តមួយនវមានតំកល់នូវគម្ពីរព្រះពុទ្ធសាសនា
“ពូសលចន់”និងមានគម្ពីរដែលបង្កើតដោយ
ពូសល់កសារ មានឈ្មោះថា
“ផាលជូកស៊ី”ផងដែរ។
ទីតាំងៈស្រុកពូអាន,ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមនេផ្ចន់សាន់ 236-180
ទូរស័ព្ទលេខៈ063-582-7890
ប្រាសាទខេអាំ
ប្រាសាទនេះត្រូវបានកសាងឡើងនៅឆ្នាំ
៦៣៤ (ដោយស្តេច
ម៉ូ សម័យភេកចេ ក្នុងព្រះជន្ម
៣៥ព្រះវស្សា)
វាជាប្រាសាទដែលមានអាយុកាលពាន់ឆ្នាំ
ដូច្នេះត្រុវបានគេចាត់បញ្ចូលជាទ្រព្យសម្បត្តិវប្បធម៌ជាតិចំនាត់ថ្នាក់លេខទី
២៩២ នៅក្នុងសាលថេអ៊ូងចន់។
ផ្នែកខាងក្រោយនៃ
ប្រាសាទខេងាំគឺធ្លាប់ជាទីលានកីឡាជូហុងដេលវាគឺជាសាលាក្រុង
នាសម័យនោះ ហើយងនៅ
ខាងឆ្វេងនិងខាងស្តាំនៃសាលាក្រុងគឺមានចំលាក់ដែលមានរូបព្រះសង្ឃមួយអង្គក្នុងរូបរាង
ចោលភ្នែកបីលើភ្នំមើលចុះទៅតំបន់ផ្ចន់សាន់ទាំងមូល។នៅជ្រលងភ្នំគឺមានរូងភ្នំមួយដោយមាន
ថារនូវកំនាព្យដែលទាក់ទងនិងការប្រយុទ្ធនិងការបញ្ចប់នៃសម័យភេកចេ
ផងដែរ។រូងភ្នំមួយនេះ
ត្រូវបានគេហៅថាវ៉ុនហ៉ូបាំងរឺក៏
ផុកស៊ីនកូល ខណៈពេលជាមួយគ្នានោះដែរកាលពីមុរមបុរាណវា
ធ្លាប់ត្រូវបានប្រើប្រាស់នៅពេលថ្វើសង្គ្រមផងដែរ
ដូច្នេះហើយការប្រើប្រាស់កន្លែងនេះគឺ
ប្រែប្រួលទៅតាមសម័យកាល។
ទីតាំងៈស្រុកពូអាន ភូមិសាំងស ឆ្ពោះទៅកាន់ខេអាំ ២៤៨(ឃុំខាំខ្ចូ ៧១៤)
ទូរស័ព្ទលេខ: 063-583-3871