Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
337 | 19908661

ខ្យងសាំងថូងយ៉ង #7 -ម្យ៉អ៊ីលម៉ាអ៊ឹលស៊ីកតាំង(ភោជនីយដ្ឋានលក់ត្រីអង់ឆូវី) - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/03/30

여행지역 : South Korea
 | 조회수 : 442083
https://blog.lookandwalk.com/ko/blog/mazinguide/1734/trackback

កន្លែងដែលមានវិធីធ្វើម្ហូបត្រីអង់ឆូវីដែលជំនាញនៅក្នុងទីក្រុងថូងយ៉ងនេះ - ម្យ៉អ៊ីលម៉ាអ៊ឹលស៊ីកតាំង(ភោជនីយដ្ឋានលក់ត្រីអង់ឆូវី) 멸치마을식당

វាមិនមែនជាការនិយាយពន្លើសទេដែលថាម្ហូបសមុទ្រភាគច្រើនដែលបានលក់នៅភោជនីយដ្ឋាននៅក្នុងទីក្រុងសេអ៊ូល/ខ្យគីដូ គឺបានយកពីថូងយ៉ងហើយនៅក្នុងចំណោមត្រីជាច្រើនប្រភេទ ត្រីមួយប្រភេទគត់ដែលអ្នកនឹងមិនឃើញនៅលើតុនៅក្នុងតំបន់នោះគឺត្រីអង់ឆូវី។ វាមានន័យថាអ្នកនឹងមិនអាចឃើញវានោះទេ ប៉ុន្តែត្រីនេះនឹងងាប់យ៉ាងលឿននៅពេលដែលគេយកវាចេញពីក្នុងទឹកដូច្នេះហើយអ្នកអាចពិសារវាបានស្រស់ៗនិងមានរសជាតិឆ្ងាញ់នៅតំបន់ដែលគេនេសាទវាប៉ុណ្ណោះ។ ម្ហូបសមុទ្រមួយមុខទៀតដែលតំនាងអោយថូងយ៉ងក្រៅពីអ័យស្ទឺរគឺត្រីអង់ឆូវី ហើយកន្លែងដែលយើងត្រូវទៅនោះគឺម្យ៉អ៊ីលម៉ាអ៊ឹលស៊ីកតាំង(ភោជនីយដ្ឋានលក់ត្រីអង់ឆូវី) ជាកន្លែងដែលយើងបានសាកល្បងញ៉ាំរសជាតិដែលឆ្ងាញ់ជាងគេនៅរដូវរំហើយ។


នេះគឺជាផ្លូវតូចមួយដែលមានផ្ទះនិងក្រុមហ៊ុនឯកជនដែលមានទំហំតូចៗជាច្រើន។ អ្នកពិតជាឆ្ងល់ថាតើនៅទីនេះមានភោជនីយដ្ឋានបែបណាតែបើសិនជានៅថ្ងៃចុងសប្តាហ៍វិញអ្នកប្រហែលជាត្រូវឈរជាជួររងចាំចូលញ៉ាំអាហារនៅទីនេះ។ ខ្ញុំមានគំរោងទៅញ៉ាំអាហារនៅទីនោះនៅថ្ងៃធម្មតាដែលមិនមានមនុស្ស។



ម្យ៉អ៊ីលម៉ាអ៊ឹលស៊ីកតាំង(ភោជនីយដ្ឋានលក់ត្រីអង់ឆូវី)មានទីតាំងស្ថិតនៅខាងក្រោយផ្សារជុងអាំងដែលមានលក់គ្រឿងសមុទ្រស្រស់ៗ ដែលពួកគេមានជំនាញក្នុងការចំអិនត្រីអង់ឆូវីហើយអ្នកអាចសាកល្បងញ៉ាំមុខម្ហូបដទៃទៀតដែលធ្វើពីត្រីអង់ឆូវី។ មានជំរើសតែមួយទេនៅក្នុងបញ្ជីមុខម្ហូបប៉ុណ្ណោះគឺមុខម្ហូបដែលធ្វើពីត្រីអង់ឆូវីដូចនេះហើយយើងបានកម្មង់វាសម្រាប់មនុស្សពីរនាក់។ វាមានតម្លៃ៣០ដុល្លារសម្រាប់មនុស្សពីរនាក់ដូចនេះហើយបើសិនជាអ្នកមានមនុស្សកាន់តែច្រើន តម្លៃរបស់វាកាន់តែថោក។


ដោយសារតែហាងរបស់ពួកគេមានឈ្មោះល្បី ពួកគេបានបង្ហាញយើងពីពានរង្វាន់ដែលបង្ហាញថាពួកគេគឺជាហាងដ៏ល្បីមួយដែលមានគ្រឿងផ្សំដ៏ឆ្ងាញ់ក្នុងការចំអិនត្រីអង់ឆូវី។



វាគឺជាពេលមួយដែលផុតអាហារថ្ងៃត្រង់ទៅហើយគឺម៉ោង៤ទៅហើយដូចនេះហើយគ្មានភ្ញៀវនៅក្នុងហាងនោះទេ ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍វិញមានមនុស្សមកញ៉ាំនៅទីនេះជាច្រើន។



នេះគឺជាម្ហូបសាមញ្ញដែលគេដាក់អោយញ៉ាំដំបូង។ យើងបានញ៉ាំនូវមឹកដែលស្រុះមិនសូងឆ្អិន បង្គារ និង សណ្តែកដីស្ងោរ ព្រមទាំងមឹកឆៅ ដែលវាមានសភាពស្វិតនហើយមានក្លិនខ្លាំង ហើយរសជាតិរបស់វាឆ្ងាញ់មែនទែន។


ដោយសារតែពួកគេលក់អាហារដែលធ្វើឡើងពីត្រីអង់ឆូវី ដូច្នេះហើយនៅទីនោះមានត្រីហាលអង់ឆូវីជាច្រើន។ វារំលឹកខ្ញុំទៅដល់កាលពីពេលមុននៅពេលដែលយើងអត់មានអីញ៉ាំបន្ទាប់ពីពេលបាយហើយយើងបានាញ៉ាំត្រីអង់ឆូវីនេះ។ ខ្ញុំក៏ចាំផងដែរថាធ្លាប់បានឃើញមានត្រីអង់ឆូវីហាលនិងទឹកម្ទេសមួយស្លាបព្រាដែលដាក់នៅក្នុងស្រាក់បាយថ្ងៃត្រង់។



បន្ទាប់ពីមុខម្ហូបត្រីអង់ឆូវីហាលមក មុខម្ហូបទីពីរក៏បានមកដល់ ដែលគេហៅវាថា ម្យ៉ឈីលពូជីគែ(ភែនខេកធ្វើពីត្រីអង់ឆូវី)។



ខ្ញុំគិតថាវាគ្រាន់តែជានំភែនខេកបន្លែប៉ុណ្ណោះតែនៅពេលដែលខ្ញុំបានមើលជិតទៅវាមានពណ៌ប្រផេះចាំងហើយវាក្លាយទៅជាត្រីអង់ឆូវី។ វាគឺជាភែនខេកដែលមានរសជាតិស្រួយដែលមានដាក់បន្លែលាយជាមួយនឹងត្រីអង់ឆូវីដូច្នេះហើយវាមានរសជាតិដូចជាភែនខេកធម្មតាដែរតែវាមានសភាពស្វិតបន្តិច។



នេះគឺជាមុខម្ហូបធំដែលគេហៅថាម្យ៉ឈីលហ្វែមូឈីម (ត្រីអង់ឆូវីប្រឡាក់ឆៅ)។វ៉ាវ! ពេលនេះខ្ញុំអាចឃើញថាប្រជាជននៅថូងយ៉ងមានចិត្តល្អដល់កំរិតណា។ រឿងដំបូងគេនោះគឺ មានត្រីអង់ឆូវីជាច្រើននៅក្នុងមុខម្ហូបទាំងអស់។ យើងប្រហែលជាត្រូវកម្មង់ម្ហូបប្រហែលជាសម្រាប់មនុស្ស៤នាក់ឯណោះបើសិនជាយើងចង់បានចំនួនត្រីប៉ុណ្ណេះនៅទីក្រុងធំៗដទៃ។ វាមានត្រីអង់ឆូវីច្រើនមែនទែន។ខ្ញុំអត់ធ្លាប់បានញ៉ាំហ្វែមូជីម(ត្រីអង់ឆូវីប្រឡាក់ឆៅ)ទេហើយវាមានសាច់ត្រីឆៅច្រើនជាងបន្លែ។


រសជាតិជូរនិងផ្អែមរបស់ទឹកជ្រលក់របស់ត្រីអង់ឆូវីឆៅនេះពិតជាធ្វើអោយខ្ញុំញ៉ាំបានច្រើនមែន។ អ្នកប្រហែលជាគិតថាត្រីអង់ឆូវីមានទំហំតូចប៉ុន្តែវាក៏មានអារធំដែលមានទំហំស្មើទៅនឹងមេដៃយើងដៃ ដែលវាមានសភាពទន់និងស្រស់ដូច្នេះហើយវាមានក្លិនឆ្អាបបន្តិចឡើយ។



រសជាតិដ៏ស្រទន់របស់ត្រីអង់ឆូវីឆ្ងាញ់អស្ចារ្យមែននៅពេលដែលយើងញ៉ាំវាជាមួយនឹងបន្លែស្រួយ។ វាគឺជាត្រីមួយដែលមានឆ្អឹងតែឆ្អឹងរបស់វាសភាពស្រួយដូច្នេះហើយយើងមិនមានការលំបាកក្នុងការទំពារវាទេ។



ម្ហូបទីបួននោះគឺត្រីអង់ឆូវីចៀន។ ខ្ញុំមិនដែលដឹងថាត្រីអង់ឆូវីមានទំហំធំនិងធាត់យ៉ាងនេះទេ។ វាមានសភាពស្រួយស្រួលក្នុងការទំពារហើយមានរសជាតិខ្លាំងដែលធ្វើអោយស្រ្តីនិងក្មេងៗចូលចិត្តវាយ៉ាងខ្លាំង។ ម្ហូបទីប្រាំគឺបាយត្រីអង់ឆូរីដែលបានលើកយកជាមួយនឹងស៊ុបត្រីអង់ឆូវី ហើយម្ហូបមុខចុងក្រោយនោះគឺសម្លរត្រីអង់ឆូវី។



នេះគឺជាបាយត្រីអង់ឆូវីដែលមានដាក់ត្រីអង់ឆូវីតូចៗដែលគេហៅវាថាស៊ីលជីព្រមទាំង មានដាក់ចំនិតសារាយសមុទ្រតូចៗ។ វាមានរសជាតិស្មើល្អនិងមានក្លិនខ្លាំងហើយនៅពេលដែលអ្នកញ៉ាំវាជាមួយនឹងទឹកសៀងហិ រដែលគេប្រើសម្រាប់ញ៉ាំម្យ៉លឈីឆន (ភែនខេកត្រីអង់ឆូវី)។ បើសិនជាអ្នកញ៉ាំវាសល់ អ្នកអាចយកវាទៅលាយជាមួយនឹងម្យ៉លឈីលហ្វែមូជីម(ត្រីអង់ឆូវីប្រឡាក់ឆៅ)បានដែរ។



នេះគឺជាស៊ុបគីមឈីដែលបានស្ងោរជាមួយនឹងត្រីអង់ឆូវីធំៗ ហើយវាមានចំនួន៧ទៅ៨ក្បាលដែលមានទំហំស្មើនឹងសមុទ្រម្យ៉ាង។



ស៊ុបនេះមានរសជាតិស្រទន់និងមានរសជាតិហិរ។ ត្រីអង់ឆូវីមានរសជាតិស្មើល្អ។ នេះពិតជាមានរសជាតិឆ្ងាញ់មែន។


ស៊ីរ៉ាក់គូកគឺជាស៊ុបដ៏វិសេសមួយនៅក្នុងទីក្រុងថូងយ៉ងដែលយើងមិនគួររំលង។នេះគឺជាស៊ីរែគីធែនចាំងគូក (សម្លសណ្តែកសៀងដាក់ស្លឹកឆៃថាវស្ងួត) ដែលវាមានដាក់ត្រីអង់ឆូវីដើម្បីអោយវាមានរសជាតិឆ្ងាញ់។



ពួកគេពិតជាមានចិត្តល្អមែនដែលបានផ្តល់ត្រីអង់ឆូវីប្រឡាក់ឆៅយ៉ាងច្រើនមកអោយពួកយើងញ៉ាំ ហើយខ្ញុំគិតថាខ្ញុំនឹងមានការសោកស្តាយយ៉ាងខ្លាំងបើសិនជាខ្ញុំមិនវបានញ៉ាំវាជាមួយនឹងបាយ។



សាច់ត្រីអង់ឆូវីដ៏ទន់លាយជាមួយនឹងបាយរឹងពិតជាមានរសជាតិឆ្ងាញ់ដែលធ្វើអោយខ្ញុំញ៉ាំបាយអស់ពីរចាន។

ត្រីអង់ឆូវីមានរសជាតិឆ្ងាញ់បំផុតនៅឯទីក្រុងថូងយ៉ងដោយសារតែពួកវាមានអាចទ្រាំហើយងាប់ភ្លាមៗពេលដែលយកវាចេញពីទឹក។ អ្នកគួរតែសាកល្បងញ៉ាំម្ហូបជាច្រើនប្រភេទដូចជា ត្រីឆៅអង់ឆូវី ត្រីអង់ឆូវីចៀន ម្យ៉លឈីជីគែ(ស៊ុបត្រីអង់ឆូវី) ហើយនិងបាយត្រីអង់ឆូវីនៅហាង ម្យ៉ឈីលម៉ាអ៊ឹលស៊ីកតាំង(ភោជនីយដ្ឋានភូមិត្រីអង់ឆូវី) ហើយបន្ទាប់មកអាចដើរលេងនៅជុំវិញភូមិដុងពីរ៉ាំងដែលនៅជិតហាងនោះ។ និយាយដោយស្មោះទៅ ខ្ញុំគិតថាមកញ៉ាំម្ហូបយ៉ាងឆ្ងាញ់បែបនេះរហូតដល់ឆ្អែតហើយបានមកទស្សនាទេសភាពទាំងនេះគឺជាគោលបំណងនៃការដើរកំសាន្ត។


Map

អាស័យដ្ឋានៈ ១១៦១ ចុងយ៉ាំងដុង ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 정량동 1161)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៥ ៦៧២៩

ម៉ោងបើកៈ ០៩:០០ព្រឹក - ០៩:០០យប់ (គ្មានថ្ងៃឈប់សម្រាក)




멸치마을식당, 멸치, 정식, 회, 전, 튀김, 코스요리, anchovyvillagerestaurant, anchovy, dinner, Setmenu, rawfish, pancake, friedfood, Course, カタクチ村食堂, ミョルチマウルシクダン, カタクチ, 定食, 刺身, 前, 天ぷら, コース料理, 鳀鱼村餐馆, 鳀鱼, 套餐, 生鱼片, 饼, 油炸, 套餐料理, Hamsร้านอาหารหมู่บ้าน, แอนโชวี่, อย่างเป็นทางการ, ครั้ง, ทอด, คอร์สทำอาหาร
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기