Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2175 | 20142575

គូនសាន #១ ហាងនំបុ័ងលីសងតាំង ភោជនីយដ្ឋានអ៊ីលភូង និងស្ទូឌីយ៉ូថតរូបឆូវ៉ន(២១) - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/03/30

여행지역 : South Korea
 | 조회수 : 510469
https://blog.lookandwalk.com/ko/blog/mazinguide/1739/trackback

រឿងទីមួយដែលនឹងផុសឡើងនៅក្នុងខួរក្បាលរបស់អ្នកដំបូងគេនៅពេលដែលអ្នកគិតដល់គូនសាននេះគឺជាអ្វីទៅ? វាប្រហែលជាអាស្រ័យទៅលើថាអ្នកកើតនៅជំនាន់ណា។ បើសិនជាអ្នកមានអាយុពី៥០ឆ្នាំទៅ៧០ឆ្នាំ អ្នកពិតជាចាំយ៉ាងច្បាស់នូវ វិទ្យាល័យពាណិជ្ជកម្មគូនសាន ដែលបានលល្បីល្បាញទីទាំងប្រទេសនៅកំឡុងឆ្នាំ១៩៧០ ដែលនៅពេលនោះកីឡាបេសប៉លសិស្សវិទ្យាល័យគឺជាកីឡាដែលពេញនិយមបំផុត។ ហើយបើសិនជាអ្នកមានអាយុក្មេងជាងនេះវិញ អ្នកពិតជាចាំបាននូវ បញ្ហាដ៏ធំបំផុតមួយដែលស្តីអំពីគំរោងនៃការអភិវឌ្ឍន៍ជាតិ ដែលមានឈ្មោះថា ទំនប់សមុទ្រស៊ែម៉ាន់ ដែលប្រើពេលចំនួន២០ឆ្នាំ តាំងពីពេលសាងសង់ចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩០។


ប៉ុន្តែបើសិនជាអ្នកមើលទៅលើទស្សនៈវិស័យនៃប្រវត្តិសាស្រ្តវិញ គូនសានមានភាពឈឺចាប់មួយនៃប្រវត្តិសាស្រ្តសម័យទំនើបនៃប្រទេសកូរ៉េ។ តាំងពីមានកិច្ចព្រមព្រៀងរវាងកូរ៉េនិងជប៉ុន នៅឆ្នាំ ១៨៧៦ ដោយ ទីក្រុងប៊ូសាន វ៉ុនសាន អ៊ីនឆុន ម៉ូកប៉ូ ឈីនណាមប៉ូ និង ម៉ាសាន មក គូសាន បានក្លាយទៅជាទីក្រុងកំពុងផែនៅឆ្នាំ ១៨៩៩ ដែលមិនដូចទីក្រុងកំពង់ផែដទៃទៀត ដែលវាប្រើសំរាប់នាំចេញ ស្រូវដើម្បីទៅផ្គត់ផ្គង់នូវការខ្វះខាតនៅក្នុងប្រទេសជប៉ុនហើយវាក៏បានក្លាយទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយសំរាប់អ្នកជំនួញជនជាតិជប៉ុន។ តាមរយៈកំពង់ផែនេះ ស្រូវត្រូវបានគេប្រមូលយកមកពីតំបន់ ហូណាម និង ឈុងឆង ដែលបានបញ្ជូននាំចេញទៅកាន់ប្រទេសជប៉ុន។ នៅក្នុងផ្ទះបណ្ណាល័យរបស់ ឈែម៉ាន់ស៊ីកដែលមានទីតាំងនៅជិតកំពុងផែគូនសាន គឺបានបង្ហាញអំពីការកេងប្រវ័ញ្ចរបស់ជនជាតិជប៉ុនដែលបានបង្ហាញយ៉ាងច្បាស់នៅឯអូរភក់ឈែម៉ាន់ស៊ីក។



ការពិតនៃភ័ស្តុតាងប្រវត្តិសាស្ត្រទាំងអស់នេះត្រូវបានគេរក្សាទុកយ៉ាងល្អនៅក្នុងទីក្រុងគូសាន។ ទីភ្នាក់ងារពន្ធដារគូសានធនាគារចូសន និង រោងកិនអង្ករ គឺជាកន្លែងដែលអ្នកពាណិជ្ជករជប៉ុនប្រើសំរាប់ធ្វើការកេងប្រវ័ញ្ចដែលមានទីតាំងនៅជិតកំពង់ផែគូនសាន ហើយវាក៏រាប់បញ្ចូលទាំង ផ្ទះរបស់មេដឹកនាំជនជាតិជប៉ុនគឺផ្ទះចាស់របស់លោកហ៊ីរ៉ូស៊ូ ដែលជាអ្នកនៅក្នុងតំបន់និងវត្តដូងគូកសា ដែលជាវត្តសំរាប់អោយជនជាតិជប៉ុនសំរាប់គ្រប់គ្រងប្រជាជនគូនសានពាក់កណ្តាលនៅក្នុងសម័យកាលជប៉ុនមកកាន់កាប់។


ទីក្រុងគូនសានមានចង្ងាយត្រឹមតែ២០០គីឡូម៉ែតពីទីក្រុងសេអ៊ូលប៉ុនែ្តវាមានអារម្មណ៍ថាឆ្ងាយមែនទែនដែលធ្វើអោយខ្ញុំគិតថាមិនទៅលេងទីនោះ ប៉ុន្តែវាចំណាយពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះនៅថ្ងៃធម្មតា។ នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំបានចេញដំណើរពីផ្ទះនៅម៉ោង៦ព្រឹក ដូច្នេះខ្ញុំបានទៅដល់នៅម៉ោង ៨កន្លះ។






គ្រប់ទីកន្លែងទាំងអស់ដែលបានដាក់នៅក្នុងផែនទី"ពេលវេលាធ្វើដំណើរទៅកាន់ឆ្នាំ១៩០៣ គឺអាចទៅបានដោយថ្មើរជើង។ ឧទាហរណ៍ដូចជា ពីឆវ៉នស្ទូឌីអូថតរូបដែលនៅចំកណ្តាលនៃផែនទីទៅកាន់សារមន្ទីរប្រវតិ្តសាស្រ្តទំនើបដែលនៅជិតកំពង់ផែមានចង្ងាយត្រឹមតែ៩៨០ម៉ែតប៉ុណ្ណោះ។ វាស្ទើរតែមានចង្ងាយដូចនឹងចង្ងាយរវាងស្ទូឌីអូថតរូប និង ដូងគូកសាដែលនៅខាងក្រោមគេ។



ហាងនំបុ័ងអ៊ីសងតាំង 이성당빵집


នៅពេលដែលខ្ញុំបានធ្វើរដំណើរឆ្ពោះទៅកាន់ហាន់អ៊ីលអូកដើម្បីទៅញ៉ាំស៊ុបឆៃថាវដែលមានល្បីមួយសំរាប់អាហារពេលព្រឹក ខ្ញុំបានប្រទះឃើញនូវហាងនំបុ័ងអ៊ីសងតាំងដោយចែដន្យ។ វាគឺជាហាងនំបុ័ងដែលមានអាយុចំណាស់បំផុតនៅក្នុងប្រទេសកូរ៉េដែលវាបានចាប់ផ្តើមដំណើរការរងស៊ីនៅក្រោមឈ្មោះថា អ៊ីសម៉ូយ៉ានៅក្នុងឆ្នាំ ១៩២០ ហើយវាមានប្រវត្តិសាស្រ្តស្ទើរតែ ១០០ឆ្នាំ តាំងពីវាមានឈ្មោះល្បីដោយសារតែ នំបុ័ងបន្លែនិងនំបុ័ងសណ្តែកក្រហម។ ហើយការមានការពិតដ៏អស់សំណើចមួយដែលថាពួកគេនៅតែរក្សាក្នុងការលក់នូវនំបុ័ងបែបអ៊ឺរ៉ុប។ ខ្ញុំលឺគេថាខ្ញុំត្រូវចំណាយពេលចាំយ៉ាងហោចក៏៣០នាទីដែរដើម្បីទិញនំបុ័ងនៅទីនេះដូច្នេះក៏គិតថានឹងមិនចាំទិញវាទេប៉ុន្តែដោយសារតែខ្ញុំបានទៅដល់ទៅនោះនៅពេលព្រឹកព្រលឹម ខ្ញុំក៏អាចទិញវាបានដោយមិនចាំបាច់រងចាំ។



នៅព្រលឹមម៉ោង ៨និង៣០នាទី ខ្ញុំអាចទិញនំបុ័ងបានដោយមិនចាំបាច់រងចាំជាជួរ។ ពួកគេបានសរសេរនៅលើជញ្ជាំងថាពួកគេចាប់ផ្តើមលក់នៅម៉ោង៥កន្លះព្រឹក។ ពួកគេមើលទៅដូចជាលក់បាននំបុ័ងមានយ៉ាងច្រើនក្នុងពេលមួយថ្ងៃៗ។

នៅពេលថ្ងៃ ជួរអ្នកឈររងចាំកាន់តែវែងទៅៗដូចនេះអញ្ចឹង។ ពួកគេនិយាយថាពួកគេត្រូវរងចាំយ៉ាងហោចណាស់ក៏៤០នាទីដែរដើម្បីទិញនំ។



នំបុ័ងសណ្តែកក្រហមដែលដាក់តំរៀបលើគ្នាជាច្រើន។ វាមានរសជាតិសណ្តែកក្រហមនៅខាងក្នុងនិងមានសំបកដែលធ្វើពីម្សៅអង្ករដូច្នេះហើយអ្នកដែលចូលចិត្តសណ្តែកក្រហមនោះពិតជាមិនអាចទ្រាំបានទេ។



ខ្ញុំពិតជាមានការភ្ញាក់ផ្អើលមែនដែលឃើញមានមនុស្សជាច្រើនមកទីនេះជាប្រចាំមកទិញនំបុ័ងជាច្រើនពីទីនេះ។ អ្នកដុតនំបានដុតនំជាច្រើនក្នុងរយះពេល១០នាទី ប៉ុន្តែវាក៏បានលក់ដាច់អស់យ៉ាងលឿនដែរដោយសារតែមនុស្សម្នាក់ៗទិញយ៉ាងច្រើនហើយអ្នកបន្ទាប់ទៀតក៏ត្រូវតែឈររងចាំ។



អីឡូវយើងយល់ហើយហេតុអីបានជាពួកគេសរសេរនៅលើជញ្ជាំងថាមិនលក់នំបុ័ងបន្លែអោយលើសពី៣ទេសំរាប់មនុស្សម្នាក់ ប៉ុន្តែគ្មាននរណាម្នាក់ធ្វើតាមវាទេ។ នៅពេលដែលដល់ពេលរបស់ពួកគេ ពួកគេនឹងមិនខកនូវឱកាសក្នុងការទិញវាជាកាដូ ដែលដាក់វាពេញមួយថាស់ហើយយកទៅកន្លែងគិតលុយ។


Map
អាស័យដ្ឋានៈ ១២-២ ជុងអាំងរ៉ូ ១កា ទីក្រុងគូនសាន ឆលឡាប៉ូមដូ (전라북도 군산시 중앙로1가 12-2)



ភោជនីយដ្ឋានអ៊ីលភូង 일풍식당


ភោជនីយដ្ឋានអ៊ីលភូងដែលយើងមានចូលនៅតាមផ្លូវដែលយើងធ្វើដំណើរទៅកាន់ ហាន់អ៊ីលអូកដែលមានឈ្មោះល្បីដោយសារតែស៊ុបខ្យងពីសំណាក់ប្រជាជននៅទីនោះ ហើយវាបានបញ្ចាំងតាមកម្មវិធីទូរទស្សន៏ប៉ុន្មានដងរួចមកហើយ។ ការរកឃើញនូវភោជនីយដ្ឋានដែលមិនបានរំពឹងទុកនេះបានបំពេញនូវតំរូវការរបស់អ្នកទេសចរណ៍។





ស៊ុបខ្យងមួយចានមានដាក់នូវ សាច់ត្រីស្រស់និង ទឹកស៊ុបដែលមានជាតិស្រទន់និងថ្លា ដែលមានតំលៃ ៨ដុល្លារ។ អ្នកនឹងមិនអាចរកញ៉ាំសាច់ខ្យងដែលមានលាយខ្លាញ់បែបនេះនៅទីក្រុងសេអ៊ូលបានទេ។ ខ្ញុំទទួលស្គាល់ថាភោជនីយដ្ឋាននៅក្នុងតំបន់របស់ ឆលឡាដូ ពិតជាមានភាពខុសប្លែកពីគេ។ ម្ទេសត្រាំដែលជាម្ហូបសាមញ្ញមួយក៏មានរសជាតិឆ្ងាញ់មែនទែន ជាមួយនឹងរសជាតិខ្លាំងរបស់ត្រីប្រហុក។


Map
អាស័យដ្ឋានៈ ៩-៦ វ៉ុលម្យ៉ងដុង ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 월명동 9-6)



ស្ទូឌីអូថតរូបឆូវ៉ន 초원사진관


នេះគឺជាស្ទូឌីអូថតរូបមួយដែលធ្លាប់ធ្វើជាទីកន្លែងថតកុនដែលមានចំណងជើងថា"គ្រីស្មាស់នៅក្នុងខែសីហា" ដែលសំដែងដោយ ហាន់សុកគ្យូនិង ស៊ីមអឹនហា។



ពួកគេបានដាក់តាំងរូបភាពរបស់ស៊ីមអឹនហាដែលជាតារាសំដែងស្រីដ៏ល្បីនៅក្នុងសម័យនោះ




មានរឿងដែលគួរអោយរំជូលចិត្តដែលបង្កប់នៅក្នុងរូបភាពអាពារពិពារណ៏នេះ។ នៅសម័យមុន មនុស្សនៅសម័យឪពុកម្តាយរបស់ខ្ញុំមិនអាចមានលុយក្នុងការថតរូបរៀបការបានដូច្នេះហើយពួកគេយរូបផ្ទៃមុខរបស់ពួកគេដាក់ទៅក្នុងរូបថតរៀបការរបស់អ្នកដទែ ហើយផ្តិតវាមកដាក់ក្នុងស៊ុមរូបថត។


Map

អាស័យដ្ឋានៈ ៤៦៩-១១ ក្យងចាំងដុង ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 경장동 469-11)





ហាន់អ៊ីលអូក ដែលឆ្លងផ្លូវទល់មុខនឹងស្ទូឌីអូថតរូបឆូវ៉នមានឈ្មោះល្បីដោយសារតែស៊ុបឆៃថាវរបស់វា។ ទីនេះមានឈ្មោះល្បីពីសំណាក់អ្នកបើកឡានតាក់ស៊ីដូច្នេះហើយមានមនុស្សជាច្រើនចូលមកញ៉ាំតាំងពីព្រលឹម។




ភោជនីយដ្ឋាននេះដេរគ័រឡើងដោយប្រើផ្ទះបែបប្រពៃណីកូរ៉េនិងជប៉ុនបញ្ចូលគ្នា ដែលវាបានធ្វើអោយខ្ញុំមានការចាប់អារម្មណ៏មែនទែន។






이성당, 일풍식당, 초원사진관, 촬영지, 빵, 물메기탕, Yiseongdang, IlpungRestaurant, ChowonPhotoStudio, Bakery, Mulmegitang, cubedsnailfishsoup, 李盛堂, イ・ソンタン, イルプン食堂, チョウォン写真館, 撮影地, パン, 水ナマズスープ, ムルメギタン, 一风, llpung, 饭店, 草原照相馆, 摄影地, 面包, 狮子鱼汤, ต่อเหตุผล, ilpungร้านอาหาร, ร้านทุ่งหญ้า, สถานที่ตั้ง, ขนมปัง, megitangน้ำ
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기