Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
18889 | 19899792

ជេជូ#២: យ៉មីជី, ទឹកធ្លាក់ឆន់ជេយ៉ន - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/03/30

여행지역 : South Korea
 | 조회수 : 441275
https://blog.lookandwalk.com/ko/blog/mazinguide/1847/trackback

សួនរុក្ខជាតិយ៉មីជី


ជេជូមិនត្រឹមតែទេសភាពស្រស់បំព្រងប៉ុណ្ណោះទេ វាថែមទាំងមានសារៈមន្ទីរនិង ឆាកតន្រ្តីជាច្រើនទៀតផងដែរ។

ក្នុងចំណោមនោះ បើអ្នកមានអារម្មណ៍ដឹងពីសមុទ្ររបស់ជេជូ វាប្រហែលជាល្អក្នុងការទៅទស្សនា សួនរុក្ខជាតិយ៉មីជីម្តង។



យ៉មីជីគឺសំដៅលើទឹកដីដ៏ស្រស់ស្អាត។ សួនរុក្ខជាតិនេះមានទីតាំងនៅរមនីយដ្ឋានឈូងមូនដែលអ្នកទេសចរណ៍ទៅទស្សនាហោចណាស់ក៏ម្តងដែរ។

គុណសម្បត្តិរបស់សួននេះគឺថា វាបើកគ្រប់ពេលដោយមិនគិតពីការផ្លាស់ប្តូរអាកាសធាតុលឿនយ៉ាងម៉េចក៏ដោយនៅជេជូ។



ពួកយើងមានអារម្មណ៍មិនល្អម្តងទៀតពីអាកាសធាតុដ៏អាប់អួរនេះ, ប៉ុន្តែពេលយើងទៅដល់កន្លែងចតរថយន្ត ពួកយើងដូចជាស្ថិតនៅប្រទេសក្រៅអញ្ចឹង អាស្រ័យលើអារម្មណ៍នៃភាគខាងជើងពី ដើមត្នោតមាននៅសងខាងផ្លូវ និងកាន់តែធ្វើអោយពួកយើងចង់ដឹងពីវាថែមទៀត។


យ៉មីជី សួនរុក្ខជាតិដ៏ធំបំផុតនៅភាគខាងកើត មានរុក្ខជាតិ ១៧០០ប្រភេទនៅខាងក្រៅ សួនមានផ្ទៃដី ១១២,៣៩៧ម៉ែត្រការ៉េ និង រុក្ខជាតិ ២០០០ប្រភេទនៅខាងក្នុងសួន។ ដូចទៅនឹងនិមិត្តសញ្ញារបស់សួននេះ គ្រាន់តែយើងដើរហួសការិយាល័យលក់សំបុត្របន្តិច មានសួនព័ទ្ធជុំវិញដោយរុក្ខជាតិប្លែកៗ កំរឃើញនិង កន្លែងមើលផ្កាយ។
នៅពេលនោះ ខ្យល់បក់ពីសមុទ្រធ្វើអោយពួកយើងត្រជាក់និង ត្រូវតែចូលទៅខាងក្នុង។



គ្រាន់តែពួកយើងចូលទៅដល់ខាងក្នុងភ្លាម ទេសភាពគឺខុសប្លែកពីអ្វីដែលយើងបានរំពឹងទុក។
ទីមួយ ទស្សនីយភាពខាងក្នុងក្តៅល្មមនិង មានផាសុខភាពមិនដូចខាងក្រៅឡើយ។
មានចតុកោណដ៏ធំមួយព័ទ្ធជុំវិញកន្លែងមើលផ្កាយ ហើយកន្លែងទំនេរ ត្រូវបានបែងចែកជាពីរបីផ្នែក អាស្រ័យទៅលើផ្នែកនីមួយៗដូចជា សួនផ្កា សួនទឹក សួនដំបកយក្ស សួនតំបន់ត្រូពិក និងសួនផ្លែឈើតំបន់ត្រូពិក។ល។


នៅសងខាងសួនអាថ៌កំបាំងជិតច្រកចូល ដើមឈើច្រើនប្រភេទត្រូវបានគេដោតនៅលើជញ្ជាំងដីដែលបានពីបន្ទុះភ្នំភ្លើងរបស់កោះជេជូ ហើយវាថែមទាំងបានបង្ហាញពីអាកាសធាតុដ៏អាថ៌កំបាំងរបស់ខុតឆាវ៉ាល់នៃជេជូ។

ជេជូខុតឆាវ៉ាល់គឺជាព្រៃបូរាណធម្មជាតិមួយថែមទាំងជាកន្លែងតែមួយគត់ក្នុងលោកដែលរុក្ខជាតិភាគខាងត្បូងនិង រុក្ខជាតិភាគខាងជើងរស់នៅជាមួយគ្នាបាន ហើយអ្នកអាចរកកន្លែងបួនដូចទៅហ្នឹងទីនេះបាន នៅលើកោះជេជូ។ រូបភាពចំលងនៃសួនអាថ៌កំបាំងធ្វើអោយខ្ញុំចង់ទៅទស្សនាខុតឆវ៉ាល់ខ្លាំងណាស់។

អូខេ! ទីនោះគឺជាកន្លែងដែលខ្ញុំនឹងទៅទស្សនាដំបូងគេបង្អស់ ពេលខ្ញុំមកជេជូលើកក្រោយ។



ដើរឆ្លងកាត់សួនអាថ៌កំបាំងហើយ ពួកយើងឆ្ពុះទៅកាន់សួនផ្កា នៅផ្នែកខាងឆ្វេង។

សួនផ្កាមានប្រភេទផ្សេងៗនៃផ្កាស្មៅ ដើមឈើនិង វល្លិ៍ជាមួយនឹងពណ៌ខុសៗគ្នាជាច្រើនដែលលូតលាស់នៅតំបន់ត្រូពិក និងតំបន់ស៊ុបត្រូពិក។

វាមិនត្រឹមតែផ្កានោះទេ ប៉ុន្តែអ្នកក៏អាចមើលឃើញនូវរុក្ខជាតិដូច Brackenដែលជារបស់ម្យ៉ាងទៀតល្បីសំរាប់ជេជូ។



តើវាជាខ្ញុំរឺក៏ ផ្កាពណ៌សនេះដែលខ្ញុំមិនទាំងស្គាល់ឈ្មោះវាផង ធ្វើអោយផ្ទះពណ៌បៃតងនេះភ្លឺសូម្បីតែនៅថ្ងៃដ៏អាប់អួរនេះ?

វល្លិ៍ពណ៌ខៀវនិង ផ្កាជាច្រើនរីកពេញក្នុងថ្មពពុះពណ៌ខ្មៅពីជេជូ ធ្វើអោយពួកវាជួយគ្នាក្នុងការបញ្ចេញពន្លឺទៅវិញទៅមក។


បន្ទាប់ពីពួកយើងឆ្លងកាត់សួនផ្កាចំរុះពណ៌មក សួនទឹកបានបង្ហាញខ្លួនដែលជាកន្លែងនៃប្រភេទរុក្ខជាតិទឹកខុសៗគ្នាជាច្រើនរស់នៅ ស្រះតូចនិងវាលភក់ល្បប់ រួមគ្នាគ្រប់គ្រាន់ក្នុងការធ្វើអោយពួកយើងងឿងឆ្ងល់និង មានអារម្មណ៍ស្រស់ថ្លា។

រុក្ខជាតិទឹកអាចងាយស្រួលធុំក្លិនស្អុយ ប៉ុន្តែមួយនេះគឺត្រូវបានគេថែរក្សាយ៉ាងល្អនិង ស្អាតគ្រប់គ្រាន់ក្នុងការដែលធ្វើអោយពួកយើងមានអារម្មណ៍ស្រស់បំព្រង។



ប្រភេទផ្សេងៗគ្នានៃត្រកួនពីតំបន់ត្រូពិក កំពុងតែបណ្តែតនៅលើទឹក ហើយអ្នកក៏អាចឃើញNeomarica, Nuphar Luteumនិង Nymphoides Indicaពីអាមេរិចខាងត្បូង និងអាមេរិចកណ្តាល ថែមទាំង Papyrusដែលប្រហែលជាធ្វើអោយចំងល់របស់អ្នកកាន់តែខ្លាំងទៅលើស្រះប្រាំខុសៗគ្នានិង ដីភក់ល្បាប់នៅជិតនោះ។



NX300 | f/3.5 | iso 100 | 2014:05:11 22:02:32 | Flash did not fire. | 18mm


នៅទីនោះក៏មានរបស់លេងរូបរាងជាសត្វក្រពើ និងដាយណូស័រនៅខាងក្នុងសំរាប់ក្មេងៗមើលផងដែរ។ រាល់សួនទាំងអស់មានទ្វារពីរបីភ្ជាប់ទៅនឹងសួនខាងក្រៅដែលវាមានលក្ខណៈងាយស្រួលសំរាប់ពួកយើង។



នៅក្នុងសួនដំបងយក្ស មានរុក្ខជាតិដំបងយក្សកំប៉ោងៗដែលត្រូវបានគេស្គាល់ថាមានស្លឹកនិងដើមអស្ចារ្យដើម្បីសំរបខ្លួនទៅនឹងអាកាសធាតុស្ងួតនិងបរិស្ថានគ្មានជីជាតិ។


នៅច្រកចូលសួនដំបងយក្ស ពួកយើងបានឃើញដើមBaobabពី Le Petit Prince,និង ប្រទាលកន្ទុយក្រពើនៅ Ant Caveស្ថិតនៅច្រកចេញ។



ខ្ញុំមានភាពអៀនខ្មាស់និង ក្រៀមក្រំដែលឃើញមនុស្សជាច្រើនសរសេរឈ្មោះរបស់ពួកគេនៅលើស្លឹកដំបងយក្សដ៏ធំនៅកណ្តាល។



ប្រព័ន្ធអេកូនៃព្រៃទឹកភ្លៀងត្រូពិក ត្រូវបានបង្ហាញខ្លួនជាថ្មីនៅក្នុងសួនត្រូពិកជាមួយនឹងដើមដូងផ្សេងៗ និងរុក្ខជាតិមានស្លឹកធំៗដូចជាដើមកៅស៊ូសំរាប់ធ្វើអោយពួកយើងមានអារម្មណ៍ដូចជាស្ថិតនៅក្នុងព្រៃ។
ជាពិសេសដើមបញ្ញើក្អែក

ដែលរស់នៅដោយភ្ជាប់ខ្លួននឹងដើមឈើដទៃនេះពិតជាអស្ចារ្យដោយវាកំពុងរស់នៅបានខណៈដែលខ្លួនវាហោះហើរក្នុងអាកាស។



មានផ្លែឈើអាចញ៉ាំបាននៅទីនោះ។ ខ្ញុំធ្លាប់ឃើញ ចេក ក្រូចឆ្មារឺក៏ ល្ហុងនៅផ្សារ ប៉ុន្តែមិនមាន ឱកាសក្នុងការឃើញថាពួកវាមកពីទីណាទេ។ ពេលអ្នកចូលក្នុងសួនរុក្ខជាតិត្រូពិក អ្នកអាចឃើញផ្លែឈើតំបន់ត្រូពិកដែលមានលក្ខណៈស្រដៀងគ្នា កំពុងលូតលាស់និងផ្លែនៃដើមឈើនិមួយៗត្រូវបានដាក់ក្នុងកែវតូច នៅពីមុខដើមឈើនោះ ដើម្បីអោយយើងងាយយល់កាន់តែច្បាស់។



NX300 | f/3.5 | iso 200 | 2014:05:11 22:23:00 | Flash did not fire. | 18mm


រួមនឹងផ្លែរបស់ដើមចេកដែលដូចទៅនឹងដៃរបស់ពួកមនុស្សពិភពផ្កាយក្នុងរឿងកុននោះ ផ្លែឈើតំបន់ត្រូពិកនៃរុក្ខជាតិភាគច្រើន គឺខុសពីអ្វីដែលខ្ញុំគិត។ លើសពីនេះទៅទៀត ដើមកាហ្វេ, ល្ហុង, ផ្លែសាកេ និងដើមត្របែក កំពុងតែលូតលាស់ ដែលវាជាបទពិសោធន៍ដ៏ល្អទាំងមនុស្សចាស់ និងក្មេងៗ។



ពេលអ្នកទស្សនាផ្ទះបៃតងរួចរាល់ហើយ អ្នកឡើងជិះជណ្តើរយន្តនៅចំកណ្តាល ឡើងទៅខាងលើ៣៨ម៉ែត្រ នោះអ្នកនឹងអាចមើលឃើញទេសភាពទាំងមូលនៃយ៉មីជី និងទស្សនីយភាពដ៏ស្រស់ត្រកាលនៃសមុទ្រផ្នែកខាងមុនរបស់ជេជូឈូងមូន បើអ្នកងើបមុខឡើងហើយមើលទៅឆ្ងាយនោះ។

ប៉ុន្តែអាកាសធាតុមិនសូវជាល្អណាស់ណាទេ។ ខ្ញុំត្រូវបានគេប្រាប់ថា នៅពេលអាកាសធាតុល្អ ពួកយើងអាចមើលឃើញភ្នំហាល់ឡា ក៏ដូចជាខ្សែបន្ទាប់ឆ្នេរសមុទ្រនៅជិតនោះ ថែមទាំងអាចមើលឃើញទេសភាពដ៏ច្បាស់របស់កោះម៉ារ៉ាដូ ដែលជាកោះភាគខាងត្បូងប្រទេសកូរ៉េ។


ចុះពីកន្លែងមើលផ្កាយ និងធ្វើដំណើរឆ្ពុះទៅច្រកចូល មានរថភ្លើងដំណើរកំសាន្ត ១.២គីឡូម៉ែត្រ កំពុងចាំអ្នក និងត្រូវការមនុស្ស៦០នាក់ដើម្បីចាកចេញ ព្រមទាំងនាំអ្នកទៅជុំវិញសួនខាងក្រៅ។
វាពិតជាល្អ ជាពិសេសសំរាប់ថ្ងៃធ្លាក់ខ្យល់ដូចថ្ងៃនេះ។ ដំណើរកំសាន្តនេះចំណាយពេលប្រហែល១៥នាទី និងមានតំលៃ១០០០វ៉ុន។



នៅសួនខាងក្រៅ អ្នកអាចមើល សួនកូរ៉េ, សួនជប៉ុន, សួនបារាំង, សួនអ៊ីតាលី។ល។ យ៉ាងងាយស្រួល។
ផ្កាចំរុះពណ៌និងដើមត្នោតពណ៌បៃតងសំរាប់រដូវទាំងអស់នោះ បង្ហាញពួកយើងនូវបរិយាកាសតំបន់ត្រូពិក ក្នុងសួនក្រោមដី និងសួនCycard។
នៅពេលរថភ្លើងត្រឡប់មកកន្លែងមើលផ្កាយវិញ ដើមត្នោតរង្គើដោយសារខ្យល់ខ្លាំងនៃកោះជេជូ និងអូរទឹកនៃទីទឹកផុសពីដីដ៏ស្រស់ស្អាតនៅទីធ្លាខាងមុខ កំពុងរេរាំយ៉ាងល្វតល្វន់។
សួនរុក្ខជាតិយ៉មីជី ជាកន្លែងដែលអ្នកអាចទស្សនាទស្សនីយភាពដ៏ស្រស់ស្អាត និងប្រភេទផ្សេងៗគ្នានៃរុក្ខជាតិដែលអ្នកកំរបានឃើញក្នុងជីវិតអ្នក។ សូមព្យាយាមទៅទីនោះ និងទស្សនាជុំវិញនោះ បើអ្នកមានគំរោងទៅលេងជេជូ។

Map

អាស័យដ្ឋាន៖ ២៩២០, សែកតាល់តូង, ក្រុងសខ្វីផូ, កោះជេជូ (제주특별자치도 서귀포시 색달동 2920)
ទូរស័ព្ទ៖ ០៦៤-៧៣៥-១១០០
ម៉ោងធ្វើការ៖ ០៨៖៣០-១៨៖៣០
គេហទំព័រ៖ http://www.yeomiji.or.kh/



ទឹកធ្លាក់ឆន់ជេយ៉ន់និងស្ពានឈីលសន់ញ៉ 천지연폭포, 칠선녀다리


ច្រកចូលតូចមួយបន្ទាប់ពីច្រកចូលនៃសួនរុក្ខជាតិយ៉មីជី នាំពួកយើងទៅកាន់ ទឹកធ្លាក់ឆន់ជេយ៉ន់។


អ្នកដែលមិនធ្លាប់ស្គាល់ជេជូ អាចច្រឡំថាទឹកធ្លាក់ឆន់ជីយ៉ន់ និង ទឹកធ្លាកឆន់ជេយ៉ន់ ជាទឹកធ្លាក់តែមួយ ប៉ុន្តែវាមិនមែនទេ។ ទឹកធ្លាក់ឆន់ជីយ៉ន់ គឺស្ថិតនៅសឃ្វីផូ ហើយទឹកធា្លក់ឆន់ជេយ៉ន់មានទៅដោយទឹកធ្លាក់បី នៅរមនីយដ្ឋានឈូងមូន ប៉ុន្តែអ្វីដែលខ្ញុំប្រាកដនោះគឺថាទឹកធ្លាក់ទាំងពីរនេះគឺពិតជាល្អគ្រប់គ្រាន់ដើម្បីអោយយើងទៅទស្សនាជេជូ។



ទឹកធ្លាក់ឆន់ជេយ៉ន់ មានទៅដោយទឹកធ្លាក់បីកន្លែង ហើយទឹកធ្លាក់ទី១ ក្លាយជាទឹកធ្លាក់ធម្មតាពេលដែលទឹកធ្លាក់ខាងលើហូរមកតែប៉ុណ្ណោះ ជាធម្មតាអ្នកមិនអាចមើលវាឃើញនោះទេ។
(ខ្ញុំមិនសង្ឃឹមថា ការសរសេរបែបនេះនៅលើក្តារណែនាំទេសចរណ៍នោះ នឹងបង្កើតជាសោកនាដកម្មដ៏ធំនៅពេលក្រោយឡើយ។)



ខ្ញុំបានដើរឆ្ពុះទៅខាងស្តាំដៃនៃច្រកចូល ហើយខ្ញុំអាចមើលឃើញទៅច្រកចូលទៅស្ពានសនីម ដែលគេតែងតែហៅថា ស្ពានឈីលសន់ញ៉។



ត្បាល់កិនដ៏ធំដែលពាក់កណ្តាលរបស់វាលាក់នោះ យើងអាចមើលឃើញវាក្នុងចំនោមដើមឈើលើផ្លូវទៅស្ពានសនីម។ ត្បាល់កិននេះគឺជាវត្ថុគង់នៅពីបុរាណមួយដែលអ្នកអាចរកឃើញបាននៅលើកោះជេជូជាមួយធុលហារ៉ាបាំង។ មនុស្សនិងសត្វធ្លាប់ដាក់ដុំឈើនៅក្នុងប្រហោង ហើយបង្វិលថ្មដើម្បីបកគ្រាប់ធញ្ញជាតិ ប៉ុន្តែឥឡូវវាបានក្លាយជារបស់សំរាប់ទស្សនានាពេលបច្ចុប្បន្ន។



មុនពេលយើងទៅដល់ច្រកចូល មានប៉មមួយហៅថាឆន់ជេរូនៅលើជណ្តើរ។ ពួកយើងដើរហួសទៅ ដោយសារតែពួកយើង ចង់មើលស្ពានសនីមដែលយើងបានឃើញពេលយើងដើរកាត់សួនរុក្ខជាតិយ៉មីជី។ ពួកយើងបានមកជិតដល់ស្ពានហើយ។



នៅខាងក្រោមជណ្តើរនៃឆន់ជេរូ មានរូបសំណាកបួងសួងសំណាងល្អ៥ គឺ អណ្តើក ជ្រូក ត្រីគល់រាំង ទា និង នាគ ដែលកំពុងព្រួសទឹកចេញពីមាត់របស់ពួកវា។ គេបានប្រាប់ខ្ញុំថា លុយដែលបានបោះចូលក្នុងទឹកដើម្បីបួងសួងសូមសំណាងល្អនោះ នឹងត្រូវបរិចា្ចកទៅអោយអ្នកភូមិដែលេគមិនមានភ័ព្វសំណាង (អភ័ព្វ) ដូច្នេះខ្ញុំក៏បានបោះកាក់ខ្លះហើយក៏ចេញដំណើរទៅទៀត។



E3100 | f/4.9 | iso 100 | 2004:05:16 10:41:00 | Flash did not fire, auto mode | 17.4mm


ចុងក្រោយពួកយើងបានមកដល់ស្ពានសនីម។ វាត្រូវបានគេសាងសង់ជាមួយនឹងស្តាយ ស្ពានអូចាកខ្យូទីមួយនៅកូរ៉េ ហើយវាត្រូវបានគេហៅថា ស្ពានឈីលសនញ៉ (ទេពធីតាទាំង៧) ពីព្រោះវាមានរូបសំណាកឆ្លាក់យ៉ាងស្រស់ស្អាតនិង ផូរផង់របស់ទេពធីតាទាំង៧កាន់់ឧបករណ៍តន្រ្តីផ្សេងៗគ្នា កំពុងហោះទៅលើវេហាស៍ នៅសងខាងស្ពានស្តាយសរសរ។


ស្ពានស្តាយជើងសរសរ ខ្ពស់ជាងអ្វីដែលខ្ញុំបានគិត។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំមិនអាចមើលរូបរាងរបស់ឈីលសនញ៉ទាំងមូល ពីលើស្ពានឡើយ។


នៅលើស្ពាន ពេលដែលខ្ញុំមើលខាងឆ្វេងដៃពីស្ពានទៅ ខ្ញុំអាចឃើញទឹកធ្លាក់ទី១ ឆន់ជេយ៉ន់ និងស្ពានឆន់ជេ ហើយនៅខាងក្រោមនោះ មានជ្រលងដែលពោរពេញទៅដោយព្រៃស៊ុបទ្រុប។


នៅផ្នែកម្ខាងទៀត ខ្ញុំអាវមើលឃើញជ្រលងដែលទឹកធ្លាក់ទី៣ស្ថិតនៅ ហើយទិដ្ឋភាពចុះអ័ព្ទនៃសមុទ្រខាងត្បូងរបស់កោះជេជូ គឺស្ថិតនៅឆ្ងាយសន្លឹម។”ឱ! ព្រះអើយ...ខ្ញុំអាចមើលឃើញទេសភាពដ៏អស្ចារ្យច្រើនជាងនេះទៀត បើសិនជាអាកាសធាតុល្អ.... ខ្ញុំមានអារម្មណ៍មិនល្អទេ”។ បន្ទាប់មកមានគេនិយាយថា “ទឹកធ្លាក់គ្មានទឹកនោះទេ ដូច្នេះគ្មាននរណាម្នាក់មើលឃើញទឹកធ្លាក់ឡើយ លុះត្រាតែមានភ្លៀង។” ភ្លាមៗនោះ ខ្ញុំនឹកឃើញដល់សំណេរនៅលើក្តារណែនាំទេសចរណ៍។ នៅឃ្លាខាងក្រោមធ្វើអោយខ្ញុំយល់ច្រលំថា “គ្មានទឹកលុះត្រាតែមានភ្លៀង” ហើយពួកយើងបានត្រឡប់មកវិញទាំងមិនបានចុះទៅទឹកធ្លាក់ផងនោះ។


Map

អាស័យដ្ឋាន៖ ២២៣២, ឈូងមូនធូង, ក្រុងសខ្វីផូ, កោះជេជូ (제주특별자치도 서귀포시 중문동 2232)
ទូរស័ព្ទ៖ ០៦៤-៧៦០-៦៣៣១
ម៉ោងធ្វើការ៖ ០៨៖៣០-១៨៖៣០




여미지식물원, 식물원, 온실식물원, 전망대, 야외정원, 천제연폭포, 폭포, 7선녀다리, 다리, YeomijiBotanicGarden, BotanicGarden, EnclosedBotanicalGarden, observatory, Outdoorgarden, CheonjeyeonFalls, Waterfall, Chilseonnyeo, SevenFairiesBridge, Bridge, 如美地植物園, 植物園, 温室植物園, 展望台, 屋外の庭, 屋外庭園, 天帝淵瀑布, 滝, 7仙女橋, 橋, 如美地植物园, 植物园, 温室植物园, 室外庭园, 天帝渊瀑布, 瀑布, 七仙女桥, 桥梁, Yeomijiสวนพฤกษศาสตร์, สวนพฤกษศาสตร์, เรือนกระจกสวนพฤกษศาสตร์, ศาลา, สวนกลางแจ้ง, Cheonjeyeonฟอลส์, ฟอลส์, 7, ะพานนางฟ้า, สะพาน
한줄의견(2) 
PDF
북마크
이메일
0bytes / 200bytes
목록보기