Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
392 | 19709473

ជេជូ#៣ ភ្នំសានប៉ាង, សារមន្ទីរតែ អូសល់រូក - (Korea Tour)
 | Holiday Journal
최종 수정일 : 2017/03/30

여행지역 : South Korea
 | 조회수 : 373698
https://blog.lookandwalk.com/ko/blog/mazinguide/1848/trackback

តំបន់ភ្នំសានប៉ាង (កន្លែងស្នាក់នៅផុលថានជី, ទូកកំសាន្តសានប៉ាងសាន) 신방산


យូរយារណាស់មកហើយ មានអ្នកប្រម៉ាញ់ម្នាក់ទៅប្រមាញ់ក្តាន់នៅភ្នំហាលឡា។ គាត់ប្រមាញ់មិនបានសូម្បីតែក្តាន់មួយ ប៉ុន្តែនៅតាមផ្លូវត្រឡប់មកផ្ទះ ចុងក្រោយគាត់បានប្រទះឃើញក្តាន់មួយក្បាល។ ភ្លាមៗនោះគាត់បានទាញយកធ្នូ ហើយបាញ់តំរង់ទៅក្តាន់នោះ ប៉ុន្តែព្រួញដែលអ្នកប្រមាញ់បាញ់ទៅ មិនត្រូវក្តាន់នោះទេ បែរជាត្រូវគូទព្រះឥន្ទ។ ព្រះឥន្ទបានខឹងយ៉ាងខ្លាំង ហើយទាញកំពួលភ្នំហាលឡាគ្រវែងទៅ។ កំពូលភ្នំដែលបានហោះនោះក៏បានក្លាយជាភ្នំសានប៉ាងជាមួយគ្នានោះដែរ កន្លែងដែលទំនេរនោះក៏ក្លាយជាបឹងផែករ៉ូកតាម។



ដូច្នេះនៅពេលនេះ ពួកយើងធ្វើដំណើរឆ្ពោះទៅកំពូលភ្នំហាលឡា នៅជិតភ្នំសានប៉ាងភាគអាគ្នេយ៍នៃជេជូ ហើយវាក៏មិនមែនជាការពន្លើសក្នុងការនិយាយថា ភ្នំសានប៉ាងគឺជាភ្នំធំបន្ទាប់ពីភ្នំហាលឡា ពីព្រោះវាមិនសូវមានភ្នំច្រើនទេ លើកលែងតែភ្នំភ្លើង។ ភ្នំសានប៉ាងមានរូបរាងដូចទៅនឹង ចានបានដែលយើងផ្គាប់ចុះក្រោម។ វាមានរូបរាងខុសពីភ្នំធម្មតានៅកូរ៉េ។



នៅជុំវិញភ្នំសានប៉ាង មាកកន្លែងជាច្រើកក្នុងការទស្សនាដូចជា ភ្នំសូងអាក ឆ្នេរយ៉ូងម៉រី និងទូកកំសាន្តសានប៉ាងសាន។ ហើយសូម្បីតែកោះម៉ារ៉ាដូ ដែលជាកោះស្ថិតនៅទិសអាគ្នេយ៍កូរ៉េ ក៏អាចមើលឃើញពីទីនោះដែរ។


នៅខាងក្រោមជើងភ្នំសូងអាក ពួកយើងបានទៅលេងកន្លែងស្នាក់នៅផុលថានជី ជាកន្លែងថតរឿងភាគរបស់ទូរទស្សន៍SBS មានចំនងជើងថា “ជីវិតគឺស្រស់ស្អាត”ដែលធ្វើអោយមានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង។ បន្ទាប់មកពួកយើងបានទៅលេងឆ្នេរសមុទ្រ ស្ថិតនៅពីមុខកន្លែងស្នាក់នៅផុលថានជី ដើម្បីសំរាកនិងស្រូបយកខ្យល់អាកាសត្រជាក់។



ចាកចេញពីជើងភ្នំសូងអាក ដែលយើងគិតថាវាគ្រាន់តែជាទួលមួយនោះមក ខ្ញុំបានក្រឡេកមើលកំពួលស្រួចហ្យង់ជេភូង នៅឆ្នេរយ៉ូងម៉រីខាងក្រោមភ្នំសានប៉ាង ហើយខ្ញុំបានគិតថា ខ្ញុំនឹងរស់នៅលើកោះជេជូឥឡូវនេះតែម្តង ប្រសិនបើខ្ញុំអាចមើលឃើញទេសភាពដ៏ស្រស់បំព្រងនិង គួរអោយគយគន់ដូចនេះជារៀងរាល់ថ្ងៃ។



ឆ្នេរសមុទ្រពណ៌សរបស់សមុទ្រខាងកើតនៃប្រទេសកូរ៉េ ធ្វើអោយខ្ញុំមានអារម្មណ៍មានសេរីភាពដ៏ស្រស់ស្រាយក៏ពិតមែន ប៉ុន្តែឆ្នេរសមុទ្រជេជូដែលគ្របដណ្តប់ដោយថ្មពពុះពណ៌ខ្មៅនេះ មើលទៅហាក់បីដូចជាចំណែកសិល្បៈមួយដែលតុបតែងយ៉ាងល្អិតល្អន់ល្អឥតខ្ចោះ។
ទេសភាពពីឆ្នេរយ៉ូងម៉រី គឺពិតជាអស្ចារ្យណាស់ដែលវាបានមានវត្តមាននៅក្នុងរឿងភាគ និងរឿងកុនជាច្រើន ហើយវាថែមទាំងមានវត្តមានសារជាថ្មីរបស់ ប៉ាថាវា (កប៉ាល់) ដើម្បីរំលឹកដល់ការរសាត់អណ្តែតរបស់ហូឡង់ហាម៉ែល H នៅឆ្នាំ1668។



ពេលអ្នកមើលទៅខាងក្រោយ អ្នកនឹងឃើញមួយក្នុងចំនោម យ៉ងជូស៊ីបខ្យង (អច្ឆរិយភាពដែលមានទស្សនីយភាពល្អទាំង១០ របស់យ៉ងជូ) គឺភ្នំសានប៉ាងដែលកំពុងឈរយ៉ាងខ្ពស់សន្លឹមលើជ្រោះ។

គេបានប្រាប់ខ្ញុំថា មានផ្លូវលំមួយ ដូច្នេះខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែទៅសានប៉ាងកុល (រូងភ្នំ) ដែលរឿងនិទានបានតំណាលថា មានទេពធីតា “សានប៉ាងតក” នៅក្នុងភ្នំនោះ


ពួកយើងស្អប់ការដើរ ដូច្នេះពួកយើងឆ្ពោះទៅស្ថានីយអ្នកដំណើរ ហ្វាស៊ូនហាង តែម្តងដើម្បីទស្សនាឆ្នេរសមុទ្រជិតៗនោះ ដូច្នេះហើយពួកយើងបានជិះកប៉ាល់ ហើយវាក៏បានបើកចូលសមុទ្របង្កើតបានជារលកពណ៌ស។

តំលៃកប៉ាល់ដំណើរកំសាន្ត សានប៉ាងសាន រួមបញ្ចូលតំលៃកប៉ាល់ដំណើរកំសាន្ត, តំលៃចូលទស្សនាសំរាប់សួនសមុទ្រ (១០០០វ៉ុនសំរាប់មនុស្សពេញវ័យ/៨០០វ៉ុនសំរាប់ជំទង់/៥០០វ៉ុនសំរាប់ក្មេង) និងតំលៃស្ថានីយ (៥០០វ៉ុនសំរាប់មនុស្សពេញេវ័យ/៣០០វ៉ុនសំរាប់អនីតិជន)។



ពេលនាវាកំពុងបរ ពួកយើងអាចរីករាយជាមួយនឹងទេសភាពដ៏ឆើតឆាយនៃភ្នំសានប៉ាង ហើយបន្ទាប់មកកោះដុំថ្មដ៏ធំពីរបានបង្ហាញរូបរាង ដែលគេហៅថាហ្យ៉ងជេសម (កោះបងប្អូន)។ ពួកវាមើលទៅហាក់បីដូចជាដុំថ្មដ៏តូចមួយពីចំងាយ ប៉ុន្តែពេលដែលយើងទៅកាន់តែជិត ពួកវាមើលទៅកាន់តែធំឡើងៗ។ ពួកយើងបានទៅកាន់តែជិតទៅ ហើយបុរសៗដែលកំពុងអង្គុយស្ទូចត្រីនៅច្រាំងថ្មនោះ បានគ្រវីដៃមកកាន់ពួកយើង។



ពួកយើងបានមកដល់ ក្រោមជើងភ្នំសូងអាក ដែលកន្លែងស្នាក់នៅផុលថានជីស្ថិតនៅ, វាពិតជាមានអារម្មណ៍ខុសប្លែកខ្លាំង ពីទេសភាពដែលខ្ញុំបានឃើញពេលដែលខ្ញុំនៅលើដីគោក។

នៅខាងក្រោមច្រាំងថ្មមានភស្តុតាងសោកនាដកម្មដែលជប៉ុនបានលាក់ទូកគ្រាប់បែកបាញ់នាវាបំផ្ទុះដោយខ្លួនឯងនៅក្នុងការរៀបចំសំរាប់ការចុះចតនៃកងកំលាំងសមយុទ្ធរួមគ្នានៅចុងបញ្ចប់នៃសង្គ្រមប៉ាស៊ីហ្វិច ដែលវាជារូងភ្នំសំណង់សំរាប់ការពារសត្រូវរបស់អាធិរាជជប៉ុនជិតជើងភ្នំសូងអាក។

ទិដ្ឋភាពធធម្មជាតិដ៏អស្ចារ្យនេះត្រូវបានធ្វើអោយខូចខាត ហើយប្រហោងដ៏អាក្រក់ត្រូវបានបង្កើតឡើងដោយសារជនបរទេសខ្លះ។ ពិតជាគួរអោយសោកស្តយណាស់ ខ្ញុំត្រូវបានគេប្រាប់ថាមានប្រហោងដូចនេះជាច្រើននៅលើកោះជេជូ។



ដុំថ្មមួយនេះត្រូវបានគេហៅថាដុំថ្មជ្រូកព្រៃ។ ពួកគេនិយាយថាជ្រូកព្រៃដ៏ក្រៀមក្រំមួយក្បាល កំពុងផឹកទឹក ពេលដែលមើលអោយជិតទៅ ប្រាកដណាស់ ខ្ញុំស្ទើរតែមើលឃើញរូបរាងសត្វជ្រូកទៅហើយ។


ពាក្យចចាមអារាមបាននិយាយថា ពេលរលកបោកប៉ះនឹងសូងអាកសានឆល់មូនី អ្នកនឹងអាចលឺសំលេងរលកសមុទ្រស្រែកហ៊ោរ ហើយចាប់ពីទីនេះទៅ អ្នកអាចរីករាយជាមួយទិដ្ឋភាពផ្សេងទៀតនៃការរួមបញ្ចូលគ្នាដូចទៅនឹងសរសៃផ្តេកតាមរយៈរូងភ្នំដែលបង្កើតដោយធម្មជាតិនៅផ្នែកខាងក្រោម។



មើលទៅតាមបន្ទាត់ច្រាំងថ្ម ដែលរួមបញ្ចូលគ្នាដូចទៅនឹងសរសៃរនោះ អ្នកនឹងឃើញនូវកោះរាបស្មើមួយដែលល្បីឈ្មោះពី ចាចាំងម្យ៉ន់ ពីចំងាយនោះគឺកោះម៉ារ៉ាដូ។ រួមគ្នានោះដែរ អ្នកអាចមើលឃើញនូវ កោះខាផាដូនៅពីក្រោយវា។
ហើយកាពីទែនកប៉ាល់បាននិយាយលេងសើចថា “ប្រជាជនជេជូមិនខ្វល់ឡើយទៅបីជាអ្នកខ្ចីលុយពួកគេហើយសង (ខាផាដូ) រឺមិនសងក៏ដោយ (ម៉ារ៉ាដូ)”។



ពួកយើងបានជិះហួសកោះបងប្អូនជិតភ្នំសានប៉ាង បន្ទាប់ពីពួកយើងបានមើលកោះខាផាដូ និងកោះម៉ារ៉ាដូ។ ពួកយើងមានអារម្មណ៍ល្អណាស់ដែលជិះទូកនេះទោះបីជាពេលវេលាខ្លីបន្តិចក៏ដោយ ហើយពួកយើងរីករាយរាល់វិនាទីនៃដំណើរកំសាន្តលើទូកនេះ។


Map
អាស័យដ្ឋាន៖ កោះជេជូ, ក្រុងសខ្វីផូ, អានតក់ម្យ៉ន់ ហ្វាសូលលី ៦៣៦-១៥ (제주특별자치도 서귀포시 안덕면 화순리 636-15)
ទូរស័ព្ទ៖ ១៥៩៩-១៥៦៧
ម៉ោងធ្វើការ៖ ១១៖៣០/១៤៖១០/១៥៖២០
គេហទំព័រ៖ http://www.jejuyr.co.kh/



សារមន្ទីរតែអូសល់រ៉ូក 오설록티뮤지엄


ជេជូមានសារមន្ទីរតែដំបូងគេដែលមានជំនាញទៅលើតែនៅកូរ៉េ ដូចនេះវាគួរតែជាវិធីមួយផ្សេងដើម្បីរីករាយក្នុងដំណើរកំសាន្តនៅជេជូ។



ដូចអ្វីដែលអ្នកអាចទាយបានពីឈ្មោះអូសល់រ៉ូក, សារមន្ទីរនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននាំមុខមួយនៅកូរ៉េ ដែលផលិត ផលិតកម្មតែបៃតង, Amore Pacific (ធែផ្យ៉ងយ៉ាង) ហើយវាថែមទាំងមានផ្លូវលំ សំរាប់ដើរផងដែរ បន្ថែមពីលើនោះវាមានផ្តល់នូវកម្មវិធីធ្វើពែងតែពិសេស និងតែ ដោយខ្លួនអ្នកផ្ទាល់ផងដែរ។



ដំបូងពេលអ្នកមកដល់កន្លែងមើលផ្កាយ ដែលអ្នកអាចមើលឃើញនូវទិដ្ឋភាពតំបន់នៅជិតខាងនោះដើមតែបៃតងលាតសន្ធឹងគ្រប់កន្លែងទាំងអស់។
ពេលដែលអ្នកមើលពួកវាពីចំងាយក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់ អ្នកមិនអាចបែងចែកថាតើមួយណាជាស្មៅ និងតែឡើយប៉ុន្តែពណ៌បៃតងស្រងាត់ចាស់នេះធ្វើអោយភ្នែកនិងអារម្មណ៍របស់ខ្ញុំធូរស្រាលទៅតាមវាផងដែរ។



អ្នកអាចទិញតែប្រភេទផ្សេងៗគ្នានិងការ៉េម ហើយរីករាយជាមួយនឹងទិដ្ឋភាពដ៏ត្រកាលនេះ បើទោះបីជាតំលៃវាថ្លៃបន្តិចប្រហែល៧០០០វ៉ុន ប៉ុន្តែបើសិនជាអ្នកមិនសាកល្បងវាម្តង អ្នកប្រហែលជាសោកស្តាយ ព្រោះវាជាកន្លែងដ៏ល្អដូចទៅនឹង សួនច្បារ ផ្លូវ និងកន្លែងសំរាប់សំរាកលំហែ។
ជាពិសេស ខ្ញុំមិនអាចបរិយាយជាពាក្យបានឡើយ ថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណាពេលដែលអ្នកដើរកាត់ក្នុងចំនោមដើមតែ ជាមួយខ្យល់រំភើយៗបក់មកប៉ះមុខអ្នក។ ដូច្នេះខ្ញុំសូមស្មើសុំអោយអ្នកទាំងអស់គ្នាចំនាយពេលប៉ុន្មាននាទីទៅទីនោះ បើអ្នកបានមកលេងជេជេ។

Map

អាស័យដ្ឋាន៖ កោះជេជូ, ក្រុងសខ្វីផូ, អានតក់ម្យ៉ន់ សក្វាងលី ១២៣៥-៣ (제주특별자치도 서귀포시 안덕면 서광리 1235-3)
ទូរស័ព្ទ៖ ០៦៤-៧៩៤-៥៣១២
ម៉ោងធ្វើការ៖ ១០៖០០-១៨៖០០ (រដូវរងារត្រឹមម៉ោង ១៧) សំរាកថ្ងៃបុណ្យជាតិ
គេហទំព័រ៖ http://www.osulloc.co.kr/





산방산, 불단지펜션, 유람선, 화순항여객터미널, 오셜록티뮤지엄, 박물관, 차박물관, SanbangMountain, BulranjiPension, CruiseShip, Hwasunhang, port, Passenger, Terminal, OsullocTeaMuseum, Museum, tea, 茶, museum, 山房山, サンバンサン, プルタンチ・ペンション, クルーズ, 遊覧船, 和順港旅客ターミナル, オー雪緑ミュージアム, 博物館, 茶博物館, 佛坛子度假村, 游船, 和顺港客轮客运站, 雪绿茶博物馆, 博物馆, 茶叶博物馆, Sanbangsan, ไฟเพียงบ้านแบ่งเช่า, ล่องเรือ, ผู้โดยสารสถานีhwasunhang, oSherlock, พิพิธภัณฑ์ชา, พิพิธภัณฑ์
한줄의견(2) 
PDF
북마크
이메일
0bytes / 200bytes
목록보기