Have a time? Enjoy SEOUL
서울을 즐겨라! enjoy seoul 입니다. 서울에 대한 먹거리, 볼거리를 하루에 하나씩 소개해 드리고자 시작했습니다. 뭐먹을지 고민될때! 저를 찾아주세요!
501 | 919956

ហាងម្ហូបចិនចាស់ចេញពីការចងចាំនៃវ័យកុមារភាពរបស់ខ្ញុំ, 'យ៉ងហ្វារូ'
 | 서울먹거리
최종 수정일 : 2020/10/06

여행지역 : South Korea
 | 조회수 : 45197
https://blog.lookandwalk.com/ko/blog/tourseoul/6110/trackback
តើលោកអ្នកដឹងថាអ្វីគឺជាមកហូបចំណូលចិត្តរបស់ក្មេងជនជាតិកូរ៉េនៅជំនាន់ឆ្នាំ ៧០និង ៨០ដែរឬទេ? វាប្រាកដជាមីចាចាំងម៉្យុនហើយ. ជារៀងរាល់ឆ្នាំនៅថ្ងៃកុមារ, ហាងម្ហូបចិននៅតំបន់នីមួយៗគឺអ៊ូអរជាមួយនឹងភ្ញៀវលក្ខណៈបែបគ្រួសារ. 'យ៉ុងហ្វារូ' ដែលគឺជាហាងដែលខ្ញុំទៅលើកនេះគឺជាហាងអាហារចិនដែលមានអារម្មណ៍ថាដូចបានវិលត្រឡប់ទៅ ៣០ឆ្នាំមុនយ៉ាងអញ្ចឹង.



SM-G986N | f/2.2 | iso 50 | 2020:08:04 12:33:43 | Flash did not fire. | 2.2mm


អូ... ចាប់តាំងពីផ្លាកសញ្ញាឈ្មោះទៅដល់ច្រកចេញចូលនិងភ្លើងពណ៌ក្នុងហាង, តើវាគឺជាលក្ខណៈបែបចាស់បុរាណមួយរយភាគរយមែនទេ? មួយរយៈកន្លងផុតទៅចាប់តាំងពីខ្ញុំក្លាយជាមនុស្សធំដឹងក្ដីក៏ប៉ុន្តែវានាំយកអនុស្សាវរីយ៍នៃអតីតកាលត្រឡប់មកវិញ.



SM-G986N | f/1.8 | iso 40 | 2020:08:04 12:33:35 | Flash did not fire. | 5.4mm

វាំងននគ្រាប់អង្កាំនៅច្រកចេញចូលគឺពិតជាចាស់បុរាណមែន. នេះគឺជាកន្លែងដែលខ្ញុំចង់មកជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំថ្ងៃណាមួយ.



SM-G986N | f/1.8 | iso 40 | 2020:08:04 11:58:12 | Flash did not fire. | 5.4mm

វាមានប្រវត្តិ ៥០ឆ្នាំមកហើយ!



SM-G986N | f/1.8 | iso 40 | 2020:08:04 11:58:15 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 40 | 2020:08:04 11:58:18 | Flash did not fire. | 5.4mm

អូសមើលមឺនុយ.



SM-G986N | f/1.8 | iso 40 | 2020:08:04 11:58:26 | Flash did not fire. | 5.4mm




SM-G986N | f/2.2 | iso 400 | 2020:08:04 11:59:02 | Flash did not fire. | 2.2mm


ហាងនេះក៏ល្បីចំពោះម្ហូបហ្កាន់ចាចាំងបែបហឹរនិងមីចាំប៉ុងហឹរ. មានពាក្យពន្យល់សម្រាប់វានៅលើទំព័រដំបូងរបស់មឺនុយ. ចំណុចសំខាន់របស់រសជាតិហឹរជាមួយនឹងម្ទេសចុងយ៉ាង, មិនមែនម្សៅម្ទេសធម្មតានោះទេ. ហើយគេក៏និយាយថាលោកអ្នកអាចប្រាប់ពួកគេឲ្យដាក់ហឹរតាមកម្រិតដែលអ្នកចង់បាន.



SM-G986N | f/2.2 | iso 400 | 2020:08:04 11:59:09 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:08:04 11:59:17 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 400 | 2020:08:04 11:59:29 | Flash did not fire. | 2.2mm




SM-G986N | f/2.2 | iso 320 | 2020:08:04 11:59:34 | Flash did not fire. | 2.2mm


ខ្ញុំបានកម្មង់ឈុតទី ១. ចាចាំងម៉្យុន, ចាំប៉ុង, សាច់ជ្រូកជូរអែម, គឺជាម្ហូបចម្បងមេដឹកនាំទាំង ៣របស់ហាងម្ហូបចិន.



SM-G986N | f/2.2 | iso 320 | 2020:08:04 12:00:21 | Flash did not fire. | 2.2mm


មានកន្លែងអង្គុយជាច្រើនខាងក្នុងហើយបើសិនជាអ្នកដើរឡើងទៅតាមជណ្ដើឈើនៅកែងហាងលោកអ្នកនឹងឃើញមានកៅអីអង្គុយនៅជាន់ឡៅតឿ. មានស៊ីញ៉េរបស់តារាល្បីជាច្រើននៅលើជញ្ជាំងហើយទូរសព្ទទទួលការដឹកជញ្ជូនដល់ផ្ទះគឺមិនឈប់ឈរ.



SM-G986N | f/2.2 | iso 320 | 2020:08:04 12:07:53 | Flash did not fire. | 2.2mm


តើលោកអ្នកឃើញមឺនុយនៅលើជញ្ជាំងដែរឬទេ? នៅពេលដែលខ្ញុំទៅហាងអាហារចិននៅអតីតកាលគឺមានមឺនុយបែបនេះ.



SM-G986N | f/1.8 | iso 125 | 2020:08:04 12:33:06 | Flash did not fire. | 5.4mm

អូហើយក៏មានទ្រនាប់ប្រតិទិនប្រចាំថ្ងៃដែលមិនងាយអាចឃើញសព្វថ្ងៃនេះ.



SM-G986N | f/1.8 | iso 500 | 2020:08:04 12:33:10 | Flash did not fire. | 5.4mm


ម្ហូបដែលខ្ញុំកម្មង់បានចេញមកនៅពេលដែលខ្ញុំកំពុងតែចូលអារម្មណ៍ជាមួយនឹងអនុស្សាវរីយ៍ចាស់.



SM-G986N | f/1.8 | iso 160 | 2020:08:04 12:05:30 | Flash did not fire. | 5.4mm




SM-G986N | f/1.8 | iso 160 | 2020:08:04 12:06:30 | Flash did not fire. | 5.4mm


ជាដំបូងគឺសាច់ជ្រូកជូរអែមជាមួយនឹងរូបរាងដ៏រលើបរលោង. ចំនួនរបស់វាគឺមិនច្រើនពីព្រោះតែវាបូកបញ្ចូលនៅក្នុងឈុត. ភ្នំមួយចំនួននិយាយថាពួកយើងមិនគួរកំហុសសាច់ជ្រូកជូរអែមជាលក្ខណៈឈុតនោះទេ. ពីព្រោះតែមានករណីថាសាច់និងមានខ្លាញ់ច្រើនហើយម្សៅរាងក្រាស់. ក៏ប៉ុន្តែទោះបីជាចំនួនវាតិចក៏ដោយក៏ប៉ុន្តែគុណភាពវាគឺល្អគួរសម. សាច់ជ្រូកបំពងគឺក្រាស់ហើយវាល្អឥតខ្ចោះសម្រាប់សាច់ជ្រូកជូរអែមនេះ. ម្សៅបំពងគឺស្រួយហើយទឹកច្រលក់គឺមិនផ្អែមពេកហើយវាបង្កើនរសជាតិរបស់សាច់ជ្រូកជូរអែមនេះ.



SM-G986N | f/2.2 | iso 400 | 2020:08:04 12:11:12 | Flash did not fire. | 2.2mm


មីចាំប៉ុងហឹរ. ក្លិនរបស់ម្ទេសចុងយ៉ាងនិងរសជាតិរបស់ខ្លាញ់ម្ទេសគឺមានជីវជាតិនៅក្នុងគ្រឿងសមុទ្រ. វារាងងឹតបន្តិចក៏ប៉ុន្តែវាមានរសជាតិដ៏អស្ចារ្យមួយ.



SM-G986N | f/2.2 | iso 320 | 2020:08:04 12:11:23 | Flash did not fire. | 2.2mm

ហើយបន្ទាប់មកគឺមីហ្កាន់ចាចាំង, ពិតហើយវាក៏ហឹរដែរ. មីចាចាំងម៉្យុនហឹរបន្ទាប់ពីមីចាំប៉ុងហឹរគឺពិតជាធ្វើឲ្យខួរក្បាលរបស់ខ្ញុំឈឺចាប់. មូលហេតុដែលធ្វើឲ្យខ្ញុំដាក់ពិន្ទុខ្ពស់សម្រាប់ម្ហូបនៅក្នុងហាងនេះដោយសារតែគុណភាពរបស់គ្រឿងផ្សំគឺល្អ. ជាពិសេសខ្ញុំចូលចិត្តគុណភាពរបស់សាច់. ទឹកច្រលក់របស់ហ្កាន់ចាចាំងគឺស្អិតល្មួតចូលគ្នាយ៉ាងល្អដែរ.



SM-G986N | f/1.8 | iso 160 | 2020:08:04 12:33:23 | Flash did not fire. | 5.4mm

យ៉ុងហ្វារូមានអារម្មណ៍ដូចឈុតឆាកក្នុងរឿង.


  • ម្ហូបអាហារ ★★★★☆

ប្រហែលជាមានការចូលចិត្តនិងមិនចូលចិត្តសម្រាប់រសជាតិហឹរក៏ប៉ុន្តែខ្ញុំពិតជារំពឹងទុកយ៉ាងខ្លាំងសម្រាប់ម្ហូបផ្សេងពីព្រោះតែគ្រឿងផ្សំដ៏ល្អរបស់គេ.

  • អនាម័យ ★★★☆☆

មិនបាច់ខ្វល់ពីវាពីព្រោះតែវាគឺជាហាងចាស់.

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★★☆

ពោរពេញទៅដោយអារម្មណ៍បែបចាស់បុរាណពីមុន.

  • ភាពងាយស្រួល ★★★★★

ដើរ ៩នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយឃ្យុងបុកហ្កុង.

  • ម៉ោងធ្វើការ: ១១:០០~២១:០០, បិទនៅថ្ងៃសែនព្រះខែនិងថ្ងៃចូលឆ្នាំរបស់កូរ៉េ.
  • ចំនួនមនុស្សណែនាំ: ២~៤នាក់
  • ម្ហូបណែនាំ: មីចាចាំងម៉្យុនហឹរនិងមីចាំប៉ុង
  • តម្លៃ: ៩,០០០វ៉ុនសម្រាប់មីទាំងពីរប្រភេទ
  • ភាពទាក់ទាញ: ដឹកជញ្ជូន

Map

អាសយដ្ឋាន: ៦៥ ចាហាមុនរ៉ូ ៧ហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.



영화루, 중국집, 매운짜장, 매운짬뽕, 경복궁역, 3호선, 서울, seoul, korea
한줄의견(0) 
PDF
북마크
이메일
0bytes / 200bytes
목록보기