Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
4101 | 6662392

ខេត្តខ្ចង់សាមណាម់ ក្រុងជីនជូ 진주 - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/18

Travel regions : South Korea
 | Hits : 179251
https://blog.lookandwalk.com/mn/blog/greenwood/1843/trackback



ក្រុងជីនជូ គឺជាក្រុងស្ថិតនៅទិសខាងលិចនៃខេត្តខ្ចង់សាំណាម់ ប្រទេសកូរ៉េ។ វាត្រូវបានតភ្ជាប់ដោយផ្លូវលំ ថុងយ៉ង់ថេចន់ និង ផ្លូវ ណាម់ហេ។ នៅទីនោះមានកន្លែងកំសាន្ត បន្ទាយជីនជូ, ពន្លាឆុកសក់,ទន្លេជីនយ៉ាង ជាដើម ហើយនិងមាន មហាវិទ្យាល័យខ្ចង់សាំ, មហាវិទ្យាល័យជីជូជាដើម។ ហើយនៅក្រុងហ្យ៉ន់ស៊ីន សង្កាត់ ឆុងម៉ូខុង ( ភូមិគូកឺមសាន់ ក្រុងម៉ូនសាន់ សង្កាត់ហូថាន់)មានគំរោងអភិវឌ្ឍន៏ជំនួញផ្សេងៗជាដើមដូចជា ឧស្សាហកម្មគ្រប់គ្រងការសាងសង់គេហដ្ឋាន, សារជីវកម្មដីធ្លីនិងលំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េ, អាជីវកម្មខ្នាតតូចនិងមធ្យម ជាដើម។ទីតាំងសាលាក្រុង ស្ថិតនៅសង្កាត់សាំថេ ហើយនៅទីនេះមានក្រុង ១ និង ១៥សង្កាត់។ (출처 위키백과 - http://ko.wikipedia.org/wiki/진주시)





បន្ទាយ


បន្ទាយនេះគឺជាកន្លែងទេសចរណ៏ដែលតំណាងអោយតំបន់ប្រវត្តិសាស្រ្តនិងវប្បធម៌ប្រចាំជីនជូ។នៅឆ្នាំ ១៥៩២ សង្គ្រាមជប៉ុននិងកូរ៉េ លោកម៉េទ័ព្ទគីមស៊ីមីន ប្រចាំជីនជូ បានធ្វើការប្រយុទ្ធជាមួយនិងទាហានជប៉ុន ដោយមានទាហាន ៣៨០០នាក់ យកទៅតទល់ជាមួយនិងទាហានជប៉ុនដល់ទៅ២ម៉ឺននាក់ ហើយទទួលបានជោគជ័យយ៉ាងគួរអោយអស្ចារ្យ។ នៅទីនោះមានកន្លែងទស្សនាច្រើនកន្លែង ហើយនៅខាងក្នុងបន្ទាយ គឺមានភាពទាក់ទាញយ៉ាងចំលែក ទើបវាក្លាយជាកន្លែងទេសចរណ៏ដែលគ្រប់គ្នារីករាយកំសាន្ត។




Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាមណាម់ ក្រុងជីនជូ សង្កាត់ផុនសង់ ៤១៥
ទូរស័ព្ទ : 055-749-2480
homepage: http://castle.jinju.go.kr/
ផ្លូវធ្វើដំនើរៈ សជីនជូ IC→ ការិយាល័យដឹកជញ្ជូនកណ្តាលពូសាន→ មជ្ឈមណ្ឌលអ៊ីនសាដុង →ផ្លូវបំបែកជាបី ខុងប៉ុកម៉ូន





ពន្លាឆុកសក់


ពន្លាប្រចាំប្រទេសកូរ៉េមានបីគឺ ពន្លាយង់ណាម់ របស់ មីលយ៉ាង,ពន្លាផូរ្យ៉ក់ របស់ផ្ចង់យ៉ាង និង មួយទៀតគឺពន្លាឆុកសក់នេះហើយ។ វាជាកន្លែងដ៏ស្ងប់សុខល្អទើបវាធ្លាប់ជាកន្លែងសំរាប់អ្នកសិក្សាចូលចិត្តទៅដើម្បីទស្សនាទន្លេណាម់ដ៏ស្រស់ស្អាតផងដែរ។ ដោយសារតែសង្គ្រាម ពន្លានេះត្រូវបានភ្លើងឆេះ តែដោយសារតែការខិតខំប្រឹងប្រែងរបស់ប្រជាពល់រដ្ឋនៅជីនជូ ទើបនៅឆ្នាំ ១៩៦០ ពន្លានេះត្រូវបានកសាងឡើងវិញម្តងទៀត។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំណាម់ ក្រុងជីនជូ សង្កាត់ផុនសង់ ៤១៥
ទូរស័ព្ទ : 055-749-2480
homepage: http://castle.jinju.go.kr/
ផ្លូវធ្វើដំនើរៈសជីនជូ IC→ ការិយាល័យដឹកជញ្ជូនកណ្តាលពូសាន→ មជ្ឈមណ្ឌលអ៊ីនសាដុង →ផ្លូវបំបែកជាបី ខុងប៉ុកម៉ូន





ទន្លេជីនយ៉ាង


ទន្លេជីនហូ គឺទន្លេដែលប្រសប់គ្នារវាងទន្លខ្ចង់ហូ និង ទន្លេតក់ឆន់ ដែលបង្កើតទៅជាទេសភាពដ៏ស្រស់ត្រកាល, យើងអាចមើលឃើញទិដ្ឋភាពស្រស់ស្អាតរបស់ភ្នំឆារីដោយផ្ទាល់ពីទន្លេនេះទៅ, ការចុះអ័ព្ទនាពេលព្រឹក, និងគ្មានអ្វីដែលគួរអោយទាក់ចិត្តអ្នកទេសចរណ៏ជាងទេសភាពព្រះអាទិត្យលិចនៅទីនោះទៀតនោះទេ។ ដូន្នេះហើយជាកន្លែងទេសចរណ៏ដែលស្ថិតនៅ នៃខ្ចង់សាំ ដែលជាកន្លែងសំរាកដ៏ល្អក្នុងកំឡុងពេលវិស្សមកាល។ ជាពិសេសកន្លែងមួយនេះគឺស្រស់ស្អាតបំផុត នារដូវផ្ការីក ។



Map



អាស្រ័យដ្ឋានៈជីនជូ សង្កាត់ ផាន់ម៉ូន ភ្នំ171-1
ទូរស័ព្ទ : 055-749-2510
ផ្លូវធ្វើដំនើរៈ សជីនជូ IC → ឆ្ពោះទៅកាន់ទន្លេជីនយ៉ាង









慶南, 晋州, ジンジュシ, 진주시, 경상남도, 진양호, 촉석루, 진주성, 논개, Jinyangho, Lake, Chokseongnu, Pavilion, Jinjuseong, Fortress, Nongae
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list