Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
19766 | 19900670

Boeun, Geosan, Daejeon #3 - Goesan Kolon Camping Park - (Korea Tour)
 | Holiday Journal
Last Modified : 2017/03/31

Travel regions : South Korea
 | Hits : 477609
https://blog.lookandwalk.com/mn/blog/mazinguide/2203/trackback

កន្លែងបោះជំរុំឃរអូលុង ខេសាន “Let’s Go Camping” 괴산 코오롱캠핑파크


ក្នុងដំណើរកំសាន្តទៅផូអ៊ឺន/ខេសានលើកនេះ ពួកយើងសម្រេចចិត្តថាសាកអ្វីដែលថ្មីគឺការបោះជំរុំ។ ជាធម្មតាយើងត្រូវការប្រើកំលាំងច្រើនពីព្រោះអ្នកត្រូវយករបស់របរជាច្រើនដូចជាតង់និងឧបករណ៍ផ្សេងៗទៀតដាក់ក្នុងឡានមួយយ៉ាងធំហើយរៀបចំវាពេលដែលអ្នកទៅដល់ ប៉ុន្តែថ្ងៃនេះខ្ញុំនឹងស្នាក់នៅក្នុងឧទ្យាណដែលមានតង់រួចជាស្រេច តោះទៅបោះជំរុំនៅកន្លែងដែលគេមានអោយយើងនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការបោះជំរុំ សូម្បីតែតង់ក៏បានរៀបចំជាស្រេចនៅក្នុងព្រៃផាលេសយ៉ាងធំ ហើយមានចង្ក្រានដែលអ្នកអាចអាំងសាច់ជប់លៀងផងដែរ ដូច្នេះហើយអ្វីដែលអ្នកត្រូវការនោះគឺគ្រាន់តែអ្នកត្រៀមខ្លូនរួចរាល់ក្នុងការទទួលយកភាពធម្មជាតិ។



ផ្លូវទៅកាន់កន្លែងបោះជំរុំអាចមានភាពខុសគ្នាទៅតាមប្រព័ន្ទបង្ហាញផ្លូវដែលអ្នកប្រើប្រាស់ ហើយអ្នកប្រហែលជារកមិនឃើញបើសិនអ្នកឆែករកដោយវាយថា “កន្លែងបោះជំរុំឃរអូរុងឬក៏វាយថាតោះទៅបោះជំរុំ” ពីព្រោះតោះទៅបោះជំរុំគឺនៅក្នុងផូរ៉ាម់វ៉ន់។




ផែនទីរបស់ប្រទេសកូរ៉េបានធ្វើឡើងជាសូនវង្វេងដោយប្រើដើមឈើ អ្នកអាចដើរលេងក្នុងទីនោះបាន។ ខ្ញុំមានភាពភ្ញាក់ផ្អើលជាមួយនិងសម្រស់របស់ឃរអូលុង តើវាស្អាតណាស់មែនទេ?



អរគុណព្រះជាម្ចាស់ដែលពួកយើងទៅដល់មិនពេលមេឃងងឹត។ នេះគឺជាការិយាល័យកណ្តាល់។ អ្នកអាចចុះឈ្មោះស្នាក់នៅបាននៅទីនេះ យករបស់របរដែលចាំបាច់សម្រាប់ការបោះជំរុំនិងស្តាប់នូវការណែនាំពីការបោះជំរុំ។ “ចំពោះតម្លៃនិងកាលបរិច្ឆេត អ្នកគួរតែមើលនៅកន្លែងបញ្ចេញមតិនៅខាងក្រោមពីព្រោះគេបិទនៅថ្ងៃចន័្ទនិងថ្ងៃអង្គារ ហើយកាលបរិច្ឆេតដែលអាចធ្វើបានអាស្រ័យទៅតាមរយះពេលដែលអ្នកស្នាក់នៅ(មួយឬពីរយប់)។ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកបានពិនិត្យកាលបរិច្ឆេតខាងក្រោមហើយមិនច្រលំវាទេ។




នៅពេលដែលអ្នកចុះឈ្មោះស្នាក់នៅ អ្នកអាចស្តាប់ពួកគេប្រាប់ពីរបៀបប្រើប្រាស់តង់និងរបស់របរដែលអ្នកទទួលបាន។ វាប្រហែលជាប៉ុន្មានទស្សវត៍ហើយតាំងពីខ្ញុំបោះជំរុំលើកចុងក្រោយដូច្នេះខ្ញុំបានច្រលំបន្តិច។ ខ្ញុំអាចនឹងមានអារម្មណ៍ហត់នឿយពេលគេងនៅទីនេះជាងគេងនៅសណ្ឋាគារប៉ុន្តែវាមានអារម្មណ៍ប្លែក ហើយខ្ញុំត្រូវតែនិយាយថាវាគឺអស្ចារ្យណាស់។



អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ការបោះជំរុំបានរួមបញ្ចូលក្នុងតម្លៃហើយៗ ដូច្នេះអ្នកអាចខ្ចីអ្វីគ្រប់យ៉ាងលើកលែងតែធ្យូងនិងផលិតផលជាតិផ្លាស្ទិចដែលអ្នកអាចទិញបាននៅទីនោះ។ កំប៉ុងហ្គាសពីរកំប៉ុងក៏បានដាក់អោយដែរ អ្នកមិនចាំបាច់យកវាមកទេ។ អ្វីដែលអ្នកត្រូវការគឺខ្លួនអ្នក។


អ្នកប្រហែលត្រូវការអុសខ្លះសម្រាប់ដុតភ្លក់ភ្លើងនៅពេលយប់ហើយអ្នកអាចទិញអុសមួយប្រអប់ក្នុងតម្លៃ១៣០០០វ៉ុននៅទីនោះ។ តម្លៃដែលអ្នកត្រូវបង់សម្រាប់ការពុះអុសដោយខ្លួនឯងក៏១៣០០០វ៉ុនដែរប៉ុន្តែអ្នកនឹងទទួលបានអុសពីរដងច្រើនជាងដែលអ្នកគ្រាន់តែទិញជាប្រអប់។ ដូច្នេះខ្ញុំបានចំណាយ១៣០០០វ៉ុនសម្រាប់ការកាប់អុសដោយខ្លួនឯង។




វាមានកន្លែងខ្លះសម្រាប់ពុះអុសនៅខាងឆ្វេងនៃការិយាល័យកណ្តាល។ អ្នកអាចយកដុំឈើដែលមិនទាន់កាប់ពីរដុំទៅជាមួយអ្នក។ យើងគួរតែចាប់ផ្តើមហើយ?



បន្ទាប់ពីខ្ញុំបានស្តាប់ពីរបៀបពុះអុសយ៉ាងសង្ខេបហើយ ខ្ញុំបានពាក់ស្បែកជើងសុវត្តិភាពនិងស្រោមដៃក្រណាត់ពណ៌ក្រហមហើយខ្ញុំពុះវាយ៉ាងខ្លាំងប៉ុន្តែពូថៅបានជាប់និងអុសដោយខ្ញុំមិនបានពុះដាច់ឡើយ។ ខ្ញុំក៏ប្រមូលកំលាំងហើយកាប់វាយ៉ាងខ្លាំងម្តងទៀត។


ហាសហាស អ្នកគ្រប់គ្រងបាននិយាយថាខ្ញុំមើលទៅហាក់ដូចជាពូកែណាស់នៅពេលចាប់ផ្តើម។ប្រហែលខ្ញុំគួរតែរស់នៅជនបទហើយ។



ខ្ញុំបានដាក់កំណាត់ឈើពីរដើមដែលដូចជាដុំឈើមូលចូលទៅក្នុងបាវហើយយកទៅតង់របស់ពួកយើង។ ខ្ញុំនឹងដុតវាទាំងនេះហើយចំណាយពេលមួយយប់យ៉ាងកក់ក្តៅ។ ខ្ញុំសូមប្រាប់ថា នេះគឺជាដើមស្រល់ដែលអាចដុតឆេះបានយឺតៗនិងបានយូរ។ ខ្ញុំមិនអាចប្រើប្រាស់អស់ទេទោះបីជាខ្ញុំបានបន្តដុតវាទាំងអស់ក៏ដោយ។ ដូច្នេះប្រសិនបើអ្នកទៅទីនោះជាពីរក្រុម អ្នកគួរតែចែកអុសដែលថ្លៃ១៣០០០វ៉ុនគ្នាហើយវាប្រាកដជាគ្រប់គ្រាន់។ ជាមួយនិងចំនួនអុសនេះ ពួកយើងអាចធ្វើសាច់អាំង ជប់លៀងញ៉ាំជាមួយស្រាបៀរប៉ុន្តែពួកយើងនៅតែប្រើវាស្ទើរតែមិនអស់ពាក់កណ្តាលផង។ សូមចាំណា!



ពួកយើងយកអុសដែលបានពុះអម្បិញមិញនិងប្រដាប់ប្រដាបោះជំរុំដែលពួកយើងទទួលបានហើយត្រលប់ទៅកាន់តង់វិញ។ តើអ្នកគិតថានឹងមាននរណាម្នាក់យកវាទៅអោយអ្នក?



អត់ទេ វាគឺជាការបោះជំរុំនៅខាងក្រៅអ្នកអាចធ្វើវាបានដោយខ្លូនឯង។ លេខ ១០១ នេះគឺជាតង់របស់ពួកយើង។ នៅខាងមុខមាន Full Screen និងPalace ហើយមានតង់នៅខាងក្រោយ។



នៅចន្លោះជំរុំនីមួយៗមានកន្លែងសម្រាប់ក្មេងលេង។ ខ្ញុំបានលេងជាមួយកូនរបស់អ្នកដែលនៅជិតខ្ញុំមួយសន្ទុះ។


វាពិតជារីករាយណាស់ដែលអង្គុយលេងលើទោងហើយញ៉ាំងស្រាបៀរពេលយប់។ វាដូចជាចម្លែងបន្តិចហើយជាអ្វីដែលថ្មីសម្រាប់ខ្ញុំដែលអាចធ្វើបានយ៉ាងស្រួល។



ខ្ញុំនឹងបង្ហាញអ្នកពីការបោះជំរុំដែលមិនត្រូវការអ្វីទាំងអស់។ ចាំមើលតើមានអ្វីនៅក្នុងតង់ខ្លះ?



នៅក្នុងPalace និងក្នុងតង់អ្វីៗបានរៀបចំជាស្រេចសម្រាប់មនុស្សបួននាក់។ នៅខាងឆ្វេងខាងលើមានកៅអ៊ីចំនួនបួន តុតូចធំ គ្រែបត់ តុផ្ទះបាយ ចង្ក្រាបហ្គាស ដបទឹក ធុងទឹកកក ចង្កៀងព្យូពីរ ធូបមូសអេឡិចត្រូនិច កន្ត្រក់ដាក់សំរាម ក្តារផ្គាប់ចាន ដុឌភ្លើងរន្ធបួន ម៉ាស៊ីនកំដៅ ក្តារអគ្គីសនី និងខ្នើយចំនួនបួន។



ហើយនៅក្នុងប្រអប់បោះជំរុំដែលខ្ញុំបានទទួលនៅការិយាល័យកណ្តាលមាន ចានស្លាបព្រា ឆ្នាំងអគ្គីសនី ខ្ទះសម្រាប់ការបោះជំរុំ ឆ្នាំងដាំបាយអគ្គីសនី។ ខ្ញុំឃើញថែមទាំងមាន កំរាលតុ អាវធ្វើម្ហូប ប្រដាប់ដុសខ្លួន ដែកដុសឆ្នាំង ក្រណាត់ជូតចាន និងស្រោមដៃ។ វាគ្មានអ្វីដែលត្រូវការលើសពីនេះទៀតទេសម្រាប់មនុស្សបួននាក់។



អូ! ហើយពួកគេក៏បានអោយពួកយើងនូវពូកសម្រាប់បោះជំរុំចំនួនបួនផងដែរ។ ដោយសារតែពួកយើងមានគ្នាតែពីរនាក់ យើងបានរុំវាជាមួយសំលៀកបំពាក់ចំនួនពីរ ហើយធ្វើជាកំរាលនិងដែលនៅសល់ធ្វើជាភួយ។ នៅខាងក្រោមក្តារអេឡិចត្រូនិចគេបានរៀបចំកំរាលចំនួនបួនដែលធ្វើអោយយើងមានអារម្មណ៍ថាស្រួលដោយមិនបាច់ត្រូវឈឺខ្នង។ ខ្នើយមានរៀងបួនជ្រុងហើយនៅខាងក្នុងមានខ្យល់ហើយស្រាល។ ដើម្បីអោយកាន់តែស្រួល សូមរុំវាជាមួយនិងក្រណាត់។


ឥឡូវចាប់ផ្តើមបោះជំរុំ។ អ្វីដែលត្រូវធ្វើពេលបោះជំរុំគឺពេលអាំងសាច់។ ដើមស្រល់ឆេះយឺតៗ ដូច្នេះខ្ញុំបង្កាត់ភ្លើងដោយអ្វីដែលខ្ញុំបានយកមកដោយខ្លួនឯង ហើយដាក់អុសចូលទៅ។ ហា រងើកភ្លើង!!



ប្រសិនបើអ្នកដាក់អុសចូលច្រើនពេកអ្នកធ្វើអោយសាច់ខ្លោច ដូច្នេះអ្នកត្រូវតែធ្វើវាអោយទៅជាធ្យូងបន្តិចម្តងបន្តិចម្តងដោយដាក់អុសចូលទៅអោយគ្រប់ក្នុងពេលតែមួយ។ ដាក់សាច់ជ្រូកបីជាន់លើប្រដាប់អាំងសាច់ហើយអាំងវា។ អ្នកអាចដោតសាច់ក្រក ស្លឹកខ្ទឹម ដំឡូងបារាំង និងខ្ទឹមបារាំងជាចង្កាក់ ហើយនេះបានហៅថាសាច់អាំងប៊ីប៊ីគ្យូ។


សាច់ជ្រូកដែលអាំងបានត្រឹមត្រូវនិងស្រាបៀរធ្វើអោយខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំមានពិភពលោលនេះទាំងមូលអញ្ចឹង។ តើនេះមិនមែនជាអ្វីដែលពួកយើងមកបោះជំរុំទេ? អ្វីដែលខ្ញុំបានធ្វើគឺគ្រាន់តែបានទិញអាហារនៅផ្សារទំនើប ពិតជាពិភពលោកដ៏រីករាយមែន។ ដូច្នេះពួកយើងបានញ៉ាំស្រាបៀរហើយលេងជាមួយនិងភ្លើងរហូតដល់យប់ជ្រៅ។ វាពិតជារីករាយណាស់។



បន្ទាប់ពីខ្ញុំបានញ៉ាំសាច់និងស្រាបៀរយ៉ាងច្រើន មុខរបស់ខ្ញុំឡើងប៉ោងនៅព្រឹកបន្ទាប់។ នៅពេលព្រឹកពួកយើងញ៉ាំកាហ្វេមួយកែវដែលបានយកមកពីផ្ទះ។ Wow ផឹកកាហ្វេនៅខាងក្រៅពិតជាស្រស់ថ្លា។ សម្រាប់អាហារពេលព្រឹកពួកយើងបានធ្វើនំបុ័ងលាយជាមួយនិងស៊ុត ដំឡូងបារាំងឆ្អិនហើយនិងសាច់ក្រក់ខ្លះៗ។




តើវាមិនអស្ចារ្យទេសម្រាប់អាហារពេលព្រឹកនៅកន្លែងបោះជំរុំ? ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងធ្វើវាដែរ មែនទេ?



មេងដែលនៅតង់នៅទល់មុខពួកយើងបានសំឡឹងមកខ្ញុំ ដូច្នេះខ្ញុំក៏បានចម្អិនថែមមួយទៀត។ ខ្ញុំមិនចាប់អារម្មណ៍និងអ្នកដទៃទេពេលដែលខ្ញុំនៅអាផាតមេន ប៉ុន្តែបើជួបគ្នានៅខាងក្រៅបែបនេះវាធ្វើអោយយើងកាន់តែស្និតស្នាលបានលឿន។



មេងនេះកំពុងតែរវល់ដេញតាមសត្វទន្សាយដែលរត់ជុំវិញតង់។ សត្វទន្សាយបានរត់ចេញពេលដែលខ្ញុំព្យាយាមទៅជិតវា ប៉ុន្តែមិនរត់សោះពេលដែលក្មេងនោះទៅជិត។ ខ្ញុំហ៊ានទាយថាសត្វទន្សាយប្រាកដជាដឹងថាក្មេងនេះមិនគ្រោះថ្នាក់សម្រាប់វាទេ។



ឧទ្យាណបោះជំរុំឃរអូលុង កន្លែងបោះជំរុំ Let’s Go Camping មានតង់៥៤ក្នុងផ្ទៃដីប្រមាណជា ៨០០០យ៉រផ្យ៉ង់ (២៦៤៤៦ម៉ែតការេ)។ សម្រាប់ការកំសាន្តពីរថ្ងៃមួយយប់ តង់មានតែនៅថ្ងៃពុធនិងថ្ងៃព្រហស្បត្តិ៍ ឯសម្រាប់ការកំសាន្តបីថ្ងៃពីរយប់មានតែពីថ្ងៃពុធដល់ថ្ងៃសុក្រ និងថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ហើយប្រហែលជាមកពីពេលវេលាមានកំណត់នេះហើយដែលធ្វើអោយកន្លែងនេះល្បីដល់អ្នកទេសចរក្នុងប្រទេសទាំងមូល។ កំឡុងពេលដែលខ្ញុំបាននៅទីនោះខ្ញុំបានឃើញមានគ្រួសារជាច្រើនដែលរីករាយជាមួយនិងការបោះជំរុំ។ ខ្ញុំជឿថាសណ្ឋាគារនិងកន្លែងស្នាក់នៅផ្សេងៗគឺល្អប៉ុន្តែបើអ្នកដើរកំសាន្តញឹកញ៉ាប់ វាប្រហែលជារីករាយបើអ្នករៀបចំតង់យ៉ាងស្រួលមួយនៅខាងក្រៅហើយមានពិធីជប់លៀងអាំងសាច់ជាមួយនិងមិត្តប្រុសមិត្តស្រីឬក៏គ្រួសាររបស់អ្នក។ ខ្ញុំពិតជាចង់អោយអ្នកសាកមកទីនេះ។


Map

អាស័យដ្ឋានៈ ១៤-១ ខាងក្នុងមជ្ឈមណ្ឌលវ៉ឹកវ៉ឺនយុវជនផូរ៉ាម់វ៉ន់ ក្វាន់ផ្យ៉ង់រី ឆង់ឆន់ម៉្ញន់ (충청북도 괴산군 청천면 관평리 산 14-1번지, 청소년수련원 보람원내)ខេសានគូនឈុងឆង់ភុកតូ។
លេខទូរសព្ទ័សម្រាប់កក់ៈ ០៤៣ ៨៣៤ ១៩៧៣
គេហទំព័រៈ http://www.koloncamping.com



코오롱캠핑파크, 캠핑파크, 캠핑, 보람원, 텐트, 바비큐, 토스트, KolonCampingPark, CampingPark, Camping, Boramwon, tent, barbecue, toast, コーロンキャンピングパーク, キャンピングパーク, キャンピング, ポラム院, ポラムウォン, テント, バーベキュー, トースト, 可隆露营公园, 露营公园, 野营, boramwon, 帐篷, 烧烤, 吐司, บอนน์สวน, สาธารณะตั้งแคมป์, สวนสาธารณะที่ตั้งแคมป์, แคมป์, เต็นท์, บาร์บีคิว, ขนมปังปิ้ง
One line comment(7) 
PDF
Bookmark
E-mail
0bytes / 200bytes
View list