Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
613 | 3186881

ចត់ហ្កាល់ 젓갈 - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/11/18

Travel regions : South Korea
 | Hits : 214748
https://blog.lookandwalk.com/ru/blog/foodguide/6172/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: សាច់, ពងនិងគ្រឿងក្នុងរបស់ត្រីឬក៏គ្រឿងសមុទ្រដែលមានសំបក

- គ្រឿងផ្សំបន្ថែម: អប់ទុកជាមួយនឹងអំបិល


២. ការវាយតម្លៃរសជាតិ

-រសជាតិហឹរ: ☆☆☆☆☆
-រសជាតិប្រៃ: ★★★★★
-រសជាតិផ្អែម: ☆☆☆☆☆
-រសជាតិជូរ: ☆☆☆☆☆
-ក្លិនឈ្ងុយ: ☆☆☆☆☆



៣. ការណែនាំអំពីចត់ហ្កាល់

គីមឈីតំណាងឱ្យមុខម្ហូបប្រពៃណីរបស់កូរ៉េដែលមានរសជាតិដ៏ពិសេសដែលបន្លែធម្មតាមិនអាចធ្វើបាន. នោះក៏ដោយសារតែគ្រឿងផ្សំទាំងស្រុងរបស់វាដែលគេហៅថាចត់ហ្កល់.


ចត់ហ្កាល់គឺជាប្រភេទគ្រឿងជ្រក់សាច់, ពងនិងគ្រឿងក្នុងរបស់គ្រឿងសមុទ្រជាមួយនឹងអំបិល. របៀបធ្វើនិងរសជាតិអាចនឹងខុសគ្នាបន្តិចនៅតាមតំបន់ក៏ប៉ុន្តែប្រទេសចិននិងផ្នែកអាស៊ីអាគ្នេយ៍ចូលចិត្តចត់ហ្កាល់ហើយវាស្រដៀងទៅនឹងត្រីហារ៉ុងរបស់ប្រទេសហូឡង់, ជាប្រភេទម្ហូបល្បីរបស់ប្រទេសហូឡង់, ហើយវាស្រដៀងទៅនឹងកូនត្រីសាឌីននៅអ៊ីតាលី.


ប្រភពដើមនៃចត់ហ្កាល់គឺអត់បានបញ្ជាក់នោះទេក៏ប៉ុន្តែបានប្រើប្រាស់នៅប្រទេសដែលមានអាកាសធាតុក្ដៅឧណ្ហៗដូចជាឥណ្ឌា, ថៃនិងវៀតណាមដើម្បីរក្សាឱ្យម្ហូបនៅបានយ៉ាងល្អរយៈពេលជាយូរ.

ហើយក៏ល្បីល្បាញថាស្ដេចសុីនមុននៃសករាជ្យសុីឡាបានរៀបចំចត់ហ្កាល់ (ធ្លាប់មានឈ្មោះថាហេ) អំឡុងពេលដែលគាត់រង់ចាំព្រះមហាក្សត្រត្រិយានីរបស់គាត់.


ហើយក៏មានឯកសារដែលបាននិយាយថា 'ចត់ហ្កាល់នេះគឺសម្រាប់មនុស្សទាំងអស់គ្នាមិនគិតអំពីថ្នាក់របស់អ្នកណាឡើយ' មកពីសក្ករាជរាជវង្សហ្កូរីអូ.

ចត់ហ្កាល់បានបន្តថាចាប់ពីសករាជ្យរាជវង្សសុីឡាទៅដល់សករាជ្យរាជវង្សហ្កូរីអូ.


របៀបធ្វើគឺបានកែច្នៃបន្តបន្ទាប់មកហើយនៅពេលនោះគឺមានសរុបជាង ១៥០ប្រភេទនៃចត់ហ្កាល់នៅក្នុងសករាជ្យរាជវង្សចូសុន.


Canon EOS 550D | f/4.0 | iso 1000 | 2014:05:07 14:42:23 | Flash did not fire, compulsory flash mode | 43mm


ចត់ហ្កាល់គឺបានធ្វើឡើងពីសាច់, ពងនិងគ្រឿងក្នុងរបស់ត្រីឬក៏គ្រឿងសមុទ្រដែលមានសំបកដែលមានរសជាតិប្រៃយ៉ាងខ្លាំងនិងក្លិនឆ្អាប.


វាក្លិនដូចឈីសដុះផ្សិតយ៉ាងអញ្ចឹងពីព្រោះតែត្រីគឺបានយកមកអប់ទុករយៈពេលយូររហូតដល់វាបានក្លាយទៅជាចត់ហ្កាល់.

រសជាតិនិងក្លិនដ៏ខ្លាំងរបស់វាអាចធ្វើឱ្យជនបរទេសខ្លាច.

ទោះបីជាវារាងប្រៃបន្តិចនៅពេលដំបូង, វានឹងមានរសជាតិកាន់តែឆ្ងាញ់ទៅនៅពេលវាអប់ទុកកាន់តែយូរ.


បើសិនជាលោកអ្នកធ្លាប់ញ៉ាំម្ហូបបុរាណរបស់កូរ៉េ, ខ្ញុំហ៊ានសន្មត់ថាលោកអ្នកធ្លាប់បានភ្លក់រសជាតិរបស់ចត់ហ្កាល់រួចទៅហើយទោះបីលោកអ្នកដឹងឬក៏អត់.

ជាពិសេសរបស់ដែលធ្វើឲ្យគីមឈីមានរសជាតិឆ្ងាញ់និងប្រៃគឺចេញមកពីចត់ហ្កាល់នោះហើយ.


ហើយសេអ៊ូចត់ដែលគេដាក់ជាមួយនឹងស៊ូយុក (ឬក៏បូសម) និងចុកប៉ាល់ហើយវាបានប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់មុខម្ហូបជាច្រើនទៀត.

ចត់ហ្កាល់តែងតែបានដាក់ជាមួយនៅពេលដែលលោកអ្នកកម្មង់ហានចុងសុីកឬក៏បែកបាន.

មនុស្សជាច្រើនយល់ឃើញថាម្ហូបកូរ៉េគឺហឹរឬក៏មានរសជាតិខ្ទឹមសជាច្រើនក៏ប៉ុន្តែលោកអ្នកអាចដឹងដែរថាចត់ហ្កាល់គឺដូចម្ហូបកូរ៉េដូចគ្នាហេតុដូច្នេះខ្ញុំចង់ឲ្យលោកអ្នកភ្លក់វាបន្តិច.


wikipedia에서 살펴보기



៤. ប្រភេទនៃចត់ហ្កាល់

មានប្រហាក់ប្រហែល ១៥០ប្រភេទនៃចត់ហ្កាល់ចាប់តាំងពីសករាជ្យរាជវង្សចូសុន. ខ្ញុំនឹងណែនាំលោកអ្នក ៥ប្រភេទនៃចត់ហ្កាល់ដែលល្បីជាងគេនៅប្រទេសកូរ៉េ.


- សេអ៊ូចត់: ជ្រក់កំពិស. តែងតែប្រើប្រាស់នៅក្នុងទឹកជ្រលក់ដើម្បីធ្វើគីមឈីឬក៏មុខម្ហូបសាច់ជ្រូក.


- អរជុីនហ្ករចត់: ជ្រក់មឹកហាន់បន្ទះអប់ទុកនិងលាយគ្រឿងជាមួយនឹងម្ស៉ៅម្ទេស.


- ចូហ្គេចត់: ជ្រក់សាច់គ្រឿងសមុទ្រដែលមានសំបក.


- ម៉្យុងរ៉ានចត់: ជ្រក់ពងត្រីផូលាច. តែងតែបានប្រើប្រាស់នៅក្នុងមីផាស់ស្តាប្រេងដើម្បើមិនឱ្យមានក្លិនឆ្អាប.


- ចាំងរ៉ានចត់: ជ្រក់គ្រឿងក្នុងត្រីផូលាចអាឡាស់ស្កា.




៥. របៀបដើម្បីញុាំចត់ហ្កាល់អោយកាន់តែឆ្ងាញ់

ពីមុននៅពេលដែលមិនមានទូទឹកកក, ជនជាតិកូរ៉េបានបង្កើតរបៀបធ្វើម្ហូបមួយដែលហៅថាចត់ហ្កាល់ដើម្បីរក្សាគ្រឿងផ្សំកុំអោយងាយស្រួលខូច. ពួកគេដាក់អំបិលជាច្រើនចូលទៅក្នុងនោះដើម្បីរក្សាវា.


ហេតុដូច្នេះលោកអ្នកគ្រាន់តែញ៉ាំបន្តិចនៃចត់ហ្កាល់ជាមួយនឹងបាយ.

ដាក់ចត់ហ្កាល់តិចបំផុតដូចដៃកូនរបស់អ្នកនៅលើបាយមួយស្លាបព្រាពេញ.

វានឹងរាងប្រៃបន្តិចនៅពេលដំបូងក៏ប៉ុន្តែលោកអ្នកនឹងរកឃើញរសជាតិដ៏ពិសេសនៃគ្រឿងសមុទ្របន្ទាប់ពីអ្នកទំពារវា.


ខ្ញុំសុំនិយាយថាជនជាតិបរទេសគួរតែសាកល្បងសេអ៊ូចត់, អរជុីនហ្ករចត់និងម៉្យុងរ៉ានចត់.

ជាដំបូង, សេអ៊ូចត់គឺសាកសមជាមួយនឹងសាច់ជ្រូក. វាតែងតែបានញ៉ាំជាមួយនឹងសាច់ជ្រូកស្ងោរ (បូសាមឬក៏ស៊ូយុក) ឬក៏ចុកប៉ាល់ (ជើងជ្រូក). រសជាតិដ៏ស្រស់ស្រាយនៃកំពឹសនិងជួយបំបាត់ភាពទ្រលាន់ខ្លាញ់នៃសាច់ជ្រូក.


ទី ២, អរជុីនហ្ករចត់គឺជាប្រភេទសាច់មឹកជ្រក់ហេតុដូច្នេះរសជាតិនិងក្លិនរបស់វាគឺខ្សោយជាងចត់ហ្កាល់ដែលលាយជាមួយគ្រឿងក្នុងរបស់សាច់មឹក.


ទី ៣, ម៉្យុងរ៉ានចត់គឺបានធ្វើឡើងពីពងត្រីផូលាច. ក្លិននិងរសជាតិរបស់ជ្រក់ពងត្រីនេះគឺមិនសូវឆ្អាបដូចត្រីដទៃទៀត. ហើយដែលមានរសជាតិហិលដែលចេញពីម្សៅម្ទេស. បន្ថែមជាមួយនឹងប្រេងល្ងបន្តិចដើម្បីធ្វើឱ្យវាកាន់តែឆ្ងាញ់, ហើយគ្រឿងទេសដូចជាខ្ទឹមសនិងស្លឹកខ្ទឹមនិងជួយបំបាត់ក្លិនឆ្អាបរបស់ត្រីទៀត.


អរជុីនហ្ករចត់និងម៉្យុងរ៉ានចត់គឺឆ្ងាញ់នៅពេលដែលលោកអ្នកញុាំជាមួយនឹងបាយសក្ដៅឧណ្ហៗ.



塩辛, 젓갈, 어패류, 살, 알, 내장, 조미료, 한정식, 백반, Jeotgal, seafood, flesh, egg, gut, condiment, Han-jeongsik, meal-with-a-bowl-of-rice, soup, and-side-dishes
One line comment(5) 
PDF
Bookmark
E-mail
0bytes / 200bytes
View list