ស្រុកហុងសងគឺស្រុកមួយដែលមានទីតាំងស្ថិតនៅទិសបច្ចឹមនៃខេត្តឈុងឆងណាម ហើយវាជាផ្នែកមួយនៅក្នុងការគ្រប់គ្រងរបស់អញ្ញាធរខេត្តឈុងឆងណាម។ តំបន់ឈុងឆងណាមមាន ៧ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេ។ ហើយរបស់ល្បីប្រចាំតំបន់នេះគឺ អ័យស្ទឺរ បង្គាគ្រាម និង បង្គាតូច ។ នៅក្នុងរជ្ជកាលចូសន គេបានបង្កើតទីក្រុងមួយដែលមានឈ្មោះថា “ហុងជូ”ដែលមានទីតាំងនៅទិសពាយ័ព្យនៃខេត្តឈុងឆងដែលវាមានស្រុកចំនួនប្រាំនិងភូមិចំនួន១៤ ហើយវាគឺជាទីតាំងកណ្តាលសំរាប់គ្រប់គ្រងរដ្ឋបាលនិងយោធា។ គេបានបង្កើតទីក្រុងថ្មីមួយដែលមានឈ្មោះថា”នេប៉ូ”នៅក្នុងភូមិហុងពូក ហើយនៅឆ្នាំ២០១៣ គេបានផ្លាស់ប្តូរទីតាំងរបស់អញ្ញាធរនៃតំបន់ឈុងឆងណាមពីទីក្រុងធែឆនទៅដាក់នៅហុងសងវិញ។ ទីស្នាក់ការខេត្តគឺនៅក្នុងក្រុងហុងសង ដែលវាបានគ្រប់គ្រងស្រុកចំនួន២និងភូមិចំនួន៩។ (ប្រភពដើមយកមកពីវីគីពីដៀៈ http://ko.wikipedia.org/wiki/홍성군)
ភ្នំយ៉ូងបូង
នៅឆ្នាំ១៩៧៣ គេបានយកភ្នំខាយ៉ា(មានកំពស់៦៧៨ម៉ែត្រ) និង ភ្នំថុកសូង (មានកំពស់៤៩៥ម៉ែត្រ) មកដាក់រួមបញ្ចូលគ្នាជាភ្នំមួយ ហើយបានយកវាធ្វើឧទ្យានខេត្តថុកសាន។ ភ្នំយ៉ូងបូងមានកំពស់ ៣៨១ម៉ែត្រ ដែលវាមិនមានការលំបាកក្នុងការធ្វើដំណើរឡើង ប៉ុន្តែវាមានថ្មនិងកំពូលភ្នំដែលមានសណ្ឋានចម្លែក ។ គេបាននិយាយថាឈ្មោះរបស់ភ្នំនេះបានជ្រើសរើសដោយយោងទៅលើរូបរាងរបស់ភ្នំដែលវាមានរាងខ្លួនជានាគតែមានក្បាលជាហង្ស។ នៅប៉ែកខាងត្បូងនៃចង្កេះភ្នំនិងទិសខាងលិចនៃភ្នំមានជំរាលភ្នំដែលមិនសូវចោតហើយវាបានលាតសន្ធឹងយ៉ាងវែង។ ហើយនៅលើភ្នំមានដើមស្រល់ដែលដុះពីធម្មជាតិជាក្រុមៗ ហើយយើងក៏អាចប្រទះឃើញនូវថ្មឆាងគូន ដែលពួកវាមើលទៅមានសភាពស្រស់ស្អាត។ លើសពីនេះទៅទៀតយើងអាចឃើញនូវវត្តយ៉ូងបូងដែលជាវត្តបុរាណតាំងពីសម័យពែកជែដែលវាបានចុះជាសម្បតិបេតិកភ័ណ្ឌជាតិលេខ ៣៥៥ ព្រមទាំងហុងសងស៊ីនក្យងរីម៉ាអេសុកពូល ដែលវាជា សម្បតិវប្បធម៌ដ៏មានតំលៃមួយ។
អាស័យដ្ឋានៈ ភូមិសាងហា ឃុំហុងពូក ស្រុកហុងសង
ទូរស័ព្ទលេខៈ ០៤១ ៦៣០ ១៧៨៤
គេហទំព័រៈ tour.hongseong.go.kr
ព្រៃធម្មជាតិ នៅលើភ្នំយ៉ូងបូង
ភ្នំយ៉ូងបូងត្រូវបានគេហៅវាថាជាភ្នំគឹមកាងទីពីរដោយសារតែវាមានទេសភាពដ៏ស្រស់ស្អាតនៅក្បែរជើងភ្នំដែលវាជាបន្សំគ្នារវាងថ្មរូបភាព ថ្មអណ្តើក ថ្មឆាងគូន រួមជាមួយដើមឈើស្រស់ស្អាតជាច្រើនប្រភេទ។
អាស័យដ្ឋានៈ ២គីល៨៧ ឃុំហុងពូក ស្រុកហុងសង ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៦៣០ ១៧៨៤
គេហទំព័រៈ www.yongbong.or.kr
ថ្លៃសំបុត្រចូលៈ មនុស្សពេញវ័យ ( ៤០០០៛)សិស្សនិងទាហាន (៣០០០៛) ក្មេង (១៥០០៛)
ផ្ទះកំណើតរបស់លោកគ្រូម៉ាណេ ហានយ៉ូងអ៊ូន
នេះគឺជាកន្លែងសក្ការៈបូជាមួយដែលមានឈ្មោះថា វិហារម៉ាណេ ដែលវាជាផ្ទះកំណើតរបស់លោកហាន់យ៉ូងអ៊ូនដែលគាត់គឺជា ព្រះសង្ឈ កវីនិពន្ធ និងជាអ្នកធ្វើចលនាប៉ះបោរទាមទារឯករាជ្យ ហើយនៅទីនេះមានតំកល់ទុកនូវផ្លាកព្រលឹងនិងរូបថតរបស់គាត់។ គាត់បានបួសកា្លយជាសង្ឃនៅក្នុងវត្តភែកតាម់ដែលស្ថិតនៅក្នុងខេត្តខាំងវ៉ន់ នៅពេលដែលគាត់មានអាយុ២៦ឆ្នាំ។ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំនាងទាំង៣៣រូបនៅក្នុងពេលធ្វើចលនាបះបោរទាមទារឯករាជ្យ ដែលបានចុះហត្ថលេខា នៅក្នុងឯកសារទាមទារឯករាជ្យ។ គាត់ត្រូវបានគេចាប់ខ្លួននិងកាត់ទោសអោយជាប់ពន្ធធនាគាររយៈពេល៣ឆ្នាំ។ នៅឆ្នាំ១៩២៦ គាត់បានសរសេរសៀវភៅកំនាព្យមួយក្បាលដែលមានចំណងជើងថា “ភាពស្ងៀមស្ងាត់របស់អ្នក” ដែលគាត់បានយកទៅចុះជាសៀវភៅអក្សរសាស្រ្ត ហើយគាត់ក៏ជាអ្នកតស៊ូក្នុងការជួយជំរុញវិស័យព្រះពុទ្ធសាសនា និង ការទាមទារឯករាជ្យ។
អាស័យដ្ឋានៈ ម៉ាណេរ៉ូ ៣១៨ប៉នគីល ៨៣ ឃុំក្យលសង ស្រុកហុងសង ខេត្តឈុងឆងណាម
ទូរសព្ទលេខៈ ០៤១ ៦៣០ ១៣៦២
គេហទំព័រៈ tour.hongseong.go.kr
ផ្ទះកំណើតរបស់ឧត្តមសេនី ពែកយ៉ា គីមឆាឈីន
នេះគឺជាផ្ទះកំណើតរបស់លោកឧត្តមសេនីពែកយ៉ា គីមឆាឈីន ហើយគាត់ក៏បានធំដឹងក្តីនៅទីនេះ ដែលផ្ទះនេះត្រូវបានក្រុមហ៊ុនមួយបានយកមកកែច្នៃធ្វើជាកន្លែងទេសចរណ៍ ដែលវាបានចាប់ផ្តើមបើកនៅក្នុងឆ្នាំ១៩២៦ ហើយពួកគេក៏បានជួសជុលឡើងវិញនូវទីធ្លាក្នុងផ្ទះ បន្ទប់មូនកាន់ជែ បន្ទប់សារ៉ាំងជែ បន្ទាប់មកវាបានក្លាយជាកន្លែងស្នាក់នៅរបស់អ្នកថែទាំ និងជាអគារពិពណ៌។
អាស័យដ្ឋានៈ ពែកយ៉ារ៉ូ ៥៤៦គីល ១២ ឃុំខាលសាន ស្រុកហុងសង ខេត្តឈុងឆងណាម
ទូរសព្ទលេខៈ ០៤១ ៦៣០ ១៣៦២
គេហទំព័រៈ tour.hongseong.go.kr
ប្រាសាទហុងជូ ផ្លូវធ្វើដំណើររយៈពេល១០០០ឆ្នាំ
មានផ្លូវដែលយើងសំរាប់ដើរចាប់ផ្តើមពី ស្ថានីយហុងសង-ផ្លូវបែកជា៥របស់ឧត្តមសេនីគីមឆាឈីន-ផ្ទះលក់ឆ្នោតដ៏មានឈ្មោះល្បី-ផ្សារសម័យដើមហុងសង-ថ្មគោរពវិញ្ញាណក្ខន្ធហុងជូ-កន្លែងសក្កសិទ្ធរបស់អ្នកកាន់សាសនាកាតូលិក-របងប្រាសាទហុងជូ-បន្ទប់ប្រវតិ្តសាស្ត្ររបស់ហុងជូ-ប៉មយាមកាម(បន្ទប់អានហ្វាបន្ទប់យ៉ហាចង់និងបន្ទប់ហុងជូអាមូន)-ផ្លូវលក់ឥវ៉ាន់ជំនាន់ដើម-ខ្លោងទ្វារប្រាសាទ-ផ្លូវលក់ឥវ៉ាន់ម្យងដុង-ថាំងកាន់ជីជូដែលជាគោលដៅចុងក្រោយ ហើយបើយើងធ្វើដំណើរត្រលប់ក្រោយទៅកាន់ ស្ថានីយហុងសាងវិញ វាមានចង្ងាយប្រហែលជា៨គីឡូ ដែលចំណាយពេលដើរប្រហែលជា២ម៉ោង។
អាស័យដ្ឋានៈ ភូមិធែក្យូ ភូមិអូក្វាន ភូមិខូអាំ ឃុំហុងសង ស្រុកហុងសង
ទូរសព្ទលេខៈ ០៤១ ៦៣០ ១៣៦២
គេហទំព័រៈ tour.hongseong.go.kr
សួនច្បាររូបគំនូរ
ជារៀងរាល់ឆ្នាំ អ្នកទេសចរណ៍ជាច្រើនបានមកលេងទីនេះដើម្បីមកមើលផ្កា ជាពិសេសពួកគេចង់មកមើលព្រៃឈើនៃរដូវផ្ការីកនៅក្នុងខែឧសភា។ ក្រៅពីនេះទៅទៀត យើងក៏អាចមកទស្សនានូវការតាំងពិព៌ណនូវវត្ថុសិល្បៈនៅក្នុងតំបន់នេះដែលមានឈ្មោះថា “ដឹហ្កាឡារី” ព្រមទាំង អាចទស្សនានូវការតាំងពិព៌ណនូវគ្រឿងសង្ហារឹមពីបុរាណទៀតផង។
អាស័យដ្ឋានៈ ឈុងសរ៉ូ៤០០គីល ១០២-៣៦ ឃុំខ្វាងឆន ស្រុកហុងសង ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៦៤១ ១៤៧៧
តម្លែសំបុត្រចូលទស្សនាៈ មនុស្សធំ (៦ដុល្លារ) សិស្សានុសិស្ស (៤ដុល្លារ) ក្មេង (៣ដុល្លារ)
ពិធីបុណ្យវប្បធម៌ហុងសងនែផូ
ពិធីបុណ្យនែផូដែលបានប្រារព្ធនៅក្នុងតំបន់ហុងសងទាំងមូលដែលវាជាពិធីបុណ្យដែលធ្វើឡើងដើម្បីសំដែងនូវការស្មោះត្រង់ចំពោះប្រទេសជាតិ និងដើម្បីវប្បធម៌របស់ប្រជាជន ដែលក្នុងនោះមានការបង្ហាញនូវ ការរាំនិងច្រៀង ការប្រលងតន្រ្តី ការប្រកួតបោកចំបាប់ ការលេងល្បែងណាមសាតាំង ការច្រៀងចំរៀងសំរាប់ប្រជាកសិករ ហើយក៏មានការបង្ហាញ បុណ្យប្រពៃណីធំដែលមាន ការប្រលងរាំសំរាប់ក្មេងយុវវ័យការប្រគុំតន្រ្តីសម្រាប់ទាហានការដើរដេរេវេរបស់ទាហាន ព្រមទាំង ការប្រគុំតន្រ្តីរ៉ក់សម្រាប់យុវវ័យ ជាបន្តបន្ទាប់គ្នា។
ទូរស័ព្ទលេខៈ ០៤១ ៦៣២ ៣៦១៦
គេហទំព័រៈ naepofestival.com (2015-03-02 មិនទាន់មានដំណើរការនៅពេលនេះទេ)
ផ្អកបង្គារអ័រស្ទឺររបស់ខ្វាងឆន និង ពិធីបុណ្យធំរបស់សារាយសមុទ្របុរាណ
នៅក្នុងខែតុលា ដែលជាខែនៃរដូវធ្វើគីមឈី មានគេធ្វើពិធីបុណ្យ ផ្អកបង្គារអ័រស្ទឺររបស់ខ្វាងឆន និង ពិធីបុណ្យធំមួយអំពីសារាយសមុទ្របុរាណ នៅតំបន់ដែលល្បីឈ្មោះក្នុងការធ្វើផ្អកបង្គានិង សារាយសមុទ្របែបសម័យចូសន។ នៅកំឡុងពិធីបុណ្យយើងអាចទិញរបស់ទាំងនោះដែលទទួលបាននូវការបញ្ចុះតម្លៃ ហើយយើងក៏អាចចូលរួមកម្មវិធីវប្បធម៌នានាជាច្រើនទៀតផងដែរ។
ទូរស័ព្ទលេខៈ ០៤១ ៦៣០ ១៣៧៨
គេហទំព័រៈ tour.hongseong.go.kr