Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
892 | 6840181

Jeollabukdo - Imsil - (Travel Info Korea)
 | Travel Info
Last Modified : 2017/02/18

Travel regions : South Korea
 | Hits : 365829
https://blog.lookandwalk.com/ru/blog/greenwood/2908/trackback

អ៊ីមស៊ីល




អ៊ីមស៊ីលគឺជាស្រុកមួយដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ឆន់ឡាផូកដូប្រទេសកូរ៉េ។នៅទីនេះអ្វីដែលល្បីបំផុតគឺឈីស។ទីតាំងនៃសាលាស្រុកគឺស្ថិតនៅក្រុងអ៊ីមស៊ីលហើយតំបន់ នេះមានក្រុង ១ និង១២ភូមិ។(ប្រភពវីគីភីឌា)-http://ko.wikipedia.org/wiki/임실군



កោះអុកចង់ហូ


កោះអុកចង់ហូគឺជាកោះដែលមានទេសភាពដ៏ស្រស់ស្អាតតាមរយៈការលេចឡើងនូវអ័ព្ទពេញលើផ្ទៃទឹកប្រៀបដូចជាទិដ្ឋភាពនៃការបែកផ្សែងដោយសារការជះកម្តៅពីពន្លឺព្រះអាទិត្យនាពេលព្រឹកដែលជះចាប់ពីផ្ទៃបឹងរហូតមកដល់កោះនេះ។កោះអុកចង់ហូមានភាពល្បីល្បាញដោយសារនៅតាម បណ្តោយទន្លេសមជីនគឺមានទឹកថ្លាឈ្វេងហើយដោយហេតុតែគំលាតនៃសីតុណ្ហភាពរវាងថ្ងៃនិងយប់មានភាពខុសគ្នាខ្លាំងជាហេតុនំាអោយនៅរដូវផ្ការីក/រដូវស្លឹកឈើជ្រុះទេសភាពនៅទីនោះគឺស្រស់ស្អាតជាទីបំផុត។



ផ្លូវធ្វើដំនើរទៅកាន់អុកចង់ហូ


នៅជុំវិញឡោមព័ទ្ធដោយអ័ព្ទនិងពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាតរបស់អុកចង់ហូគឺមានជួរភ្នំធ្វើជាផ្លូវដោយនៅចន្លោះនោះគឺរុំព័ទ្ធទៅដល់អ៊ីមស៊ីលនិងក្រុងចង់តែម្តងដូច្នេះហើយ វាមិនត្រឹមតែមិនមានសភាពកង្វក់ទេតែវាជាទិដ្ឋភាពដ៏កម្របានឃើញមួយទៅវិញ។ហើយជាពិសេស អុកចង់ហូ ទទួលបានងារមួយទៀតគឺ“ផ្លូវ១០០ជួរដ៏ស្រស់ស្អាតនៃប្រទេសកូរ៉េ”ដែលវាជាឧត្តមភាពមួយអាចបញ្ជាក់ថាទិដ្ឋភាពនៅទីនោះគឺស្រស់ត្រកាលយ៉ាងណា។


Map

ខេត្តឆន់ឡាផូក

ស្រុកអ៊ីមស៊ីល ភូមិអ៊ូនណាំ

ឃុំអ៊ីបសក់៤៥៨



តក់ឆីឆន់តាំ-ភូមិកូតំា





ដោយសារតែភាពស៊ីគ្នារវាងមាត់ទន្លេសម៉ជីននិងភ្នំ ទើបធ្វើអោយផ្ទៃទឹកហាក់ដូចជាមានពណ៌ចម្រុះហើយអាចអោយយើងមានអារម្មណ៍ដល់ភាពនឹងនរនៃផ្ទៃទឹកនិងមានអារម្មណ៍ធូរស្រាលស្ងប់ស្ងាត់ផងដែរ។ពីព្រោះតែនៅទីនោះមានផ្លូវថ្មើរជើងដែលមានចំនាយប្រហែលជា ៩គីឡូម៉ែតប្រសិនបើអ្នកសាកល្បងដើរតាមផ្លូវនោះវានិងធ្វើអោយអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍នៃធម្មជាតិនោះជាក់ជាមិនខាន។


Map
ឆន់តក់ស្រុកអ៊ីមស៊ីល ភូមិតក់ឆីឃុំឆន់តាំ



តំបន់ទេសចរណ៍សាសនថេ



សាសនថេជាក់ស្តែងជាកន្លែងដែលពាក់ព័ន្ធទៅនឹងរឿងព្រេងនិទានទេពអប្សរទាំងបួននិងតាឥសីទំាងបួន កាលពី២០០០ឆ្នាំមុនដែលវាបានក្លាយជាកន្លែងទេសចរណ៍ដែលមានទឹកក្តៅថ្លាឈ្វេងសំរាប់ស្ប៉ា,ដំនាក់សាសនរ៉ូ,បន្ទាយសងមី,សួនថ្មចំលាក់និងមានកន្លែងទាក់ទាញជាច្រើនសំរាប់ទស្សនាហើយនៅមានស្តាតដែលពោរពេញទៅដោយស្មៅសិប្បនិម្មតពេញទំាងបួនរដូវកាលផងដែរ។


Map


ស្រុកអ៊ីមស៊ីល ភូមិខ្វាន់ឆុន សាសន ២ ផ្លូវលេខ68-7

ទូរស័ព្ទការិយាល័យប្របាំសាសនថេៈ640-2921



សួនថ្មចំលាក់សាសនថេ



ជាងចម្លាក់ទូទំាងពិភពលោកនាំគ្នាធ្វើការតាំងពិពណ៌ស្នាដៃដែលខ្លួនបានបង្កើតនៅឯសិល្បៈវិចិត្រសាលអូកូងវីព្រោះវាជាកន្លែងដែលមានភាពស៊ីគ្នាជាមួយធម្នជាតិដ៏ស្រស់ត្រកាលប្រចាំតំបន់សាសនថេ។


ឆនប៉ុកស្រុកអ៊ីមស៊ីល ផូមិខ្វាន់ឆូនឃុំតក់ឆី


Map



បន្ទាយសង់មីនៃអ៊ីមស៊ីល(បូនីយដ្ឋានដែលមានចំនាក់ថ្នាក់លេខ១០០)





កំពូលភ្នំសង់មីគឺមានទំហំប្រហែល ៤៣០.៥ម៉ែតស្ថិតនៅក្នុងភូមិខ្វាន់ឆុនដូច្នេះហើយទើបធ្វើអោយគេធ្វើការកសាងនូវបន្ទាយសាន់ឆង់បានដែលបន្ទាយនេះត្រូវបានគេធ្វើព័ទ្ធកំពូលភ្នំតែម្តងហើយទំហំនៃបន្ទាយគឺ ៥១៧.៥ម៉ែត។ ប្រាសាទព្រៃភ្នំនេះគឺត្រូវបានកសាងឡើងនាស.វទី៦,៧សម័យចំនុះរវាងស៊ីនឡានិងផេកចេដែលបន្ទាយនេះត្រូវបានគេចាត់ទុកជាផ្នែកដ៏សំខាន់មួយព្រោះវាគឺជាកំផែងការពារការវាយលុករបស់សត្រូវហើយដោយសារតែ វាស្ថិតនៅ ជិតចន់ជូ,ណាមវ៉ននិងទន្លេសមជីននាំអោយវាក្លាយជាកន្លែងដែលអាចទាញយកពត៌មាន ទាក់ទងនឹងទីតាំងភូមិសាស្ត្រសត្រូវផងដែរ។ភាគច្រើននាសម័យផេកចេគឺកសាងប្រាសាទក្នុង ព្រៃភ្នំបែបនេះ។



ឆន់ប៉ុកស្រុកអ៊ីមស៊ីល ភូមខ្វាន់ឆុនឃុំតក់ឆន់


Map




វ៉ុនដុងសាន់, រូបសំណាក់ឆ្កែស្មោះត្រង់(ភូមិបុរាណក្នុងក្រុងមានចំនាត់ថ្នាក់លេខ១)




រូបចម្លាក់ឆ្កែស្មោះត្រង់ស្ថិតនៅភូមិអូស៊ូ ឃុំអូស៊ូនៅឯសួនវ៉ុនដុងសាន់គឺត្រូវបានកសាងឡើងប្រហែលជាមុនសម័យថុងអ៊ីស៊ីនឡា រឺក៏ សម័យកូរ៉ដែលនៅទីនោះមានចំលាក់ឆ្កែស្មោះត្រង់ដែលធ្វើពីថ្ម,ឆ្កែមួយនេះត្រូវបានស្លាប់ដោយសារតែតាមស្វែងរកម្ចាស់ហើយឆ្កែមួយនេះក៏ត្រូវបានគេនិយាយតៗគ្នាថាវាបានបន្សល់នូវស្នាមបាតជើងក្នុងលក្ខណៈប្រៀបដូចជាបានហោះទៅឋានសួគ៌បាត់ដែលនាំអោយគ្រប់គ្នាមានអារម្មណ៍ថាវាអាថ៌កំបាំងទើបត្រូវបានគេបង្កើតនូវនិមិត្តរូប១សំរាប់ឆ្កែមួយនេះដោយធ្វើនូវរូបចំលាក់ឆ្កែស្មោះត្រង់តែម្តង។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិអូស៊ូឃុំអូស៊ូ


Map



ស្រុកកំនើតរបស់គីមខេអ៊ីន





មនុស្សលោកនិងសត្វគឺសុទ្ធតែមានសតិសម្បជៈញ្ញផ្សេងៗគ្នាហើយមានកំរិតខុសៗគ្នាដូច្នេះហើយចាប់ពី ៩៥ឆ្នំាមុនមកនៅស្រុកអ៊ីមស៊ីល ភូមិជីសាឃុំយ៉ង់ឆន់បានកសាងឡើងវិញនូវកន្លែងកំនើតរបស់គីមតេអ៊ីន

សារជាថ្មី ដែលវាពាក់ព័ន្ធទៅនឹងវប្បធម៌ពាណិជ្ជកម្មនៃអូស៊ូអឺយខ្ចន់(ឆ្កែដ៏ស្មោះត្រង់របស់អូស៊ូ)។



ឆន់ឡាផុកដូស្រុកអ៊ីមស៊ីល ភូមិជីសា


Map



សួនឆ្កែស្មោះត្រង់របស់អូស៊ូ





ដើម្បីធ្វើការសរសើរដល់ព្រលឹងឆ្កែដ៏ស្មោះត្រង់កាលពីរាប់ពាន់ឆ្នំាមុនទើបភូមិអូស៊ូ បានធ្វើឡើងនូវសួនឆ្កែស្មោះត្រង់ហើយវាក៏បានក្លាយជាកន្លែងដែលបង្ហាញពីវប្បធម៌របស់សត្វឆ្កែដ៏ស្មោះត្រង់តែម្តង។បន្ថែមពីនេះទៀតសួនមួយនេះក៏បានក្លាយទៅជាកន្លែងទេសចរណ៍ដែលមានប្រវត្តិទាក់ទងទៅនិងសត្វឆ្កែចិញ្ចឹមនិងកំពុងតែទទួលបាននូវចំនាប់អារម្មណ៍យ៉ាងច្រើងផងដែរ។


Map



ស្រុកអ៊ីមស៊ីលភូមិអូស៊ូ ឆ្ពោះទៅកាន់ឆូងហ្យូ2096-16

ទូរស័ព្ទលេខៈ063-640-2941



បឹងថេចង់





នៅបឹងថេចង់មានដំាផ្កាឈូកមានបន្លាប្រហែលជា៣០០០ដើម ហើយផ្កាឈូកប្រភេទនេះគឺមានតែមួយក្នុងលោកហើយវារីកលូតលាស់បានពីមួយឆ្នាំទៅមួយឆ្នាំដោយសារទឹកចំនែកឯស្លឹករបស់វាគឺដុះចេញពីទងហើយអណ្តែតឡើងមកលើផ្ទៃទឹកហើយស្លឹកនោះគឺមានសភាពជ្រីវជ្រួញថែមទាំងនៅដើមរបស់វាគឺមានបន្លាដែលនាខែ ១០ជាខែដែលអាចមើលឃើញពីទិដ្ឋភាពនោះបានយ៉ាងច្បាស់។



ឆន់ប៉ុកស្រុកអ៊ីមស៊ីល ភូមិអូស៊ូឃុំថេចង់


Map



អាស្រមហេវ៉ល



ឈ្មោះថាអេវ៉លនេះត្រូវបានដកស្រង់ចេញពីពាក្យថាហេខ្ចង់និង វ៉លសាន់ ដែលបង្កើតឡើងដោយសេ្តចកុងមីន(នាឆ្នាំ១៣៥២)សម័យកូរ៉។ដោយសារតែគេដកពាក្យក្បាលខាងមុខទើបគេហៅវាថាអាស្រមហេវ៉ល។ប្រាសាទសាសនាព្រះពុទ្ធនេះគឺមានទ្វារខាងមុខ៤,ចំហៀង៣និងមានដំបូលប្រកដោយក្បឿង។នៅផ្នែកខាងឆ្វេងនៃប្រាសាទគឺត្រូវាបានកំពុងតែទទួលបានការយកចិត្តទុកដាក់ថែរក្សាហើយនៅខាងចុងដំបូលខាងមុខនៃប្រាសាទគឺមានផ្ទាំងអក្សរដែលមាន ចារជាអក្សរដោយព្រះសង្ឃភូចា។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិអូស៊ូឃុំថេម៉ង់


Map



ចេតិយសូឈូ





កន្លែងមួយនេះគឺជាកន្លែងបញ្ចុះសពរបស់អ្នកស្នេហាជាតិមានដូចជាលោកមេទ័ព្ទលីសក់យ៉ុង ដែលជាអ្នកចម្បំាងការពារជាតិដ៏ចំបងរួមជាមួយនិងពេទ្យទាំង ២៨រូបដែលស្ថិតនៅក្រោមកាតព្វកិច្ចវាយប្រឆំាងនិងជប៉ុនដើម្បីទឹកដីដូច្នេះហើយដើម្បីជាការរំលឹកដល់វិញ្ញាណក្ខន្ធស្នេហាជាតិរបស់ពួកគាត់ទាំងអស់នោះទើបជារៀងរាល់ឆ្នាំ នាខែ ១០គេនិងធ្វើពិធីរំលឹកគុណនេះនៅក្នុងពិធីបុណ្បវប្បធម៌សូឈូងតែម្តង។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិសង់ស៊ូឃុំអូប៉ុង (ភ្នំ១៣០ ១)


Map



អាស្រមសាំងងី





អាស្រមសាំងងីគឺជាកន្លែងសំណាក់របស់ព្រះសង្ឃសាសនាព្រះពុទ្ធ១ព្រះអង្គព្រះនាមដូសន់ដែលអាស្រមមួយនេះត្រូវបានកសាងឡើងអស់រយៈពេល១ឆ្នាំ(ឆ្នាំ៨៧៥)ដោយស្តេចហន់កាង ក្នុងសម័យស៊ីនឡា។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិសង់ហូឃុំសង់សូ ៨៥


Map



ពន្លាវលផា




ពន្លាវលផាគឺត្រូវបានសាងសង់នៅឯមាត់ទន្លេសមជីនដែលវាត្រូវបានសង់តាមស្ថាបត្យកម្មរបស់លោក

លីចូសីក ហើយពន្លានេះមានឆ្លាក់នូវចំលាក់ដ៏ល្អឆើតនិងនៅជុំវិញពន្លាត្រូវបានលាបពណ៌នាសម័យបុរាណដែលធ្វើអោយមានពន្លឺបញ្ចេញមកដូចជានៅឋានសួគ៌។ចំនែកនៅឯ ច្រាំងទន្លេគឺមានថ្មចម្លែក

និងមានភក់ រួមជាមួយដើមស្រល់ដ៏ខ្ពស់មួយដើមបូកផ្សំជាមួយភាព សុខដមនៃធម្មជាតិទើបធ្វើអោយទីកន្លែងមួយនេះជាកន្លែងដ៏ស្រស់ស្អាតក្នុងការសំរាកកំសាន្ត។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិតក់ឈីឃុំម៉ូលអ៊ូ


Map



មជ្ឃមណ្ឌលបទពិសោធន៏បណ្ឌិតថ្ម





ថ្មបណ្ឌិតគឺសំដៅទៅលើរូបចំលាក់ថ្មរបស់បណ្ឌិតល្បីៗទាំងឡាយ(១៥៣រូប)ដែលមាននៅមឈ្ឈមណ្ឌលបទពិសោធន៏វាជាកន្លែងមួយដែលធ្វើអោយយើងមានអារម្មណ៍ដឹងអំពីវប្បធម៌របស់ពួកគាត់,មានខ្យល់អាកាសបរិសុទ្ធ, ទឹកថ្លាល្អ,ហើយអាចទទួលបាននូវបទពិសោធន៏ទាក់ទងនិងវប្បធម៌កាលពីបុរាណហើយថែមទាំងអាចយល់ដឹងពីស្ថានភាពនៃការរស់នៅនាសម័យនោះផងដែរ។



ឆន់បុកស្រុកអ៊ីមស៊ីល ភូមិសាម់ខ្គែឃុំសេស៊ីម


Map



សួនកំសាន្តឈីសអ៊ីមស៊ីល




សួនកំសាន្តឈីសអ៊ីមស៊ីលគឺជាទីកន្លែងដែលមានប្រជុំនូវមជ្ឈមណ្ឌលទទួលនូវបទពិសោធន៏ធ្វើឈីស

និង ភីហ្សា,មជ្ឃមណ្ឌលផ្សាយពាណិជ្ជកម្ម,រោងចក្រទឹកដោះគោជាដើម ហើយជាពិសេសនៅឯប្រាសាទឈីសលោកអ្នកនិងអាចមើលឃើញនូវអតីតកាល,បច្ចុប្បន្ននិង អនាគតរបស់ឈីសរបស់តំបន់អ៊ីមស៊ីលផងដែរ។


Map



ស្រុកអ៊ីមស៊ីលភូមិសង់ស៊ូ ឃុំតូអ៊ីន ២ថ្ងៃ៥០

ទូរស័ព្ទៈ643-2300,643-3400

http://www.cheesepark.kr



ភូមិឈីសអ៊ីមស៊ីល




ទោះបីជាភូមិនេះតូចក៏ពិតមែនតែវាជាភូមិដែលនាំមកនូវក្តីសុបិន្តដ៏ពេញលេញ!វាជាភូមិឈីស

ដ៏សែនមានសុភមង្គលដែលគ្រប់គ្នាឯកភាពថាជាទីកន្លែង“មនុស្សស្រស់ស្អាតជាងផ្កា”និងមាន ប្រជាពលរដ្ឋទៅកំសាន្តជាញឹកញាប់។


ប្រជាពលរដ្ឋអាចទទួលបាននូវបទពិសោធន៏ឈីសទឹកដោះគោនិង អាចរីករាយជាមួយនិងវាលស្រែដ៏សែនរីករាយដូច្នេះយើងខ្ញុំសង្ឃឹមថាលោកអ្នកនិងបានជួបជាមួយនិងពិភពលោកដ៏សែនតូចនិងថ្មីដែលកើតឡើងដោយការបញ្ចូលនូវលក្ខណៈទីក្រុងនិងជនបទនេះ។


Map


ស្រុកអ៊ីមស៊ីលក្រុងអ៊ីមស៊ីល ភូមិឈីស១ផ្លូវ ៤

ទូរស័ព្ទ:643-3700



សាលាឈិសអ៊ីមស៊ីល



សាលាឈីសអ៊ីមស៊ីលគឺបង្កើតឡើងក្នុងគោលបំនងគាំទ្រភូមិឈីសនៅក្នុងប្រទេសកូរ៉េហើយដោយសារតែវានំាមកនូវបទពិសោធន៏វប្បធម៌ជាច្រើនដូច្នេះហើយកំពុងតែធ្វើអោយចិត្តរបស់ភ្ញៀវទាំងអស់ងាកមកចាប់អារម្មណ៍កាន់តែច្រើនឡើងៗ។សូមបង្កើតនូវរឿងរបស់សាលាឈីសអ៊ីមស៊ីលដែលជាកន្លែងដែលមានសម្បត្តិធម្មជាតិជាមួយនិងការទទួលបាននូវបទពិសោធន៏ជាដើម។


Map



ស្រុកអ៊ីមស៊ីលក្រុងអ៊ីមស៊ីល ទៅតាមអ៊ីមសាម់938-11

ទូរស័ព្ទៈ644-0777

http://www.cheeseschool.kr



មជ្ឃមណ្ឌលសិក្សានិងទទួលនូវបទពិសោធន៏បណ្ឌិតឈីសអ៊ីមស៊ីល




នេះជាកន្លែងដែលបង្ហាត់បង្រៀនអោយក្មេងៗលូតលាស់ជាមួយនិងសម្ថតភាពក្នុងការគ្រប់គ្រង,យល់ដឹងអំពីវប្បធម៌នៃការចេះសហការគ្នាហើយជួយអោយពួកគេអាចរួមបញ្ចូលគ្នានូវអារម្មណ៍និងអត្តចរិករបស់ពួកគេថែមទៀតផងហើយជាការពិតណាស់កន្លែងមួយនេះចំពោះពួកក្មេងៗ ទាំងឡាយគឺ“ពេលវេលាដែលអាចសិក្សារៀនសូត្របានយ៉ាងសប្បាយនិងអស្ចារ្យ”ហើយចំពោះ គ្រួសារវិញវាជា“ពេលវេលាដែលរឹតចំនងរវាងក្មេងៗជាមួយនិងគ្រួសារអោយកាន់តែរឹងមាំ”។


Map


ស្រុកអ៊ីមស៊ីលភូមិខ្វាន់ឆុន ទៅកាន់ឈូនហ្យ៉ាង3441-26

ទូរស័ព្ទៈ643-0881

http://www.iscd.kr



បទពិសោធន៏របស់មនុស្សជាមួយនិងឈីសអ៊ីមស៊ីល



វាជាបទពិសោធន៏ដ៏សែនរីករាយដែលអាចចាត់ទុកថាជាកាដូសំរាប់មនុស្សសម័យទំនើបសព្វថ្ងៃនេះដែលពួកគេកំពុងតែរស់នៅយ៉ាងរវល់ដូច្នេះនេះជាកាដូដែលអាចពួកគេអាចមានពេលលំហែក្នុងជីវិតហើយអាចទទួលបាននូវការចងចាំល្អៗដ៏សែនមានន័យហើយសំរាប់ក្មេងៗវិញគឺពួកគេអាចរីករាយជាមួយនិងធម្មជាតិហើយអាចទទួលបាននូវបទពិសោធន៏ដែលថ្មីនិងអស្ចារ្យនេះផងដែរ។វានិងក្លាយជាវិស្សមកាលដ៏មានសុភមង្គលដែលអាចរំដោះរាល់ការរវល់,ភាពហត់នឿយ,ស្ត្រេសផ្សេងៗដែលជំនួសមកវិញនូវការរីករាយជាមួយនិងធម្មជាតិតែប៉ុណ្ណោះ។



ស្រុកអ៊ីមស៊ីលភូមិសាម់ខ្ច៉ែ ទៅតាមផ្លូវសេស៊ីម ៣០

ទូរស័ព្ទៈ644-9990~1


Map


http://sunwool.kr



សាលាវប្បធម៌បុរាណភីលថុង




វិទ្យាល័យ/សិស្សិអនុវិទ្យាល័យ/សិស្សមហាវិទ្យាល័យអាចទទួលបាននូវបទពិសោធន៏ទាក់ទងទៅនិង

ធម្មជាតិ ,ចំរៀងប្រពៃណី,ល្បែងប្រជាប្រិយ,ភាពចម្រុះពណ៏នៃធម្មជាតិក៏ដូចជាការសំដែងនូវតន្រ្តីបុរាណរបស់កូរ៉េជាដើម។


Map


ស្រុកអ៊ីមស៊ីលភូមិកាំងជីន ទៅកាន់ កាំងអ៊ូន272

ទូរស័ព្ទៈ643-190

http://www.pilbong.co.kr



មជ្ឈមណ្ឌលសិល្បៈស្មូនថូហ្វាជី




មជ្ឈមណ្ឌលសិល្បៈស្មូនថូហ្វាជីគឺជាកន្លែងដែលធ្វើអោយយើងមានអារម្មណ៍ដឹងអំពីវប្បធម៌នៃសិល្បៈស្មូនរូបដែលដែលធ្វើឡើងដោយភក់ដែលជាសម្បត្តិធម្មជាតិម្យ៉ាងដូច្នេះគេអាចហៅសិល្បៈស្មូនរូបនេះថា

“ដីដែលមានផ្កាជាកុម្ភភ័ណ(គ្រឿងចានឆ្នំាង)”។


Map


ស្រុកអ៊ីមស៊ីលភូមិខ្វាន់ឆុន ទៅកាន់សាំងវ៉ុនសាលាបឋមសិក្សាសាំងវ៉ុន។

ទូរស័ព្ទៈ643-8689



ទីលានហាត់បាញ់កាំភ្លើងឆន់បុក




នេះជាកន្លែងដែលលោកអ្នកអាចរីករាយជាមួយការហាត់បាញ់កំាភ្លើងដែលមានភាពងាយស្រួលដោយមានការបង្ហាត់បង្រៀនគ្រូ១ សិស្ស ១ ,មិនមានសំពាធ,មានតំលៃសមរម្យបំផុតនៅក្នុងប្រទេសកូរ៉េហើយមិនថាអ្នកដែលមិនចេះសោះក៏អាចធ្វើការសាកល្បងបានដែរ។


Map


ស្រុកអ៊ីមស៊ីលភូមិឆង់អ៊ូង ឃុំឃូកូ ភ្នំ46-1

ទូរស័ព្ទៈ643-0104

http://www.jbshooting.or.kr



ភ្នំសង់ស៊ូ




ជាទូទៅភ្នំនេះក្រៅពីត្រូវគេហៅថាភ្នំសង់ស៊ូអ៊ីមស៊ីល តែវាក៏ត្រូវបានគេហៅថាភ្នំសង់ស៊ូ ជីអាន់ ផងដែរ។ភ្នំសង់ស៊ូ អ៊ីមស៊ីលគឺស្ថិតនៅភាគខាងជើងហើយនៅលើកំពូលភ្នំគឺមានដើមអ៊ូចាំងស៊ូដុះជាជួរយ៉ាងវែងអន្លាយចំនែកឯនៅទិសខាងត្បូងគឺមានភ្នំម៉ាអ៊ីហើយពីភ្នំម៉ាអ៊ី ប្រហែលជា១០០០ម៉ែត គឺមានភ្នំតក់ថេសាន់,ហើយនិងមានភ្នំសន់កាកអាស្រ័យហេតុនេះពេលដែលយើងទៅកំពូលភ្នំសង់ស៊ូនិងធ្វើអោយយើងអាចមើលឃើញពីទិដ្ឋភាពនៃដីសង់ស៊ូ តំបន់អ៊ីមស៊ីលជាក់ជាមិនខាន។ហើយប្រសិនបើយើងឡើងទៅដល់កំពូលភ្នំយើងនិងមើលឃើញរុក្ខជាតិព្រៃភ្នំ ពណ៌បៃតងពេញព្រៃហើយនៅមានកំពូលភ្នំជាច្រើនឈរតំរៀបគ្នាដែលប្រៀបដូចជាកំពុងតែក្រោកឡើងដើម្បីរាំយ៉ាងអញ្ចឹងដែលជាហេតុធ្វើអោយវាក្លាយជាទេសភាពធម្មជាតិមួយដ៏គួរអោយចាប់អារម្មណ៏។ហើយប្រសិនបើអ្នកចូលទៅកំសាន្តព្រៃនិង ទៅវិទ្យាស្ថានថែរក្សាព្រៃឈើដែលមានចំងាយប្រហែលជា ៦គីឡូម៉ែតអ្នកនិងអាចទៅដល់រូងភ្នំដូចជារូងភ្នំ ចូវល់ជី,រូងភ្នំខប៉ុកតំា,រូងភ្នំយ៉ងឆូនជី,រូងភ្នំឆង់អូនជីនិងដូចជារូងភ្នំគូរ្យូងតាំជាដើមនិងជាពិសេសគឺនៅសម័យឆូសន(ស្តេចលីសង់ខ្ច៉ែ)ក្រោយពីធ្វើការបួងសួងរយៈពេល១០០ថ្ងៃនៅទីនេះក្រោយមកទ្រង់បានទៅស្រង់ទឹកនិង ស្នាក់នៅនៅទីនេះហើយរីករាយជាមួយទេសភាពនៅទីនេះជាខ្លាំងហើយទ្រង់បានមានព្រះបន្ទូលថាទីនេះពិតជាមានទេសភាពស្រស់ស្អាតដែលមិនសរសើរមិនបានពិតមែន។



* ផ្ទះសំណាក់ភ្នំសង់ស៊ូ* អូប៉ុងចេ




ភ្នំផេករ្យ៉ន់


នៅឯក្រុងអ៊ីមស៊ីលបើគិតពីស៊ូនឆំាងកូកទៅចំនាយប្រហែលជា១០.៤គីឡូម៉ែតនិងទៅដល់ភូមិឆង់អ៊ូងដែលនៅទិសខាងជើងនៃភូមិនេះអ្នកនិងអាចមើលឃើញកំពូលភ្នំផេករ្យ៉ន់ដែលមានរូបរាងស្រដៀងទៅនឹងសាជីជ្រុងត្រីកោណមួយ។ភ្នំនេះគឺស្ថិតនៅព្រំដែននៃភូមិឆង់អ៊ូងនិង កាំងជីនហើយបើមើលពីទិសខាងត្បូងនៃភូមិឆង់អ៊ូងគឺមានជើងភ្នំផ្សេងៗគ្នាទៅតាមរូងភ្នំនីមួយៗដូច្នេះហើយទើបទិដ្ឋភាពនៅជុំវិញនោះរឹតតែស្រស់ស្អាតបន្ថែមទៀត។ម្យ៉ាងវិញទៀតនៅលើកំពូលភ្នំគឺមានកន្លែងព្យាករណ៍អាកាសធាតុហើយនៅអាចមើលឃើញ ភ្នំម៉ូអាក,ភ្នំម៉ាន់តក់និង ភ្នំហ្វាម៉ូនផងដែរ។នៅពាក់កណ្តាលភ្នំនេះមិនថាទិសខាងជើង ខាងកើតនិងទិសខាងត្បូងសុទ្ធតែត្រូវបានឆ្លងកាត់ដោយបឹងអុកចាំងនិង ស្ទឹងសមជីន ហើយ នៅកណ្តាលស្រះទឹកគឺពោរពេញទៅដោយផ្កាឈូកដែលជាហេតុគេអោយឈ្មោះទីនេះថាភ្នំផេករ្យ៉ន់។


* ភូមិស៊ីនកា

* ចំនតឡានក្រុងឆង់អ៊ូង



ភ្នំកូតក់




នៅភ្នំនេះគឺមានថ្មពិសេសជាច្រើនមានដូចជាផ្ទាំងថ្មណាម់កឿន,ផ្ទាំងថ្មសាន់ពូអ៊ីនក្វា,ផ្ទាំងថ្មចន់ម៉ាង់,ផ្ទាំងថ្មថុងឆន់ម៉ូននិងផ្ទំាងថ្មឆុតតេជាដើម។ភ្មំនេះគឺជាភ្នំដ៏ល្បីដែលលាតសន្ធឹងយ៉ាងវែងពីទិសខាងកើតទៅភាគខាងលិចហើយទិដ្ឋភាពដ៏ស្រស់ស្អាតនៃជ្រលងភ្នំទីមួយទៅជ្រលងភ្នំទីប្រាំបីគឺធ្វើអោយអ្នកឡើងភ្នំទាំងឡាយមានអារម្មន៍ស្រស់ស្រាយជាមួយនិងទេសភាពនោះជាខ្លាំង។ហើយជាពិសេសអ្នកអាចសាកល្បងជាមួយនិងរស់ជាតិធ្វើដំនើរផ្សេងព្រេងជាមួយនិងការឡើងពីផ្ទាំងថ្មមួយទៅផ្ទាំងថ្មមួយនិងការឡើងកាំជណ្តើរឈើក៏ដូចជាកាំជណ្តើរដែលធ្វើពីដែកផងដែរ។អ្នកអាចនិងចំនាយពេលប្រហែលជា៣ម៉ោងក្នុងការឡើងភ្នំហើយបើចង់ធ្វើដំណើរ ពីកំពូលភ្នំទៅភ្នំសាម់បុង មានចំងាយប្រហែលជា៧គីឡូម៉ែត និងចំនាយពេលប្រហែលជា៥ម៉ោង ។


*ភូមិកូតក់



ការដើរកំសាន្តតាមមាត់ទន្លេសមជី




កន្លែងនេះគឺមានប្រមូលផ្តុំទៅដោយអ្នកទេសចរណ៍ដែលចង់ទទួលបានភាពរីករាយជាមួយនិងផ្កាម៉ូនហ្វានារដូវផ្ការីក,ហើយចំពោះរដូវក្តៅគឺពួកគេនាំគ្នាទៅប្រមូលផ្តុំនៅមាត់ទន្លេសមជីន។ហើយនៅរដូវស្លឹកឈើជ្រុះរួមផ្សំជាមួយនិងដើមថាន់ភូងកាន់តែធ្វើអោយទីនេះមានទេសភាព ស្រស់ស្អាតដូច្នេះប្រសិនបើនៅរដូវនេះអ្នកធ្វើការដើរកំសាន្តនៅតាមផ្លូវមាត់ទន្លេសមជីនវានិងធ្វើអោយអ្នកមានអារម្មណ៍ឈ្លក់វង្វេងជាមួយនិងទន្លេនារដូវស្លឹកឈើជ្រុះនេះជាក់ជាមិនខាន។



ការធ្វើដំនើរទី១៖ទន្លេសមជី > សលភូ > ការ៉ាសសំាង > GSកាល់តិច


ការធ្វើដំនើរទី២៖ក្តាពត៌មាទូទៅ > តំបន់កាតូលិក > ភ្នំកាង > ឃុំម៉ូលអ៊ូ > វ៉លផាចង់


ការធ្វើដំនើរទី៣៖វ៉ល់ផាចង់ > ភូមិជីនម៉េ > ភូមិឆន់តាំ > ព្រៃដែលធ្លាប់មានដើមតាក > ភូមិកូតាំ



សួនកំសាន្តធម្មជាតិរបស់ភ្នំសង់ស៊ូ




សួនកំសាន្តធម្មជាតិរបស់ភ្នំសង់ស៊ូគឺស្ថិតនៅព្រំដែនរវាងអ៊ីមស៊ីលនិង ជីនអាន់ ដែលវាស្ថិតនៅឯជើងភ្នំសង់ស៊ូ(កំពស់៨៧៦ម៉ែត)ហើយវាជាសួនកំសាន្តធម្មជាតិមួយកន្លែងដែលពោរពេញទៅដោយព្រៃឈើក្រាស់ៗនិងផ្តល់នូវភាពកក់ក្តៅហើយក៏មានការរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើសេវាកម្មយ៉ាងពេញលេញផងដែរ។



Map


ស្រុកអ៊ីមស៊ីលភូមិសង់ស៊ូ ទៅតាមផ្លូវភ្នមសង់ស៊ូ374

ទូរស័ព្ទៈ642-9456~7

http://www.sungsusan.co.kr



សួនកំសាន្តធម្មជាតិសេស៊ីម




សួននេះគឺស្ថិតនៅចន្លោះរវាងកំពស់ធៀបនឹងផ្ទៃទឹកសមុទ្ររបស់ភ្នំវ៉ុនថុងប្រហែលរយៈកំពស់ ៦០៣ម៉ែតជាមួយនិងច្រកផ្លូវតូចៗសំរាប់ធ្វើដំនើរហើយនៅទីនេះក៏មានថ្នាក់រៀនខាងក្រៅនិងមានមជ្ឈមណ្ឌលថែរក្សាសម្បត្តិធម្មជាតិដូចគ្នាហើយបន្ថែមពីនេះទៀតកន្លែងនេះគឺមានគ្រឹះស្ថានអប់រំ,វាលភ្នក់ភ្លើង,ផ្ទះក្នុងព្រៃ,កន្លែងហាត់ប្រាណ,កន្លែងលេងរបស់ក្មេង,កន្លែងអង្គុយលេខសំរាប់ស្រូបយកខ្យល់អាកាស,កន្លែងលេងទឹកនិងការដើរព្រៃជាដើម។


* ធ្វើការបើកដំណើរការជារៀងរាល់ឆ្នាំ ចាប់ពីខែ ៧ដល់ ខែ ១០ តែប៉ុណ្ណោះ


Map




ស្រុកអ៊ីមស៊ីលភូមិសាម់ខ្ច៉េ ទៅកាន់អ៊ីមសាម់ 489-12

ទូរស័ព្ទៈ 640-2475,644-461

http://www.sesimhuyang.kr




(ប្រភពៈមេឃ/ដី/ទឹករួមគ្នាតែមួយ!ដំនើរកំសាន្តនៅអ៊ីមស៊ីល។សៀវភៅទេសចរណ៍)

http://www.imsil.go.kr


任實, イムシルグン, 전북, 임실군, 외앗날, 옥정호, 덕치, 천담, 구담마을, 사선대관광지, 사선대, 조각공원, 임실, 성미산성, 원동산, 의견비, 김개인, 생가, 오수의견공원, 대정저수지, 해월암, 소충사, 상이암, 월파정, 박사골, 체험관, 임실치즈테마파크, 임실치즈마을, 임실치즈스쿨, 임실치즈박사, 체험학습장, 임실치즈와인체험, 필봉전통문화체험학교, 도화지, 도예원, 전북종합사격장, 성수산, 백련산, 고덕산, 섬진강을, 따라가는, 걷기여행, 자연휴양림, 세심, Imsilgun, Jeollabukdo, Oeannal, Okjeongho, Lake, Drive, Road, of, DeokchiCheondam, Gudam, village, Saseondae, Tourist, Site, Sculpture, Park, Seongmi, Mountain, Fortress, Wondongsan, Uigyeonbi, Monument, Birthplace, Gimgaein, OsuUigyeon, Daejeongseong, Reservoir, Haeworam, Temple, Sochungsa, Shrine, Sangiam, Hermitage, Wolpajeong, Pavilion, Bakssagol, Experience, Center, Imsil, Cheese, Theme, Village, School, DrImsil, Wine, The, Korean, Traditional, Culture, in, Pilbong, Dowhagi, Pottery, Jeonbuk, Shooting, Range, Seongsusan, Baengnyeonsan, Godeokssan, Rambling, journey, along, Seomjingang, River, Natural, Recreation, Forest, Sesim
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list