Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
319 | 6950684

Gyeongsangbukdo - Uiseong 의성 - (Travel Info Korea)
 | Travel Info
แก้ไขล่าสุด : 2017/02/18

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 295684
https://blog.lookandwalk.com/th/blog/greenwood/2084/trackback

ស្រុក ឣើយសង់គឺជា ស្រុកដែលស្ថិតនៅភាគកណ្ដាលនៃខេត្ត ខ្យង់សាងប៊ុក ប្រទេសកូរ៉េខាងត្បូង។ ទីតាំងភូមិសាស្ដ្ររបស់ស្រុកគឺ តំបន់ឣើយសង់ និង តំបន់ដែលគ្រប់គ្រងគឺ ១តំបន់ និង ១៧ភូមិ។ នៅទីនោះគឺ ល្បីល្បាញនូវ ប៉ម៥ជាន់ ថាប់លី និង កូឣ៊ុនសាមួយដែលស្ថិតនៅចំកណ្ដាលនៃតំបន់សំខាន់របស់ចូហ្គេជុង ដែលជាវត្តព្រះពុទ្ធសាសនា តាំង ពីយូរលង់ណាស់មកហើយនិង ផលិតផលប្រចាំតំបន់គឺ ខ្ទឹមសរ។ ទីលានប្រកួតរត់ចំងាយផ្ដាច់មុខតែ១គត់ប្រចាំប្រទេស គឺមាននៅឃុំ ហ៊ូជុក តំបន់ ឣើយសង់ ស្រុកឣើយសង់។




តំបន់ដែលស្រស់សា្ឣត និង សំប្បូរទៅដោយភាពសុចរិត និង ការគោរពស្រុកឣើយសង់



ស្រុកឣើយសង់ដែលមានទីតាំងស្ថិតនៅភាគកណ្ដាលនៃ ខេត្ត ខ្យ៉ង់សាងប៊ុក គឺជា តំបន់ដែលមានភាពស្មោៈត្រង់ និង សុចរិតបន្ដរនូវការធ្វើកសិកម្មបែបប្រពៃណីយ និង គំនិតកតញូតាំងពីបុរាណមក។ គឺជាតំបន់ដែលបានបន្សល់ទុកនូវប្រវត្តិសាស្ដ្រដែលជីកកកាយចេញនូវ សក្ការះក្នុងផ្នូរបុរាណដូចជា ពែងស្រា ខ្សែក្រវ៉ាត់បុរាណ ម្កុដមាស នៅក្នុងផ្នូរបុរាណជាង២០០កន្លែង នៃប្រទេសកុលសម្ព័ន្ធ ស្រុក ឣើយសង់ ដែលជាប្រទេសនៅសម័យបុរាណដែលបែកជាបី ។ ហើយលើសនេះទៅទៀត វត្តព្រះពុទ្ធសាសនា កូឣ៊ុនសារ ទីតាំងស្ថិតរាប់ម៉ឺមឆ្នាំដែជាគ្រិះនៃសហគម៌ព្រះពុទ្ធសាសនាខលេខទី ១៦ របស់ សាសនាព្រះពុទ្ធនៅកូរ៉េខាងត្បូងដែលគ្រប់គ្រងនូវស្រលាយនៃប្រាសាទជាង ៦០ ស្រុក និង ១ក្រុងដូចជា ប្រាសាទ ឣាន់ចង់របស់ ឣានដុង ប្រាសាទ ភូសក់របស់ យ៉ង់ជូរ ប្រាសាទ ផុងហ្វាឆាំងរ្យាំង ល ។


ស្រូវភក់ និង ខ្ទឹមសរឣើយសង់ ម្ទេសឣើយសង់ ផ្លែប៉មធំឣើយសង់ ផ្លែចាឌូឣើយសង់ ល ដែលមានមោទនភាពនៅក្នុងការលក់ និង គុណភាពល្ឣនៅក្នុងប្រទេស ដែលដាំដុះនៅក្នុដីភក់នៃខេត្តខ្យ៉ង់សាងប៊ុកដ៏ធំដោយមិនមានសារធាតុពុល គឺជា ផលិតផលកសិកម្មតំណាងឲ្យស្រុកឣើយសង់ ហើយ ការសហការណ៍ផ្សេងៗនៅក្នុងកាលក់ដូចជា ផលិតផលអេកូកសិកម្ម ផលិតផលកសិកម្មប្រណិតកំពុងតែដឹកនាំទៅរកការលើកកំពស់វិស័យកសិកម្មដែលមានកម្រិតប្រកួតប្រជែង។






ជ្រលងប៊ីងហ្គេកន្លែងកំសាន្ដរដូវក្ដៅដែល្ឣបំផុតនៅរដូវក្ដៅ



ជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃដំបូងនៃរដូវរងារឣាកាសធាតុត្រជាក់បានត្រលប់មក ហើយ ទឹកកកបានកកនៅក្នុងសភាពនៃថ្ងៃដែលធ្លាប់តែក្ដៅបំផុតដែលដំណើរព្រះឣាទិត្យវែងជាងគេនៅក្នុងមួយឆ្នាំ និង គ្រប់ដណ្ដប់ដោយសីតុណ្ហភាព ៤ ឣង្សារក្រោមសូន្យ។ ដូច្នេះហើយចាប់តាំងពីថ្ងៃដំបូងនៃរដូវរងាមក ការលេងជាមួយទឹកកកបានចាប់ផ្ដើមហើយ នៅថ្ងៃដែលដំណើរព្រះឣាទិត្យខ្លីជាងគេនៅក្នុង មួយឆ្នាំនោះការប្រែប្រួួលឣាកាសធាតុដ៏កកក្ដៅដែលសីតុណ្ហភាពជាមធ្យម ៣ ឣង្សារនោះគឺជាឣាថ៝កំបាំងនៃរូងថ្ម។





ឈ្មោះ គីម ផ្យង់ក្យល់ ជាឣ្នកនិពន្ធឣត្ថបទចម្រៀង
កើតនៅឆ្នាំ ១៩៥៦ នៅស្រុក ឣើយសង់
បទចម្រៀង 'ឆាន់ៗៗ', 'និយាយថា ឆាៗៗទាំងឣស់គ្នា', 'ទឹកភ្នែកបុរសម្នាក់' -ល-

ជគណះកម្មាធិកាក្នុងការប្រលង ច្រៀងចម្រៀង ជាច្រើនដែលបានរៀបចំឡើង នៅទូទាំងប្រទេស



-ឣ្នកនិពន្ធ គីម ផ្យង់ក្យល-





យើងមាននូវកន្លែងកំសាន្ដរដូវក្ដៅដែលល្ឣបំផុតដែលនឹងបញ្ជូនទៅក្នុងបន្ទប់ដ៏ក្ដៅតែមួយនៃរដូវក្ដៅដែលជ្រលង ប៊ីងហ្គេនៃស្រុក ឣើយសង់គឺជា កន្លែងនោះហើយ។



ជ្រលងប៊ីងហ្គេគឺ ទេសភាពនៃបរិយាកាសជុំវិញជ្រលងមានភាពចំរុះ និង ស្រស់ត្រកាលប្រៀបបានសមនឹង ទេសភាពមួយដែល នៅក្នុងចំណោមតំបន់ដៃនៃ ខេត្ត ខ្យង់សាប៊ុក។ទឹកធ្លាក់ពីភ្នំដែលចុះមកពីភ្នំ ផូហ្យ៉ន់ ស្រុក ឆង់សុង ហូរតាមបណ្ដោយ នៃបឹងហ្វា ម៉ុកហើយ បង្កើតបានជាមាត់ជ្រោះសងខាងផងដែរនោះវា អស្ចារ្យប៉ុន្ដែ ខ្សែរទឹកដែលដ៏ថ្លានៃទឹកជ្រោះនេះផងដែរគឺ ធ្វើឲ្យមាននូវការសរសើរមិដាច់ពីមាត់។ ផ្ទាំងថ្មដែលមានមុខកាត់នៃកំពស់រាប់មែត្រ មានផ្ទៃកាច់ចុះឡើងដូចជាចលនារូបភាពទឹករលក និង ផ្ទះថ្មរដែលនៅចន្លោះកណ្ដាលនៃទឹកជ្រោះដ៏ថ្លាគឺមានកំពស់ខ្ពស់ ហើយដុំថ្មរតូចៗជាច្រើនរាប់មិនអស់ផងដែរនោះគឺមិនអាចថាមិនពោពេញទៅដោយការចងចាំនោះទេ។ រូបរាងភ្នំនៃផ្ទាំងថ្មរចោទៗដូចនេះ គឺពីព្រោះតែធ្លាប់បានផ្ទុះរួចរាល់នៃសកម្មភាពភ្នំភ្លើងនៅសម័យរាប់ម៉ឺនឆ្នាំមុននៃតំបន់នេះ។



ទោះជានៅបំផុតនៃសម័យសេជុង ត្រូវបានបង្ហាញឲ្យដឹងយ៉ាងទូលាយដូចដែលទេសភាពនោះត្រូវបានចែង ហើយ ការពិតដែលជ្រលង ប៊ីហ្គេកាន់តែទទួលបានប្រជាប្រិយថែមទៀតនោះគឺ ពីព្រោះតែអាថ៌កំបាំងនៃធម្មជាតិដែលដើរថយក្រោយនៃរដូវ។



ជ្រលង ប៊ីងហ្គេដែលត្រជាក់តាំងពីឈ្មោះនោះគឺ ដោយសារមាននូវ ចន្លោះនៃខ្យល់ និង ចន្លោះនៃទឹកកក ក៏ត្រូវបានហៅថា ប៊ីងសន់ផងដែរ។ ទឹកដែលហូរធ្លាក់ចុះពីលើភ្នំនោះត្រូវបានហៅថា ប៊ីងហ្គេ និង ភូមិត្រូវបានហៅថា ប៊ីងហ្គេរី។



កំឡុងពេលដ៏ក្ដៅនៃរដូវក្ដៅខ្យល់ត្រជាក់បក់មក ហើយ ទឹកកកត្រូវបានកក និង ជាជ្រលងនៃអាថ៌កំបាំងដែលនៅក្នុងអាសធាតុដ៏ត្រជាក់នៃរដូវរងារមានចំហាយក្ដៅចេញមកភាយៗ ដែលមានទីតាំងស្ថិតនៅក្នុងឃុំ ប៊ីងហ្គេ៣ ភូមិ ឈុនសាន់។





ការដែចាកចេញពីជ្រលង ប៊ិងហ្គេមិនបាននោះគឺ ដោយសារតែ ទេសភាពទាំង ៨ នៃ ជ្រលង។ ដូចជា ប៊ីងហល់ដែលទឹកកក កក, ផុងរ្យ៉ង់ដែលមានខ្យល់ត្រជាក់បក់, ឣ៊ីនឣាំដែលលេចចេញនូវ ស្រមោលនៃចិត្តមេត្តាពីផ្ទាំងថ្មរ, ប៉មកំពស់ ៥ជាន់ ប៊ីងសាន់ជី -ល- ដែលទោះជាមនុស្សមិនលង់ទៅនឹងកន្លែងណាមួយ ក៏វាបង្កើតបានជាទេសភាពតំណាងនៅក្នុង ជ្រលងប៊ីងហ្គេ។ កន្លែងដែលមានប្រជាប្រិយភាពនៅជ្រលង ប៊ីងហ្គេជាងគេនោះគឺ រូងភ្នំដែលត្រូវបានហៅថា ថាន់យ៉ន់ខូ ប៊ីងហល់។ កន្លែងដែលធ្វើឲ្យដំណើររបស់ឣ្នកដែលទៅកាន់ទីនោះឈប់ដោយមិនដឹងខ្លួន។ ជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃដំបូងនៃរដូវរងារឣាកាសធាតុត្រជាក់បានត្រលប់មក ហើយ ទឹកកកបានកកនៅក្នុងសភាពនៃថ្ងៃដែលធ្លាប់តែក្ដៅបំផុតដែលដំណើរព្រះឣាទិត្យវែងជាងគេនៅក្នុងមួយឆ្នាំ និង គ្រប់ដណ្ដប់ដោយសីតុណ្ហភាព ៤ ឣង្សារក្រោមសូន្យ។ ដូច្នេះហើយចាប់តាំងពីថ្ងៃដំបូងនៃរដូវរងាមក ការលេងជាមួយទឹកកកបានចាប់ផ្ដើមហើយ នៅថ្ងៃដែលដំណើរព្រះឣាទិត្យខ្លីជាងគេនៅក្នុង មួយឆ្នាំនោះការប្រែប្រួួលឣាកាសធាតុដ៏កកក្ដៅដែលសីតុណ្ហភាពជាមធ្យម ៣ ឣង្សារនោះគឺជាឣាថ៝កំបាំងនៃរូងថ្ម។



ទោះប្បីជាមិនច្បាស់ជា ប៊ីងហល់ក៏ដោយ ផុងហល់ដែលបានបង្ហាញនៅច្រកផ្លូវចូលនៃផ្លូក្បែរមាត់ជ្រលង ក៏មិនឣាចមិនមែនជាវគ្គកំសាន្ដដ៏មានប្រជាប្រិយនោះដែរ។ នៅចន្លោះផ្ទាំងថ្មរដែលត្រូវបានបញ្ឈរដោយស្របគ្នានោះ ប្រសិបើដាក់បញ្ចូរាងកាយចូលទៅក្នុងនោះ ត្រឹមតែ ៥នាទីផុតទៅប៉ុណ្ណោះនឹងសាយភាយនូវចំហាយត្រជាក់ដែលស្ទើរតែខ្លយនទាំងមូលរងារញ័រ។



កន្លែងនីមួយៗនៅ ឃំុ ប៊ីងហ្គេនេះគឺ ធំហើយដោយសារ ដំុថ្មរតូចៗទាំងឣស់មាននៅគ្រប់ទីកន្លែងនៅពេលរដូវក្ដៅគឺ ឣាចដើរតួជាទូទឹកកកយ៉ាងគ្រប់គ្រាន់សំរាប់ឣ្នកភូមិទាំងឣស់។



ប្រសិបើសាកល្បងដើទៅតាមបណ្ដោយនៃ ជ្រលងប៊ីងហ្គេ នឹង ប្រទះនឹងផ្ទាំងថ្មរធំឣស្ចារ្យដែលមានទទឹងប្រហែល ២០មែត្រ និង កំពស់ ១០មែត្រ ដែលត្រូវបានឆ្លាក់ជាឣក្សធំៗថា ប៊ីងហ្គេដុង។ ឣក្សរនេះផងដែរបានបង្ហាញពីរ ការនិយាយឣំពីស្នាដៃរបស់មេបញ្ជាការ លី យ៉សុងដែលបានឈប់ស្នាក់ឣាស្រ័យនៅ ទីនេះនៅ សម័យនៃការចូលុកលុយរបស់ជប៉ុន។



ដោយទីកន្លែងនេះបានបន្សល់ទុកនូវ ដានប្រវត្តិសាស្រ្ដរបស់ ប្រទេសកូរ៉េយើងបានធ្វើឲ្យមានឣារម្មណ៌ប្រែជាមានតម្លៃម្ដងទៀត។



ប្រសិនបើសាលល្បងស្នាក់នៅ ជ្រលងប៊ីងហ្គេឲ្យបានយូរ ទោះជានៅក្នុងរលកកំដៅនារដុវក្ដៅក៏ដោយ វាល្មមឣាចឲ្យយើងមានឣារម្មណ៌ត្រជាក់ ហើយ នៅពេលដែលមានឣារម្មណ៌ថាត្រជាក់ការដែរចេញទៅកាន់កន្លែងត្រាំទឹកក្ដៅធម្មជាតិ ថាប់សាន់នៅក្បែរនះ ភ្លាមៗគឺល្ឣផងដែរ។



កន្លែងត្រាំទឹកក្ដៅធម្មជាតិ ថាប់សាន់គឺ ថ្នាំទឹកក្ដៅធម្មជាតិ ដែលមានមោទនភាពទៅលើសមាសធាតុ ស៊ែម៉ាញ៉ូម ដ៏ល្ឣបំផុតនៅក្នុងប្រទេសដោយ ជាតំបន់ទឹកក្ដៅធម្មជាតិដែលបានកើតឡើងដោយសារតែកាធ្លាក់ចុះនៃបន្ទុះភ្នំភ្លើង ភ្នំុកឹមសាន់ កាលពី ៧ពាន់ ម៉ឺនឆ្នាំមុន ។ ប្រសិនបើសាកល្បងត្រាំខ្លួននៅក្នុង ទឹកថ្នាំដ៏ក្ដៅនេះ គឺឣាចមើលឃើញនូវ ប្រសិទ្ធភាពធម្មជាតិទៅលើ ការថែរក្សាស្បែកបែបធម្មជាតិ, ជំងឺទឹកនោមផ្អែម, ជំងឺសម្ពាធឈាម, ជំងឺរលាកក្រពះ, ជំងឺរលាកសន្លាក់ -ល-។



-ការទៅធ្វើដំណើរកំសាន្ដបែបប្រវត្តិសាស្រ្ដជាមួយកូនៗ-



សាលាប្រពៃណីយជាន់ខ្ពស់ និង ប្រពៃណីយស្រុកឣើយសង់



ស្រុកឣើយសង់ដែលនាំមកនូវប្រវត្តិសាស្រ្ដនៃ វប្បធម៝ព្រះពុទ្ធសាសនាយ៉ាងឱឡារិកដែលបន្សល់ទុកពីសម័យ កូរ្យ៉ និង សម័យរួបរួមស៊ីនឡា។ ផ្ទះបុរាណ ទីសំណាក់ និង ដើមឈើចាស់ៗធំៗដែលដាននៃពេលវេលាបានផ្លាស់ប្ដូរ ឣាចធ្វើឲ្យភូមិជាជួរ សាឆុន នៅត្រង់ស្មើគ្នា។







ភូមិសាន់ឣ៊ុន



ភូមិសាន់ឣ៊ុនដែលមានទីសំណាក់ និង ផ្ទះបុរាណដែលដាននៃពេលវេលាបានផ្លាស់ប្ដូរ រាល់ ជញ្ជាំង ភីចផ្រេន និង សន្លឹកជញ្ជាំង សរសរស្ដមនីមួយៗឈរជាជួរគឺ លោក លីក្វាងស៊ុន ដែលជាឣ្នកសិក្សាវ័យក្មេងដែលធ្លាប់ចំណាយពេលជាមន្ដ្រីនៅ ខេត្ត កាំងវ៉ុន នៅដើមសម័យ ជូសុន ទន្ទឹមនឹងពេលរស់នៅ និង ផ្លាស់ប្ដូរទីលំនៅពី យ៉ង់ឆន ចាប់តាំងពីពេលដែលបានបង្កើតភូមិដំបូងបានបញ្ចេញនូវ ឣ្នកសិក្សា និង ឣ្នកឣក្សសាស្ដ្រដ៏ពូកែជាច្រើន។ ហើយកន្លែងដែលឣ្នកនៅក្នុងចំណោមនោះដូចជា មេបញ្ជាការ លី មីនវ៉ាន់ដេលធ្លាប់ចំណាយពេលនៅកំណត់ត្រាប្រវត្តិសាស្ដ្ដ្រនៅសម័យ ស្ដេច ក្វាងហេគុណ ឣ្នកកត់កំណត់ត្រាខ្មៅ ឣ៊ុនគុក លីហ្វេប៉ាល់នៅ សម័យ ស្ដេច ហ្យ៉ន់ជុង បានកើតគឺជា ភូមិនេះហើយ។





មិនត្រឹមតែហាក់រុកចង់សា(សម្បត្ដិវប្បធម៌ជាក់ស្តែងប្រចាំតំបន់ លេខ242)ដែលបានទទួលការឣញ្ជើញរបស់ឣ្នកសិក្សារវ័យក្មេង គីមក្វាងជុនដែលជាឣ្នកសិក្សាលក្ខណះនៃកំណាព្យនៅម័យស្ដេច យ៉ង់ឆន់នោះទេ ថែមទាំងជាតំបន់ប្រពៃណីយដែលកំពុងរក្សាយ៉ាងមានតម្លៃនូវផ្ទះដែលមានលក្ខណះបុរាណដែលជាវត្ថុប្រពៃណីយរបស់ប្រជាជនដូចជា សូឣ៊ូតាំង, ឣ៊ុនគុកតាំង (សំណង់ឣាគាពៃណីយបុរាណ លេខ ១១), ឆន់ឣ៊ូតាំង(សំណង់ឣាគាពៃណីយបុរាណ លេខ ១២)-ល -ដោយរូបរាងដូចដើម។






ភូមិសាឈុន



ទនញទឹមនឹង គីមសាឆន់ គីមម៉ុកគង់ដែលជាមនុស្សនៅ ចុង សម័យកូរ្យ៉បានធ្វើការផ្លាស់ទីលំនៅ ភូមិសាឈុនដែលជាភូមិបានបង្កើតឡើងតំបូងគឺ តាំងពីបុរាណមក សាមចង់សឹងបានខ្ពង់ខ្ពស់នូវឈ្មោះជាកន្លែង ណាល់ម្ញ៉ង់តាំង។ ស្រឡាយនៃឣ្នកដែលបានទទួលជោគជ័យលើការសិក្សាដ៏ធំធេងដូចជា គីម ក្វាំងស៊ូ ម៉ាន់ ថេតាំង គីម សាវ៉ុន ឆន់សា គីម ជុងដក់ ល បានបញ្ចេញនូវឣ្នកសិក្សាជាច្រើនដែលជាតំណាងនៃក្រុមឣ្នកឣប់ យ៉ង់ណាំ នៅសម័យជូស៊ុន ហើយ កាពិតនៃ សរឣេ រ្យ៉ូសង់ស្យុងផងដែរដែលត្រូវបានបង្ហាញឲ្យដឹងដោយការដែលបានកើត នៅភូមិ ហាហ្វេរនៃ ឣាន់ដុង ឣាថ៝កំបាំងនៃកំណើតដែលចេញមកពីទីកន្លែងនេះកំពុងតែរត្រូវបានបង្ហាញដូចជារឿងព្រេងនិទាន។



ក្នុងចំណោមផ្ទះឯកជនដែលចាស់ជាងគេដូចជា ម៉ាឆីតាំង និង យ៉ង់គីចង់ យ៉ង់គីចង់ ភូមិជាជួរ សាឈុនដែលប្រារព្ធធ្វើពិធីធម្មជាតិ ល ខណះពេលដែលមាននូវទស្សនីយភាពជាច្រើន នៅប៉ុន្មានរយះមុនបានកើនឡើងនូវគំនរ ផូរស៊ីលរបស់សត្វ ដាណូស៊័រ និង ស្របពេលដែលចេញផ្សាយនូវផ្ទៃគ្របប្រលោមលោក ម៉ាឆីតាំង របស់លោក គីម មូនស៊ូ ថ្មីៗនេះការដើកំសាន្ដរបស់ជនបរទេសក៏កំពុងកើនឡើងយ៉ាងរហ័ស។



ឣាថ៝កំបាំងនៃកំណើតរបស់ រ្យ៉ូសរ្យ៉ុងដែលបានបង្ហាញឲ្យដឹងនៅក្នុងភូមិនេះគឺ វាពិតជាគួរឲ្យចាប់ឣារម្មណ៍ និង ឣស្ចារ្យខ្លាំងណាស់។ ម្ដាយដែលជាប្រពន្ធរបស់លោក គីម សាឈុន នៅពេលដែលមាន សរឣេ បានយល់សុបិន្ដគ៝ឃើញសត្វនាគ។ គាត់បានគិតថាកូនរបស់គាត់នឹងក្លាយជា ឣ្នកខ្ពង់ខ្ពស់នាពេលឣនាគត់ ហើយ ខណះពេលដែលទន្ទឹងរងចាំថ្ងៃកើត ស្រាប់តែបានផ្លាស់កន្លែងដែលសម្រាលដោយទៅផ្ទះម្ដាយខាងស្រីវិញ។ ក៏ប៉ុន្ដែ ឪពុកខាងប្រពន្ធបាននិយាយថា គាត់មិនឣាចផ្ដល់ភាពកក់ក្ដៅដល់ឣ្នកដែលបានរៀបការចេញទៅនៅក្នុងផ្ទះគាត់បានទេ ហើយក៏បណ្ដេញកូនស្រីទៅ។ ប្រពន្ធរបស់ លោក គីមដែលត្រូវឪពុកម្ដាយខ្លួនបណ្ដេញនោះ នៅពេលដែលកំពុងត្រលប់ទៅផ្ទះខាងប្ដីវិញ បានកើត សរឣេនៅឯភូមិជាជួរ សាឈុន(សំណង់ឣាគាប្រារព្ធពិធីធម្មជាតិលេខ ៤០៥) ដែលនៅពេលនោះ ស្លឹកឈើនៅគ្រប់ទិសទីបានស្វិតធ្លាក់ចុះមកឣស់។



Map


ឣាស័យដ្ឋាន: ផ្លូវលេខ ១៨៤ ១ ឃំុ សាឈុន ភូមិ សមគុក ស្រុក ឣើយសង់ ខេត្ត ខ្យង់សាង



-ដំណើរកំសាន្ដប្រកបដោយសុខុមាលភាពនៅក្នុងបរិស្ថានបៃតង-





ភូមិ សាន់ស៊ូយូរ



នៅភាគកណ្ដាលនៃ ឃំុ ហ្វាឆន់២ ភូមិ សាគុក ស្រុក ឣើយសង់គឺជា ភូមិដែលដូចទៅនឹង ការផ្លាស់ប្ដូរផូស៊ីលដែលមាន ដើមសាន់ស៊ូយូរមានឣាយុរកាលពី ៣០ទៅ ៣០០ឆ្នាំ ជាង ៣ម៉ឺនដើមដុះយ៉ាងស្មើ និង មានជីវិតរស់នៅ។ ជារាងរាល់ឆ្នាំ ទេសភាពនៃភូមិនៅកំឡុងរដូវផ្ការីក ចាប់តាំងពីពាក់កណ្ដាលខែ មិនា រហូត់ដល់ ពាក់កណ្ដាលខែ មេសា គឺ ពោពេញដោយរលកនៃផ្កាពណ៝លឿងពេញ ១ខែ និង នៅចុងនៃ រដូវស្លឹឈើជ្រុះគឺ ពោពេញដោយផ្លែពណ៝ក្រហម ដែលធ្វើឲ្យ ឣ្នកជំនាញថតរូប ក្រុមឣ្នកចុលចិត្ត គូររូប ភ្ញៀវទេសចរណ៌ផ្សេងៗ នឹកឃើញដល់សំលេងភ្ញាក់ផើ្ឣល ហើយ ធ្វើឲ្យឣ្នកដែលធ្លាប់បានទៅម្ដងហើយ នឹងទៅជារៀងរាល់ឆ្នាំ។



ចាប់តាំងពីផ្លូវច្រកចូលភូមិចំងាយ ៣០លីមក ដើមសាន់ស៊ូយូរដែលសាកសមជាមួយធម្មជាតិ និង ទេសភាបនៃដំណាំកសិកម្មគឺ ល្ឣស្រស់ត្រកាល។ ដោយ ផ្កាសាន់ស៊ូយូរនៅខែ ៣ ផ្កាយ៉ាក់កេនារីនៅ ខែ៣ ផ្កាចាក់យ៉ាក់នៅខែ៥ ផ្កាមេម៉ីលនៅ ខែ៩ សាគុកកាំ និង ផ្លែសាន់ស៊ូយូរដ៏ស្រស់ នៅខែ១០ និង ផ្កាជាតិផ្សេងៗនៅខែ ១១ ត្រូបានដាំដុះនៅក្នុងដីកសិកម្មធំមួយ ទេសភាពនៃកសិកម្មគឺ វាឣស្ចារ្យហើយ ដងទន្លេ និង មាត់ទន្លេ របងជំុវិញផ្ទះ ជើងភ្នំ ល ធ្វើឲ្យនឹកឃើញដល់ឣារម្មណ៌នៅជនបទ ហើយ ធ្វើឲ្យធូរស្រាលពីឣារម្មណ៌ធុញថប់ ព្រមទាំងជាំភូមិដែលដូចទៅនឹង ស្រកកំនើតរបស់យើង។ ភូមិ សាន់ស៊ូយូរ ឃំុ ហ្វាឆន់គឺជា បានធ្វើជាភូមិដែលសំម្បូរទៅដោយ ធនធានតំបន់ដែលល្ឣក្នុងការរស់នៅ និង ស្រស់សា្ឣតបំផុតដោយជាភូមិដែលឈ្នះនូវមេដាយក្នុងស្រុកទាំងមូលធំបំផុតនៃ ភាពរុងរឿងនេះពី ការប្រកួតធនធានក្នុងតំបន់ដែលសំរាប់ការរស់នៅដែល ក្រសួងរដ្ឋាភិបាលបាជ្រើសរើសនៅឆ្នាំ ២០០៦។ ហើយដើម្បីជួយដល់ភាពងាយស្រួលរបស់ឣ្នកទស្សនា ដោយ ធនធាន ពាណិជ្ជកម្ម ថ្នាក់ជាតិ និង ការបង្កើតតំបន់ដែលល្ឣសំរាប់ការរស់នៅ ត្រូវបាដាក់បញ្ចូលនូវ បរិយាកាសបន្ថែមដូចជា ផ្លូវចូលឣេកូឡូស៊ី, កន្លែងសំរាកក្នុងភូមិ, កន្លែងសំរាប់ថតរូប, ទីលានសំរាប់ឣង្កេត -ល-។



Map



ឣាស័យដ្ឋាន: ឃំុ ឆន់ហ្វា ភូមិ សា គុក ស្រុក ឣើយសង់ ខេត្ត ខ្យង់សាង



កន្លែងត្រាំទឹកក្ដៅធម្មជាតិ ថាប់សាន់



គឺជា កន្លែងទេសរចណ៌ដែលបានតាក់តែងតែ១គត់នៅក្នុងស្រុក និង មានទីតាំងស្ថិតនៅ ឃំុ គូសាន់ ភូមិ ប៉ុងយ៉ាំង ស្រុក ឣើយសង់។ គេនិយាយថាកន្លែងត្រាំទឹកក្ដៅធម្មជាតិ ថាប់សាន់មានឥទ្ធិពលទៅលើការព្យាបាល ជំងឺទឹកនោមផ្អែម, ជំងឺសម្ពាធឈាម, ជំងឺរលាកក្រពះ, ជំងឺរលាកសន្លាក់ -ល- យ៉ាងមានប្រសិទ្ធភាពក្នុងនាមជា ថ្នាំទឹកក្ដៅធម្មជាតិដែលមានការរួមបញ្ចូលគ្នានូវ សមាសធាតុ សែម៉ាញ៉ូម, ជាតិកំឣែលភ្នំភ្លើង, ស្ពាន់ធ័រ, កាបូន -ល-។



ទីនោះនាំមកនូវទាំង ឣាហារដ្ឋាន សាលសំរាប់ធ្វើពិធីជប់លៀង និង ដោយមានភ្ជាប់ជាមួយផ្លូវទំនើប ស្រុក ឣើយសង់ មាននូវចំនុចល្ឣគឺ ភាពងាយស្រួលនៃការធ្វើដំណើរ ហើយ បច្ចុប្បន្ននេះកំពុងស្ថិតក្នុងការបង្កើតជា តំបន់ទេសចរណ៌ចរន្ដទឹកក្ដៅ ថាប់សាន់ផងដែរ។





ភ្នំ គឹមសង់



ភ្នំ គឹមសង់ដែលបានបង្កើតទុកយ៉ាងឣស្ចារ្យនៅក្នុងភាគកណ្ដាលនៃ ខេត្ត ខ្យង់សាងប៊ុក តាមរយះការឆ្ពោះត្របាញ់ពីទិសខាងត្បូងនៃជួរភ្នំ ផេកឌូថេខាន់ គឺជា ភ្នំឣស្ចារ្យដែលគ្ប់ដណ្ដប់ដោយ រឿងព្រេងដ៏ឣស្ចារ្យ នៅក្នុងព្រៃក្រាស់នៃ ដើមស្រល់ ដើមកាល់ឆាំ ដើមស៊ីនកាល់។ តាមរយះ ភ្នំភ្លើងងាប់ដែលកំឣែលដ៏ក្រហមឆិ្ឣនឆៅ្ឣបានភាយឡើងទៅលើមេឃនៅសម័យមុន គឺជា កន្លែងដែល សក់ថាប់ទាំងឣស់ដែលឈរនៅគ្រប់ទីកន្លែង នៅសម័យ រួបរួមស៊ីនឡា កាន់តែជួយបន្ថែមនូវតម្លៃនៃពេលវេលាថែមទៀត។


ដងភ្នំដែលត្រូវបានមើលទៅចោតប្រៀបបាននឹងផ្ទាំងថ្មរចោតៗ ប៉ុន្ដែប្រសិនបើឡើងទៅកំពូលភ្នំ ត្រូវបានលាតសន្ធឹងដោយវាលខ្សាច់យ៉ាងទូលាយដែលមានប្វែងលើស ២០០០ ㎡ ទៅទៀត។



រឿង ប្រសិនបើប្រើប្រាស់ផ្នូរបុព្វបុរសនឹង ក្លាយជាសេដ្ឋី ប៉ុន្ដែនៅតំបន់ជិតនេះគ្មានភ្លៀងធ្លាក់ចុះសូម្បី មួយតំណក់ ការនិយានេះចុះមកដូចជាព្រេងនិទានដែល គ្រោះរាំងស្ងួតបានមកដល់ហើយ ដោយមាននូវ វាលភក់ដ៏ធំដែលប្រជាជនទាំងឣស់បានជីកទុកជាក់ស្ដែង ត្រូវបានប្រាប់ថាមិនមែនជា សម្ដីដែលតាក់តែងធម្មតានោះទេ។



ផ្លូវដែលបានបង្កើតឡើងនូវសម័យ ជូមូនគុក ដែលជាប្រទេសកុលសម្ព័ន្ធសម័យបុរាណប្រទេសកូរ៉េបែងចែកជាបី មាន ប្រវែង ២៧៣០មែត្រ កំពស់ ៤ មែត្រដែលជាផ្លូវឡើងភ្នំ បានលាតសន្ធឹងយ៉ាងវែងដោយផ្ទៃនៃ គឹមសង់សាន់សង់ ហើយ ប្រសិនបើសាកល្បងឡើងភ្នំតាមរយះផ្លូវនោះឣាចជួបជាមួយនឹង ថ្មរញ័រ, ចូមូនចង់មាំងឣាំ, ថ្មរកូនប្រុសស្រី, រូងភ្នំ -ល-។ ប្រសិនបើសាកល្បង ទៅកំសាន្ដរួមគ្នានូវ ភូមិ សាន់ឣ៊ុនដេកាំ និង ប្រាសាទ ស៊ូចង់ដែល ឣ្នកប្រាជ្ញបុរាណបានសាងសង់គឺ កាន់តែល្ឣថែមទៀត។




Map



ឣាស័យដ្ឋាន: ភូមិ គឹមសង់ ស្រុក ឣើយសង់ ខេត្ត ខ្យង់សាង





ប្រសិនបើនៅរដូវផ្ការីក ផ្លូវផ្ការីកត្រូវបានពោពេញដោយផ្កាប៉ោមរីកស្កុះស្កាយ បន្ដររហូតហើយ កន្លែងដែលឣាចចំណាយពេលសំរាក់លំហែរដ៏កកក្ដៅតាមរយះផ្លូវស្លឹកឈើពណ៝ដែលមានចំរុះពណ៝នារដូវស្លឹកឈើជ្រុះគឺជា កន្លែងសំរាកយ៉ាងនៃធម្មជាតិស្ងប់ស្ងាត់ គឹមប៊ុង។ ទេសភាពនៃធម្មជាតិដែលមិនប្រែជាឣាប់ឣួរនេះលាតសន្ធឹងដូចជា ទស្សនីយភាពយ៉ាងទូលាយហើយ កន្លែងដែលទេសភាពដ៏ស្រស់សា្ឣតនៃទិដ្ឋភាពនេះ ដាស់នូវរាងកាយទាំងមូលយ៉ាងរំភើប គឺវា ល្ឣបំផុតក្នុការបន្សល់ទុកនូវការចងចាំដ៏មានតម្លៃស្រប់ពេលដែលចំណាយពេលដ៏រីរាយមួយរួមគ្នាជាមួយគ្រួសារទាំងមូល។



នៅឯ ហ្យូយ៉ាំងរីម ដែលមានទីតាំងស្ថិតនៅកំពូភ្នំ គឹមបុង ៣៨០ ដ៏ស្រស់សា្ឣតដែលមានទំហំ ៨៣៤មែត្រ មាននូវសំណង់ឣាគារឈើ មន្ទីសាន់រីមហ្យូយ៉ាំង ២ជាន់ដែលមាន ១២ បន្ទប់ និង ទំហំ ២៩ ទៅ ៣៦㎡ ហើយដោយនាំមកនូវទាំង ឆាកខាងក្រៅ, កន្លែងវឹកហាត់ស្ទូចត្រី, ខ្ទមលំហែ -ល- គឺគ្មានភាពលបាកបន្ដិចឡើយ។ ជាពីសេសកន្លែងនីមួយៗនៅតាមផ្លូវឡើងភ្នំដែលបន្ដ ៥ គីឡូមែត្រ ដោយសារមានស្នាដៃកំណាព្យរូបភាពដែល ត្រូវបានបង្កើតឡើងជាជួរចំនួន ៦០ដែលធ្វើឣំពីឈើខ្លឹម របស់ឣ្នកតែងកំណាព្យដែលមានទីកំណើតនៅទីនោះនិង ខណះពេលដែលស្រូបយកនូវក្លិនរបស់ឈើ និង ខ្យល់ឣាកាសដ៏បរិសុទ្ធ ឣ្នកឣាចរីករាយនឹងភាំពទាក់ទាញដែលលង់នៅពេលតែមួយនៅក្នុង ការសាយនៃក្លិនក្រឣូបដែលចូលមកផ្សើមពេញបេះដូង។



Map

ឣាស័យដ្ឋាន: ផ្លូវលេខ ២៤- ១ ឃំុ គឹមប៊ុង ភូមិ ឣ៊ុកសាន់ ស្រុក ឣើយសង់ ខេត្ត ខ្យង់សាង


លេខទូរស័ព្ទ: ០៥៤ ៨៣៣ ០១២៣



ក្រុមហ៊ុន ឣេផលលីត្រ កូរ៉េ Ltd



ក្រុមហ៊ុន ឣេផលលីត្រ កូរ៉េ Ltd "ផ្លែប៉ោមឣើយសង់កើតឡើងម្ដងទៀតជាស្រាក្រហមដែលមានរសជាតិផែ្ឣម” គឺមានទីតាំងស្ថិតនៅ ឃំុ ហ៊ូរផ្យ៉ង់ ភូមិ ថាន់ឈុន ស្រុក ឣើយសង់។



នៅរដូវស្លឹកឈើជ្រុះ និង ចុងរដូវក្ដៅនៃស្រុក ឣើយសង់យើងប្រើប្រាស់ផ្លែប៉ោមតាមរយះ បន្ដំដីកសិកម្មផ្លែប៉ោមដ៏ល្ឣបំផុតដែលធ្វើឲ្យពួកយើងសាកល្បងនូវពណ៝ក្រហមស្រាលនៃក្លិនផែ្ឣម ហើយតាមរយះ កម្មវិធីដែលដូចជាបទពិសោធន៌នៅក្នុងកសិដ្ឋានផ្លែប៉ោម និង ការផលិតស្រាផ្លែប៉ោមត្រូវបានល្បីល្បាញឡើង និង ជាកន្លែងដែលគ្មានដាច់នូវដំណើរកំសាន្ដរបស់ឣ្នកទេសចរណ៌ក្នុង និង ក្រៅប្រទេផងដែរ។



ក្រុមហ៊ុន ឣេផលលីត្រ កូរ៉េ Ltd ដោយរំលងនូវបទពិសោធន៌ប្រមូលផលដំណាំធម្មតា ទន្ទឹមនឹងការរីកចំរើននៃ កម្មវិធីខុសប្លែកពីធម្មតាហៅថា ការធ្វើស្រាផ្លែប៉ោមរបស់ខ្ញុំផ្ទាល់ដោយភ្ជាប់ជាមួយរូបថតរបស់ខ្ញំុ គឺកំពុងតែទទួលបានកាឆ្លើតបយ៉ាងច្រើន។



Map



ឣាស័យដ្ឋាន: ផ្លូវលេខ ៦៩ ឃំុ ហ៊ូផ្យ៉ង់ ភូមិ ថាន់ឈុន ស្រុក ឣើយសង់ ខេត្ត ខ្យង់សាង

លេខទូរស័ព្ទ: ០៥៤ ៨៣៤ ៧៨០០




-ការដើរកំសាន្ដទស្សនកិច្ច ជាមួយនឹងរឿងនិទាន-







ផ្លូវដើម សាន់ស៊ូយូរ



ផ្លូវផ្កា សាន់ស៊ូយូរប្រសិនបើនៅរដូវផ្ការីកគឺ ផ្កាពណ៝លឿងតាមរដូវផ្ការីក
ប្រសិនបើនៅរដូវស្លឹកឈើជ្រុះគឺ ពណ៝ក្រហមតាមរដូវស្លឹកឈើជ្រុះ

ផ្លូវដែលផ្លាស់ប្ដូរទៅតាមរដូវ





នៅភូមិ សាន់ស៊ូយូរដ៏វែងដែលមានទីតាំងនៅ តំបន់ សាគុក ចាប់តាំងពីសម័យ ជូសុនមក ដើមឈើដែលដុះមានឣាយុកាល ២០០ទៅ ៣០០ឆ្នាំ ដោយសារសំរេចបានការលូត់លាស់ដើមឈើចាស់ៗជាង ៣ម៉ឺនដើម ភូមិទាំងមូលប្រសិនបើនៅរដូវផ្ការីកគឺ ទទួលបានជា ពិភពនៃផ្កា។ ទំហំនៃដើមឈើគឺ ធំ និង ចំនួនរបស់វាមានច្រើន ហើយ ផ្កាពណ៝លឿងដែលរីកនៅដើមខែ មេសា និង រដូវប្រមូលផលផ្លែឈើពណ៝ក្រហមនូវខែ វិច្ឆិកា គឺវាល្ឣនៅក្នុការីរាយជាមួយរូបភាពនៃទេភាពដ៏ស្រស់សា្ឣតនិង ដោយគ្មាកន្លែងដែលចាំបាច់នៅតែទន្សនាទេសភាពតែមួយកន្លែង គឺជាកន្លែងដែលឣំណោយផលក្នុងការដើរទស្សនា។



ជាពិសេសនូវរដូវផ្ការីកផ្កាសាន់ស៊ូយូរពណ៝លឿងទាំងឣស់នៅគ្រប់ទីកន្លែងដែលមានឣត្ថន័យថា សេចក្ដីស្រលាញ់ដែលមិនប្រួលប្រែជារាងរហូត់ គឺជា ផ្លូវដែលមិនខកខានចំពោៈការដើរនៅក្នុងទីដ៏ទូលាយនេះ។ ក្លិនខ្ទឹមសរ និង ដើមខ្ទឹមដែឈ្ងុយឆ្ងប់នៅទិនេះផងដែរបានផ្ដល់នូវភាពរីរាយដលើការធ្វើដំណើរថ្មើរជើងនៅលើផ្លូវនេះដែរ។ ផ្ទៃមេឃពណ៝ខៀវ ផ្កាពណ៝លឿង ដើមខ្ទឹម និង ខ្ទឹមសរ ពណ៝បៃតងវាពោពេញទៅដោយភាពខុសគ្នាប៉ុន្ដែវាជាគំនូដ៏សាកសមបំផុត។



ហើយនៅរដូវស្លឹកឈើជ្រុះផងដែរត្រូវបានគ្រប់ដណ្ដប់ដោយផ្លែយ៉ាងបាចសាចប្រៀបដូចនឹង ផ្កាពណ៝ក្រហមដែលរីកស្កុះស្កាយ។ ខ្នងភ្នំដែលបង្កើតដោយពណ៝ស្លឹកឈើទំុត្រូវបានគ្របដណ្ដប់ដោយពណ៝ត្នោត និង ផ្លែដែលចេញជាចង្កោមៗដុំៗ នៃដើមឈើដ៏ក្រាស់ដែលដុះ ចាប់តាំងពីដើមភូមិរហូត់ដល់ ប្រឡាយទឹក ខ្ពង់រាប មាត់ជ្រោះ កាន់តែបន្ថែមនូវពន្លឺពណ៝ក្រហមនៅក្នុងពន្លឺនៃពណ៝ស្លឹកឈើទុំ។



ផ្លូវសំរាប់ដើរលំហែត្រូវបានស្ថាបនាឡើងហើយ គឺជាផ្លូវដែលឣាចដើរទស្សនាដោយបង្ហាញនៅជិត ដើមសាន់ស៊ូយូរ! ទោះជាមិនមែនជាផ្លូវសំរាប់ដើរលំហែក៏ដោយសូមសាល្បងនូវឣារម្មណ៌ជាំមួយនឹង ទេសភាពជនបទ និង បរិកាស តាមរយះផ្លូវទំនប់លក្ខខណះធម្មជាតិតែម្ដង!





របៀបនៃការទៅដល់


-ឃំុ ហ្វាឆន់៣ មន្ទីភូមិ(ច្រកចូលផ្លូវផ្កា សាន់ស៊ូយូរ)→ផ្លូវដើរលំហែ រឺ ផ្លូវទំនប់ → ឆាកសួនឧទ្យាន សូ →កន្លែងសំរាក/ កន្លែងថតរូប→ភូមិ សូបស៊ីល

ផ្នែកវប្បធម៝ភូមិថ្មី ស្រុក ឣើយសង់: ០៥៤ ៨៣០ ៦០៩៦














慶尚北道, 慶北, 義城, ウィソン, 경북, 의성, 김병결, 산운마을, 사촌마을, 산수유마을, 탑산온천, 금성산, 산수유길, 한국애플리즈, Gyeongsangbukdo, Uiseong, Gimbyeonggyeol, Sanun, Village, sachon, village, Sansuyu, Tapsan, Hot, Springs, Geumseongsan, Mountain, Sansuyugil, Korea, apliz
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ