Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
1906 | 6660193

Jeollabukdo - Buan 부안 - (Travel Info Korea)
 | Travel Info
แก้ไขล่าสุด : 2017/02/18

สถานที่ท่องเที่ยว : South Korea
 | จำนวนผู้ชม : 278632
https://blog.lookandwalk.com/th/blog/greenwood/2909/trackback

ស្រុកពូអាន គឺជាស្រុកមួយដែលស្ថិតនៅភាគខាងលិចនៃ ទីក្រុងផ្ចន់សាន់ដូ តំបន់ ឆន់ឡាផូកដូ របស់ប្រទេសកូរ៉េ។ទីតាំងការិយាល័យតំបន់គឺស្ថិតនៅក្រុង ពូអាន ហើយតំបន់នេះគឺមាន ក្រុង មួយនិង ១២ភូមិ។ វិមានធម្មជាតិនៃក្រុង ពូអាន មានទីតាំង ភូមិសាស្ត្រនៅ សង្កាត់ ផេកឆន់ ហើយនៅភូមិ ផ្ចន់សាន់ កំពុងតែត្រូវបានគេស្ថាបនាធ្វើជា ឧទ្យានជាតិ ផ្ចនសាន់ផាន់ដូ។ (ប្រភពវិគីភីឌា - http://ko.wikipedia.org/wiki/부안군)




ការិយាល័យទំនាក់ទំនងសាធារណៈ សេម៉ាន់ឃឺម


ការិយាល័យតាំងពិពណ៌សាធារណៈ សេម៉ាន់ឃឺម បន្ទាប់ពីធ្វើការបិទការតាំងពិពរណ៌ម្តង ក៏ត្រូវបានគេធ្វើការរៀបចំបើកសារជាថ្មី នៅឆ្នាំ ២០១០ ហើយត្រូវបានគេធ្វើការរៀបចំបើកការតំាង ពិពរណ៌ជាថ្មីកាលពីថ្ងៃទី ១៩ ខែ ៧ ឆ្នាំ ២០១៣។ជាន់ក្រោមដីទី ១ មានទំហំសឹងតែស្មើរជាន់ ក្រោមដី៣ជាន់ ហើយនៅឯបន្ទប់តាំងពិពរណ៌គឺមានធ្វើការតាំងពិពរណ៌ដូចជា រូបអ្នកស្វែងរក ឃើញបច្ចេកវិទ្យា ផ្សេងៗរបស់ប្រទេសកូរ៉េ, បញ្ហាដែលមាតុភូមិកូរ៉េមិនទាន់សម្រេចបាន,បញ្ហា គុណភាពទឹក,ការអភិវឌ្ឍន៏បរិស្ថាន ក៏ដូចជារឿងរ៉ាវអាថ៌កំបាំងផ្សេងៗទៀតដែលប្រទេសកូរ៉េកំពុងតែផ្តោតការយកចិត្តទុកដាក់លើ។ហើយបន្ថែមពីនោះទៀត គឺមានការបកស្រាយពន្យល់ ម៉ូឌែលផែនទីនៃ សេម៉ាន់ឃឺម,ម៉ូឌែលនៃប្រលាយទឹកភេស៊ូកាប់ម៉ូន, រូបភាពតារារណបនៃសេមាន់ ឃឺម និងការស្តារឡើងវិញនានានៃ សេម៉ាន់ឃឺម នាសម័យកាលនេះ។លើសពីនេះទៅទៀតនៅ មានការតាំងពិពរណ៌ទំនប់ទឹកស្តង់ដា, គំរោងពង្រីកតំបន់ទេសចរណ៏ ក៏ដូចជាលទ្ធផលនៃជំនួញ ផ្សេងៗដែលអ្នកទស្សនាអាចមើលឃើញនិងភ្នែកដោយផ្ទាល់ និងក្លាយជាបទពិសោធល្អៗសំរាប់ពួកគាត់ផងដែរ។


Map



ទីតាំងៈស្រុកពូអាន ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់សេម៉ាន់ឃឺម៦ ឃុំថេហំាង ភ្នំ 28-4

ទូរស័ព្ទលេខ: 063-584-6882
គេហទំព័រ : www.isæmangeum.co.kr




មជ្ឃមណ្ឌលវប្បធម៌ទឹក



ពូអាន់ថេម



ដើម្បីធ្វើការផ្គត់ផ្គង់ទឹកសំរាប់ប្រើប្រាស់លក្ខណៈគ្រួសារនៅពូអាន់ និង អ៊ីនកឺន នាខែ ២ ឆ្នាំ ១៩៩០ ត្រូវបានចាប់ផ្តើមកសាង ប្រព័ន្ធទឹកឡើង ហើយនាខែ ១២ ឆ្នាំ ១៩៩៦ត្រូវបានកសាងរួចរាល់ជាស្ថាពរ ហើយចាប់ពីពេលនោះមកវាក៏ក្លាយទៅជាតំបន់ធម្មជាតិផ្តាច់មុខដែលសឹងតែគ្មានកន្លែងទេសចរណ៏ណាដែលអាចប្រៀបប្រដូច និងជាទីកន្លែងទេសចរណ៏ដ៏ស្រស់ស្អាត ដែលទាក់ទាញអ្នកទេសចរណ៏អោយទៅកំសាន្តយ៉ាងច្រើនកុះករ។អ្នកទេសចរណ៏អាចស្គាល់កាន់តែច្បាស់នូវវប្បធម៌ទឹកនៅឯមជ្ឃមណ្ឌលវប្បធម៌ទឹក ហើយដោយសារតែនៅ អ៊ីនកឺន មានទឹកក្តៅធម្មជាតិ ដូច្នេះវាជាកន្លែងដែលសាកសមបំផុតសំរាប់រដូវកាលលំហែរកាយជាលក្ខណៈគ្រួសារ។



Map



ទីតាំងៈ ស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ ពូអាន់ថេម280-26 (ឃុំជូងខ្ចែ 537- 1)

ប្រភពទឹកប្រចាំពូអាន់នៃប្រទេសកូរ៉េ

ទូរស័ព្ទលេខៈ063- 580-3210



សារៈមន្ទីរពូអាន់ឆង់ចា



សារៈមន្ទីរពូអាន់ឆង់ចា ត្រូវបានទទួលស្គាល់ថាជាសារមន្ទីល្អបំផុតនៅក្នុងពិភពលោកព្រោះវាប្រមូលផ្តុំទៅដោយចម្លាក់ស្មូនតាំងពីសម័យ កូរ៉ ដែលសារៈមន្ទីរនេះត្រូវបានកសាងឡើងនៅស្រុកពូអាន់ ភូមិពូអាន់ ឃុំយ៉ូឆន់ ហើយត្រូវបានបើកអោយដំនើរការនៅខែ ៤ ឆ្នាំ ២០១១។ ចម្លាក់ស្មូនដែលធ្វើនៅឃុំយ៉ូឆន់ គឺមានការតាំងពិពរណ៌ចម្លាក់ស្មូនដែលមានអាយុកាលលើសពី២០០ឆ្នាំ ហើយអ្នកទេសចរណ៍ដែលមើលឃើញពីដំនើរការនៃការធ្វើចម្លាក់ស្មូនទាំងនោះ ដោយផ្ទាល់តែម្តង។បទពិសោធន៏ស្មូនថូបុរាណ ធ្វើអោយអ្នកទស្សនាយល់កាន់តែច្បាស់ពីវប្បធម៌ ថូបុរាណនាសម័យកាលនោះផងដែរ។ដើម្បីបង្កើនភាពវៃឆ្លាតខួរក្បាល និងដើម្នីពង្រឹងចំនេះដឹង ក៏ដូចជាដើម្បីអភិវឌ្ឍជំនួញផ្នែកថូចំលាក់មានសិស្សនិស្សតិ និងអ្នកស្មូនរូបជាច្រើននំាគ្នាមកតំបន់ដែលមានភាពល្បីល្បាញខាងចម្លាក់ស្មូនរួបនេះ។



Map



ទីតាំងៈ ស្រុកពូអាន់ ភូមិពូអាន់ ឆ្ពោះទៅកាន់ ឆង់ចា ១៤៩៣ (ឃុំឆន់រី798-4)

ទូរស័ព្ទលេខៈ 063-580-3959, 3964

គេហទំព័រៈ http://buancela.go.kr





ឆ្នេសមុទ្រឆេសក់(ទ្រព្យសម្បត្តិវប្បធម៌ដែលបានកំនត់ដោយរដ្ឋចំនាត់ថ្នាក់លេខ ១៣)

ឆ្នេសមុទ្រឆេសក់(ទ្រព្យសម្បត្តិវប្បធម៌ដែលបានកំនត់ដោយរដ្ឋចំនាត់ថ្នាក់លេខ ១៣)ឆ្នេរសមុទ្រ ឆេសក់ គឺជាទិដ្ឋភាពដ៏ស្រល់ស្អាតប្រចាំពូអាន់ ដែលមានទីតាំងនៅឯខ្ចក់ផូ នៅទិសខាងលិចផ្ចន់សាន់ថាន់ដូ។លក្ខណៈពិសេសនៃតំបន់ភូមិសាស្រ្តនេះគឺវាសំបូរទៅដោយថ្មក្រានីត ដែលវាអាចធ្វើអោយយើងមានអារម្មណ៏ធូរស្រាយក្នុងចិត្តរួមជាមួយថ្មសេឌីម៉ង់ទែរដែល មានអាយុកាលយ៉ាងតិច ៧០០០ឆ្នាំ ដែលរូបរាងថ្មទាំងនោះមានសណ្ឋានប្រៀបដូចជាត្រូវបាន គេតំរៀបឥដ្ឋដាក់ពីលើគ្នា ដូច្នេះវានំាមកអោយយើងនូវអារម្មណ៏អាថ៌កំបាំងពីសម្បត្តិធម្មជាតិ ទាំងនោះ។




គុហានៃសមុទ្រឆេសក់



ឆ្នេរសមុទ្រឆេសក់ត្រូវបានរកឃើញនិងដាក់ឈ្មោះដោយជនជាតិចិនមួយរូបមានឈ្មោះថា លីប៉ៃ ចាប់ពីឆ្នាំ ២០១២ កន្លែងមួយនេះត្រូវបានក្លាយជាតំបន់ទេសចរណ៏ក្នុងស្រុក មានចំនាត់ថ្នាក់ លេខ៩៩ ជាកន្លែងទេសចរណ៏ដែលជនជាតិកូរ៉េត្រូវតែធ្វើដំនើរកំសាន្តទៅ។



Map



ទីតាំងៈស្រុកពូអាន ភូមិពួអាន់ ឆ្ពោះទៅកាន់ ផ្ចន់សាន់១ (ឃុំខ្ចក់ផូ ៣០១ ១

អាចសាកសួរពត៌មានបន្ថែមតាមរយៈ ទីក្រុងផ្ចន់សាន់

ទូរស័ព្ទលេខៈ063-583- 2064



ឆ្នេរសមុទ្រ



មាត់សមុទ្រនៅ ផ្ចន់សាន់ផាន់ដូ គឺមានទេសភាពផ្សេងគ្នាៗទៅតាមតំបន់របស់វា ឆ្នេរសមុទ្រនៅ ទីនោះមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែ ទិដ្ឋភាពដ៏ស្រស់ស្អាត ,មានកម្មវិធីសប្បាយៗនិង មានទឹកដែលស្អាតមានអនាម័យ។ ដូច្នេះហើយ តោះ!យើងនាំគ្នាទៅមាត់សមុទ្រធម្មជាតិចំនាយពេលវេលា លំហែកាយរដូវក្តៅជាមួយនិងក្រុមគ្រួសារ និង បង្កើតនូវអនុស្សាវរីយ៏ដ៏អស្ចារ្យជាមួយ គ្នា។




ឆ្នេរសមុទ្រផ្ចន់សាន់



Map



ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ផ្ចន់សាន់២០៧៦ (ឃុំថេហំាង ៤១៥ ២៧
ទូរស័ព្ទលេខៈ063-580-4808




ឆ្នេរសមុទ្រខ្ចក់ផូ



Map



ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ឆ្នេរផ្ចន់សាន់ ១ (ឃុំខ្ចក់ផូ283-1)

ទូរស័ព្ទលេខៈ063-583-2064




ឆ្នេរសមុទ្រខូសាផូ



Map



ទីតាំងៈ ស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្លូវ នូរីមូក ៨ ៨(ឃុំយ៉ូនសាន់រី443-14 )

ការិយាល័យឧទ្យានជាតិប្រចាំក្រុងផ្ចន់សាន់ដូ

ទូរស័ព្ទលេខៈ 063-582-7808



ឆ្នេរសមុទ្រម៉ូហំាង

Map



ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្លូវម៉ូហំាង 23-1 (ឃុំដូឆង់ ១៦៥)

ទូរស័ព្ទលេខៈ063-580-4809




ឆ្នេរសមុទ្រសំាងរ៉ុក



Map



ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមផ្ចន់សាន់ 3210-16 (ឃុំដូឆង់ ៥៧៧)

ទូរស័ព្ទលេខៈ063-583-7865




ឆ្នេរសមុទ្រវីដូ



Map



ទីតាំងៈស្រុកពូអាន់ ភូមិវីដូ ឆ្ពោះទៅតាមផ្លូវ វីដូ ៣៦៦ (ឃុំជីន ៥៤៦)

ទូរស័ព្ទលេខៈ063-583-3804






ឧទ្យានធម្មជាតិពូអាន់



ភូមិជូលភូ ឃុំជូលភូ .ភូមិអ៊ូភូ ដើម្បីធ្វើការការពារទឹកជំនន់កាលពីឆ្នាំ ២០០៧ បានបង្កើតនូវសួន វាលភកមួយដែលវាទទីប្រហែល ៦៦៧.៦៦២m2 ហើយទីនោះក៏ត្រូវបានគេអោយឈ្មោះថាជាតំបន់ការពារដីភកជូលភូ។នៅទីនេះមានឈ្មោះល្បីល្បាញដោយសារ នៅតាមដងផ្លូវមានដើម ត្រែងដុះលាតសន្ធឹងជាផ្លូវប្រហែលជា ៤គីឡូម៉ែតដែលមើលទៅពោរពេញទៅដោយផ្កាព្រៃ និង មានសួនកំសាន្តតូចៗជាដើម ដូច្នេះហើយវាក៏ក្លាយតំបន់ដែលពោរពេញទៅដោយសម្បត្តិធម្មជាតិ និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។បន្ថែមពីនេះទៀតបន្ទាប់ពីមានការថតខ្សែភាពយន្តរឿង “គូសេ្នហ៍នៅទីក្រុងប្រ៉ាគូ”នៅឯភូមិអ៊ីនគី រួចមក ធ្វើអោយតំបន់មួយនេះកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង។តំបន់ដីភកជូលភូ នៅខែ ១ ឆ្នាំ ២០១០ ត្រូវបានអោយឈ្មោះថាជាតំបន់ដីសើម ហើយវាក៏ទទួលបានចំនាប់អារម្មណ៏ជាច្រើនក្នុងនាមជាសួនទេសចរណ៏សេងថេ ដែលអ្នកទេស ចរណ៏អាចដកបទពិសោធន៏ដោយផ្ទាល់ជាមួយសម្បត្តិធម្មជាតិនៅទីនោះ។



Map



ទីតាំងៈស្រុកពូអាន់ ភូមិជូលភូ ឆ្ពោះទៅកាន់សួនសេងថេ ១៧០(ឃុំអ៊ូភូ 516-1)

ទូរស័ព្ទលេខៈ 063-580-4524





ទឹកជ្រោះជីកសូ



ក្នុងចំនោមទិដ្ឋភាពល្អស្រស់ផ្តាច់មុខនៅផ្ចង់សាន់ ទាំង ៨ គឺមាន ២កន្លែងមានទិដ្ឋភាពទឹកធ្លាក់ កម្ពស់ប្រហែលជា ៣០ ម៉ែត។ទឹកជ្រោះជីកសូគឺជាកន្លែងមួយដែលមានឈ្មោះល្បីល្បាញនៅ នេផ្ចន់សាន់ហើយនាសម័យឆូសន់ មានកវីដ៏ល្បីមួយរូបមានឈ្មោះថាលីម៉េចាំង គាតបាននិយាយ មួយឃ្លាថា “បើអ្នកមើលរំលងទឹកជ្រោះជីកសូ និងការកំសាន្តតាមជ្រលងភ្នំ មានន័យថាអ្នកគ្មាន ពាក្យអ្វីដែលអាចពិពណ៌នាពី ផ្ចន់សាន់បាននោះទេ”ដែលបានសេចក្តីថាវាគឺជាកន្លែងដ៏អស្ចារ្យ មួយកន្លែង។



Map



ទីតាំងៈស្រុកពូអាន់ ភូមិផ្ចន់សាន់ ឆ្ពោះទៅកាន់ផ្លូវ ស៊ីលសំាង ៥២ (ឃុំជូងខ្ច៉ែ ភ្នំ95-10)

លេខទូរស័ព្ទនៃមជ្ឃមណ្ឌលផ្តល់ពត៌មានទេសចរណ៏: 063-584-7807





មជ្ឃមណ្ឌលវប្បធម៌សក់ចង់



មជ្ឃមណ្ឃលវវប្បធម៌សក់ចង់ គឺជាកន្លែងមួយដែលប្រមូលផ្តុំទៅដោយស្នាដៃកវីនិពន្ធកំណាព្យ ដ៏ល្បីមួយរូប អ្នកស្រីមានឈ្មោះថា ស៊ីនសក់ចង់ នៅទីនោះមានការដាក់បង្ហាញ នូវស្នាដៃដ៏ល្បីនិង សៀវភៅដែលទាក់ទងនិងការវិវឌ្ឃនៃវប្បធម៌សិល្បៈកំនាព្យ, សុភាសិត នានា របស់អ្នកស្រីចំនួន ៥ក្បាលនិង មានការដាក់បង្ហាញអត្ថបទកំនាព្យល្បីៗផ្សេងៗជាច្រើនទៀតផងដែរ។លោកអ្នកអាចរីករាយទស្សនាផលិតផលកំនាព្យទាំងនោះដោយផ្ទាល់ និងមានការចាក់វីដីអូពីឆាកជីវិតរបស់អ្នកស្រីសក់ចង់ ទៀតផង។លើសពីនោះមជ្ឃមណ្ឌលមានរៀបចំ ប្រហែលជា ៥០០០វត្ថុអនុស្សាវរីយសំរាប់អ្នកទៅកំសាន្តនៅទីនោះ។



Map



ទីតាំងៈស្រុកពូអាន ក្រុងពូអាន ផ្លូវលេខ ១០ (ឃុំសន់នឿន 547-1)

ទូរស័ព្ទលេខៈ 063-584-0560~1

គេហទំព័រ: www.shinseokjeong.com

ការចូលទស្សនាគឺមិនត្រូវបានគិតថ្លៃ.សំនួរផ្សេងៗទៀតសូមទំនាក់ទំនងសួរតាមលេខទូរស័ព្ទ








ផ្អកគ្រឿងសមុទ្រកូមសូ

កូមសូ គឺមានឈ្មោះល្បីល្បាញដោយសារផ្អកគ្រឿងសមុទ្រដែលត្រូវបានធ្វើឡើងដោយសារអំបិលដែលចំរាញចេញពីកំដៅព្រះអាទិត្យជះទៅលើវាលស្រែអំបិលហើយគេយកអំបិលធ្វើជាគ្រឿងផ្សំចំបងក្នុងការផ្អាប់គ្រឿងសមុទ្រទុកបរិភោគ។នៅទីនោះមានផ្អកគ្រឿងសមុទ្រទៅតាមប្រភេទនៃគ្រឿងសមុទ្រ និង ទៅតាមទំងន់ ដូច្នេះអោយតែដល់ចុងសប្តាហ៏គឺមានភ្ញៀវជាច្រើននាំគ្នា មកទិញ។



Map



លេខទូរស័ព្ទវាលស្រែអំបិលនៃកូមសូៈ063-582-7511

លេខទូរស័ព្ទរោងចក្រអំបិលណាម់សនៈ010-3670-7511

លេខទូរស័ព្ទសមាគមផ្អកគ្រឿងសមុទ្រកូមសូៈ063-584-8100






ប្រាសាទនេសូសា



ប្រាសាទនេសូសា ត្រូវបានកសាងឡើងដំបូងនៅឆ្នាំ ៦៣៣(ដោយស្តេចផេកចេម៉ូ ៣៤ព្រះវស្សា)រហូតដល់រាជកាលសេ្តចឆន់វាំងម៉ូន ការសាងសង់ត្រូវបានបញ្ចប់ ហើយទ្រង់បានដាំដើមស្រល់ ប្រម៉ាន ១០០ដើម ធ្វើជាផ្លូវចូលប្រាសាទដែលមានចំងាយប្រហែល ៦០០ម៉ែត ដែលវាក៏បានក្លាយ ទៅជាផ្លូវដ៏ស្រស់ស្អាតមួយមកដល់សព្វថ្ងៃ។ផ្លូវពោរពេញទៅដោយដើមស្រល់នេះក្លាយទៅជាវគ្គដំនើរកំសាន្ត ទីមួយសំរាប់នាំមកនូវអារម្មណ៏ស្រស់ថ្លាសំរាប់ដំនើរកំសាន្ត ដើរក្នុងព្រៃឈើរ ។ចំនែកនៅឯសាលថេអ៊ូងប៉ូចន គឺជាកន្លែងដែលមានកម្កល់នូវវប្បធម៌នៃទ្រព្យសម្បត្តិជាតិលេខទី ២៩១ ហើយវានាំមកនូវអារម្មណ៏ពីភាពល្អប្រណិតនិង សុភាពរាប់សាររាប់ពាន់ឆ្នាំរបស់សម្បត្តិវប្បធម៌នោះផងដែរ។នៅរដូវផ្ការីកពោរពេញទៅដោយផ្ការីកចំរុះពណ៌,រដូវក្តៅផ្លូវដើមស្រល់ដែលនាំមកនូវអារម្មណ៏រស់រវើក,រដូវស្លឹកឈើជ្រុះលំអដោយដើមថាន់ភូង ,រដូវរងាក្រាលក្រាស់ដោយព្រិលដ៏ស្រស់ស្អាត ដោយសារតែវារក្សានូវសម្បត្តិដ៏បវរបែបនេះហើយ ទើបវាក្លាយជាប្រាសាទបុរាណដ៏ល្បីល្បាញមួយរបស់ប្រទេសកូរ៉េ។




ផ្លូវព្រៃដើមស្រល់(ផ្លូវដ៏ស្រស់ស្អាត មាន ១០០ដើម)
ទីតាំងៈស្រុកពូអាន ភូមិជីនស ឆ្ពោះទៅកាន់នេសូសា ២៤៣(ឃុំសក់ផូ ២៦៨)



Map



ទីតាំងៈស្រុកពូអាន ភូមិជីនស ឆ្ពោះទៅកាន់នេសូសា ២៤៣(ឃុំសក់ផូ ២៦៨)
ទូរស័ព្ទ : 063-583-7281
• 내소사템플스테이 전화 : 063-583-3035 www.naesosa.org
* សាកសួរពីថ្លៃទៅកំសាន្ត: 063-582-7570 សាកសួរពីការចតរថយន្ត: 063-582-7808





អាស្រមវលម៉្ញង់អាំ



វល់ម៉្ញង់អាំត្រូវបានកសាងឡើងរយៈពេល ១២ នាសម័យស៊ីនឡាដោយស្តេចស៊ីនម៉ូន(ឆ្នាំ ៦៩២)ដែលវាត្រូវបានគេចាត់ទុកជាវត្តបុរាណដែលមានទីតាំងស្ថិតនៅជើងភ្នំសាំងសន់ជុង។ នៅក្នុងចំនោមទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្ចន់សាន់ ទេសភាពនៅវលម៉្ញង់ម៉ូអេ និងទិដ្ឋភាពនៃសមុទ្រលឿងរួមបញ្ចូលគ្នាបង្កើតបាននូវទស្សនីយភាពដ៏ស្រស់ត្រកាលពិតមែន។វត្តមួយនវមានតំកល់នូវគម្ពីរព្រះពុទ្ធសាសនា “ពូសលចន់”និងមានគម្ពីរដែលបង្កើតដោយ ពូសល់កសារ មានឈ្មោះថា “ផាលជូកស៊ី”ផងដែរ។



Map



ទីតាំងៈស្រុកពូអាន,ភូមិផ្ចន់សាន់ ឆ្ពោះទៅតាមនេផ្ចន់សាន់ 236-180

ទូរស័ព្ទលេខៈ063-582-7890





ប្រាសាទខេអាំ



ប្រាសាទនេះត្រូវបានកសាងឡើងនៅឆ្នាំ ៦៣៤ (ដោយស្តេច ម៉ូ សម័យភេកចេ ក្នុងព្រះជន្ម ៣៥ព្រះវស្សា) វាជាប្រាសាទដែលមានអាយុកាលពាន់ឆ្នាំ ដូច្នេះត្រុវបានគេចាត់បញ្ចូលជាទ្រព្យសម្បត្តិវប្បធម៌ជាតិចំនាត់ថ្នាក់លេខទី ២៩២ នៅក្នុងសាលថេអ៊ូងចន់។ ផ្នែកខាងក្រោយនៃ ប្រាសាទខេងាំគឺធ្លាប់ជាទីលានកីឡាជូហុងដេលវាគឺជាសាលាក្រុង នាសម័យនោះ ហើយងនៅ ខាងឆ្វេងនិងខាងស្តាំនៃសាលាក្រុងគឺមានចំលាក់ដែលមានរូបព្រះសង្ឃមួយអង្គក្នុងរូបរាង ចោលភ្នែកបីលើភ្នំមើលចុះទៅតំបន់ផ្ចន់សាន់ទាំងមូល។នៅជ្រលងភ្នំគឺមានរូងភ្នំមួយដោយមាន ថារនូវកំនាព្យដែលទាក់ទងនិងការប្រយុទ្ធនិងការបញ្ចប់នៃសម័យភេកចេ ផងដែរ។រូងភ្នំមួយនេះ ត្រូវបានគេហៅថាវ៉ុនហ៉ូបាំងរឺក៏ ផុកស៊ីនកូល ខណៈពេលជាមួយគ្នានោះដែរកាលពីមុរមបុរាណវា ធ្លាប់ត្រូវបានប្រើប្រាស់នៅពេលថ្វើសង្គ្រមផងដែរ ដូច្នេះហើយការប្រើប្រាស់កន្លែងនេះគឺ ប្រែប្រួលទៅតាមសម័យកាល។



Map



ទីតាំងៈស្រុកពូអាន ភូមិសាំងស ឆ្ពោះទៅកាន់ខេអាំ ២៤៨(ឃុំខាំខ្ចូ ៧១៤)

ទូរស័ព្ទលេខ: 063-583-3871









全羅北道, 扶安, ブアン, 전북, 부안, 새만금홍보관, 새만금방조제, 부안댐, 부안청자박물관, 채석강, 해수욕장, 변산해수욕장, 격포해수욕장, 고사포해수욕장, 모항해수욕장, 상록해수욕장, 위도해수욕장, 부안자연생태공원, 직소폭포, 석정문화관, 곰소항, 곰소젓갈, 염전, 내소사, 월명암, 개암사, Buangun, Jeollabukdo, Saemangeum, Exhibition, Hall, Embankment, Buan, Dam, Celadon, Museum, Chaeseokgang, Cliff, Sea, Cave, in, Beach, Byeonsan, Gyeokpo, Gosapo, Mohang, Sangnok, Wido, Eco, Park, Jikso, Falls, Seokjeong, Literature, Gomsoang, Port, Gomso, Salted, Seafood, Salt, Pond, Naesosa, Temple, Wolmyeongam, Hermitage, Gaeamsa
ความคิดเห็นหนึ่งบรรทัด(0) 
PDF
บุ๊คมาร์ค
อีเมล์
0bytes / 200bytes
ดูรายชื่อ