ស្រុកធែអានគឺជាស្រុកមួយដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃឈូងសមុទ្រធែអាន ហើយមានកោះអានម្យ៉នដែលមានកោះតូចៗចំនួន១១៩។ សាលាខេត្តរបស់វាស្ថិតនៅក្នុងស្រុកធែអាន ហើយ ការគ្រប់គ្រងរដ្ឋបាលរបស់វាគឺវាគ្រប់គ្រងទៅលើ ស្រុក២និងឃុំ៦។ ចង្ងាយនៃផ្លូវនៅតាមឆ្នេរសមុទ្រនេះមានចម្ងាយ ៥៣០.៨គីឡូម៉ែត្រ ដែលវាមានរាងកាច់កោងដូចជាសត្វពស់។ ទឹកនៅតំបន់ក្បែរឆ្នេរសមុទ្រមានសភាពរាក់ ហើយគំលាតទឹករាជនិងទឹកជោរធំដែលធ្វើអោយដីដែលលិចទឹកមានទំហំវែង។ គេបានដាក់ឆ្នេរធែអានជាឧទ្យានជាតិ ហើយកោះអានម្យ៉នមានឆ្នេរកូដជី និង សួនរុក្ខជាតិឆនរីប៉ូ ដែលជាប្រភពនៃកន្លែងទេសចរណ៍ដ៏ធំមួយ ព្រមទាំងមានឆ្នេរខ្សាច់ចំនួន៣០។ហើយនៅស្រុកណាមមាន សាកលវិទ្យាល័យហាន់សរដែលជាកន្លែងសំរាប់សិក្សាអំពីអាកាសចរណ៍ស៊ីវិល។ គេមានគំរោងក្នុងការផ្លាស់ប្តូរទីតាំងរបស់ការិយាល័យក្រុមហ៊ុនផលិតអគ្គិសនី ទៅដាក់នៅក្នុងទីក្រុងវិញ។ (មានប្រភពដើមយកមកពីវីគីភីឌៀៈ http://ko.wikipedia.org/wiki/태안)
ឆ្នេរខ្សាច់កូដជី
ឆ្នេរខ្សាច់នេះមានប្រវែងប្រហែលជា ៥គីឡូម៉ែត្រ។ ដោយសារតែទឹកជោរនៅលើឆ្នេរមិនសូវខ្លាំងវាធ្វើអោយយើងមានការងាយស្រួលក្នុងការហែលទឹកលេងនៅទីនោះ ហើយទឹកសមុទ្រមានសភាពថ្លាឆ្វេង ហើយវាមានសីតុណ្ហភាពល្អដែលយើងអចទៅលេងនៅទីនោះរហូតដល់ ចុងរដូវក្តៅ។ ហើយយើងក៏អាចទៅញ៉ាំសាច់ត្រីឆៅស្រស់ៗ នៅច្រាំងមួយកន្លែងក្បែរឆ្នេរនោះ។
អាស័យដា្ឋនៈ ភូមិម៉ូហាង់ ឃុំសូវ៉ន ស្រុកធែអាន ខេត្តឈុងឆនណាម
គេហទំព័រៈ www.taean.go.kr
ឆ្នេរខ្សាច់ម៉ាន់លីផូ
ដោយសារតែវាមានខ្សាច់ពណ៌សរ និងមានទឹកសមុទ្រពណ៌ខៀវខ្ចី គេបានប្រៀបធៀបឆ្នេរខ្សាច់នេះទៅនឹងឆ្នេរខ្សាច់នៅ សាយផាន់ និង ភីជី។ នៅចន្លោះព្រៃដើមស្រល់ដែលដុះនៅសងខាងនៃឆ្នេរនេះមាន កំពង់ផែធំមួយនិងផែឆនរីផូ។ កំពង់ផែធំនេះដែលស្ថិតនៅក្នុងឈូងធែអាន មានច្រាំងថ្មចោទដែលមានជំរៅខ្ពស់ហើយគេបានហៅវាថាជាភ្នំគឹមកាំងសាននៅសមុទ្រ។
អាស័យដា្ឋនៈ ភូមិស៊ីនចាំង ឃុំណាម ស្រុកធែអាន ខេត្តឈុងឆនណាម
គេហទំព័រៈ www.taean.go.kr
ឆ្នេរខ្សាច់ម៉ុងសានប៉ូ
ឆ្នេរនេះគឺជាឆ្នេរមួយដែលមានវាលខ្សាច់ព័ទ្ធជុំវិញដោយព្រៃដើមស្រល់ដ៏ក្រាស់មួយ ហើយឆ្នេរខ្សាច់នេះមានប្រវែង ៣៥គីឡូម៉ែត្រ។ ហើយឆ្នេរនេះគឺជាកន្លែងបរិស្ថានវិទ្យាធម្មជាតិដ៏អំណោយផលមួយសម្រាប់ការរស់នៅរបស់សត្វនានាដែលមានជីវិតនៅទីនេះ។
អាស័យដ្ឋានៈ ភូមិស៊ីនចាំង ឃុំណាម ស្រុកធែអាន ខេត្តឈុងឆងណាម
គេហទំព័រៈ www.taean.go.kr
កោះខាអ៊ី
កោះខាអ៊ីគឺជាកោះមួយដែលមានចង្ងាយ៥៥គីឡូម៉ែត្រាឆ្ងាយពីទិសខាងលិចនៃតំបន់អាន់ហ៊ឹង។ បើសិនជាយើងចេញដំណើរពីកំពង់ផែអាន់ហ៊ឹងទៅកាន់កោះខាអ៊ីវាចំណាយពេលប្រហែលជា ៤០នាទី ដែលនៅជិតនោះយើងអាចឃើញមាន កោះជូក កោះពូអក់ កោះម៉ុកគែ កោះឆងចូក ថ្មតោ ថ្មថូករីបមូន ថ្មកពូក ដែលវាបង្កើតបានជាឆ្នេរខ្សាច់មួយដែលមានទេសភាពដ៏ស្រស់បំព្រងមួយ។
អាស័យដា្ឋនៈ ភូមិកាអ៊ីតូ ឃុំគឹនហ៊ឹង ស្រុកធែអាន ខេត្តឈុងឆនណាម
គេហទំព័រៈ www.taean.go.kr
កោះខ្សាច់ស៊ីនធូរី
កោះខ្សាច់ស៊ីនធូរីនេះគឺជាកន្លែងដែលកើតឡើងដោយសារតែមានខ្យល់ព្យុះបក់ខ្លាំងនិង រលកធំមកពីឈូងសមុទ្រសានតូងនៃប្រទេសចិន។ វាធ្លាប់ជាកន្លែងទីបញ្ជាការទាហានកាលពី៩០ឆ្នាំមុន ហើយវាត្រូវបានគេចាត់ទុកថាជាភ្នំខ្សាច់ដែលស្អាតបំផុតនៅក្នុងប្រទេសកូរ៉េដែលត្រូវបានគេធ្វើការអភិរក្សយ៉ាងល្អ។ហើយនៅទីនោះក៏មានសត្វដែលកំរបានជួបជាច្រើនប្រភេទដែលយើងមិនដែលធ្លាប់ឃើញទៀតផង។
អាស័យដា្ឋនៈ ភូមិស៊ីនធូ ឃុំវ៉នពូក ស្រុកធែអាន ខេត្តឈុងឆនណាម
គេហទំព័រៈ www.taean.go.kr
សួនឈើកំសាន្តឆនរីផូ
សួនឈើកំសាន្តឆនរីផូ គឺជា សួនមួយដែលត្រូវបានគេបន្តពង្រីកទំហំរបស់វាតាំងពីឆ្នាំ ១៩៧០ ហើយវាគឺជាសួនឈើដែលមិនត្រឹមតែជាកន្លែងដែលមានដើមឈើជាច្រើនប្រភេទដែលដុះឡើងដោយធម្មជាតិនោះទេ ហើយវាគឺជាសួនឈើដែលមានទំនាក់ទំនងជាមួយសួនឈើនៃប្រទេសដទៃទៀតក្នុងការសិក្សានិងចែករំលែកនូវរុក្ខជាតិនានានិងដើមឈើដែលបានដុះនៅតំបន់ដែលមានសីតុណ្ហភាពប្រហាក់ប្រហែលគ្នា។ សព្វថ្ងៃនេះទីនេះវាបានប្រមូលយកនូវរុក្ខជាតិដើមឈើពីប្រទេសជាង ៦០ ដែលមានចំនួន ១៥០០០ប្រភេទ។
អាស័យដា្ឋនៈ ផ្លូវ ឆនរីផូ១ ១៨៧ ឃុំសូវ៉ន ស្រុកធែអាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៦៧២ ៩៩៨២
គេហទំព័រៈ www.chollipo.org
ព្រៃធម្មជាតិនៅកោះអានម៉្យន
អាស័យដា្ឋនៈ ផ្លូវអានម៉្យន ៣១៩៥-៦ ឃុំអានម៉្យន ស្រុកធែអាន ខេត្តឈុងឆនណាម
ទូរស័ព្ទលេខៈ ០៤១ ៧៦៤ ៥០១៩
គេហទំព័រៈ www.anmyonhuyang.go.kr
តម្លៃសំបុត្រចូលៈ មនុស្សធំ (៤០០០៛) សិស្ស (៣០០០៛) ក្មេង (១៥០០៛)
ពិធីបុណ្យផ្កានៅធែអាន
គេបានប្រារព្ធពិធីបុណ្យផ្កាធូលីបនៅរដូវរំហើយ ផ្កាលីលីនៅរដូវក្តៅ ផ្កាថាលានៅរដូវផ្ការីក និង ផ្កាដែលមានពណ៌និងរូបរាងខុសៗគ្នាជាច្រើនប្រភេទនៅរដូវរងា។ លើសពីនេះទៅទៀតយើងក៏អាចបង្កើតនូវអនុស្សាវរីយ៍ជាច្រើនជាមួយនឹងសមុទ្រនិងម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផង។
អាស័យដា្ឋនៈ ផ្លូវម៉ាកមប៉ូ២០០ ឃុំម៉្យន ស្រុកធែអាន ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៦៧៥ ៧៨៨១ , ៩២០០
គេហទំព័រៈ www.ffestival.co.kr
នៅក្នុងឧទ្យាននេះមានបង្ហាញនូវវត្ថុដែលយើងមិនអាចរកមើលបាននៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសកូរ៉េ ដែលមានដូចជា ឆ្អឹងពិតរបស់ដាយណូស័រអាប៉ាតូសារឺសដែលបានរកឃើញនៅប្រទេសអាមេរិច ពងរបស់ទីរ៉ាណូសារឺសដែលបានរងឃើញដោយលោកដុកទ័រជនជាតិអាហ្សង់ទីន គឺលោកគ្លែនឡក់កឺ ព្រមទាំងឆ្អឹងរបស់ស្ពីណូសារឺសដែលបានរកឃើញដោយលោកដុកទ័រជនជាតិអង់គ្លេសគឺលោកគែនដល ម៉ាទីន។
អាស័យដា្ឋនៈ ផ្លូវកូមសម ៣៧-២០ ឃុំណាម ស្រុក ធែអាន ខេត្តឈុងឆងណាម
ទូរស័ព្ទលេខៈ ០៤១ ៦៧៤ ៥៦៦០
គេហទំព័រៈ http://www.anmyondojurassic.com
តម្លៃសំបុត្រចូលៈ មនុស្សធំ (១០ដុល្លារ) សិស្ស (៨ដុល្លារ) ក្មេង (៤ដុល្លារ)