Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
4175 | 19708347

ទីក្រុងធែគូ #1 - Lee Sang-hwa’s old house , វិហារការគណនា, Gopchang Alley - (Korea Tour)
 | Holiday Journal
Last Modified : 2017/04/06

Travel regions : South Korea
 | Hits : 515922
https://blog.lookandwalk.com/vi/blog/mazinguide/1610/trackback

ខ្ញុំបានទៅទស្សនានៅទីក្រុងធែគូ បន្ទាប់ពីខ្ញុំមិនបានទៅលេងវាអស់រយៈពេលជាយូរមកហើយ។ ដោយសារតែវាគឺជាថ្ងៃបុណ្យជាតិ ដូច្នេះហើយខ្ញុំមានពេលជាច្រើនដើម្បីដើរលេងនៅគ្រប់កន្លែងនៅក្នុងទីក្រុងធែគូ។ ទីក្រុងធែគូ មានភាពល្បីល្បាញដោយសារតែវាមានអាកាសធាតុក្តៅ ហើយជាទីក្រុងដែលមានប្រវត្តិនិងវប្បធម៌យូរលង់ ព្រមទាំងមានអាហារជាច្រើនមុខសំរាប់សាកល្បង។


នៅទីប្រជុំជននៃទីក្រុងធែគូ គឺជាតំបន់ដែលនៅជិតស្ថានីយ៍រថភ្លើងក្រោមដី ជុងអាំងរ៉ូ និងស្ថានីយ៍ ប៉ាន់វនដាំង ប្រសព្វគ្នា ដែលពួកវាគឺជារថភ្លើងខ្សែទីមួយនិងខ្សែទីពីរ។ នៅជិតស្ថានីយ៍ជុងអាំងរ៉ូនោះមានសួនរំលឹកវិញ្ញាណក្ខ័ន្ធគូកជែប៉ូសាំង ផ្លូវយ៉ាកឆន ព្រះវិហារឃែសាន ផ្លូវតូងសង និង ផ្លូវធូងពែក ដែលធ្វើអោយយើងបាននូវ អតីតកាលនិងបច្ចុប្បន្នភាពរបស់ទីក្រុងធែគូ។ ខ្ញុំអាចរីករាយជាមួយនឹង ដាននៃប្រវត្តិរបស់ប្រទេសកូរ៉េនៃសម័យទំនើបនៅសេសសល់នៅក្នុងទីក្រុងធែគូ ព្រមទាំង កន្លែងដែលពោរពេញទៅដោយយុវវ័យ។



ខ្ញុំបានដើរចេញពីស្ថានីយ៍រថភ្លើងជុងអាំងរ៉ូ ដែលពោរពេញទៅដោយមនុស្សម្នារនិងហាងជាច្រើនដូចជានៅស្ថានីយ៍កាំងណាមនៅទីក្រុងសេអ៊ូលដែរ។ ផ្លូវសំរាប់ឆ្ជោះទៅកាន់សួនរំលឹកវិញ្ញាណក្ខ័ន្ធគូកជែប៉ូសាំង មានឈ្មោះថាផ្លូវគូកជែប៉ូសាំង។ ដួងព្រលឹងរបស់ប្រជាជនទាំងនោះដែលជាភ្លើងបំភ្លឺតូចៗ នៅសម័យកាលដ៏ ងងឹតនិងលំបាកលំប៉ិននៅក្រោមការគ្រប់គ្រងរបស់ជប៉ុន នៅតែត្រូវបានគេចងចាំរហូតមកដល់សព្វថ្ងៃ។ ការតស៊ូប្រឆាំងរបស់ សរសាំងថូន ដើម្បីសំណងនៃបំណុលជាតិ ដែលគាត់គឺជា មនុស្សដ៏សំខាន់ម្នាក់ ដែលបានចាប់ផ្តើមឡើងនោក្នុងទីក្រុងធែគូ ហើយ បានជះឥទ្ធិពលទៅលើទីក្រុងដ៏ទៃទៀតនៅក្នុងប្រទេសកូរ៉េទាំងមូល។ ខ្ញុំអាចដឹងថាមានប្រជាជនចំនួនប៉ុន្មាននាក់ដែលមានមោទនភាពចំពោះរូបគាត់ ហើយប្រជាជននៅទីក្រុងធែគូបានដាក់វានៅលើផ្លូវនេះ។ អ្នកនឹងបានឃើញនូវកន្លែងគោរពវិញ្ញាណក្ខ័ន្ធនិងសួន នៅពេលដែលអ្នកចំណាយពេល១៥នាទីទៅតាមផ្លូវគូកជែប៉ូសាំងនេះ។









ខ្ញុំមិនអាចចូលទៅមើលក្នុងកន្លែងគោរពវិញ្ញាណក្ខ័ន្ធបានដោយសារតែវាជាថ្ងៃឈប់សំរាក ដូច្នេះហើយខ្ញុំបានទៅលេងនៅក្នុងសួនកំសាន្តជំនួស។ សួនរំលឹកវិញ្ញាណក្ខ័ន្ធគូកជែប៉ូសាំង ត្រូវបានកសាងឡើងដោយមានសភាពស្អាតនឹងមានពណ៌បៃតងសំរាប់ប្រជាជននៃទីក្រុងធែគូ។ នៅពេលដែលខ្ញុំបំរុងនឹងសំរាកបន្ទាប់ពីបានដើរអស់រយៈពេលជាយូរនៅក្រោមពន្លឺថ្ងៃនៃរដូវរំហើយនេះ ខ្ញុំបានមើលទៅលើមេឃ ហើយខ្ញុំឃើញស្លឹកឈើជាច្រើនគ្របដណ្តប់ពេញផ្ទៃមេឃ។ សួននេះដូចជាព្រៃដង្គំដែលស្ថិតនៅកណ្តាលវាលខ្សាច់ដូច ទីក្រុងធែគូដែលជាទីក្រុងដែលកក្តៅបំផុតនៅក្នុងប្រទេសកូរ៉េដែលសំបូរទៅដោយអគារខ្ពស់ៗ។ ហើយគេបានរាយការណ៍ថាសីតុណ្ហភាពជាមធ្យមបានធ្លាក់ចុះតែ១អង្សារប៉ុណ្ណោះបន្ទាប់ពីមានការបង្កើតច្បាប់ស្តីពីទីក្រុងបៃតង។




ផ្លាកហាងកាហ្វេដែលខ្ញុំបានឃើញនៅតាមផ្លូវទៅកាន់ហាងលក់ទឹកកកឈូស ដែលមានន័យថា កន្លែងដែលល្អ ដែលមានតម្លៃសមរម្យដូចជាឈ្មោះរបស់វាមែន។




ខ្ញុំបានដើរត្រលប់ទៅកាន់ផ្លូវគូកជែប៉ូសាំងវិញ ហើយខ្ញុំបានផ្លូវសំរាប់យុវវ័យមួយ ដែលមានឈ្មោះថា ផ្លូវតូងសង ដែលជាកន្លែងធំមួយ។ ដោយបានដើរឆ្លងកាត់ ហាងលក់ គ្រឿងសំអាង ហាងលក់សំលៀកបំពាក់ និងភោជនីយដ្ឋានជាច្រើន ខ្ញុំកំពុងស្វែងរក ហាងលក់ទឹកកកឈូស ដែលមានយីហោ អូករូមុង ដើម្បីញ៉ាំទឹកកកឈូសសណ្តែកក្រហមជាមួយទឹកសារ៉ូ។ ខ្ញុំបានលឺគេថាវាទើបតែបើកសាខានៅផ្លូវនេះថ្មីនេះ។




នេះគឺជាទឹកកកឈូសទឹកដោះគោ សណ្តែកក្រហមដែលដាក់ចំអិនលើខ្ទះដែក ព្រមទាំងនំតក់ដែលដាក់លំអលើទឹកកក។ ប៉ុន្តែរស់ជាតិរបស់វាពិតជាមិនអន់ទេ។ អ្នកពិតជាមិនចង់បានអ្វីក្រៅពីទឹកកកឈូសទឹកដោះគោដ៏ទន់ល្មើយដែលដាក់លាយជាមួយនឹង រស់ជាតិដ៏ផ្អែមនឹងសាមញ្ញរបស់សណ្តែកក្រហម។ ចានដែលមានភាពត្រជាក់ដូចទឹកកកបានបន្ថែមរស់ជាតិអោយវាថែមទៀត។ ទឹកកកឈូសអូរូម៉ូងមើលទៅដូចជាមានទំរង់ដើមមកពី ទឹកកកឈូសសណ្តែកក្រហម។ ដោយសារតែវាទទួលបានការពេញនិយមនៅរដូវក្តៅថ្មីៗនេះ មានការបងើ្កតនូវទឹកកកឈូសដែលមានរសជាតិថ្មីៗ រំលួចពណ៌ជាច្រើនប្រភេទ ប៉ុន្តែហាងនេះនូវតែរក្សានូវរសេជាតិដើមនិងធម្មតាព្រមទាំងភាពល្បីល្បាញរបស់វាដដែល។

មើលចេញទៅខាងក្រៅហាងនេះទៅ ខ្ញុំបានឃើញនូវ ផ្សារទីនើបធែគូ ព្រមទាំង មនុស្សជាច្រើនកំពុងតែរវល់ក្នុងការរៀបចំការសំដែងនៅវាលខាងក្រៅ។



នៅលើឆាកសំដែងនៅខាងក្រៅដែលបង្ហាញជូនដោយសេរី មានការផ្សព្វផ្សាយអោយមានការស៊ើបអង្កេតពីការពិតអំពីរឿងគ្រោះថ្នាក់លេចនាវា សេវ៉លដែលមិនអាចបំភ្លេចបាន។ មើលទៅលើបដារតវ៉ាពណ៌លឿង ជាមួយនឹង ចំរៀងដ៏ស្រទន់នឹងអន្លង់អន្លោចដែលច្រៀងដោយ លោក គីមក្វាងសុក ធ្វើអោយខ្ញុំមានអារម្មណ៍ដ៏ចម្លែកនិងកើតសរសើរមែនទែន។




ប្រាកដជាមានអ្វីមួយដែលពិសេសក្នុងហាងនេះហើយបានជាមានមនុស្សជាច្រើនតំរៀបជួរគ្នាចាំចូលហាងនេះ។ ខ្ញុំឃើញថាមានភាពពិសេសជាច្រើននៅក្នុងផ្លូវថូងសងនេះ។




ដើម្បីគិតចេញអោយឆ្ងាយពីហ្វូងមនុស្សនៅផ្លូវថូងសង ខ្ញុំបានឆ្ពោះដំណើរទៅកាន់ ស្ថានីយ៍ផានវុនដាំង។ កម្មវិធីទេសចរណ៍តំនាងនៅក្នុងទីក្រុងធែគូនេះមានឈ្មោះថា ការទេសចរណ៍នៅលើផ្លូវទំនើប។ ខ្ញុំអាចរកបាននូវផែនទីយ៉ាងងាយស្រួលទីប្រជុំជនដែលដាក់ផ្លាកថា ដំណើរទៅកាន់វិថីដ៏ទាន់សម័យ ដែលបង្ហាញអំពីផ្លូវទេសចរណ៍ទាំង៨កន្លែងខុសគ្នាដោយរូបភាព។ នេះគឺជាអ្វីដែលខ្ញុំបានស្វែងរកឃើញនៅក្នុងទីក្រុងធែគូថាវាមានបន្សលទុកនូវ កន្លែងប្រវត្តិសាស្រ្តនៃសង្គ្រាមកូរ៉េនៅក្នុងទីក្រុងនេះ។ ខ្ញុំត្រូវបានគេប្រាប់ថាវាជាកន្លែងដែលបានគេជ្រើសរើសជាកន្លែងដែលល្អបំផុតនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ ២០១៤ ដោយ សមាគមទេសចរណ៍របស់ប្រទេសកូរ៉េ។




នៅពេលដែលខ្ញុំបានរកមើលផ្ទះចាស់របស់ លីសាងហ្វា ខ្ញុំបានដើរចូលទៅក្នុងផ្លូវយ៉ាកឆន។ ទីក្រុងធែគូមានភាពល្បីល្បាញថាមានហាងលក់ថ្នាំស្លឹកឈើជាច្រើន ហើយមានផ្សារលក់ថ្នាំស្លឹកឈើបុរាណធំមួយ ដែលហៅថា ផ្សារ ធែគូយ៉ាក់រ្យងស៊ី។





ផ្លូវយ៉ាក់ឆននេះពោរពេញទៅដោយ ហាងលក់ថ្នាំបុរាណជាច្រើន ហើយយើងអាចសំគាល់វាបានដោយសារតែក្លិនដ៏ផ្អែមនឹងល្វីងរបស់ពួកវា។




នៅខាងចុងនៃផ្លូវយ៉ាក់ឆននេះនេះគឺជាផ្លូវកែងមួយទៅកាន់ផ្ទះចាស់របស់លោក លីសាំងហ្វា។ នេះគឺជាវិថីមួយដែលស្រស់ស្អាតដែលនឹងស៊ីគ្នាទៅនឹង ពន្លឺព្រះអាទិត្យនារដូវធ្លាក់ខ្យល់។





នេះគឺជា ផាបូជូម៉ាក់ ដែលមានទីតាំងស្ថិតនៅ ផ្នែកខាងចុងនៃផ្លូវ ទៅកាន់ផ្ទះចាស់របស់ លីសាំងហ្វា ដែលវាមើលទៅដូចជា សណ្ឋាគារតូចមួយដែលរំលឹកដល់ ប្រធានាធិបតេយ្យពីមុនគឺលោក ណូមូហ្យ៉ង។





តោះយើងគិតត្រលប់ទៅកាន់ពេលវេលានៃសម័យទំនើបជាមួយនឹងវិថីដ៏ស្ងៀមស្ងាត់ដែលមាន ផ្ទះប្រកក្រឿងនៅសងខាងផ្លូវ។ ផ្ទះចាស់របស់លោកលីសាំងហ្វា ដែលធ្លាប់ជាអតីតអ្នកតំនាងអោយ អ្នកកវីដែលបានប្រឆាំងទាមទារឯករាជ្យកំឡុងពេលនៅក្រោមការគ្រប់គ្រងរបស់ អធិរាជជប៉ុន។ មានរូបគំនូរអ្នកកវីនេះនៅលើជញ្ជាំងនៃផ្លូវចូលដែលបានទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំ។




ខ្ញុំលឺថាកន្លែងប្រវត្តិសាស្ត្រនេះធ្លាប់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ក្នុងការបំផ្លាញកំឡុងពេលក្នុងការអភិវឌ្ឈន៍ឡើងវិញ ប៉ុន្តែត្រូវបានការពារបានដោយប្រជាជននៃក្រុងធែគូនេះ។ ហើយវាបានក្លាយទៅជាកន្លែងដ៏ល្បីល្បាញមួយដែលឥឡូវមានអ្នកទេសចរណ៍មកលេងជាច្រើន។




នៅទីធ្លាខាងមុខ អ្នកអាចមើលឃើញនូវដើមទទឹមជាច្រើន ព្រមទាំង ឆាងតូកទែ ដែលជាកន្លែងផ្ទុកក្រឡទឹកជ្រលក់នឹងទឹកត្រី។





ថ្មសម្រាប់រំលឹកវិញ្ញាណក្ខ័ន្ធដែលបានសរសេរអំពីការងារដ៏ល្អបំផុតរបស់លោកលីសាំងហ្វា ដែលមានចំណងជើងថា តើរដូវផ្ការីកនឹងមកដល់ទីធ្លាដែលបានបោះបង់ចោលនេះ ហើយរឿងរ៉ាងរបស់គាត់បានសរសេរដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ផ្លែទទឹមដែលទុំនៅក្រោមមេឃនៃរដូវរំហើយមើលទៅដូចជាភ្លើងអំពូលអញ្ជឹង។ តើអ្នកគិតថាអ្នកកវី លីសាំងហ្វា ត្រូវបានជុំរុញដោយផ្លែទទឹមទាំងនេះនៅពេលដែលគាត់កំពុងសរសេរកំណាព្យនៅពេលដែលគាត់ស្វាគមន៍កូនសិស្សរបស់គាត់។




នៅក្នុងបន្ទប់របស់គាត់ដែលបានឆ្លុះបញ្ចាំងពីជីវិតរបស់គាត់ ខ្ញុំអាចមើលឃើញនូវភាពលំអិតនៃពេលវេលា និងការបកស្រាយនៃការងាររបស់គាត់ដែលធ្វើអោយការមកលេងរបស់ខ្ញុំកាន់តែមានន័យ។ ខ្ញុំអាចស្រមៃគូររូបរបស់គាត់ដែលកំពុងអង្គុយនៅលើកៅអី អាននិងសរសេរសៀវភៅ។




នៅក្នុងមជ្ឈមណ្ឌលវប្បធម៌សម័យទំនើបឃែសាន់យែការ ដែលទើបតែបានសាងសង់ថ្មី ដែលនៅជិតផ្ទះចាស់របស់លោក លីសាំងហ្វា យើងអាចមើលឃើញនូវឧបករណ៍បរិក្ខារនិងប្រវត្តិសាស្ត្រនៃសម័យទំនើបនៃទីក្រុងធែគូក្នុងមួយពព្រិចភ្នែក។ នៅតំបន់ឃែសាន់ដុង ដែលធ្លាប់ប្រើធ្វើជាមជ្ឈមណ្ឌលវប្បធម៌ នៅពេលដែលសិល្បៈដូចជា អក្សរសាស្រ្ត ចំរៀង និង តន្ត្រីនៃសម័យទំនើបដែលធ្លាប់បានរុងរឿងថ្កុំថ្កើង។ អ្នកនិពន្ធដែលរួមមានដូចជា លីសាំងហ្វា និង ហ្យ៉នជីនគន អ្នកតន្រ្តីដូចជា ប៉ាកធែជុន និង ហ្យ៉ន ជេម្យ៉ន ព្រមទាំងអ្នកសិល្បៈ រួមមាន លីសាំងជីននិងប៉ាកម្យ៉ងចូ ដែលពួកគេគឺជាអ្នកសិល្បៈបែបទំនើបដែលយើងបានលឺទោះបីជាពួកយើងមិនបានស្គាល់ពួកគេច្បាស់ក៏ដោយ។ ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំមិនដែលដឹងថាពួកគេគឺជាអ្នកក្រុងធែគូ ដែរ។





នៅក្នុងមជ្ឈមណ្ឌលវប្បធម៌សម័យទំនើបឃែសាន់យែការ មានភស្តុតាងវប្បធម៌ជាច្រើនបានដាក់តាំងបង្ហាញ រួមមាន ទស្សនាវដ្តីអក្សរសាស្រ្តភាគច្រើនបានបោះពុម្ពនៅក្នុងទីក្រុងធែគូពីឆ្នាំ ១៩០០ដល់ឆ្នាំ ១៩៤០។ មានល្បែងកំសាន្តនិងសំនួរកំសាន្តសរាប់ក្មេងៗ និងកន្លែងសរាប់សាកល្បងពាក់សំលៀកបំពាក់ បុរាណកូរ៉េដែលគេហៅថា ហាន់ប៉ូក។ ខ្ញុំបានរកឃើញនូវសាលសំរាប់លេងល្បែងប្រជាប្រិយដូចជា ល្បែងដែលមានឈ្មោះថាយុត ដែលល្បែងនេះសំរាប់អោយគ្រួសារដែលមានក្មេងតូចៗមកលេង។





នៅក្បែរមជ្ឈមណ្ឌលកំសាន្តនេះមានផ្ទះចាស់មួយរបស់អ្នកជាតិនិយមដែលមានឈ្មោះថា សរសាំងថូន ជាអ្នកដែលបានបង្កើតនូវការប្រឆាំងដើម្បីទាមទារនូវសំណងនៃបំណុលជាតិ។ បន្ទាប់ពីបញ្ចប់នូវការទស្សនាជុំវិញផ្ទះនោះរួចរាល់មក យើងអាចដឹងនូវ ស្មារតីស្មោះត្រង់និងរឹងមាំរបស់គាត់ ហើយយើងអាចឃើញមាននូវប្រអប់ត្រាមួយ។អ្នកអាចឃើញមានត្រាមួយនៅក្នុងនោះហើយវាជាត្រាមួយក្នុងចំណោមត្រាសំរាប់ការដើរទេសចរណ៍។ ហើយប្រសិនបើជាអ្នកអាចប្រមូលបាននូងត្រាចំនួន៨ពីកន្លែងប្រវត្តិរបស់ទីក្រុងធែគូនេះ អ្នកនឹងអាចទទួលបាននូវការបញ្ចុះតម្លៃ នៅពេលដែលអ្នកទៅញ៉ាំអាហារ ឫក៏ទៅញ៉ាំកាហ្វេនៅតាមហាងមួយចំនួនដូច្នេះអ្នកគួរតែសាកល្បងមើល។ ត្រានីមួយៗបញ្ជាក់អំពីកន្លែងនីមួយៗ ហើយពួកវាជាវត្ថុអនុស្សាវរីយ៍ដ៏ពិសេសមួយ។





ប្រសិនបើអ្នកចាកចេញពីជ្រលងនៃផ្ទះចាស់ទាំងនោះ ហើយដើរប្រហែលជា ១០នាទី អ្នកនឹងឃើញមានព្រះវិហារមួយមានឈ្មោះថាឃែសាន ដែលវាបានកសាងឡើងនៅក្នុងឆ្នាំ ១៩០២ ហើយវាធ្វើឡើងដោយប្រើស្ថាបត្យកម្មបែបរ៉ូម៉ាំងលាយគ្នាជាមួយនឹង ទំរង់របស់ហ្កសស៊ីក។ វាគឺជាស្ថាបត្យកម្មប៉ែកខាងកើតដែលមានរូបឈើឆ្កាង បញ្ចូលជាមួយ ដានឆុង ដែលជា ការលាបពណ៌ជាច្រើនពណ៌បែបប្រពៃណីទៅលើផ្ទះដែលធ្វើឡើងពីឈើ ព្រះវិហារ ហ្កសស៊ីកដ៏អស្ចារ្យត្រូវបានបន្ទាប់ពីវាត្រូវបានដុតទៅជាផេះ។ នៅផ្នែកខាងមុខ មានប៉មសម្រាប់ដាក់ជួងមួយព្រមទាំង មានមានផ្កាកូឡាបធំជាច្រើនដែលដុះចេញតាមមាត់បង្អួចជាច្រើន ហើយអ្នកនៅទីនោះធ្លាប់ហៅវាថា ប៉្យូចូកជីប ដោយសារតែប៉មដាក់ជួងដែលមានរាងស្រួចទាំងពីរនោះ។ ធម្មតា ព្រះវិហារត្រូវបានធ្វើឡើងនៅលើទីខ្ពស់ដែលនៅពីលើ ភូមិរឺ ទីក្រុងទាំងមូល ប៉ុនែ្តនៅពេលដែល លោកឪពុក រ៉ូបឺត បានទិញដីនៅតំបន់ទំនាបដើម្បីសាងព្រះវិហារ ១៨៩៧ ប៉ុន្តែអ្នកដែលមានជំនឿចាស់ៗ គិតថាមិនល្អទេក្នុងការសាងសង់ព្រះវិហារនៅលើវាលទំនាប ដូចដែលមាននៅពេលបច្ចុប្បន្ននេះ។ ដូច្នេះទោះបីជានៅពេលនេះក៏ដោយ ព្រះវិហារឃែសាននេះស្វាគមន៍មនុស្សទាំងអស់នៅទីវាលទំនាបនៅក្នុងទីប្រជុំជននៃទីក្រុងធែគូ។ មើលទៅលើប្រវត្តិសាស្រ្តដ៏យូរលង់របស់វា មានរឿងជាច្រើនដែលបាននិយាយតគ្នារួមបញ្ចូលទាំងរឿងរៀបការរបស់ អតីតប្រធានាធិបតេយ្យ ប៉ាកចុងហ៊ី ជាមួយនឹង យុគយ៉នស៊ូ ព្រមទាំង ប៉ាកចនប៉ូលទី២ ដែលបានមកធ្វើទស្សនកិច្ចនៅទីនេះទៀតផងនៅឆ្នាំ ១៩៨៤។





នៅក្នុងព្រះវិហារនេះ ខ្ញុំបានឃើញនូវរូបឈើឆ្កាងបែបឡាទីន កញ្ចក់ដែលកាត់ជារូបភាពដ៏សែនស្រស់។ បើសិនជាមើលវាអោយបានជិតអ្នកអាចមើលឃើញនូវរូបរបស់អ្នកផ្សព្វផ្សាយ សាសនាជនជាតិកូរ៉េមិនមែនជា សន្តបុគ្គលដើមឡើយ។ មើលទៅលើ គំនូររបស់មនុស្សពាក់សំលៀកបំពាក់ហានប៉ូកនៅលើ កញ្ចក់រូបភាពពណ៌ឆើតដែលមានស្រស់ស្អាតខុសប្លែកពីគេ។ នៅពេលដែលខ្ញុំបានដើរចូលទៅក្នុងព្រះវិហារ ពួកគេកំពុងតែធ្វើពិធីស្រោចទឹកអោយកូនក្មេងដើម្បីក្លាយជាសមាជិករបស់សាសនា។

តុដែលព័ទ្ធជុំវិញដោយកញ្ចក់រូបភាពមើលទៅដូចជា ស្រស់ស្អាតនិងសក្តសិទ្ឋមែនទែន។ ខ្ញុំបានឃើញនារីវ័យជំទង់ពីរនាក់ដែលធ្វើដំណើរជាមួយគ្នា កំពុងតែថតរូបភាពរបស់តុនោះផងដែរ។

ការពិតតែសម្តេចប៉ូបបានមកធ្វើទស្សនកិច្ចនៅព្រះវិហារនេះបានធ្វើអោយខ្ញុំភ្ញាក់ផ្អើល។




ខ្ញុំបានដើរឆ្លងផ្លូវពីព្រះវិហារឃែសាន ហើយខ្ញុំបានដើរឡើងទៅលើភ្នំ ឆងណា។ ខ្ញុំមិនបានរាប់ជំហានដែលខ្ញុំបានដើរសំរាប់ឡើងលើភ្នំនេះទេ។ ភ្នំនៅកណ្តាលឃែសានត្រូវបានធ្វើឡើងសំរាប់កង់។ នៅឯជ្រុងជញ្ជាំងវិញ មានរូបភាពមួយ ដែលអ្នកគិតថាវាបង្ហាញពីប្រវត្តិសាស្រ្តនៃទីក្រុងធែគូ ហើយមើលចុះទៅក្រោមទីមើលទីប្រជុំជនពីលើកំពូលភ្នំ ឃែសានទៅធ្វើអោយខ្ញុំរំភើបយ៉ាងខ្លាំង។ វាធ្វើអោយខ្ញុំដឹងថា ព្រះវិហារ ឃែសាន ដែលឈរខ្ពស់នៅចំកណ្តាលនៃទីទំនាបដែលមាន ផ្ទះដំបូលប្រក់ស្បូវនិងផ្ទះដំបូលក្បឿងជាច្រើនដូចនៅក្នុងរឿងប្រវត្តិសាស្រ្តបុរាណអញ្ចឹង។ វាគឺជាព្រះវិហារកាតូលីកទីបួននៅក្នុងប្រទេសកូរ៉េ ហើយវាគឺជាតឡកន្លែងប្រវត្តិសាស្រ្តដែលបានតំនាងអោយប្រវត្តិសាស្រ្តនៃសាសនាកាតូលីកនៅក្នុងប្រទេសកូរ៉េ។




នៅពេលដែលអ្នកដើរមកដល់កាំជណ្តើរចុងក្រោយគេបង្អស់ អ្នកនឹងឃើញមាន ដើមហ្ស៊ីណូភឺនិងដើមហ្សាកូរ៉ាជាច្រើន ដែលបានឈរតំរៀបជួរគ្នានៅសងខាងផ្លូវ ហើយក៏មានផ្ទះសង់បែបអ៊ឺរ៉ុប នៅខាងចុងផ្លូវ។ ពួកវាគឺជាផ្ទះដែលសាងឡើងសម្រាប់អោយអ្នកផ្សព្វផ្សាយសាសនាស្នាក់នៅ។ ផ្ទះរបស់អ្នកផ្សព្វផ្សាយសាសនាគ្រឹស្តរបស់ជនជាតិអាមេរិចបានសាងឡើងជារបៀបផ្ទះស្បូវ ដោយប្រើថ្មដែលយកបានមកពីបំនែកនៃបន្ទាយរបស់ទីក្រុងធែគូមកធ្វើជាគ្រឹះនិងតំឡើងជញ្ជាំង។ ខ្ញុំលឺថាឥឡូវនេះគេប្រើវាធ្វើជាសារៈមន្ទីរបោះឆ្នោតនិងសំរាប់ការព្យាបាលផ្សេងៗ។ ពួកគេនិយាយថា វាបានលេចចេញនូវ រចនាបថនែស្ថាបត្យកម្មរបស់ភាគខាងត្បូងនៃទីក្រុងកាលីហ្វ័រញ៉ានៅសម័យនោះដែលធ្វើអោយខ្ញុំគិតថាភាពធំនិងភាពប្លែកខុសពីគេរបស់វា ចំពោះប្រជាជនធែគូ ដែលពួកគេបានឃើញពួកលោកខាងលិចដែលមានស្បែកស ដែលកំពុងរស់នៅក្នុងផ្ទះដែលសាងសង់ដោយប្រើប្រាស់ស្ថាបត្យកម្មដ៏ថ្មីមួយនេះ។




ភ្នំនេះមានឈ្មោះថា ភ្នំដុងសាន ដែលបង្ហាញថាភ្នំនេះស្ថិតនៅក្នុង ភាគខាងកើតនៃផ្សារធំ (ផ្សារខាងកើត) ប៉ុន្តែតាំងពីមានអត្ថបទចំរៀងរបស់ ប៉ាកធែជូន ដែលមានចំណងជើងថា ថូងមូនស៊ែងកាក វាបានក្លាយទៅជា ភ្នំឆងណា។ ភ្លេងមហោរីនៃរដូវផ្ការីកត្រូវបានគេយកមកលេងនៅពេលមានផ្កាលីលីរីកនៅលើភ្នំ ឆងណានេះ។ ផ្នែកនេះបង្ហាញអំពីភ្នំនេះ។ ខ្ញុំលឺថា ពាក្យថា វល័្លពណ៌ខៀវមានន័យថា ភ្នំនេះគ្របដណ្តប់ទៅដោយវ័ល្លពាសពេញ។





នៅលើភ្នំឆងណា មានថ្មផ្នូលមួយដែលបានសង់ឡើងជាមួយនឹង អត្ថបទចំរៀង នឹកដល់ដុងមូន ដែលមានន័យថា ការគិតដល់មិត្តសំលាញ់ ដែលបានសរសេរនៅលើវា ហើយផ្ទះរបស់អ្នកផ្សព្វផ្សាយសាសនាគ្របដណ្តប់ទៅដោយ វ័ល្លពណ៌ខៀវនៅលើក្បឿងពណ៌ក្រហម។




សំណង់ស្ថាបត្យកម្មដែលមើលឃើញនៅក្នុងទីក្រុងពីលើកំពូលភ្នំឆងណាគឺជា ព្រះវិហារគ្រឹះសាសនាទីមួយរបស់ទីក្រុងធែគូ។ វាបានកសាងឡើងនៅក្នុងឆ្នាំ ១៩៩៤ ហើយអ្នកទេសចរណ៍ទាំងឡាយបានភ្ញាក់ផ្អើលចំពោះទំហំរបស់វា។ អ្នកអាចបានឃើញនូវិហារដែលមានទំហំតូចជាងនេះ បុរាណជាងនេះ និងចាស់ជាងនេះ នៅឯផ្លូវយ៉ាកឆន។ បន្ទាប់ពីសំរាកអស់មួយស្របក់នៅលើបង់ទល់មុខនឹង ព្រះវិហារគ្រឹះសាសនាទីមួយរបស់ទីក្រុងធែគូនេះ ខ្ញុំក៏បានធ្វើដំណើរបន្តទៀត។




ដោយសារតែវាដល់ពេលល្ងាចទៅហើយ ដូច្នេះហើយខ្ញុំសំដៅទៅកាន់ ផ្លូវ អាន់ជីរ៉ាំង កូបចាំង។ ដោយសារតែខ្ញុំបានដើរអស់រយៈពេលពេញមួយថ្ងៃទៅហើយដូចនេះហើយខ្ញុំគួរតែសាកសមនឹងបានញ៉ាំអាហារពេលល្ងាចដ៏ឆ្ងាញ់ល្បីល្បាញមួយនៅទីក្រុងធែគូនេះ។ នៅផ្លូវ អាន់ជីរ៉ាំង កូបចាំងនេះមានហាងអាហារប្រហែលជា ៦០ ឯណោះ ដែលជំនាញនៅក្នុងការចំអិន ពោះវៀនជ្រូក ដោយមានតម្លៃសមរម្យ ហើយវាជាកន្លែងលកើអាហារដែលមានឈ្មោះល្បីតាមអ៊ីនធឺនេតទៀតផង។នៅពេលល្ងាច គ្រប់ហាងទាំងអស់ពោរពេញទៅដោយក្លិន ពោះវៀន ជ្រូកដែលបានទាក់ទាញមនុស្សដែលបានឆ្លងកាត់ទៅមក។






តាមការណែនាំរបស់ម្ចាស់ហាង ខ្ញុំក៏សំរេចចិត្តកម្មង់ពោះវៀនជ្រូកមួយចាន។ កូចាំងមានន័យថាពោះវៀនជ្រូករឺក៏ពោះវៀនគោ ដែលមានផ្ទុកវីតាមីនជាតិដែលជាច្រើន ហើយវាល្អសំរាប់ជំងឺទឹកនោមផ្អែម ការញៀនស្រា ព្រមទាំងជួលបំបាត់ជាតិពុល។ អ្នកប្រហែលជាគិតថា កូចាំងអាចធ្វើអោយអ្នកឆាប់ធាត់ ប៉ុន្តែវាជាការពិតទៅមានជាតិ ប្រូតេអ៊ីនខ្ពស់និងមានជាតិខ្លាញ់ទាប។ វាត្រូវបានគេយកទៅប្រឡាក់គ្រឿងហិរនិងអំបិល ហើយវាអត់មានក្លិនខ្លាញ់ទេដោយសារតែវាត្រូវបានគេចំអិនដោយប្រើភ្លើងធ្យូង នៅពេលដែលអ្នកទំពារវា វាមានរសជាតិកាន់តែឆ្ងាញ់។ ញ៉ាំវា ហើយក្លែមជាមួយនឹងស្រាសូជូដែលធ្វើនៅទីក្រុងធែគូនេះគឺវាមានរសជាតិឆ្ងាញ់ជាងម្ហូបដែលមានតម្លៃថ្លៃដទៃទៀត។ ដោយសារតែវាមានតម្លៃថោក ដែលធ្វើអោយមានក្មេងៗជាច្រើនមកញ៉ាំវា។







국채보상운동기념공원, 공원, 동성로, 옥루몽, 약전골목, 이상화고택, 고택, 근대문화체험관, 체험관, 계산성당, 성당, 청라언덕, 계단, 챔니스주택, 대구제일교회, 교회, 안지랑곱창골목, 곱창골목, 곱창, ForeignDebtRedemption, MovementMemorialpark, park, Dongseong-ro, Okrumong, YakjeonAlley, YiSang-hwasoldhouse, oldhouse, ModernCultureExperienceCenter, ExperienceCenter, GyesanCathedral, Cathedral, CheongnaHill, Stairs, ChamnessHouse, FirstPresbyterian, ChurchofDaegu, Church, AnjirangGopchangAlley, GopchangAlley, Gopchang, tripe, 国債報償運動記念公園, 公園, 東城路, オクルモン, 藥典通り, 李相和古宅, 古宅, 近代文化体験館, 体験館, 桂山聖堂, 聖堂, 青羅の丘, 階段, チェムニス住宅, 大邱第一教会, 教会, アンジラン・コプチャン焼き通り, コプチャン焼き通り, コプチャン, 国债偿还纪念公园, 公园, 东城路, 玉楼梦, 药田胡同, 李相和故居, 故居, 近代文化体验馆, 体验馆, 桂山天主教堂, 天主教堂, 青萝山, 台阶, Chamnes住宅, 安知郎肥肠街, 肥肠街, 肥肠, ออกกำลังกายชดเชยหนี้อุ, ทยานเฉลิมพระเกียรติสมเด็จ, Park, Dongseongno, okrumong, ซอยยา, เงียบสงบgotaek, gotaek, โมเดิร์นประสบการณ์วัฒนธรรม, ประสบการณ์, คำนวณวิหาร, วิหาร, Cheongnaเนินเขา, บันได, Champagnatดีบ้าน, Daeguโบสถ์แห่งแรก, โบสถ์, Jตรัง, ซอยฮอร์โมน, ซอยห่านและนก, เครื่อง
One line comment(0) 
PDF
Bookmark
E-mail
0bytes / 200bytes
View list