វត្តដុងគូកសា
ដុងគូកសាបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩០៩ មួយឆ្នាំមុនពេលដែលជប៉ុនចូលមកក្នុងប្រទេសកូរ៉េ ហើយវាក៏ជាវត្តជប៉ុនតែមួយគត់ដែលបានបន្សល់ទុកនៅក្នុងប្រទេសកូរ៉េទល់សព្វថ្ងៃ។ ក្នុងចំណោមវត្តទាំង៥របស់ជនជាតិជប៉ុន វាគឺជាវត្តដែលមានទំហំធំជាងគេ ហើយវាធ្វើឡើងតាមរចនាបថសម័យអេដូរ។ ពុទ្ធសាសនាដែលមានបែបផែនជប៉ុនកំរមាននៅក្នុងប្រទេសកូរ៉េ។
មានស្រី្តវ័យកណ្តាលដែលជាមិត្តភក្តិនឹងគ្នាតាំងពីសម័យនៅរៀងបានមកទីនេះដើម្បីទស្សនា។ ខ្ញុំសង្ឃឹមថាពួកគេនឹងចំណាយពេលដ៏រីករាយមួយនៅទីនេះ។ ហើយក៏មានស្រ្តីដែលមានកូនម្នាក់ដែលកំពុងតែលេងយ៉ាងសប្បាយផងដែរ។

វាគឺជាថ្ងៃបោះឆ្នោត ដែលជាថ្ងៃឈប់សំរាក។ ហើយខ្ញុំមានការភ្ញាក់ផ្អើលដែលបានឃើញនូវសិស្សវិទ្យាល័យជាច្រើនបានមកធ្វើការទស្សនកិច្ចទីប្រវតិ្តសាស្រ្ត ហើយខ្ញុំពិតជាមានការកើតសរសើរទៅដល់គ្រូដែលបាននាំសិស្សទាំងអស់មកកាន់ទីនេះ។
នៅទីនេះមានរីបនពណ៌លឿងជាច្រើនសំរាប់ឧទ្ទិសទៅដល់អ្នកស្លាប់ក្នុងគ្រោះថ្នាក់ទូកសេវ៉ល់ ដែលធ្វើអោយខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលរឿងមួយដែលយើងអាចធ្វើបានគឺការឧទ្ទិសដល់ព្រលឹងជនរងគ្រោះដែលមានស្លាប់។
នៅក្នុងអគារធំនៅក្នុងវត្ត វត្ថុជាច្រើនដែលទាក់ទងទៅនឹងប្រវតិ្តសាស្រ្តទំនើបត្រូវបានដាក់បង្ហាញនៅទីនោះ។

អាស័យដ្ឋានៈ ១៣៥-១ គឹមក្វាងដុង ទីក្រុងគូនសាន (전라북도 군산시 금광동 135-1)
ភោជនីយដ្ឋានចិន វ៉ាងសាន (មីស៊ុបដែលមានរសជាតិហិរៈចាំប៉ុង) 왕산중화요리
មិត្តរបស់ខ្ញុំបានណែនាំអោយខ្ញុំទៅញ៉ាំស៊ុបមីនៅឯភោជនីយដ្ឋានបូកសងរូដែលជាហាងមួយក្នុងចំណោមហាងលក់ស៊ុបមីដែលមានរសជាតិឆ្ងាញ់បំផុតនៅក្នុងប្រទេសកូរ៉េ ប៉ុន្តែខ្ញុំបានទៅញ៉ាំនៅហាងវ៉ាងសានជំនួសវិញ។ ដោយសារតែវាមានរូបភាពគ្រឿងសមុទ្រច្រើនជាងរូបរបស់ហាងបូកសងរូដែលធ្វើអោយខ្ញុំស្រក់ទឹកមាត់។
នេះគឺជាស៊ុបមីសណ្តែកបណ្តុះ ដែលមានដាក់គ្រឿងសមុទ្រជាច្រើនប្រភេទ និង មឹក ដែលអាចញ៉ាំបានក្នុងតំលែ ៦ដុល្លារ ដែលវាជាតម្លៃដ៏សមរម្យមួយ។
ខ្ញុំមានការពេញចិត្តចំពោះម្ចាស់ហាងដែលបានផ្តល់ជូននូវ គុយទាវគោក(ចាចាំងម្យ៉ន)ដោយឥតគិតថ្លៃ ដែលវាមិនមានរសជាតិហិរទៅអោយគូរស្នេហ៍មួយគូរដើម្បីអោយពួកគេបញ្ចុកកូនស្រីតូចរបស់ពួកគេ។
ខ្ញុំមិនមែនជាអ្នកចូលចិត្តញ៉ាំរបស់ហិរដូចនេះខ្ញុំបានកម្មង់មីដែលអត់មានជាតិហិរ។វាមានដាក់ពងមាន់នៅខាងក្នុងនិងមិនមានរសជាតិហិរទេបើប្រៀបធៀបទៅនឹងស៊ុបមីសណ្តែកបណ្តុះ។ វាមានរសជាតិស្រាលហើយគេបានដាក់គ្រឿងសមុទ្រជាច្រើនទៅក្នុងស៊ុបនោះ។ ពិតជាអស្ចារ្យមែន ប្រទេសកូរ៉េ ខ្ញុំអាចញ៉ាំអាហារមីបែបនេះត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ។

អាស័យដ្ឋានៈ ៩១៨-១០ មូនហ្វាដុង ទីក្រុងគូនសាន (전라북도 군산시 문화동 918-10)
បន្ទប់អូស្ការ 오스카 스위트
ពួកគេបានចំលងនូវការតុបតែងផ្ទៃខាងក្នុងបែបសម័យទំនើបដែលមានស្តាយពណ៌សលាយខ្មៅ។ ម៉ាស៊ីនត្រជាក់ដែលទាន់សម័យជាងគេ ពួកដែលផាសុខភាព និង ទូរទស្សន៍ដែលដាក់ភ្ជួរនៅលើជញ្ជាំងបានស្វាគមន៍ពួកយើង។
នេះគឺជាបន្ទប់deluxe ដែលវាជាបន្ទប់ដែលមានទំហំធំ ព្រមទាំងផាសុខភាព។ នៅលើអិដ្ឋគ្មានធូលីទេដែលធ្វើអោយបន្ទប់មានសភាពស្រស់ស្អាតមែនទែន។
បន្ទប់ទឹកវិញមានទំហំធំដែរ ដែលវាមានកន្លែងលប់មុខ កន្លែងងូតទឹក ផើងជំរះកាយ ហើយមានហាងទឹកនៅជ្រុងនីមួយៗ។
ហាងទឹកត្រូវបានគេថែរក្សាយ៉ាងល្អដូច្នេះហើយវាធ្វើអោយយើងមានអារម្មណ៍ស្រួលខ្លួនមែនទែន។
វាពិតជាចំឡែកដែលឃើញមានកុំព្យូរទ័រនៅទីនេះ ហើយដោយសារតែមិនមានឌុយដោតភ្លើងមិនគ្រប់ ដូចនេះហើយយើងក៏បានដកខ្សែដែលភ្ជាប់ទៅនឹងកុំព្យូរទ័រចេញ។ បើសិនជាមានឌុយដោតភ្លើងច្រើនជាងនេះពិតជាល្អហើយ។
ពួកយើងបានឃើញនូវទឹកសុទ្ធត្រជាក់២ដបនៅក្នុងទូរទឹកកក។
អាវផាយដ៏ស្អាតនិងក្នើយគេងបានរៀបចំទុកជាស្រេចនៅក្នុងទូរដាក់ខោអាវ។
សៀវភៅសឺវីសរបស់បន្ទប់បានប្រាប់យើងពីតម្លៃដែលទាបជាងសណ្ឋាគារដទៃទៀត ប៉ុន្តែយើងមិនបានកម្មង់អីទេដែលតែយើងបានញ៉ាំម្ហូបជាច្រើនមកហើយនៅឯភោជនីយដ្ឋានសាច់ត្រីឆៅ ស៊ែម៉ានគឹម ដែលជាកន្លែងដែលខ្ញុំនឹងនិយាយប្រាប់បន្តិចទៀតនេះ។

រូបភាពនៃព្រះអាទិត្យរៀបលិចនៅពីលើ Bieungdo aerogenerators ពិតជាអស្ចារ្យមែន។ ខ្ញុំស្រមៃថាស្លាបចក្របីកំពុងតែកិនហើយលេបវាចូល
ខ្ញុំគិតថាខ្ញុំពិតជាសំណាងមែនដែលបានឃើញនូវទេសភាពនេះពីកំពង់ផែពីអ៊ឺន។ ពន្លឺក្រហមទុំនៃព្រះអាទិត្យគឺស្ថិតនៅទីនោះយ៉ាងឆ្ងាយ ហើយមេឃបាននាំយកនូវផ្ទៃមេឃដ៏ខៀវស្រងាត់ ហើយទូកអ្នកនេសាទកំពុងតែរវល់ក្នុងការយកត្រីចេញពីទូក។

អាស័យដ្ឋានៈ ៥៥ សូរីយុង ១គីល ទីក្រុងគូនសាន ឆលឡាប៉ូកដូ (전라북도 군산시 소룡1길 55)