ដំណើរកំសាន្តទៅកាន់ថាំយ៉ាង/ព្រៃក្វាន់ប៉ាងឈែរីមនៅក្នុងពិភពពណ៌ស
នៅពេលដែលអ្នកលឺពីខេត្តថាំយ៉ាង វានឹងរំលឹកអ្នកទៅដល់ផ្លូវដែលមានដើមគ្រីស្តស្មាក់។ ក៏ប៉ុន្តែបើសិនជាអ្នកអាចជ្រើសរើសយកនូវកន្លែងមួយនោះអ្នកមិនគួររំលងនូវព្រៃក្វាន់ប៉ាងឈែរីមនៃខេត្តថាំយ៉ាងទេ។ វាមានទីតាំងស្ថិតនៅទល់មុខព្រៃដើមឬស្សីនៅក្នុងខេត្តថាំយ៉ាងហើយវាមានដើមឈើដែលមានអាយុដល់ចាប់ពី២០០ទៅ៣០០ឆ្នាំឯណោះ។ តំបន់នៃព្រៃក្រាស់ទាំងមូលនេះបានក្លាយទៅជាកន្លែងដ៏ត្រជាក់មួយក្នុងការសម្រាកព្រមទាំងមានទឹកហូរនៅតាមជ្រលងក្វាងប៉ាងនៅរដូវក្តៅទៀតផង។ ព្រៃក្វាន់ប៉ាងឈែរីមគឺភ្ជាប់ទៅនឹងផ្លូវដែលមានដើមគ្រីស្តស្មាក់ដូចនេះហើយអ្នកមិនគួរខកខានក្នុងការដើរលេងពីច្រកចូលរបស់ព្រៃក្វាន់ប៉ាងឈែរីមទៅដល់ផ្លូវដែលមានដើមគ្រីស្តស្មាក់ទេ។ ខ្ញុំបានទៅលេងនៅទីនោះជាញឹកញាប់នៅក្នុងរដូវក្តៅហើយនឹងនៅក្នុងរដូវធ្លាក់ខ្យល់តែខ្ញុំមិនដែលទៅលេងនៅទីនោះនៅរដូវរងាទេដូច្នេះហើយនៅពេលដែលខ្ញុំលឺដំណឹងថាវានឹងមានព្រិលធ្លាក់នៅថាំយ៉ាងនេះខ្ញុំត្រូវតែទៅកាន់ទីនោះ។
នេះគឺជាទិដ្ឋភាពព្រិលនៅក្នុងជ្រលងក្វាងប៉ាងនៃព្រៃក្វាងប៉ាងឈែរីម។ ទេសភាពនៃរដូវព្រិលធ្លាក់នេះពិតជាទេសភាពមួយដែលមានការខុសប្លែកពីទេសភាពនៃព្រៃក្វាងប៉ាងឈែរីមនាពេលធម្មតា។
នៅក្នុងរដូវក្តៅនឹងរដូវធ្លាក់ខ្យល់ ទីកន្លែងនេះមានមនុស្សជាច្រើន តែខ្ញុំឃើញមានមនុស្សមិនច្រើនទេនៅពេលនេះប្រហែលជាដោយសារតែមានព្រិលធ្លាក់ប៉ុន្តែវាមានទេសភាពស្រស់ស្អាតខ្លាំងណាស់។
ជាធម្មតាខ្ញុំឃើញមានមនុស្សជាច្រើនមកជិះកង់នៅទីនេះប៉ុន្តែលើកនេះខ្ញុំអត់ឃើញមានច្រើនទេដោយសារតែវាជារដូវរងារហើយ។
មានតែកៅអីបង់ប៉ុណ្ណោះដែលនៅតែរក្សានូវកន្លែងរបស់វាក្នុងការមើលទៅលើព្រៃក្វាងប៉ាងឈែរីមដែលគ្របដណ្តប់ដោយព្រិល។
វាដូចទៅនឹងអ្វីដែលខ្ញុំបានគិតទុកមែន ខ្ញុំបានឃើញមានមនុស្សម្នាក់ដែលដូចជាខ្ញុំអញ្ចឹងដែរមកលេងនៅទីនេះនៅរដូវធ្លាក់ព្រិលនេះ។
កន្លែងដែលមានទេសភាពល្អៗបែបនេះតែងតែមានមនុស្សមកចង់ថតរូប។ អ្នកថតរូបទាំងអស់នេះបានផ្តោតអារម្មណ៍ក្នុងការថតរូបភាពរបស់ព្រៃក្វាងប៉ាងឈែរីមនៅពីគ្រប់ជ្រុងទាំងអស់។
ខ្ញុំចាប់ផ្តើមឃើញមានមនុស្សខ្លះទៀតដែលធ្វើដំណើរមកពីកន្លែងណាមួយដើម្បីធ្វើដំណើរទៅកាន់ព្រៃក្វាងប៉ាងឈែរីមដែលគ្របដណ្តប់ដោយព្រិល។
ពេលវេលាបានកន្លងទៅ ហើយក៏មានមនុស្សមកលេងកាន់តែច្រើនមកថតរូបភាពនៅទីនេះ។
ពួកគេកំពុងតែមានការរីករាយជាមួយនឹងព្រិល ពួកគេប្រហែលជាមិត្តនឹងគ្នាហើយ។
បុរសម្នាក់កំពុងតែបណ្តើរឆ្កែរបស់គាត់ ហើយគាត់មានភាពរីករាយមែនទែនដែលឃើញឆ្កែរបស់កំពុងតែលេងសប្បាយ។
ខ្ញុំក៏មិនដឹងដែរថាហេតុអ្វីបានជាឆ្កែចូលចិត្តលេងព្រិលយ៉ាងនេះ។ ពួកវាលោតចុះលោតឡើងដោយសារតែជើងរបស់ពួកវាត្រជាក់មែនទេ?
ដើមឈើដែលគ្របដណ្តប់ដោយេព្រិលបានធ្វើអោយទេសភាពវាកាន់តែរ៉ូមែនទិក។
ដើមឈើទាំងនោះពិតជាបានឈរនៅទីនោះនៅក្រោមព្រិលធ្លាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មានកន្លែងជាច្រើនប្រភេទដែលយើងអាចសម្រាកបាននៅក្នុងព្រៃក្វាងប៉ាងឈែរីមនេះដែលរួមមានកៅអីបង់ និងកន្លែងសម្រាកផ្សេងទៀតដែលមានរាងដូចជាកាប៊ីនអញ្ចឹង។
ព្រៃក្វាងប៉ាងឈែរីមរបស់ខេត្តថាំយ៉ាងមានទេសភាពខុសៗគ្នានៅរដូវនីមួយៗ ហើយក៏មានផ្លូវដែលមានដើមគ្រីស្តស្មាក់ដែរ ដែលវាគឺជាផ្លូវមួយដែលស្អាតដែលវាអាចតំនាងអោយប្រទេសកូរ៉េ។
បន្ទាប់ពីបានដើរពីព្រៃក្វាងប៉ាងឈែរីមទៅដល់ផ្លូវដែលមានដើមគ្រីស្តស្មាក់រួចមក យើងអាចញ៉ាំមីស្រុះក្តៅមួយចានដែលមានលក់នៅផ្លូវលក់មីរបស់ថាំយ៉ាងដែលវានៅជិតនឹងច្រកចូលនៃព្រៃក្វាងប៉ាងឈែរីម ហើយយើងក៏អាចដើរលេងជុំវិញព្រៃដើមឬស្សីផងដែរ។ វាគឺជាខ្សែផ្លូវសម្រាប់ការធ្វើដំណើរកំសាន្តមួយដ៏ល្អនៅក្នុងខេត្តថាំយ៉ាងនេះ។
បើសិនជាអ្នកមានគំរោងមកលេងនៅខេត្តថាំយ៉ាងនេះ កុំភ្លេចទៅទស្សនានៅព្រៃក្វាងប៉ាងឈែរីមដែលវាទីតាំងនៅតាមផ្លូវចេញនិងចូលរបស់ព្រៃឬស្សី។
អាស័យដ្ឋានៈ ១, គែកសារី ស្រុកថាំយ៉ាង ខេត្តថាំយ៉ាង ឆុលឡាណាដូ (전라남도 담양군 담양읍 객사리 1)
អត្ថបទដើមៈ http://blog.naver.com/webhunting