Travel Informations

Travel Informations
전국의 가 볼 만한 여행지들을 소개합니다.
2376 | 6999977
See the related posts

Gyeongsangnamdo - Sacheon 사천 - (Travel Info Korea)
 | Travel Info
最後修改 : 2017/02/18

旅行地区 : South Korea
 | 点击数 : 249713
https://blog.lookandwalk.com/zh/blog/greenwood/2916/trackback

ក្រុងសាឆន់ គឺជាក្រុងមួយដែលស្ថិតនៅទិសនីរតីនៃ ខេត្តខ្ចង់សំាងណាម់ ប្រទេសកូរ៉េ។ ក្រុងនេះត្រូវបានបង្កើតឡើងដោយសារតែការបញ្ចូលគ្នារវាង ក្រុងសាម់ឆន់ផូ និង ស្រុកសាឆន់។ សាម់ឆន់ផូគឺត្រូវបានគេចាត់ទុកជាតំបន់ទីប្រជុំជនមួយប្រចាំខេត្ត។ ដូច្នេះហើយទីតាំងរបស់ក្រុងសាឆន់ គឺស្ថិតនៅពាក់កណ្តាល សាមឆន់ភូ និង ក្រុងសាឆន់ ដែលមាននៅ ភូមិយ៉ុងហ្យ៉ន់ ឃុំតក់កុក។ នៅកណ្តាលក្រុងថូនុងគឺ គឺមានផ្សារកណ្តាលដ៏ធំតែមួយគត់ តែវាបែរជាស្ថិតនៅសង្កាត់ ស៊ីឆង់ មិនមែននៅក្នុងភូមិ។ ហើយតំបន់នេះគឺមាន ក្រុង ១, ៧ភូមិ និង ៦សង្កាត់។ (ប្រភពវីគីភីឌា - http://ko.wikipedia.org/wiki/사천시)




បន្ទាយសន់ជីនរី


កន្លែងមួយនេះត្រូវបានបង្កើតឡើងខណៈពេលដែលប្រទេសកូរ៉េធ្វើសង្គ្រាមជាមួយនិងជប៉ុន ដែលសង្គ្រាមនេះមានឈ្មោះថាអ៊ីមជីនវេរ៉ាន់។ សព្វថ្ងៃនេះ កន្លែងមួយនេះមានឈ្មោះល្បីល្បាញក្នុងនាមជាកន្លែងពោរពេញទៅដោយផ្ការីក។ បើខែ ៤ ចូលមកដល់ ដើមផ្កាប្រហែលជា ១ពាន់ដើមនៅក្នុបន្ទាយនិងរីកស្គុះស្គាយដែលផ្កាទាំងនោះសុទ្ធតែជាពណ៌ស ទើបវាក្លាយជាទិដ្ឋភាពដ៏ស្រស់ស្អាតប្រចាំតំបន់តែម្តង។ លើសពីនេះទៅទៀត នៅឯខាងលិចបន្ទាយសន់ជីនរី គឺមានដើមផ្កាប្រមាណ ៤ពាន់ដើម មានផ្ការរីកស្គុះស្គាយ ហើយ នាពេលល្ងាច នៅឯ សក់យ៉ាង គឺមានពន្លឺភ្លឹបភ្លែតចេញពីដីភក់ដែលជាហេតុធ្វើអោយទេសភាពនាពេលនោះពិតជាស្រស់ត្រកាលខ្លាំងណាស់។


Map



អាស្រ័យដ្ខានៈ ខេត្តខ្ចង់សំាងណាម់ ក្រុងសាឆន់ ភូមិយ៉ុងហ្យ៉ន់ ឃុំសន់ជីន

ទូរស័ព្ទៈ 055-832-9610


គេហទំព័ : www.toursacheon.net
ផ្លូវធ្វើដំនើរៈ សាឆន់ IC → ផ្លូវបំបែកជាបី សន់ជីន →បន្ទាយសន់ជីនរី





ទិដ្ឋភាពថ្ងៃលិចនៅទីនេះត្រូវបានជ្រើសរើសជាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត

ក្នុងចំនោម ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតទាំង៩

ទូទាំងប្រទេស

កំនត់ដោយក្រុមហ៊ុនដំនើរទេសចរណ៍ប្រទេស

កូរ៉េ។ ប្រសិនបើយើងចោលភ្នែកមើលផ្លូវទៅសមុទ្រ

ស៊ីលអាន់ យើងនិងមើលឃើញពីទិដ្ឋភាព

ថ្ងៃលិច ដែលចែងចាំងពេញផ្ទៃសមុទ្រនិង

ជះពន្លឺឆ្លងកាត់កោះនានា។

ថ្ងៃលិចនាពេលល្ងាចធ្វើ

អោយផ្ទៃសមុទ្រកាន់តែមើលទៅស្ងប់ស្ងាត់

ហើយនៅមានដើមស្រល់ដុះរាយដូចជាសំណាង់នៅ

តាមបណ្តោយមាត់សមុទ្រទៀត

ដូច្នេះនាំអោយវាក្លាយជាទិដ្ឋភាពដែលកំរបានឃើញពិតមែន។



Map



អាស្រ័យដ្ឋានៈ ក្រុងសាឆន់ ផ្លូវទៅកាន់សមុទ្រស៊ីលអាន់

ទូរស័ព្ទ: 055-835-1023


គេហទំព័រ : www.toursacheon.net
ផ្លូវធ្វើដំនើរៈ សាឆន់ IC →ឆ្ពោះទៅកាន់→ណាម់ហេ→ផ្លូវបំបែកជាបួនសុងផូ→ទៅកាន់កន្លែង ទេសចរណ៍ហេអាន់





ស្ពានដែលធ្វើការភ្ជាប់ក្រុងសាឆន់ ជាមួយនិង ស្រុកណាម់ហេ គឺមាន ៥ ស្ពាន,ដែលមានឈ្មោះដូចជា សាម់ឆន់ផូ, ឆូយ៉ាង, ណឺកតូ, ឆាន់សន និង ថាន់ហ្យ៉ាង។ ស្ពាននីមួយៗគឺមានរបៀបប្រើប្រាស់ផ្សេងៗគ្នា ដូចជាមានស្ពានមួយនោះគឺកសាងឡើងក្នុងនាមជា “ស្ពានផ្សារទំនើប”។នៅឆ្នាំ ២០០៦ ក្នុងកម្មវិធី “ផ្លូវ ១០០ ខ្សែដ៏ស្រស់ស្អាររបស់កូរ៉េ” ស្ពានទាំងនេះជាប់ជាកន្លែងដែល សឹងតែឈ្នះរង្វង់ធំព្រោះតែមានស្ពាន និង សម្បត្តិធម្មជាតិស្រស់ស្អាតដូចជារូបគំនូរដែល ពិបាកក្នុងការពិពណ៌នា ។




Map


អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំងណាម់ដូ ក្រុងសាឆន់ សង្កាត់ថេបំាង 719-1
ទូរស័ព្ទៈ 055-835-1023
ផ្លូវធ្វើដំនើរៈ សាឆន់ IC →ទៅកាន់ណាម់ហេ →ផ្លូវបំបែកជាបី ឆ្វារ៉ុង→ ផ្លូវបំបែកជាបួន ស៊ូដូ →ផ្លូវបំបែកជាបី កាកសាន់ →ស្ពានធំសាម់ឆន់





ឆ្នេរសមុទ្រណាម់អ៊ីលតេ



លោកគ្រូឯកទេសផ្នែកប្រវត្តិសាស្រ្ត បាននិយាយពាក្យមួយឃ្លាថា “ដីនៅទិសខាងត្បូងគឺជាទេសភាពដ៏ស្រស់ស្អាតបំផុត” ហើយគាត់បាននិយាយាទៀតថា បានជាហៅកន្លែងមួយនេះថាជា ណាម់អ៊ីលតេ ពីព្រោះថាកន្លែងមួយនេះគឺមាន ឆ្នេរសមុទ្រណាម់អ៊ីលតេ និង សាឆន់ ជាតំណាង ហើយបូកផ្សំជាមួយនិងទេសភាពដ៏ស្រស់ស្អាត, គ្រាប់ខ្សាច់ពណ៌ស និងអាកាសធាតុដ៏សែនមនោរម្យ។ នៅឆ្នេរនេះគឺ មានត្រីសមុទ្រជាច្រើនដូចជា ត្រីនូរ៉េមី , ត្រីផុលឡាក់ ជាដើម ដូច្នេះកន្លែងនេះក៏បានក្លាយទៅជាកន្លែងស្ទួចត្រីដ៏សែនរីករាយផងដែរ។



Map



អាស្រ័យដ្ឋានៈ ខេត្តខ្ចង់សាំណាម់ដូ ក្រុងសាឆន់ សង្កាត់ហ្យ៉ាងឆុន 710-1
ទូរស័ព្ទៈ : 055-832-9610
គេហទំព័រ : www.toursacheon.net
ផ្លូរធ្វើដំនើរៈ សាឆន់ IC → ទៅកាន់ ណាម់ហេ → ទៅកាន់មជ្ឈមណ្ឌលកូសង់ តាមខ្សែលេខ ២ → ឆ្នេរសមុទ្រណាម់អ៊ីលតេ





ថ្មដំរី



នៅទិសខាងកើតឆ្នេរសមុទ្រណាម់អ៊ីលតេ គឺមានថ្មមួយដែលមានរូបរាងដូចជាសត្វដំរីកំពុងឈរទំលាក់ប្រមោយចុះមកក្រោមយ៉ាងអញ្ចឹង។ នៅចន្លោះខ្លួន និង ច្រមុះ គឺមានរូងធម្មជាតិ ដ៏គួរអោយទាក់ទាញមួយ ហើយនៅតាមមាត់ឆ្នេរ មានសំបកគ្រំផ្សេងៗត្រូវបានរលករុញឡើងមក ខាងលើ រួមជាមួយនិងខ្សាច់ដ៏ស្រស់ស្អាត នាំអោយវាក្លាយជាកន្លែងទេសចរណ៏មួយកន្លែងដែរ។









慶南, 泗川市, サチョンシ, 경상남도, 사천, 사천시, 남일대해수욕장, 삼천포, 코끼리바위, 창선삼천포대교, 실안노을, 선진리성, Namildae, Terrace, beach, Samcheonpo, Kokkiribawi, Rock, Changseon, bridge, SiranNoelgil, Seonjilliseong, Fortress
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
楼主
单线意见
评分
登录日
删除
plextor
@annie 제 주 활동시간에 한밤중이라. ....그나저나 술안주 스페셜을 예고하시는군요 ㅋㅋㅋ
2015/06/08
louis
ㅎㅎ 제 전공이 소주인데... 다른 술보다 소주가 저하고 맞는 부분도 있지만, 깔금하게 마시기는 소주가 최고인것 같아요. 그런데 중동쪽에서 유래가 됐다니.. 새로운 지식을 얻었습니다.
2015/06/08
annie
@plextor 앗!! 수정 중에 글을 보셨네요. 네 이제 주류 취급합니다. 음식 중에 안주로서의 기능이 아주 강한 음식이 있잖아요. 그 아이 맛있게 먹으려면 소주 언급이 필요 할때가 있어서요~
2015/06/08
plextor
앗!!! 이제 주류도 가는건가요? 기대하고있던 부분이기는 했는데... ㅎㅎㅎㅎ
2015/06/08
查看目录
BESbswy
BESbswy