Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
2232 | 19882915

ខ្យងណាមថូងយ៉ង #8 ​- ភូមិដុងភីរ៉ាំង - (Korea Tour)
 | Holiday Journal
最後修改 : 2017/03/30

旅行地区 : South Korea
 | 点击数 : 418363
https://blog.lookandwalk.com/zh/blog/mazinguide/1735/trackback

ភូមិគំនូរនៅលើជញ្ជាំងដែលល្អជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ- ភូមិថូងយ៉ងដុងភីរ៉ាំង 동피랑마을


មានភូមិគំនូរនៅលើជញ្ជាំងមិនច្រើនប៉ុន្មានទេដែលបានទទួលជោគជ័យនៅក្នុងប្រទេសកូរ៉េ។ អ្នកទេសចរណ៍មិនដែលមកមើលភូមិមួយដែលមានតែរូបគំនូរស្អាតៗតែពីរបីនៅលើជញ្ជាំងនោះទេ ពួកគេក៏ត្រូវការមកមើលពីវប្បធម៌ បរិស្ថានធម្មជាតិ វត្ថុតំណាងអោយវប្បធម៌ ព្រមទាំងសង្គមជាច្រើនទៀតដែលអាចធ្វើការចែករំលែកបានជាមួយនឹងអ្នកទេសចរណ៍បាន។ នៅក្នុងន័យមួយនៃការគោរព ភូមិគំនូរនៅលើជញ្ជាំងដុងភីរ៉ាំងគឺមានជំនាញដ៏ល្អចំពោះការគូរគំនូរនេះដែលធ្វើអោយវាទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសកូរ៉េ។

ដុងភីរ៉ាំងគឺជាក្រៀមភាសាដែលមានន័យថាប៊ីរ៉ាំង(ចំណោត)នៅទិសខាងកើត។ ភូមិដែលតាមការពិតទៅនឹងត្រូវបានគេកំទិចចោលដើម្បីធ្វើការអភិវឌ្ឈន៍បានក្លាយទៅជាទីកន្លែងវប្បធម៌ និងមិនអាចបំផ្លាញបានហើយពេលនេះវាបានក្លាយទៅជាកន្លែងទេសចរណ៍នៅក្នុងទីក្រុងថូងយ៉ាង។ គ្រួសារដែលមានចំណូលទាបក៏នៅតែកំពុងរស់នៅក្នុងខេត្តនេះ ហើយវាមានហាងកាហ្វេមួយដែលបានគ្រប់គ្រងដោយលោកតានិងលោកយាយពីរនាក់ មានហាងលក់នំមួយ និងមានហាងលក់វត្ថុអនុស្សាវរីយ៍(ហាងតូច)ដែលលក់របស់ដែលធ្វើឡើងដោយក្មេងៗ និងអ្នកសិល្បៈជើងថ្មីដែលវាជាវត្ថុអនុស្សាវរីយ៍ដែលបានផ្លាស់ប្តូរភូមិនេះអោយក្លាយជាកន្លែងមួយដែលមានភាពខុសប្លែកនិងសប្បាយខុសពីកន្លែងដទៃ។




នៅតាមផ្លូវលើភ្នំទៅកាន់ភូមិដុងភីរ៉ាំង ខ្ញុំបានកត់សំគាល់នូវអក្សរមួយឃ្លាដែលមើលទៅមិនធម្មតាទេ។ អ្នកមិនអាចដឹងកត់សំគាល់វាបានរហូតដល់អ្នកឈរនៅឆ្ងាយពីវាហើយផ្អៀងក្បាលបន្តិច។ វាបានសរសេរថា “អ្នកអាចមើលឃើញពិភពលោកទាំងមូលបើសិនជាអ្នកមានគំនិតត្រង់។


គំនូរដ៏ស្រស់ស្អាតជាច្រើនបានស្វាគមន៍ពួកយើងដែលមើលទៅដូចជាពួកគេបានប្រាប់យើងថាទីនេះហើយគឺជាភូមិគំនូរនៅលើជញ្ជាំង។



ផ្ទះចំរុះពណ៌មួយដែលមានទីតាំងនៅលើភ្នំមើលទៅដូចជាផ្នែកមួយនៃសិល្បៈដ៏ស្រស់ស្អាតមួយនេះអញ្ចឹង។


មានប្រអប់សំបុត្រក្រហមដុងភីរ៉ាំងយូស៊ីស៊ីនៅត្រង់ផ្លូវចូលទៅកាន់ភូមិ ដែលអ្នកអាចថតរូបហើយផ្ញើរវានៅទីនេះដោយការសរសេរដោយផ្ទាល់។ខ្ញុំបានសាកល្បងវា ហើយខ្ញុំចូលចិត្តនឹងការផ្ញើររូបភាពដែលមានការរចនាស្អាតនិងមានគុណភាពល្អ។អ្នកគួរតែសាកល្បងវាម្តងមើល។


គំនូរនៅលើជញ្ជាំងគឺមានគុណភាពខ្ពស់ដែលវាស៊ីគ្នាជាមួយនឹងលក្ខណៈសណ្ឋានដីរបស់ភូមិសាស្ត្រនៅតំបន់នេះ។ មួយនេះមើលទៅដូចជាសួនសត្វដែលនៅក្នុងព្រៃ។


មានគំនូរសិល្បៈបញ្ឆោតជាច្រើននៅលើអិដ្ឋទីនេះនឹងនៅទីនោះផងដែរ។ អ្នកអាចថតរូបលេងជាមួយនឹងមិត្តរបស់អ្នកបាន។


តើយើងគួរតែធ្វើដំណើរឡើងទៅកាន់ភូមិនៅពេលដែលយើងកំពុងក្រលេកទៅមើលរូបគំនូរដ៏ស្រស់ស្អាតទាំងនេះ?



នេះមើលទៅដូចជាគំនូរថ្មីមួយដោយសារតែវាជាគំនូររបស់រឿងតុក្កតាហ្វ្រូស៊ែន។




កន្លែងនេះធ្លាប់បានគេប្រើសម្រាប់តំឡើងនូងដុងផូរូរបស់ថូងជែយ៉ង នៅលើកោះហានសានដូដោយលោកមេទ័ពជើងទឹកអ៊ីស៊ូនស៊ី នៅក្នុងរជ្ជកាលចូសន ហើយទីក្រុងថូងយ៉ង ធ្លាប់ត្រូវចង់កំទេចនូវភូមិចំណាស់ដុងភីរ៉ាំងនេះដើម្បីកសាងឧទ្យានមួយ។ ប៉ុន្តែមានអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា ភូរឹនថូងយ៉ង២១ បានចាប់ផ្តើមបង្កើតកម្មវិធី “ការប្រលងគំនូរនៅលើជញ្ជាំងថ្នាក់ជាតិ - ភូមិគំនូរដុងភីរ៉ាំង” ដើម្បីណែនាំនូវសិល្បៈសាធារណៈមកដល់ទីនេះ ហើយមានក្រុមចំនួន១៨រួមបញ្ចូលទាំងអ្នកសិល្បៈនិងសិស្សសាកលវិទ្យាល័យដែលមកពីទូទាំងប្រទេសទាំងអស់អោយមកគូរគំនូរនៅទីនេះ។


ភូមិដែលបានចាប់កំណើតថ្មីនេះដែលមនុស្សគ្រប់គ្នាបាននិយាយតគ្នាក៏បានល្បីឈ្មោះកាន់តែច្រើន។ ហើយក៏មានអ្នកទេសចរណ៍មកលេងនៅទីនេះជាច្រើន ដែលវាបានបង្កើតអោយបាននូវការយល់ស្របមួយអោយយកភូមិនេះមកថែរក្សាទុក ហើយសាលាក្រុងថូងយ៉ងក៏បានរំសាយគំរោងការដែលចង់កំទេចវា ហើយបានបង្ហាញថាភូមិនេះនឹងមានជាប្រយោជន៍សម្រាប់ការអភិវឌ្ឈន៍នៃសេដ្ឋកិច្ចរបស់តំបន់។ ហើយនៅទីបំផុតវាក៏បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍លេខ១នៅក្នុងទីក្រុងថូងយ៉ងនេះ។ ដូច្នេះហើយទើបផ្ទះបីដែលត្រូវបានគេរំលុំនៅតែត្រូវបានគេរក្សាទុកនៅកន្លែងដដែល។



បើយើងមើលពីកំពង់ផែថូងយ៉ងមក របងការពារនេះមើលទៅមានទេសភាពស្អាតមែនទែន។ វាមើលទៅកាន់តែស្អាតនៅពេលដែលគេបើកភ្លើងនៅពេលយប់។



ផ្ទះតូចៗបានក្លាយទៅជាហាងកាហ្វេ និងហាងទំនិញតូចៗ។ ហាងបញ្ចុះតម្លៃ…គួរអោយអស់សំណើចមែន



ដើរតាមផ្លូវតូចបែបនេះធ្វើអោយខ្ញុំមានអារម្មណ៍រំភើបហើយខ្ញុំចាំបានកាលពីកុមារភាពដែលមិត្តភក្ត័របស់ខ្ញុំតែងតែលេងបិទពួងជាមួយខ្ញុំ។



ពួកគេមានលក់កាហ្វេក្តៅនិងកាហ្វេទឹកកក។វាមានតម្លៃថោក ត្រឹមតែ២ដុល្លារទេ។


មនុស្សម្នានិយាយថាវាមើលទៅមានសភាពស្អាត ហើយបានថតរូបជាច្រើន។ ជាពិសេសស្រ្តីទាំងនោះហាក់ដូចជាចូលចិត្តភូមិនេះខ្លាំងណាស់។ ខ្ញុំភ្នាល់១០០ភាគរយថាមិត្តស្រីរបស់អ្នកប្រាកដជាចូលចិត្តទីនេះមិនខាន។


គំនូរនៅលើជញ្ជាំងទាំងនេះត្រូវបានគេផ្លាស់ប្តូរនិងធ្វើការជួសជុលជាញឹកញាប់។ អ្នកក៏អាចកត់សំគាល់ពីរូបភាពដែលខ្ញុំបានថត និងរូបភាពរបស់អ្នកដទៃទៀតដែលបានថតនៅពេលថ្មីៗនេះ។



ពាក្យថា “អាញ៉ង់” ដែលគេបានសរសេរនៅលើបំពង់បង្ហុយផ្សែងពណ៌ខ្មៅដែលនៅមុខសមុទ្រថូងយ៉ងនៅតែបន្សល់ទុកអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ។ “អាញ៉ង” ខ្ញុំក៏រីករាយដែលបានជួបអ្នកដែរ។



ទោះបីជាវាមានផ្ទៃដែលមានសភាពគ្រាតដែលពិបាកក្នុងការគូរគំនូរតែវាមើលទៅមានសភាពស្អាតនិងទាក់ទាញមែនទែន។



រូបភាពនៅខាងលើគឺជារូបរបស់ហាងកាហ្វេមួយដែលមានស្រ្តីវ័យចំណាស់ម្នាក់ជាអ្នកគ្រប់គ្រង។ រឿងដែលគួរអោយសើចនោះគឺ ស្រ្តីចំណាស់ម្នាក់ដែលដាក់ចៅប្រុសរបស់គាត់នៅពីក្រោយខ្នងគឺជាអ្នកចុងកាហ្វេ។ នៅពេលដែលអ្នកកម្មង់ គាត់នឹងធ្វើកាហ្វេអោយអ្នកហើយរសជាតិរបស់វាពិតជាអស្ចារ្យមែនទែន។នៅពេលដែលមានការថតកុនរឺរឿងភាគនៅទីក្រុងថូងយ៉ងកាលពីមុន ធ្លាប់មានតារាសំដែងមកញ៉ាំកាហ្វេនៅហាងគាត់ដែរ។


ច្រកចូកដែលធ្វើពីដែកជាមួយនឹងកាំជណ្តើរដែលមានទំហំតូចបានក្លាយទៅជាសិល្បៈមួយដែរ។



គំនូរដែលមានផ្ទៃមេឃពណ៌ខៀវដែលមានធុងដងទឹកពណ៌ខៀវមើលទៅដូចជាស្រស់ស្អាតមែន។


មានផ្លូវចូលពីរបីកន្លែងទៅកាន់ភូមិដុងភីរ៉ាំង ហើយអ្នកនឹងមានបញ្ហាអ្វីឡើយនៅពេលណាដែលអ្នកចូលទៅកាន់ទីនោះ។អ្នកក៏អាចរកមើលនូវផែនទីដែលវាមានភាពងាយស្រួលក្នុងការស្វែងរកទីកន្លែង។



ភូមិដែលនៅលើភ្នំដែលនៅចុងម្ខាងទៀតមើលទៅដូចជាភូមិវប្បធម៌កាំឆននៅទីក្រុងប៊ូសានអញ្ចឹង។ វាមើលទៅមានសភាពខុសប្លែកពីគេ។



ហើយក៏មានគេគូរគំនូរស្លាបរបស់ទេវតាដែរ។ មនុស្សជាច្រើនកំពុងតែថតរូបភាពជាមួយវា។ មុនពេលដល់វេនរបស់ក្រុមមួយទៀតខ្ញុំក៏បានឆ្លៀតពេលមួយភ្លែតដើម្បីថតរូប។ ខ្ញុំគិតថាគុណភាពរូបគំនូរលើជញ្ជាំងទាំងនេះពិតជាល្អមែន។



មានរូបស្លាបដូចនេះដែរហ្នរ។ ពួកវាមើលទៅស្អាតណាស់ មែនទេ? ពួកគេមើលទៅដូចជាកំពុងតែបក់ស្លាបរបស់ពួកគេហើយហោះទៅឆ្ងាយ។



ហើយនេះគឺជាអី្វទៅ? អាមួយនៅខាងឆ្វេងនេះមើលទៅដូចជាបង្គុននៅខាងក្រៅផ្ទះហើយអាមួយនៅខាងស្តាំនេះមើលទៅដូចជាផ្ទះមួយអញ្ចឹង។។



ផ្ទះដែលបានគេបោះបង់ចោលបានប្រែក្លាយទៅជាផ្ទះដ៏ស្រស់ស្អាតមួយ។ វាប្រហែលជាមិនមានការងាយស្រួលទេក្នុងការរស់នៅក្នុងទីនោះ តែខ្ញុំស្ទើរបានទិញផ្ទះនោះទៅហើយដោយសារតែវាមានរូបរាងស្អាតពេក។


ផ្ទះដែលគ្មានដំបូលហើយមានជញ្ជាំងខ្លះបានរលំត្រូវបានគេកែច្នៃអោយក្លាយទៅជាកន្លែងសិល្បៈមួយដែលមានភាពស្រស់ស្អាតនិងពោរពេញទៅដោយភាពច្នៃប្រឌិត។ខ្ញុំពិតជាកើតសរសើរដល់គំនិតនៃការច្នៃប្រឌិតរបស់អ្នកសិល្បៈទាំងនេះមែន។



ស្វាគមន៍មកកាន់ ដុងភីរ៉ាំង



នៅទីនេះក៏មានរូបគំនូររបស់តារាកំប្លែង ហខ្យងហ្វាន់ ដែលគាត់បានហៅខ្លួនឯងថាជាកូនប្រុសរបស់ថូងយ៉ង ដែលមាននៅលើជញ្ជាំង។ យើងចំណាយពេលប្រហែលជា១ម៉ោងទៅ១ម៉ោងកន្លះដើម្បីដើរមើលជុំវិញភូមិនេះ។ មានរូបគំនូរនៅលើជញ្ជាំងជាច្រើនទៀតដែលខ្ញុំមិនបានបង្ហាញដល់អ្នក។ ខ្ញុំច្បាស់ថាមិនមានកន្លែងណាដែលល្អជាងកន្លែងនេះទេក្នុងការមកបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អៗជាមួយនឹងមនុស្សដ៏វិសេសឬក៏ជាមួយនឹងគ្រួសាររបស់អ្នក។ ខ្ញុំសង្ឈឹមថាអ្នកនឹងមកលេងនៅទីនេះនៅពេលដែលអ្នកមានគំរោងមកទេសចរណ៍នៅទីក្រុងថូងយ៉ងនេះ។

Map

អាស័យដ្ឋានៈ ១១៨-១ ដុងហូដុង ទីក្រុងថូងយ៉ង ខ្យងណាម (경남 통영시 동호동 118-1번지)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៨ ៤៧៧៦

គេហទំព័រៈ http://www.dongpirang.org/




동피랑마을, 동피랑, 마을, 벽화마을, 걷기, DongpirangVillage, Dongpirang, Village, MuralVillage, walk, 東陂浪村, トンピラン・マウル, 東陂浪, 村, 壁画村, ウォーキング, 歩き, 东陂浪村, 东陂浪, 步行, Pirang, หมู่บ้านทางทิศตะวันออกตะวันออก, pirang, เมือง, หมู่บ้านภาพจิตรกรรมฝาผนัง, เดิน
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录