Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
634 | 19851030

ខ្យងណាមថូងយ៉ង #9 - សាំងយ៉ូកកាហ្វេឡាតេ អ៊ូលឡាបូង, ជុងអាំងស៊ីចាំង - (Korea Tour)
 | Holiday Journal
最後修改 : 2017/03/30

旅行地区 : South Korea
 | 点击数 : 402697
https://blog.lookandwalk.com/zh/blog/mazinguide/1736/trackback

អណ្តូងសាំងយ៉ូកឡាតេជាកន្លែងដែលយើងអាចបង់លុយសម្រាប់ពាក្យបណ្តាសា-ហាងកាហ្វេអ៊ូឡាបូង 카페 울라봉


នៅឯច្រកចូលទៅកាន់ភូមិដុងភីរ៉ាំងនៅក្នុងទីក្រុងថូងយ៉ង មានហាងកាហ្វេដ៏ពិសេសមួយដែលគេហៅថា កាហ្វេអ៊ូឡាបូង ដែលជាកន្លែងដែលអ្នកអាចទិញភេសជ្ជៈដែលមានពាក្យបណ្តាសានៅលើវាបើសិនជាអ្នកចង់បាន។ នៅពេលដំបូងវាចាប់ផ្តើមល្បីឈ្មោះនៅក្នុងស្រទាប់យុវវ័យដោយសារតែអ្នកអាចនឹងទទួលបាននូវបណ្តាសារ បន្ទាប់មកមនុស្សទាំងអស់បានស្វែងដឹងថាបណ្តាសារនោះគួរអោយអស់សំណើចហើយនៅពេលនេះវាមានឈ្មោះល្បីនៅក្នុងស្រទាប់អ្នកទេសចរណ៍វ័យក្មេងទាំងអស់។


វាអានទៅគួរអោយចង់សើចដែលថាអ្នកបង់លុយដើម្បីទទួលបានពាក្យបណ្តាសារទៅវិញ ប៉ុន្តែវាមិនអន់ទេបើសិនជាវាអាចធ្វើអោយអ្នកមានការអស់សំណើចបាន។ ថ្មីៗនេះ ពួកគេឈប់សរសេរពាក្យបណ្តាសារនៅលើភេសជ្ជៈហើយតាំងពីមានគ្រោះថ្នាក់លិចទូកស៊ែវ៉ុលប៉ុន្តែពួកគេប្រហែលនឹងចាប់ផ្តើមវាម្តងទៀតនៅពេលដែលរដូវរំហើយត្រូវបានបញ្ចប់។



ច្រកចូលមើលទៅដូចនេះ។ វាអត់មានសញ្ញាសម្រាប់បង្ហាញទេប៉ុន្តែអ្នកអាចរកវាឃើញយ៉ាងងាយស្រួលដោយសារតែមានឡានពណ៌ទឹកក្រូចមួយពីចំងាយដោយសារតែវាតែងតែបានត្រូវគេចតវាទុកនៅទីនោះ។

ខ្ញុំគិតថាពួកនឹងចាប់ផ្តើមការរកស៊ីមួយផ្សេងទៀតដោយសារតែខ្ញុំអាចឃើញថាពួកគេបានអោយអ្នកទេសចរណ៍ខ្ចីកង់ប្រើ។



ទោះបីជាយើងអាចនឹងភ្លេចនូវគ្រោះថ្នាក់លិចទូកស៊ែវ៉ុលដែលធ្វើអោយយើងទាំងអស់គ្នាមានការឈឺចាប់យ៉ាងខ្លាំង គេបានសរសេរសញ្ញាសំគាល់ដែលនិយាយថាពួកគេនឹងផ្អាកលក់សាំងយ៉ូកឡាតេមួយរយៈពេលដើម្បីគោរពដល់វិញ្ញាណក្ខន្ធ័របស់អ្នកដែលបានស្លាប់ទៅ។


វាបានដាក់ផ្លាកថាមានលក់កាហ្វេក្តៅនិងទឹកកកហើយវាក៏បានប្រាប់យើងថាកុំអោយឡូឡាហើយចាកចេញទៅ។ “បូនក្យក់សូញ៉កាំសង ឆាគឹកកាហ្វេ” (កាហ្វេដែលជួយសម្រួលដល់អារម្មណ៍របស់ស្ត្រី)មើលទៅហាក់ដូចជាអស្ចារ្យមែន។


មានរបៀបមួយក្នុងការញ៉ាំភេសជ្ជៈនៅហាងអ៊ូឡាបុង។ បើសិនជាយើងអាចសម្រេចរឿងមួយក្នុងចំណោមរឿងទាំង៨ យើងនឹងអាចញ៉ាំវាបានដោយមិនគិតថ្លៃ។ យើងគួរតែសាកល្បងវា!



តើយើងគួរតែផឹកអី្វទៅ?យើងបានកម្មង់កាហ្វេឡាតេពីរកែវដែលបានសរសេរអក្សរនៅលើវា។



អ្នកទេសចរណ៍បរទេសក៏គ្មានការលើកលែងដែរ។ បន្ទាប់ពីពួកគេបានទទួលនូវឃ្លាបណ្តាសាររួចមក ពួកគេក៏មានការពេញចិត្តនឹងវាហើយក៏បានយកលុយទៅកៀបព្យួរនៅលើស្នួរ។



មានកម្មវិធីពិសេសមួយនៅទីនេះដែលបើសិនជាអ្នកអាចយកឈ្នះម្ចាស់ហាងដោយការប៉ាវបាននោះអ្នកនឹងត្រូវបានគេអនុញ្ញាតិអោយកម្មង់ម្ហូបមួយមុខពីបញ្ជីមុខម្ហូបដូចខាងក្រាមនេះ។ ចុះបើសិនជាខ្ញុំចាញ់វិញ? ខ្ញុំបានប៉ាវចាញ់ហើយអត់បានទទួលរង្វាន់ទេ។



នៅចុងម្ខាងនៃផ្លូវនោះមានរូបគំនូរនៅលើជញ្ជាំងដែលគួរអោយស្រលាញ់ជាច្រើន។ ខ្ញុំចាំថាផ្លាកដែលមានពណ៌ខ្មៅបានសរសេរថាមនុស្សម្នាក់យ៉ាងហោចណាស់ត្រូវតែកម្មង់ភេសជ្ជៈមួយមុខដែរ។



មែនហើយ នៅទីណាដែលយើងទៅក៏ដោយ យើងតែងតែបានមកជួបគ្នាហើយហេតុអ្វីបានជាពួកយើងខំប្រែងពុះពារយ៉ាងនេះ?



ខ្ញុំបានសុំអោយពួកគេអោយពួកយើងនូវយោបល់ល្អៗដោយសារតែពួកគេឈប់ប្រើពាក្យបណ្តាសារជាបណ្តោះអាសន្តពីព្រោះតែគ្រោះថ្នាក់លិចទូកស៊ែវ៉ុល។ ហើយខ្ញុំបានជ្រើសរើសយកភាសាអង់គ្លេសដើម្បីបង្ហាញអ្នកថាអ្នកអាចសុំអោយពួកគេសរសេរវាជាភាសាអង់គ្លេសបានផងដែរ។


ធម្មតានៅពេលដែលអ្នកកម្មង់សាំងយ៉ូកឡាតេ ម្ចាស់ហាងនឹងសរសេរអោយអ្នកដូចយ៉ាងនេះ។



វានិយាយថាការដាក់បណ្តាសារគឺជាការងារមួយដែលមានការហត់នឿយក្នុងការធ្វើម្នាក់ឯងហើយពួកគេនឹងជួលបុគ្គលិកថ្មីម្នាក់។ បើសិនជាអ្នកមានជំនាញក្នុងការឆុងកាហ្វេនិងសរសេរពាក្យបណ្តាសារនោះ ហេតុអ្វីបានជាអ្នកមិនប្រើនូវជំនាញរបស់អ្នកជួលដល់ហាងអ៊ូឡាបូង?

ខ្ញុំមិនគិតថាពួកគេសរសេរអ្វីមួយដើម្បីប្រម៉ាតអ្នកដទៃដោយគ្មានហេតុផលទេ។ ខ្ញុសូមធានាថាពួកគេសរសេរសារនោះដើម្បីអោយេធ្វើអោយភ្ញៀវរបស់ពួកគេអស់សំណើចដូច្នេះខ្ញុំសង្ឈឹមថាអ្នកនឹងមិនប្រកាន់នឹងវានិងមានភាពសប្បាយរីករាយជាមួយពួកគេបន្ទាប់ពីបានដើរអស់រយៈពេលយ៉ាងយូរនៅក្នុងភូមិដុងភីរ៉ាំង។ អ្នកក៏អាចប្រើភាសាអង់គ្លេសបានដែរ អញ្ចឹងហើយអ្នកគួរតែបបួលមិត្តជនជាតិតបរទេសមកទីនេះហើយសរសេរពាក្យបណ្តាសាមួយអោយពួកគេ។


Map

អាស័យដ្ឋានៈ ជាន់ទីមួយ ៤៦៦ ធែប្យងដុង ទីក្រុងថូងយ៉ង ខ្យងណាម (경남 통영시 태평동 466 1층)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៨ ៣៨២៤



ផ្សារថូងយ៉ងជុងអាំង ដែលជាកន្លែងដែលយើងអាចដឹងនូវរបៀបនៃការរស់នៅរបស់ប្រជាជននៅទីនោះ 중앙시장


បន្ទាប់ពីញ៉ាំកាហ្វេនៅហាងអ៊ូឡាបូងរួចមក ដំណើរកំសាន្តរបស់ខ្ញុំក៏ជិតមកដល់ទីបញ្ចប់ដែរ។ ដោយសារតែវាគឺជាថានសួគ៌នៃគ្រឿងសមុទ្រ ថូងយ៉ងមានផ្សារលក់គ្រឿងសមុទ្រនៅគ្រប់ទីកន្លែងទាំងអស់។ នៅក្នុងចំណោមពួកវាទាំងអស់នឹង ផ្សារជុងអាំងដែលមានទីតាំងស្ថិតនៅក្នុងកំពង់ផែថូងយ៉ងនោះមានឈ្មោះល្បីក្នុងសំណាក់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាជនដែលរស់នៅទីក្រុងថូងយ៉ងនិងកោះករជែដូផងដែរ។


អ្នកទេសចរណ៍ដែលយកឡានមកអាចទិញគ្រឿងយកទៅតាមបាន ប៉ុន្តែសម្រាប់អ្នកដែលមកដើរលេងដោយថ្មើរជើងឬក៏ប្រើប្រាស់មធ្យោបាយសាធារណៈវិញអ្នកមកមើលពីរបៀបដែលប្រជាជនក្បែរឆ្នេរនេះរស់នៅ។ ទោះបីជាពេលខ្លះអ្នកអាចនឹងប្រើកាមេរ៉ាថតដែលអាចរំខានដល់ពួកគេ តែពួកគេនឹងមិនខ្វល់អ្វីឡើយ។


នៅពេលដែលអ្នកបង្កើតគំរោងដើរលេងក្នុងការទៅមើលទេសភាពឬការញ៉ាំអាហារ អ្នកប្រហែលគ្មានអ្វីទាក់ទងជាមួយនឹងផ្សារទេបើសិនជាអ្នកមិនត្រូវការទិញអ្វីមួយនៅទីនោះ។ ប៉ុន្តែវាក៏មានតម្លៃដែរក្នុងការទៅមើលត្រីរើបំរះនៅពេលដែលគេបានចាប់វាចេញពីសមុទ្រយ៉ាងហោចណាស់ក៏ម្តងដែរ។



ផ្សារជុងអាំងដែលជាផ្សារត្រីស្រស់ចាប់ផ្តើមមានមនុស្សមកកកកុញតាំងពីម៉ោង២រសៀល ហើយពួកគេលក់តែត្រីដលនៅរស់ប៉ុណ្ណោះ។ ត្រីនៅទីនេះគឺជាត្រីដែលអ្នកនឹងមិនអាចឃើញនៅផ្សារដទៃទៀតឬក៏នៅលើតុអាហាររបស់អ្នកទេ ដូច្នេះវាពិតជាមានការរីករាយក្នុងការមកមើលត្រីរស់ដែលមានទំហំធំៗនៅទីនេះ។


វាគឺជាផ្សារដែលលក់ត្រីនៅរស់ដែលជាកន្លែងមានសំលេងកងរំពងដោយសារតែសំលេងរបស់អ្នកលក់ស្រែកក្នុងការលក់ត្រីនៅពេលដែលវានៅកំពុងរស់។ ពួកគេខំប្រឹងប្រែងព្យាយាមក្នុងការប្រាប់មនុស្សម្នាពីត្រីរបស់ពួកគេ ប៉ុន្តែខ្ញុំគិតថាវាគួរអោយចង់សើចក្នុងការស្តាប់ភាសានិយាយរបស់ពួកគេដែលសូម្បីតែខ្ញុំក៏មិនយល់ថាពួកគេនិយាយអ្វីដែរ។



បើសិនជាអ្នកមិនចង់ត្រឹមតែអង្គុយនិងមើលនោះ អ្នកអាចតថ្លៃវាបានតែត្រូវចងចាំថាតម្លៃទាបបំផុតនោះគឺមានតំលៃ៣០ដុល្លារ។ ហើយនៅពេលដែលអ្នកបានតថ្លៃរួចមក ពួកគេនឹងច្រៀកសាច់ត្រីអោយអ្នកនៅពីមុខអ្នកតែម្តងហើយដាក់ចានអោយ ដូច្នេះហើយអ្នកគ្រាន់តែទិញទឹកជ្រលក់ម្ទេសក្រហមនិងកម្រេច ព្រមទាំងចង្កេះនៅឯច្រកចូលរបស់ផ្សារនេះហើយអ្នកអាចយកវាទៅញ៉ាំនៅឯមាត់សមុទ្របាន។


បើសិនជាអ្នកចង់រកកន្លែងញ៉ាំអោយបានស្រួលនោះ អ្នកអាចទិញសាច់ត្រីឆៅហើយយកវាទៅញ៉ាំឯចូចាំងជីព (៣ដុល្លារក្នុង១នាក់) នៅឯជាន់ទី២នៃអគារដែលនៅជិតច្រកចូលនៃផ្សារនេះ។ អង្គុយនៅលើកៅអីមួយដែលមានផាសុកភាពនឹងអាចមើលទៅទេសភាពដ៏ស្រស់ស្អាតនៃផ្ទៃសមុទ្រ អ្នកក៏អាចញ៉ាំនូវម្ហូបផ្សេងទៀតដែលមានដូចជា បន្លែសម្រាប់ផ្ទាប់ និងទឹកជ្រលក់ម្ទេសនិងម្រេចហិរ ព្រមទាំងមានទឹកខ្មេះ ហើយអ្នកអាចកម្មង់ញ៉ាំម្ហូបឬក៏អាហារដទៃទៀតបាននៅទីនោះផងដែរ។ នៅពេលដែលអ្នកបានទិញនូវសាច់ត្រីឆៅ អ្នកមិនគួរបោះចោលក្បាលនឹងឆ្អឹងវាទេ អ្នកគួរតែយកវាទៅចូចាំងជីព ហើយអ្នកនឹងអាចទទួលបាននូវមែអ៊ូនថាំង (ស៊ុបត្រីហិរ មានតម្លៃ៨ដុល្លារ)ផងដែរ ដែលវាមានតម្លៃថោកបំផុតនិងល្អបំផុតក្នុងការមកញ៉ាំត្រីឆៅនៅក្នុងទីក្រុងថូងយ៉ងនេះ។


វត្ថុទីមួយដែលផ្សារជុងអាំងត្រូវបានគេស្គាល់នោះគឺជាការស្រែកអបអរសាទរនៃផ្សារលក់ត្រីដែលនៅរស់ ហើយរឿងទីពីរនោះគឺវាជាផ្សារផ្ទុកត្រី។ ត្រីដែលបានស្តុកទុកសម្រាប់លក់ត្រូវបានគេខ្ចប់ទុកបានយ៉ាងត្រឹមត្រូវដែលវាអាចជាកាដូមួយដ៏ល្អ។ បើសិនជាអ្នកបានមកលេងនៅថូងយ៉ងនេះ ខ្ញុំចង់ណែនាំអោយអ្នកទិញនូវត្រីអង់ឆូវីដ៏ល្បីទាំងនេះ។ ខ្ញុំច្បាស់ថាអ្នកដទៃប្រាកដជាចូលចិត្តវបើសិនជាគេដឹងថាវាជាត្រីយកមកពីថូងយ៉ង។


ត្រីដែលនៅសល់ពីផ្សារត្រីរស់នឹងអាចយកមកធ្វើជាត្រីហាលនិងលក់បែបនេះ។ វាពិតជាគួរអោយចង់សើចមែនដែលមានម៉ាស៊ីនអូតូម៉ាទិចដ៏ទំនើបនេះជាមួយនឹងប្រពន្ធ័ម៉ូទ័រដែលមានអំបោះបក់៣ដើម្បីដេញរុសអោយចេញឆ្ងាយ។


ផ្សារជុងអាំងគឺជាផ្សារដ៏ធំមួយដោយសារតែវាមិនត្រឹមតែជាផ្សារដែលលក់ត្រីតែប៉ុណ្ណោះទេ តែពួកគេក៏លក់បន្លែស្រស់ៗផងដែរ។



នៅពេលដែលអ្នកកំពុងតែដើរមើលផ្សារដោយគ្មានការឈប់សំរាក អ្នកនឹងមានអារម្មណ៍ថាអ្នកឃ្លានបាយ ដូច្នេះហើយអ្នកអាចរកទិញនំមួយកញ្ចប់បានពីហាងមួយនៅក្បែរនេះបាន។


មានហាងអាហារល្បីៗជាច្រើននៅទីនេះដែរដូច្នេះហើយអ្នកអាចញ៉ាំអីនៅទីនេះនិងសម្រាកមួយស្រទុះបានបើសិនជាអ្នករោយជើង។


ផ្សារជុងអាំងដែលជាកន្លែងមួយដែលមិនគួររំលងនេះមានទីតាំងស្ថិតនៅក្បែរច្រកចូលទៅកាន់ភូមិដុងភីរ៉ាំងដែលវាមានការងាយស្រួលក្នុងការស្វែងរក។ បើសិនជាអ្នកនៅសល់ពេលពីការមើលទេសភាពសមុទ្រនៅថូងយ៉ងនោះ ខ្ញុំសង្ឈឹមថាអ្នកអាចមកលេងផ្សារនេះដែលវាអាចធ្វើអោយអ្នកមានអារម្មណ៍ស្រស់បំព្រងដូចវាដែរ។


Map

អាស័យដ្ឋានៈ ៧-១ ជុងអាំងស៊ីចាំង ១-គីល ទីក្រុងថូងយ៉ង ខ្យងសាំងណាមដូ (경상남도 통영시 중상시장1길 7-3)

ទូរសព្ទ័លេខៈ ០៥៥ ៦៤៩ ៥២២៥



បញ្ចប់នូវកំណត់ហេតុរបស់ខ្ញុំ


រយៈពេល២ថ្ងៃពិតជារយៈពេលខ្លីមែនក្នុងការដើរលេងជុំវិញទីក្រុងថូងយ៉ងនេះ។ ប៉ុន្តែបើសិនជាអ្នកគិតទុកមុនហើយកាត់បន្ថយនូវចំងាយនៃការធ្វើដំណើរនោះ ខ្ញុំជឿជាក់ថាអ្នកអាចនឹងទៅលេងបានកន្លែងជាច្រើនដោយមានភាពងាយស្រួលនិងរីករាយ។ ខ្ញុំសង្ឈឹមថាកំណត់ហេតុរបស់ខ្ញុំនឹងមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលមានគំរោងរយៈពេល២ថ្ងៃក្នុងការមកលេងនៅទីក្រុងថូងយ៉ងនេះ។ ហើយខ្ញុំក៏ចង់ណែនាំទាំងអ្នកទេសចរណ៍ទាំងជនជាតិកូរ៉េឬជនជាតិបរទេសអោយមកលេងនៅទីក្រុងថូងយ៉ងនេះបើសិនជាអ្នកមិនទាន់បានសំរេចចិត្តថាចង់ទៅលេងនៅណានោះ។ ខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នាមានដំណើរកំសាន្តមួយដែលប្រកបដោយភាពសប្បាយរីករាយ។




쌍욕라떼, 울라봉, 카페, 중앙시장, 시장, 커피, SsangyokLatte, CafeUllabong, café, JungangMarket, Market, coffee, 悪口ラテ, ウㇽラボン, カフェ, 中央市場, 市場, コーヒー, 脏话拿铁, 呕啦峰, 咖啡馆, 中央市场, 市场, 咖啡, Ssangyokลาเต้, Ullaบาร์, ร้านกาแฟ, ตลาดกลาง, ตลาด, กาแฟ
单线意见(4) 
PDF
书签
邮件
0bytes / 200bytes
查看目录