Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
5408 | 19736157

គូនសាន #៣ កន្លែងបង្ហាញរូបភាពរ៉ូស មីស សាំងសា - (Korea Tour)
 | Holiday Journal
最後修改 : 2017/03/31

旅行地区 : South Korea
 | 点击数 : 412725
https://blog.lookandwalk.com/zh/blog/mazinguide/1741/trackback

កន្លែងតាំងពិពណ៌រូបភាពរ៉ូស 장미갤러리



កន្លែងបង្ហាញរូបភាពរ៉ូសគឺជាកន្លែងតាំងពិពណ៌សិល្បៈមួយដែលមានទីតាំងនៅជិតសារមន្ទីរប្រវតិ្តសាស្រ្តសម័យទំនើប។ អ្នកនឹងអាចទទួលបាននូវកម្មវិធីមួយដែលអ្នកអាចសាកល្បងនៅជាន់ទី១ និង កន្លែងតាំងរូបភាពនៅជាន់ទី២។






នៅឯជាន់ទី២ដែលបង្ហាញនូវគំនូរសិល្បៈសម័យទំនើប ដែលមានរូបគំនូរ ១០០ផ្ទាំងបានមកពីការបរិច្ចាគដោយវិចិត្រករ ហាប៉ាន់យ៉ង ដែលពួកវាបានដាក់តាំងបង្ហាញជាអចិន្ត្រៃយ៍។



គោលរឿងដែលគាត់បានប្រើនោះគឺសត្វស្រមោចមួយដែលបានវារឡើងលើចានប៉បសាឡែន


នេះដោយសារតែគាត់ចង់បង្ហាញអំពីការខិតខំតស៊ូប្រឹងប្រែងនិងភាពអត់ធ្មត់របស់ជនជាតិកូរ៉េដោយការប្រៀបធៀបទៅលើសត្វស្រមោចមួយដែលវារឡើងលើចានប៉បសាឡែនដ៏រអិលមួយ។



នៅពីក្រោយកន្លែងពិពណ៌រូបភាពរ៉ូសមានរូបសំណាករបស់កសិករសាមញ្ញមួយដែលត្រូវបានគេធ្វើបាបនៅសម័យនោះ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ចំពោះកសិករទាំងអស់នោះមាននៅពេលដែលពួកគេបានបាត់បង់ដីរបស់ពួកគេ។



មីស សាំងសា 미즈상사


មានហាងកាហ្វេមួយដែលមានឈ្មោះថា មីស សាំងសា ដែលមានទីតាំងនៅជិត កន្លែងតាំងពិពណ៌រូបភាពសិល្បៈសម័យទំនើប។ វាមើលទៅមានលក្ខណៈដូចជាភាពប្លែកពីគេ ដែលវាមានតុនិងកៅអីជាច្រើននៅជាន់ទី១ និងដែលមានអិដ្ឋក្រាលតាតាមី ព្រមទាំងមានបង្អួចដ៏ធំមួយនៅជាន់ទី២។






មានកន្លែងដែលមានតុដែលយើងអាចអង្គុយនៅលើអិដ្ឋដែលក្រាលតាតាមីនៅជាន់ទី២។



មើលទៅតាមបង្អួច យើងអាចស្រូបយកនូវខ្យល់ដ៏ត្រជាក់បរិសុទ្ធ និងរីករាយជាមួយនឹង ទឹកកកឈូសសណ្តែកក្រហមអង្គុយនៅលើកៅអី។ ទឹកកកឈូសសណ្តែកក្រហមដែលមានតំលៃ៨ដុល្លារដែលដាក់អោយញ៉ាំនៅលើចានដែកនីកែល។ នៅពេលដែលអ្នកញ៉ាំវាសូមប្រយ័ត្ន ព្រោះថាវាអាចធ្វើអោយអ្នកឆ្អែតដោយសារតែគេបានដាក់នំដែលធ្វើពីអង្ករជាច្រើន។




តុដែលបានរៀបចំនៅជាន់ទី១កំពុងតែរងចាំភ្ញៀវមកអង្គុយ។





មានគ្រាប់ឡុកឡាក់ដែលធ្វើឡើងពីឈើដែលវាមើលទៅដូចជាបង់អង្គុយអញ្ចឹងដែលវានៅជិតកន្លែងតាំងពិពណ៌រូបភាពសិល្បៈសម័យទំនើប។


ធនាគារទី១៨នៅក្នុងប្រទេសកូរ៉េ។ វាបានសរសេរថាវាគឺជាធនាគារទី១៨ដែលបានទទួលស្គាល់ដោយអញ្ញាធរ។ មួយនេះគឺជាអគារមួយទៀតដែលមានប្រវតិ្តសាស្រ្តមួយនៃការកេងប្រវ័ញ្ចរបស់ជនជាតិជប៉ុនដូចជាការកេងប្រយោជន៍ស្រូវ ការដឹកបញ្ជូនស្រូវ ការបង្ខំអោយទិញដីនិង ការពង្រីកនៃអ្នករកស៊ីជនជាតិជប៉ុនមកកាន់ប្រទេសកូរ៉េក្នុងកំឡុងសម័យកាលអណានិគមជប៉ុន រួមជាមួយនឹង សាខាគូនសាននៃអតីតធនាគារចូសន ព្រមទាំង អតីតអគារទីភ្នាក់ងារពន្ធដារគូនសាន(អតីតអគារកណ្តាលនៃទីភ្នាក់ងារពន្ធដារគូនសាន)។



ប្រវតិ្តសាស្រ្តត្រូវបានដាក់បង្ហាញនៅក្នុងអតីតសាខាធនាគារការិយាល័យរបស់អ្នកចាត់ការ។




장미갤러리, 미술관, 갤러리, 미즈상사, 카페, 제18은행, 은행, 빙수, RoseGallery, Museum, gallery, MizSangsa, Café, The18thbank, Bank, Bingsu, ice, dessert, バラギャラリー, 美術館, ギャラリー, ミズ商社, カフェ, 第18銀行, 銀行, かき氷, 藏米画廊, 美术馆, 画廊, Miz商社, 咖啡馆, 第18银行, 银行, 刨冰, กุหลาบแกลลอรี่, พิพิธภัณฑ์, แกลลอรี่, นางสาวเจ้านาย, ร้านกาแฟ, 18ธนาคาร, การธนาคาร, น้ำแข็ง
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录