Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
6776 | 19922715

Pyeongchang #2 - ដេក្វាន់រ្យង វាលចិញ្ចឹមចៀម - (Korea Tour)
 | Holiday Journal
最後修改 : 2017/04/05

旅行地区 : South Korea
 | 点击数 : 577444
https://blog.lookandwalk.com/zh/blog/mazinguide/1868/trackback

មនុស្សជាច្រើនតែងតែងាយនឹងយល់ច្រឡំ ប៉ុន្តែគឺមានវាលចិញ្ចឹមសត្វចំនួនពីរនៅដេក្វាន់រ្យង គឺវាលចិញ្ចឹមសត្វចៀម និងវាលចិញ្ចឹមសត្វសាមយ៉ាង។ ភាពខុសគ្នារវាងវាលចិញ្ចឹមសត្វទាំងពីរ គឺតំលៃចូលទស្សនាសំរាប់វាលចិញ្ចឹមសត្វចៀម គឺ៤០០០វ៉ុន រីឯវាលចិញ្ចឹមសត្វសាមយ៉ាង គឺ៨០០០វ៉ុន។ បន្ថែមពីលើនេះទៅទៀតនៅវាលចិញ្ចឹមសត្វសាមយ៉ាង អ្នកអាចដេញចាប់សត្វចៀមនៅក្រោលចៀមបាន ហើយអ្នកក៏អាចទស្សនាហ្វូងសត្វគោក្របីកំពុងស៊ីស្មៅ និងឧបករណ៍បំលែងថាមពលខ្យល់។

ខ្ញុំសំរេចចិត្តទៅវាលចិញ្ចឹមសត្វចៀម ពីព្រោះខ្ញុំចូលចិត្តកូនចៀមជាងគោក្របី និងចង់ចំនាយត្រឹម៤០០០វ៉ុន ជាជាង៨០០០វ៉ុន។ នៅពេលដែលអ្នកបង់ប្រាក់អ្នកនឹងទទួលបានស្មៅ រឺចំបើង ១បាច់ធំ។





ឥលូវនេះខ្ញុំយល់ហើយថាហេតុអ្វីបានជាអ្នកអោយចំណីចៀមនៅទីនេះតែងតែណែនាំអោយពួកយើងឲ្យចំណីកូនសត្វចៀមដោយប្រើបាតដៃ ព្រោះប្រសិនបើយើងប្រើម្រាមដៃ ពួកវានឹងស៊ីទាំងម្រាមដៃយើងទៀត។ កូនចៀមជាច្រើនចាប់ផ្ដើមរត់មករកយើង និងស៊ីស្មៅចំបើងដែលយើងឲ្យដូចជាឃ្លានខ្លាំងណាស់អញ្ចឹង។




មុនពេលដែលយើងបន្តដំណើរទៅកំពូលខាងមុខ ខ្ញុំបានថតរូបគ្រួសារដ៏មានសុភមង្គលមួយដែលកំពុងអង្គុយនៅលើទោងយោល។ ខ្ញុំគិតថាវាជាកន្លែងដ៏ល្អសំរាប់ក្មេងៗ ពីព្រោះពូកគេអាចសង្កេតមើលកូនចៀម ឲ្យចំណីពួកវា និងអង្គុយលេងនៅលើទោងយោល។.




វាចំនាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះដើម្បីទៅដល់កំពូលនៃវាលចិញ្ចឹមសត្វ។ ប៉ុន្តែនៅថ្ងៃនេះមានអ័ព្វជាច្រើននៅពាសពេញវាលចិញ្ចឹមសត្វ។ អាកាសធាតុធ្វើឲ្យវាមើលទៅកាន់តែអាថ៌កំបាំង ប៉ុន្តែខ្ញុំមិនអាចមើលឃើញវ៉ូងសត្វចៀមជាច្រើនមួយពីចំងាយដោយសារតែអាកាសធាតុនេះ។





តើពួកយើងគួរតែទៅមើលកូនចៀមរត់ទៅរត់មកទេ?




ពួកគេលែងកូនចៀមទាំងអស់ទៅក្រៅវាលស្មៅនៅកន្លែងផ្សេងៗពីគ្នា។ តើកូនចៀមដែលកំពុងស៊ីស្មៅទាំងនោះមានធ្វើឲ្យអ្នកនឹកឃើញវាលស្មៅចិញ្ចឹមសត្វនៅលើភ្នំខ្ពស់ៗទេ? តើវាយ៉ាងម៉េចទៅបើយើងស្ដាប់បទចំរៀង ”ពេលដែលកូនចៀមកំពុងតែស៊ីស្មៅយ៉ាងមានសេចក្ដីសុខ” របស់ Bach នៅទីនេះ?




ក្មេងៗជាច្រើនកំពុងអោយចំណីកូនចៀមដែលតូចៗអាយុដំណាលនឹងពួកគេ។ ខ្ញុំជឿថាកូនចៀមតូចញ្ញ៉បៗបែបនេះ គឺជាសត្វដ៏ល្អសំរាប់ក្មេងៗ។



ម្ហូបសាច់អាំងនៅផ្ទះសំណាក់


តាមខ្ញុំគិតវាមិនសមទេដែលវេចខ្ចប់បាយសំរាប់មនុស្សពីរនាក់ពេលទៅធ្វើដំណើរកំសាន្ត។ ពួកយើងក៏សំរេចចិត្តប្រើសេវាកម្មរបស់បន្ទប់ផ្ទះសំណាក់នេះ។ ពួកយើងបានកក់សាច់គោចំឡកដែលមានគុណភាពល្អពី ដេក្វាន់រ្យងសំរប់មនុស្សពីរនាក់ រួមបញ្ចូលអាហារផ្សេងៗទៀតក្នុងតំលៃ ១១០០០វ៉ុន។




ពួកគេមានបំរើម្ហូបជាច្រើនដូចជា សាច់ក្រកទ្រវែង ខ្ទឹមបារាំង ផ្សិត និងម្ហូបផ្សេងៗទៀត រួមទាំងសាច់គោចំឡក។ ម្ចាស់ហាងបាននិយាយថា បាយ និងដ្វេនចាំងជីគែ នឹងត្រូវផ្ដល់ជូននៅពេលក្រោយ។ បើទោះបីជាសាច់គុណភាពល្អក៏ដោយ រសជាតិរបស់វាគឺនៅតែអាស្រ័យទៅលើរបៀបនៃការចំអិន និងអាំងរបស់អ្នកដែរ។ ធ្យូងដែលប្រើសំរាប់អាំង គឺត្រូវតែជាធ្យូងគុណភាពខ្ពស់ ទើបវាធ្វើឲ្យកាន់តែមានរសជាតិឆ្ងាញ់ថែមទៀត។





សាច់គោចំឡកគុណភាពល្អ គឺត្រូវបានប្រឡាក់យ៉ាងត្រឹមត្រូវ ដែលធ្វើឲ្យខ្លាញ់មើលទៅដូចជាទឹកកកព្រិល។ពិតប្រាកដណាស់ អ្នកនិយាយត្រូវហើយ។




ម្ចាស់ហាងមើលទៅដូចជាមិនសូវជាព្រួយនឹងការផ្ដល់ជូនសាច់ក្រកដោយឥតគិតថ្លៃឡើយ។ សាច់ក្រកគឺមានគុណភាពខ្ពស់ ជាមួយនឹងចំនួនសាច់ច្រើនក្នុងសាច់ក្រក និងមិនសូវធុំក្លិនខ្លាញ់ឡើយ។




ពួកយើងបានជ្រើសរើសស្រាដ៏កំរមកពីតំបន់ “Margaux” ប្រទេសបារាំងសំរាប់សាច់គោចំឡកដ៏ឆ្ងាញ់នេះ។ ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នា ថានេះគឺជាស្រាដែលមានរសជាតិស្រាលស្រទន់ជាងគេដែលខ្ញុំធ្លាប់ផឹក។ បន្ថែមពីនេះទៅទៀត ពួកយើងតែងតែយកកែវស្រាRidel ជាប់ខ្លួនជានិច្ចនៅពេលដែលយើងធ្វើដំណើរកំសាន្ត។





នៅសម័យមុន របស់នេះគឺធ្លាប់ជាឧបករណ៍បំពងសំលេង Cary & Harbeth ប៉ុន្តែពេលនេះពួកវាត្រូវបានប្រែក្លាយទៅជា ឧបករណ៍តន្ត្រីបូរាណនៅក្នុងហាងកាហ្វេ។ ឧបករណ៍បំពងសំលេងរបស់ AR នៃក្បាលអំភ្លី បញ្ចេញសំលេងខុសពីសំលេងសម័យមុនៗ។ នៅពេលដែលខ្ញុំស្ដាប់បទចំរៀង គីមក្វាងសក់ ខ្ញុំចង់និយាយថានៅពេលដែលខ្ញុំស្ដាប់សំលេងដែលបន្លឺតិចៗ វាធ្វើឲ្យភ្លេងនោះពិរោះកាន់តែខ្លាំងនិងអស្ចារ្យមែនទែន ហើយធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៅនឹងសំលេងដ៏រងំ និងពិរោះរបស់វាណាស់។ ពិតប្រាកដណាស់ Maria Callas និយាយជារួមទៅក៏ច្រៀងបានល្អ ហើយសូរស័ព្ទភ្លេងក៏ពិរោះដែរ។




ម្ចាស់ផ្ទះសំណាក់ សាល់ផាថូរ៉េ បានបង្កើត តារ៉ាច្យូ ដែលបញ្ចេញសំលេង “ទូរ៊ុក ទូរ៊ុក” នៅចំនុចនោះ ហើយវាគឺដូចជាថ្នាំសណ្ដំដែលធ្វើឲ្យតន្ត្រីបូរាណទាំងនោះកាន់តែទាក់ទាញ។




ខ្ញុំគឺជាប្រិយមិត្តមួយរូបរបស់ Maria Callas ផ្នែកមួយនៃជញ្ជាំងគឺពោរពេញទៅដោយអាល់ប៊ុមរបស់គាត់ចំរៀងអូប៉េរ៉ារបស់គាត់ គឺបង្កប់នូវភាពទុក្ខព្រួយសោកសៅអន្លង់អន្លោច ខ្ញុំគួរតែនិយាយថាគឺគួរឲ្យជក់ចិត្តតែម្ដង។




មើលទៅរូបភាពដែលព្យួរនៅលើជញ្ជាំងនោះ គឺធ្វើឲ្យខ្ញុំជឿថាមនុស្សដែលរស់នៅដេក្វាន់រ្យង គឺត្រូវតែថតយករូបភាពដែលស្អាតបំផុតរបស់ដេក្វាន់រ្យង។ ផ្ទៃមេឃខៀវស្រងាត់នៃវាលចិញ្ចឹមសត្វសាមយ៉ាង នៅដេក្វាន់រ្យង គឺអាចមើលឃើញយ៉ាងច្បាស់ ពពកសៗកំពុងរសាត់អណ្ដែតដូចក្នុងគំនូរ ហើយនិងសត្វគោកំពុងតែស៊ីស្មៅយ៉ាងសប្បាយ។ វាគ្មានហេតុផលដែលត្រូវសោកស្ដាយ រឺអាក់អន់ចិត្ត បើគ្រាន់តែមិនអាចថតយកនូវរូបភាពនៃទេសភាពបែបនេះ នៅពេលដែលយើងបានមកលេងនៅទីនេះ មួយ រឺពីរដងក្នុងមួយឆ្នាំឡើយ។




នៅកាច់ជ្រុងមួយ យើងបានឃើញធ្នើរដាក់សៀវភៅដែលមានសៀវភៅល្អៗ ដែលអាចទាក់ទាញអ្នកដែលចូលចិត្តអានសៀវភៅនៅពេលវិស្សមកាលបានយ៉ាងច្រើន។ ខ្ញុំក៏សំរេចចិត្តរើសមួយក្បាល ពីរក្បាលអាន “ផ្ការព្រៃនៃប្រទេសកូរ៉េ” សំនេរតែងសេចក្ដីរបស់មនុស្សម្នាក់អំពីព្រះភិក្ខុសង្ឃផប់ចង់ កវីនិពន្ធនៃ “អកម្មសិទ្ធិភាព ដោយផប់ចង់” និងសៀវភៅផ្សេងៗទៀតដែលសរសេរដោយកវីកំនាព្យ ចាងសក់ជូ ដែលខ្ញុំចូលចិត្ត។




ហ្វេងកេ ៣-រ៉ី កន្លែងដើរកំសាន្ត (២១-៥ ហ្វេងក្យេ-រ៉ី ដេក្វាន់រ្យងម្យ៉ន ព្យុងចាំង-គុន កាងវ៉ន់ដូ)


ពួកយើងបានមកដល់ផ្លូវព្រៃឈើដែលអ្នកស្រុកនៅទីនេះទេស្គាល់ ហើយពួកគេចាត់ទុកវាដូចជា កំ ណប់អញ្ចឹង នេះក៏ដោយសារតែបានម្ចាស់ផ្ទះសំណាក់ សាល់ផាថូ ដែរ។ នៅខណះពេលដែលវាលចិញ្ចឹមសត្វចៀមបើកតាំងពីម៉ោង ៩ព្រឹក កន្លែងនេះគឺគ្មានបង់ប្រាក់ថ្លៃចូលទស្សនា រឺសន្តិសុខយាមច្រកចូលឡើយ ដូច្នេះពួកយើងត្រូវបានអនុញ្ញាតឲ្យចូលដើរលេងបានទាំងព្រឹកព្រលឹម ហើយខ្ញុំគិតថាវាពិតជាឲ្យទាក់ទាញណាស់ដែលអាចមកដើរទស្សនាកំសាន្ត ដោយគ្មានអ្នកផ្សេងមករំខាន។ វាមានចំងាយប្រហែលជា ៤គីឡូម៉ែត្រ ដូច្នេះអ្នកអាចដើរទស្សនាកំសាន្តយឺតៗរហូតទៅដល់រយះពេល ១ម៉ោងកន្លះ។





នៅពេលដែកខ្ញុំឆ្លងកាត់ច្រកព្រំដែនរវាង ក្យង់គីដូ និងកាងវ៉ន់ដូ ខ្ញុំមិនអាចរំលងឡើយនូវដើមឈើដ៏ខ្ពស់ៗស្រលឹមក្នុងកាងវ៉ន់ដូ ឡើយ។ កន្លែងនេះគឺពិតជាធ្វើឲ្យខ្ញុំស្ញប់ស្ញែងនូវកំពស់ដ៏ខ្ពស់ស្រលឹមរបស់ដើមឈើទាំងនោះណាស់។




នៅពេលដែលស្រាវជ្រាវអំពីវា ខ្ញុំអាចនិយាយបានថានេះគឺប្រភេទផ្កាមួយក្នុងចំណោមដើមផ្កាម្យ៉ាង។ ពណ៌ផ្កាឈូកស្រាលនោះបានធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងនោះញញឹមពេញចិត្តយ៉ាងខ្លាំង។




ផ្លែបើរ៊ីព្រៃក្រហម កំពុងតែទាក់ទាញចិត្តអ្នកទន្រ្ទានរុករកនៅលើភ្នំហើយ។





ខ្ញុំគួរតែនិយាយថាខ្ញុំមិនធ្លាប់ឃើញផ្កាស្បៃរឿងរីកយ៉ាងស្អាតបែបនេះទេ។ ផ្កាស្បៃរឿងពណ៌លឿងដែលយោលទៅយោលមករកខ្ញុំដូចជាគេរុញវាពីក្រោយ គឺពិតជាអស្ចារ្យមែន។




នៅកំឡុងពេលដែលយើងដើរ ដើមឈើសធំៗជាច្រើនបាំងផ្លូវរបស់ពួកយើង។ ផ្ទៃពណ៌សនៃដើមឈើប្រែពណ៌យ៉ាងចំឡែកដែលមើលទៅឃើញដូចជាពណ៌ខ្មៅ និងស នៅក្នុងពិភពដ៏ចំរុះពណ៌នេះ។ ត្រូវហើយ នោះគឺជាដើមឈើម្យ៉ាងស្រដៀងដើមស្រល់ (ចាចាក់ណាមូ)។ តើឈ្មោះរបស់វាស្ដាប់ទៅចំឡែកទេ? ដើមឈើនេះ ត្រូវបានដាក់ឈ្មោះទៅតាមសំលេងដែលវាបញ្ចេញនៅពេលដែលគេដុតវា។

មានវល្លិ៍ឈើជាច្រើនដែលមើលទៅដូចជា រលកនៅលំនាចទាបអញ្ចឹង។

វាមានអុចខ្មៅៗដូចជាគំនរថ្មនៅលើឆ្នេរខ្សាច់ពណ៌ស។ វាបង្ហាញពីភាពចុះសំរុងគ្នានៃសំរស់ពណ៌ស ជាមួយនឹងទំរង់ស្នាមពណ៌ខ្មៅ ដែលប្រៀបបានទៅនឹងជីវិតដែលគ្មានភាពតានតឹង។




យោងទៅតាមអ្នកចាត់ចែងនៅទីនេះ នេះគឺជាដើមឈើម្យ៉ាងរបស់ប្រទេសន័រវ៉េ។ ខ្ញុំមានអារម្មណ៍ថាវិលមុខណាស់ ដោយសារតែនៅពេលដែលគិតទៅដល់ដើមឈើដែលខ្ញុំអាចសំគាល់ចំណាំបាន គឺមានតែដើមស្រល់ និងដើមសេលកូវ៉ា ប៉ុណ្ណោះ។




បន្ទាប់ពីការដើរតាមផ្លូវព្រៃឈើនៅពេលព្រឹកព្រលឹម (ម៉ោង ៦:៣០នាទី) ពួកយើងក៏ទៅហាងកាហ្វេមួយនៅផ្ទះសំណាក់។ អាហារពេលព្រឹកគឺមានបញ្ចូលក្នុងសេវាកម្មរបស់បន្ទប់ ដូច្នេះពួកយើងមានពេលវេលាពេលព្រឹកយ៉ាងសុខស្រួល។ ពួកយើងចូលចិត្តវាណាស់ ព្រោះថាការរៀបចំអាហារពេលព្រឹកនៅកំឡុងពេលវិស្សមកាល រឺក៏ការដើររកភោជនីយដ្ឋានដែលបើកលក់នៅពេលព្រឹក គឺពិតជាគួរឲ្យធុញទ្រាន់ណាស់។ស៊ុតចៀន នំប៉័ងដុត ស៊ុប ទឹកក្រូចច្របាច់ និងកាហ្វេក្ដៅៗ គឺគ្រប់គ្រាន់ហើយសំរាប់ពួកយើង។




ពួកយើងបានទៅព្រៃដើមឈើម្យ៉ាងដែលនៅជិតរោងចិញ្ចឹមសត្វចៀម មុនដែលពេលចេញដំណើរទៅសេអ៊ូល។ វាធ្វើឲ្យពួកយើងនឹកឃើញអំពីអារម្មណ៍ដែលយើងមានចំពោះដើមឈើម្យ៉ាងស្រដៀងនឹងដើមស្រល់ នៅកំឡុងពេលដែលយើងដើរលេងនៅពេលព្រឹកព្រលឹមនោះ។ ដើមដែលត្រង់ និងរៀងកោងបន្តិចៗ មើលទៅហាក់ដូចជា ភាពសោកសៅ និងផ្ទៃមុខពណ៌សដែលជានិមិត្តសញ្ញានៃព្រលឹងដែលបរិសុទ្ធគ្មានកំហុសអញ្ចឹង។ ខ្ញុំមានអារម្មណ៍ដូចជា ចង់ចំណាយពេលឲ្យបានច្រើនដើម្បីសង្កេតដើមឈើនោះឲ្យបានច្រើន នៅដំនើរកំសាន្តមកទីនេះម្ដងទៀតរបស់ខ្ញុំ។ កុំទាន់អាលខ្វល់ពីសេអ៊ូល យើងឆាប់ងាកមកមើលទេសភាពនៃដើមឈើដែលធ្វើឲ្យយើងបំបាត់ទុក្ខកង្វល់ដោយគ្រាន់តែក្រលេកមើលពួកវានេះវិញ។

លាហើយ ដេក្វាន់រ្យង!!! គឺមានតែប៉ុណ្ណឹងទេ ដំណើរកំសាន្តពីរថ្ងៃនៅដេក្វាន់រ្យងដែលធ្វើឲ្យខ្ញុំស្គាល់នូវបរិយាកាសនៃវាលចិញ្ចឹមសត្វលើភ្នំខ្ពស់ៗនៃប្រទេសកូរ៉េ និងតំបន់ដែលស្អាតស្ថិតនៅភ្នំដែលមានកំ ពស់ជាង ៨០០ម៉ែត្រដែលមិនត្រូវការម៉ាស៊ីនត្រជាក់ឡើយ។



Map


대관령, 대관령양떼목장, 양떼목장, 목장, 펜션, 횡계3리트레킹코스, 트레킹, 숲, 자작나무, 비비큐, 구이, 와인, Daegwallyeong, DaegwallyeongSheepRanch, SheepRanch, Ranch, Pension, Hoenggye3-ritrekkingcourse, Trekking, Forest, Whitebirch, BBQ, Gui, Grilled, Wine, 大関嶺, 大関嶺羊牧場, 羊牧場, 牧場, ペンション, 橫溪3里トレッキング・コース, トレッキング, 森, シラカバ, バーベキュー, 焼き, ワイン, 大关岭, 大关岭羊群牧场, 羊群牧场, 牧场, 度假山庄, 横溪三里徒步行路线, 徒步行, 森林, 白桦数, 烧烤, 葡萄酒, เทือกเขาที่ดี, ไร่ที่ดีเทือกเขาแกะ, แกะทุ่งหญ้า, คอก, บ้านแบ่งเช่า, hoenggyeสำรวจป่าประมวลผล, เดินป่า, ป่าไม้, เบิร์ช, บาร์บีคิว, ย่าง, ไวน์
单线意见(0) 
PDF
书签
邮件
0bytes / 200bytes
查看目录