Holiday Journal

Holiday Journal
Hi, Lets look around cool places in Korea together with me! :)
6537 | 19958671

កម្មវិធីពិសេសនៅរដូវក្តៅរបស់ Look and walk ឆ្នាំ ២០១៥ #1 - (Korea Tour)
 | Holiday Journal
最後修改 : 2017/02/17

旅行地区 : South Korea
 | 点击数 : 331547
https://blog.lookandwalk.com/zh/blog/mazinguide/2207/trackback

កម្មវិធីពិសេសនៅរដូវក្តៅរបស់ Look and walk ឆ្នាំ ២០១៥ #1


រដូវក្តៅក៏ខិតជិតមកដល់ហើយ ចំណែកឯអាកាសធាតុវិញក៏កាន់តែក្តៅឡើងៗ ហើយមនុស្សទាំងអស់កំពុងតែគិតថាតើនឹងត្រូវទៅដើរលេងនៅទីណានៅពេលថ្ងៃឈប់សម្រាកលើកនេះ ឫក៏ទៅលេងនៅសមុទ្រ? គួរតែទៅលេងនៅឯទឹកឈូរ ដែលជាកន្លែងស្ងប់ស្ងាត់តែមានន័យ ឫអត់? អ្នករាល់គ្នាចាប់ផ្តើមខ្វល់ខ្វាយថាតើគួរតែទៅចំណាយពេលអោយសប្បាយនៅទីណា។


រហូតមកដល់ពេលនេះ កន្លែងដែលមិនទាន់បានទៅលេងក៏មាន កន្លែងដែលធ្លាប់ថានឹងទៅលេងអោយបានម្តងក៏មាន កន្លែងដែលធ្លាប់បានទៅលេងពីមុនដែលយើងបានបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ហើយក៏ចង់ទៅលេងម្តងទៀតក៏មាន។ នៅថ្ងៃនេះ ខ្ញុំនឹងសើររើឡើងវិញនូវកំណត់ហេតុអំពីកន្លែងដែលបានទៅធ្វើដំណើរកំសាន្តកាលពីមុនៗ នៅរដូវក្តៅទាំងអស់ ។



១ តើយើងគួរទៅកន្លែងណា៖សមុទ្រ


ទោះបីជានរណានិយាយអ្វីក៏ដោយ នៅរដូវក្តៅ រឿងដែលយើងនឹកឃើញដំបូងនោះគឺ សមុទ្រ។ ខ្ញុំបានយកចេញនូវសំលៀកបំពាក់សម្រាប់ហែលទឹកដែលខ្ញុំបានបត់ទុកយ៉ាងជ្រៅនៅក្នុងទូរខោអាវអស់រយៈពេលមួយឆ្នាំពេញ ហើយ ក្រៅពីសមុទ្រ តើមានកន្លែងណាផ្សេងទៀតដែលអាចធ្វើអោយយើងអាចរីករាយបាននៅរដូវក្តៅ? វាជាឆ្នេរខ្សាច់ដ៏ក្តៅនៅតាមឆ្នេរសមុទ្រដែលបានកំដៅបេះដូងរបស់យុវវ័យ និង ជាកន្លែងដែលអាចបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អបំផុតសម្រាប់យុវវ័យផងដែរ។



ប៊ូសាន ហេអ៊ូនដេ




ប៊ូសានគឺជាទីក្រុងមួយដែលមនុស្សម្នាតែងតែនឹកដល់នៅពេលដែលរដូវក្តៅមកដល់ ហើយ កន្លែងដែលមានការទាក់ទាញជាងគេបំផុតនៅទីក្រុងប៊ូសាននេះគឺ ហេអ៊ូនដេ។
តើមានកន្លែងណាទៀតដែលជាកន្លែងមានសភាពអ៊ូអរកងរំពងដូចជានៅហេអ៊ូនដេនេះ ដែលវាជាទីក្រុងដែលមានកន្លែងលេងទឹក?
ហេអ៊ូនដេគឺជាកន្លែងមួយដែលមានលក្ខណៈពិសេសមួយនៅក្នុងប្រទេសកូរ៉េដោយសារតែវាជាកន្លែងមួយដែលមានប្រមូលផ្តុំនូវ កន្លែងសម្រាប់កំសាន្តដូចជា ក្លឹបកំសាន្ត មហោស្រព ផ្សារលក់ទំនិញបែបទំនើប នឹងសណ្ឋាគារ ព្រមទាំងកន្លែងកំសាន្តដទៃទៀត ដែលពួកវាមានទីតាំងនៅជិតឆ្នេរសមុទ្រតែម្តង។


ថ្មីៗនេះ យើងអាចធ្វើដំណើរពីទីក្រុងសេអ៊ូលមកកាន់ទីក្រុងប៊ូសានបានដោយគ្រាន់តែចំណាយពេលតែ៣ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងកាលពីមុនវិញ វាមានភាពងាយស្រួលជាងឆ្ងាយណាស់។ នៅហេអ៊ូនដេ យើងអាចស្វែងរកបាននូវមធ្យោបាយធ្វើដំណើរយ៉ាងងាយស្រួលដែលមានដូចជា ឡានក្រុង រឺក៏រថភ្លើងក្រោមដី។ ហើយក៏មានកន្លែងជាច្រើនទៀតដូចជា អគារលក់ទំនិញដែលគេបានចាត់ទុកថាជាកន្លែងលក់ទំនិញដែលធំជាងគេនៅក្នុងពិភពលោកដែលមានឈ្មោះថា ស៊ីនស៊ែគែពែកហ្វាចម ផ្ទះនូរីម៉ារូដែលជាកន្លែងធ្វើកិច្ចប្រជុំអាប៉ិច នៅប៉ែកខាងជើងមាន ថាល់ម៉ាឈីកូគែ ឆ្នេរសូងឆង វត្តហេថូងយ៉ូងគូងសា ដែលជាវត្តពុទ្ធសាសនាមួយដែលមានទីតាំងនៅលើច្រាំងថ្មនៅតាមឆ្នេរសមុទ្រ ចំណែកឯនៅប៉ែកខាងកើតវិញមាន ស្ពានដ៏ល្បីឈ្មោះមួយរបស់ប៊ូសាន ដែលវាមានឈ្មោះថា ស្ពានក្វាងអាន ព្រមទាំងមានឆ្នេរខ្សាច់ក្វាងអានផងដែរ ដែលវាជាកន្លែងមួយដែលយើងអាចមកកំសាន្តបានយ៉ាងសប្បាយរីករាយ។






ទីតាំងៈ ជុងដុង ហេអ៊ូនដេហ៊ែស៊ូយូកចាំង ទីក្រុងប៊ូសាន

Map





កន្លែងមើលអត្ថបទដែលទាក់ទងៈ



កន្លែងសម្រាប់ញ៉ាំអាហារដែលនៅក្បែរតំបន់ហេអ៊ូនដេ


សាច់គោឆ្អឹងជំនីរដែលមានឈ្មោះល្បីនៅហេអ៊ូនដេៈ
ហាងលក់មីមាលម្ញ៉នបួនរដូវសាខាហេអ៊ូនដេៈ

ហាងលក់ទឹកកកឈូសសណ្តែកក្រហមសូងចុងៈ



ពិធីបុណ្យរដូវក្តៅនានារបស់ទីក្រុងប៊ូសាន


ពិធីបុណ្យសមុទ្ររបស់ទីក្រុងប៊ូសានៈ
ពិធីបុណ្យសំដែងសៀករហ័សកម្មអន្តរជាតិនៅទីក្រុងប៊ូសានៈ






កោះជែជូ


គិតមើលទៅកោះជែជូដូគឺជាកន្លែងមួយដែលយើងអាចកំសាន្តអារម្មណ៍ជាមួយរស់អារម្មណ៍ដ៏ប្លែកមួយដែលជាកន្លែងកំសាន្តល្អបំផុតនារដូវក្តៅនៅប៉ែកខាងត្បូងនៃប្រទេសកូរ៉េ។
កោះជែជូគឺជាកោះដែលធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េ ដែលវារួមបញ្ចូលទាំងបឹងពែករ៉ូកតាំ ព្រមទាំងមានឆ្នេរជាច្រើន ថែមទាំងមានរូងភ្នំភ្លើង នឹងមានកន្លែងទស្សនាជាច្រើនផ្សេងទៀត។ ចំណែកនៅរដូវរងាវិញ សីតុណ្ហភាពនៅទីនេះមិនត្រជាក់រហូតដល់ចុះក្រោមសូន្យអង្សារទេ ដូច្នេះហើយ ទោះបីជានោះរដូវរងាក៏ដោយ ក៏មានភ្ញៀវទេសចរណ៍មកលេងដែរ ហើយសមុទ្រនៅទីនេះមានសភាពស្អាតមែនទែន ដែលធ្វើអោយវា ត្រូវបានគេចាត់ទុកថា ជាកន្លែងល្បីមួយសំរាប់មកកំសាន្តក្នុងពេលឈប់សម្រាកនៅតំបន់អាស៊ីអាគ្នេយ៍នេះ។


ឆ្នេរហ្យប់ជែ និងឆ្នេរគឹមនឹង នៅកោះជែជូដូ


អ្នកអាចមកដើរកំសាន្តនៅតាមផ្លូវនៅតាម ឆ្នេរហ្យប់ជែ និងឆ្នេរគឹមនឹងបាន ហើយនៅពេលជាមួយគ្នានេះដែរ អ្នកក៏អាចឃើញនូវឆ្នេរដទៃទៀតដែលមាននៅរវាងឆ្នេរទាំងពីរនេះ ដែលពួកវាមានសភាពស្ងប់ស្ងាត់ល្អ។






ទីតាំង៖ ហ្យប់ជែរី ២៤៩៧-១ ហាលលីមអឹប ជែជូស៊ី ជែជូធឹកប្យ៉ល់ឆាឈីដូ


Map





ឆ្នេរខ្សាច់ពណ៌ខ្មៅ



បើយើងដើរចុះតាមផ្លូវពីលើកំពូលភ្នំស៊ូវ៉ុលមកក្រោម យើងនឹងអាចមកឃើញនូវវាលឆ្នេរខ្សាច់ពណ៌ខ្មៅដ៏ធំមួយដែលនៅពីក្រោមជ្រលងថ្មដ៏ស្អាតមួយ។
នៅទីកន្លែងនេះគឺជាកន្លែងដែលមានសារៈសំខាន់នឹងមានតម្លៃមួយដែលគេយកវាមកស្រាវជ្រាវអំពីការប្រែប្រួលនៃសណ្ឋានដី នឹងសកម្មភាពរបស់ភ្នំភ្លើងទៀតផង ដូច្នេះហើយទើបគេយកវាមកទុកជាបូជនីយដ្ឋានធម្មជាតិមួយ។






ទីតាំងៈ កូសានរី ៣៧៦០-៣ ហាន់ក្យងម្ញ៉ន ជែជូស៊ី ជែជូធឹកប្យ៉ល់ឆាឈីដូ


Map



កន្លែងអានអត្ថបទដែលទាក់ទងៈ




កន្លែងដើរលំហែរកាយឆ្នេរហាន់តាំ កោះជែជូដូ

អ្នកអាចចំណាយពេល២០នាទីក្នុងការដើរលេងយឺតៗ តាមផ្លូវឆ្នេរដ៏ខ្លីមួយ ដែលវាមានចំងាយប្រហែលជា មួយគីឡូកន្លះ ពីភូមមួយដែលមានឈ្មោះថា អ៊ែវ៉ុលហាន់តាំ ទៅដល់ឆ្នេរខ្វាក់ជីដែលវាគឺជាកន្លែងដើរលេងមួយដ៏ល្អ។



គ្រាន់តែយើងដើរទៅតាមផ្លូវនេះទៅ


យើងនឹងបានជួបឆ្នេរខ្វាក់ជីហើយ។

នៅឯឆ្នេរខ្វាក់ជីនេះមានទឹកសាបចេញពីក្នុងដីដែលយើងអាចងួចទឹកនៅទីនោះបានដោយសេរី។



ទីតាំងៈ កន្លែងចេញដំណើរ៖ ហាងកាហ្វេផូមណាល់ អ៊ែវ៉ុលរី ២៥៤០ អ៊ែវ៉ុលអឹប ជែជូស៊ី ជែជូធឹកប្យ៉ល់ឆាឈីដូ


Map



កន្លែងអានអត្ថបទដែលទាក់ទងៈ



កន្លែងសម្រាប់សម្រាប់ញ៉ាំអាហារដែលនៅជិត


ហាងលក់មីអូលលែគូកស៊ូ



iPhone 5 | f/2.4 | iso 125 | 2015:06:10 18:17:35 | Flash did not fire, compulsory flash mode | 4.12mm

ស៊ុបយូគែចាំង ខាភូម, ភឹរ៉ាន់ឈី នឹងផាស្តា ថូម៉ូ ព្រមទាំង មីសាមមូគូកស៊ូ
មីជូសាំងឆុលលី ហ្វ៊ែគូកស៊ូ , ហាងអាហារ ឆារីថូមហ្វេ ប៉ធឹលជីប, ហាងលក់ស៊ុបអាហារសមុទ្ររបស់ភូមិអ្នកនេសាទ
ហាងលក់អាហារសមុទ្រ សូហ៊ីនែ ហ៊ែសានមូលឆនគូក
ហាងលក់មីហារីមកាល់គូកស៊ូ អារូយ៉ូ



តំបន់ទេសចរណ៍ដែលយើងចង់ណែនាំនៅក្នុងកោះជែជូដូ


Tourist attraction Recommendations for the journey with family in Jeju
Tourist attraction Recommendations for the journey with parents in Jeju
Tourist attraction Recommendations for the journey alone in Jeju
Tourist attraction Recommendations for foreign tourists in Jeju




ឆ្នេរសូកឆូ នៅខាំងវ៉ាន់ដូ


ទីតាំងរបស់ឆ្នេរសូកឆូមានចំងាយប្រហែលជា៥០០ម៉ែត្រពី ចំណតឡានក្រុងសូកឆូ ហើយវាមានទំហំ ២៩៧៥២ម៉ែត្រការ៉េ ដែលជាទំហំធំគួរសម ព្រមទាំងមានឆ្នេរខ្សាច់ដ៏ស្អាតប្រណិតទៀតផង។ នៅផ្នែកខាងក្រោយនៃឆ្នេរខ្សាច់នេះមានព្រៃដើមស្រស់មួយ ដែលវាជាកន្លែងសម្រាកលំហែរកាយមួយដែលប្រជាជនជាច្រើនចូលចិត្តមកលេង។




ឆ្នេរមានការរៀបចំនិងសំអាតបានយ៉ាងមានរបៀបរៀបរយ។



ទីតាំងៈ ចូយ៉ាំងថូង ១៤៦៤-១១ សូកឆូស៊ី ខាំងវ៉ាន់ដូ


Map



កន្លែងអានអត្ថបទដែលទាក់ទងៈ



កន្លែងសម្រាប់ញ៉ាំអាហារដែលនៅក្បែរ


ហាងអាហារស៊ីនតាស៊ីន




ហាងលក់មាន់បំពងជុងអាំងថាក់ខាំងឆងនៅផ្សារជុងអាំង



ហាងលក់ត្រីអាំង ថូកថូស៊ែងសនគូអ៊ី





កោះករជែដូ


កោះករជែដូគឺជាកោះមួយនៅក្នុងប្រទេសកូរ៉េដែលធំជាងគេបង្អស់បន្ទាប់ពីកោះជែជូដូ ហើយវាគឺជាកោះមួយក្នុងចំណោមកោះដែលស្ថិតនៅជ្រោយសមុទ្រខាងត្បូង ដែលមានទំហំធំនឹងវែងជាងគេបង្អស់។ ប៉ុន្តែដោយសារតែវាគឺជាកោះមួយដូច្នេះហើយទោះបីជាយើងមិនបានរៀបចំគំរោងលំអិតក្នុងការទៅដើរលេងនៅទីនោះក៏ដោយ យើងក៏អាចចំណាយពេលក្នុងរយៈពេលមួយថ្ងៃដើម្បីទេសចរណ៍នៅទីនោះបានដែរ។ ប៉ុន្តែដោយសារតែវាគឺជាកោះមួយដែលមានទំហំគួរសម្យ ដូច្នេះហើយអ្នកគួរតែរៀបចំគំរោងអោយបានលំអិតដើម្បីងាយស្រួលក្នុងការទៅទេសចរណ៍នៅទីនោះអោយបានសព្វកន្លែង។



ឆ្នេរខ្សាច់ម្យ៉ងសា


ដោយសារតែគ្រាប់ខ្សាច់របស់វាមានសភាពទន់នឹងមើលទៅដូចជាពណ៌សូត្រ ដូច្នេះគេក៏បានដាក់ឈ្មោះវាថា ឆ្នេរម្យ៉ងសា ដែលទឹកនៅទីនោះមានជម្រៅរាក់ ហើយ លក្ខណៈពិសេសមួយទៀតនោះគឺយើងអាចទៅរកងាវសមុទ្របានទៀតផង។





ហើយអីឡូវនេះក៏មានគេលើកបញ្ហាមួយមកនិយាយថាមានមនុស្សជាច្រើនបានមកលេងនៅទីនេះដោយសារតែមកចង់ចាប់ងាវសមុទ្រនៅទីនេះជាជាងការមកលេងឆ្នេរ។





ទីតាំងៈ ឆ្នេរម្យ៉ងសា ណាំប៊ូម្យ៉ន ករជែស៊ី


Map



ឆ្នេរហាក់តូងហ៊ិកជីនម៉ូងតូល


ជាធម្មតាគេតែងតែដាក់ឆ្នេរខ្សាច់មួយថា ឆ្នេរម៉ូងតូល ដោយសារតែនៅលើឆ្នេរនោះគ្របដណ្តប់ទៅដោយដុំគ្រោះដែលមានរាងមូលដែលជំនួសអោយខ្សាច់។ មានឆ្នេរខ្សាច់ចំនួនពីរដែលមនុស្សជាច្រើនចូលចិត្តទៅលេងនៅក្នុងកោះករជែដូ ហើយឆ្នេរមួយក្នុងចំណោមនោះគឺឆ្នេហាក់តូងហ៊ិកជីនម៉ូងតូល ដែលវាជាកន្លែងមួយដែលមានភាពស្ងប់ស្ងាត់ ហើយវាមិនមានការដក់ទឹកច្រើននៅលើឆ្នេរ ដូច្នេះហើយវាពិតជាមានការងាយស្រួលក្នុងការទៅបោះតង់សម្រាកនៅទីនោះ ដែលវាគឺជាចំណុចពិសេសមួយ។





ឆ្នេរគូចូរ៉ា


នៅលើកោះករជែដូនេះ ឆ្នេរដែលមានឈ្មោះល្បីខ្លាំងក្រៅពីឆ្នេរហាក់តូងហ៊ិកជីនម៉ូងតូលនេះគឺជាឆ្នេរគូចូរ៉ា។ វាមានខ្សាច់ដ៏សែនស្អាតព្រមទាំងមានទឹកដែលថ្លាឆ្វង់ ហើយចំណុចពិសេសរបស់វាគឺដោយសារនៅទីនោះយើងអាចមើលឃើញនូវទេសភាពកោះដ៏ស្រស់ស្អាតជាច្រើនបាន។


បន្ទាប់ពីសង្រ្គាមកូរ៉េត្រូវបានបញ្ចប់មក កោះនេះ គេបានយកវាមកធ្វើជាជំរុំគុក ហើយវាក៏ជាឆ្នេរមួយដែលកងទ័ពរបស់សហរដ្ឋអាមេរិចយកមកប្រើប្រាស់ ប្រហែលជាដប់ម្ភៃឆ្នាំមុន ហើយរហូតមល់ពេលនេះក៏ដោយ ក៏វាជាឆ្នេរមួយដែលមានភ្ញៀវទេសចរណ៍ជនបរទេសមកលេងច្រើនជាងជនជាតិកូរ៉េដែរ។





ទីតាំង៖ ឆ្នេរគូចូរ៉ា អ៊ីលអ៊ូនក្យ៉ន ករជែស៊ី


Map



កន្លែងអានអត្ថបទដែលទាក់ទងៈ



កប៉ាល់ទេសចរណ៍ កោះហ៊ែគឹមកាំង


កោះហ៊ែគឹមកាំងនេះគឺជាកោះមួយដែលយកបរិស្ថានមកធ្វើការអភិរក្សបានយ៉ាងល្អដែលវាមានតម្លៃយ៉ាងខ្ពស់ ហើយនៅលើកោះនេះមានរឹសរុក្ខជាតិមួយដែលមានឈ្មោះថា គូដហ្ស៊ូដែលបានដុះបង្កើតបានជាកោះនេះ ដែលឈ្មោះដើមរបស់កោះនេះមានឈ្មោះថា កោះខាល់ដូ ដែលវាមានន័យថាកោះគូដហ្ស៊ូ។ វាមានកំពស់ ១១៦ម៉ែត្រ នឹងមានផ្ទៃដីចំនួន១០០ម៉ែត្រការ៉េ ដែលកោះតូចមួយនេះ មានរូបរាងដូចជាត្រូវបានទឹករលកនឹងខ្យល់មកបោកដែលធ្វើអោយមានសំនិក។ ដោយសារតែវាមានទេសភាពបែបធម្មជាតិដ៏ស្រស់ស្អាត នៅឆ្នាំ១៩៧២ វាត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានសម្រស់ស្អាតចំណាត់់ថ្នាក់ទី២។





ទីតាំងៈ កាល់កូដរី សាន១៤-៤៧ ណាំប៊ូម្យ៉ន ករជែស៊ី ខ្យងសាំងណាំដូ


Map



កន្លែងមើលនូវអត្ថបទដែលទាក់ទងៈ



កន្លែងដែលសម្រាប់ញ៉ាំអាហារដែលនៅក្បែរ


ហាងលក់មីត្រជាក់ហាល់មែហាំហ៊ឹងនែងម្ញន



ភោជនីយដ្ឋានឈូងណាំ ដែលលក់បបរនែចាំងគូកប៉ាប់, នឹងហាងជុងហ្វាយ៉ូរី អ៊ីហ្វាវ៉ុន





ពត៌មានអំពីតំបន់នៅកោះករជែដូ



កោះណាំហេ


កោះណាំហេនេះគឺជាកោះដែលធំជាងគេទី៤នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាមានកន្លែងទេសចរណ៍សំខាន់២គឺ ឧទ្យានជាតិហាល់ល្យហ៊ែសាំង នឹងភូមិអាល្លឺម៉ង់។ នៅឆ្នាំ១៩៧៣ ស្ពានមួយដែលមានឈ្មោះថាស្ពានណាំហេធែក្យូ ដែលត្រូវបានគេសាងសង់រួចដើម្បីភា្ជប់រវាង ហាតូងនឹងកោះណាំហេនេះ ហើយដែលនៅទស្សវត្សរ៍៧០នោះវាគឺជាតំនាងអោយកិច្ចការមួយដែលសម្រេចបានដោយសារការងារសាធារណៈ។ លើសពីនេះទីទៀតនៅឆ្នាំ២០០៣ ស្ពានមួយដែលមានឈ្មោះថាស្ពានសាមឆនផូធែក្យូ ដែលត្រូវបានគេកសាងឡើងដើម្បីតភា្ជប់រវាង កោះណាំហេនិងទីក្រុងសាឆន ដែលវាបានធ្វើអោយចរាចរណ៍នៅទីនោះកាន់តែមានភាពងាយស្រួលឡើង ហើយភ្ញៀវទេសចរណ៍ក៏ចាប់ផ្តើមមកលេងនៅទីនេះកាន់តែច្រើនឡើង។



ឆ្នេរខ្សាច់អ៊ឹនម៉ូរែ នៅសាងជូ


ខ្ញុំនឹងណែនាំអំពីចំណុចសំខាន់ទាំងអស់ដែលមាននៅឆ្នេរខ្សាច់អ៊ឹនម៉ូរែ នៅសាងជូនេះ។ វាគឺជាឆ្នេរមួយដែលមានខ្សាច់ទន់ល្មើយ ព្រមទាំងមានទឹកសមុទ្រដ៏សែនថ្លាឆ្វេង ហើយយើងក៏អាចមើលឃើញកោះដែលនៅពីមុខវាដែរ។ គ្រាន់តែយើងបានមកឈរលេងនៅលើឆ្នេរខ្សាច់ដ៏ស្អាតនេះបន្តិចនោះយើងនឹងងួកក្បាលហើយដឹងថាហេតុអីបានជាគេដាក់ឈ្មោះវាថាឆ្នេរខ្សាច់អ៊ឹនម៉ូរែ(ឆ្នេរខ្សាច់ពណ៌ប្រាក់)។ វាគឺជាឆ្នេរមួយដែលមានខ្សាច់ភ្លឺស្អាត ហើយលាយឡំជាមួយនឹង កំទេចនៃសំបកខ្យងតូចៗ ដែលេធ្វើអោយយើងមានអារម្មណ៍ស្រស់ថ្លា។




ទីតាំងៈ ឆ្នេរខ្សាច់អ៊ឹនម៉ូរែសាងជូ សាងជូម្យ៉ន ស្រុកណាំហេ


Map




កន្លែងអានអត្ថបទដែលទាក់ទង



ផ្លូវហ្វាឆនផ្យលកូក


ដោយសារតែមានការសំណូមពរអោយមានការធ្វើផ្លូវឡើងសម្រាប់ការលេងកំសាន្តអោយបានច្រើននៅគ្រប់ភូមិទាំងអស់នៅប្រទេសកូរ៉េខាងត្បូង នៅកោះជែជូដូក៏បានចាប់ផ្តើមបង្កើតនូវផ្លូវផងដែរ។ នៅទីនេះគេបានហៅវាថា ផ្លូវហ្វាឆនផ្យលកូក ដែលនៅទីនេះមានភូមិអាល្លឺម៉ង់មួយ ហើយបើសិនជាយើងដើរឆ្លងកាត់ សួនច្បារមេអំបៅហើយនោះ យើងនឹងឃើញមានថាផ្លូវនៅទីនេះត្រូវបានគេធ្វើឡើងយ៉ាងល្អ។





ខ្សែផ្លូវៈឆ្នេរឆនហាម៉ូងថូល–(៦,៤គីឡូម៉ែត្រ)សួនច្បារមេអំបៅ–(៦,២គីឡូម៉ែត្រ)ហ្វាអាំក្យូ–(១គីឡូម៉ែត្រ)ភូមិអាល្លឺម៉ង់–(១,១គីឡូម៉ែត្រ)មូលកនបាងឆូអរប៊ូរីម


ទីតាំងៈ ចំណុចចេញដំណើរ៖ សូងឆងរី ១៣៩៨-១០ មីចូម្យ៉ន ស្រុកណាំហេ ខ្សងសាំងណាំដូ


Map



កន្លែងអានអត្ថបទដែលទាក់ទង




កន្លែងលក់អាហារដែលនៅក្បែរ


ហាងអាហារពែកានែ ម្យល់ឈីសាំប៉ាប់




#2 - บทควาพิเศษLook and Walk ฤดูร้อนปี 2015 #2


单线意见(12) 
 | 附加文件(1) 
PDF
书签
邮件
0bytes / 200bytes
查看目录