Welcome to Korea cuisine of Annie

annie 의 블로그
Annie introduces you delicious Korean food.
4119 | 3204425

ហូបាក់ចុក 호박 죽 (បបរល្ពៅ) - (ម្ហូបកូរ៉េ)
 | 미분류
Last Modified : 2020/08/03

Travel regions : South Korea
 | Hits : 189883
https://blog.lookandwalk.com/zt/blog/foodguide/5950/trackback

១. គ្រឿងផ្សំ

- គ្រឿងផ្សំសំខាន់: ល្ពៅ, អង្ករនិងទឹក

- គ្រឿងផ្សំបន្ថែម: ស្ករស



២. ការវាយតម្លៃរសជាតិ

- រសជាតិហឹរ: ☆☆☆☆☆
- រសជាតិប្រៃ: ☆☆☆☆☆
- រសជាតិផ្អែម: ★★★★☆
- រសជាតិផ្អែម: ☆☆☆☆☆



៣. ការណែនាំអំពីហូបាក់ចុក

បបរគឺជាម្ហូបប្រពៃណីរកូរ៉េ. វាបានធ្វើឡើងពីរគ្រឿងផ្សំជាច្រើនដូចជាគ្រាប់ធញ្ញជាតិ, បន្លែ, សាច់និងគ្រឿងសមុទ្រ. រសជាតិរបស់ម្ហូបនេះនិងរូបរាងរបស់វាស្រដៀងទៅនឹង 'ទឹកស៊ុប'. វាស្រដៀងទៅនឹងម្ហូបជូររបស់ចិននិងម្ហូបហ្យុករបស់ថៃ.

ហូបាក់ចុកនិងផាត់ចុកគឺតែងតែបានជនជាតិបរទេសជ្រើសរើសជាម្ហូបដែលគេចូលចិត្តបំផុត. ខ្ញុំគិតថាដោយសារតែមានប្រទេសជាច្រើនមានម្ហូបស្រដៀងទៅនឹងចុក. ខ្ញុំសូមណែនាំម្ហូប 'ហូបាក់ចុក' អាហារដ៏ឆ្ងាញ់របស់រដូវរងាររាយយ៉ាងល្អិតល្អន់.

គ្រាប់ធញ្ញជាតិដូចជាអង្ករ (ផាប់) និងស្រូវសាលីគឺជាម្ហូបប្រចាំរបស់ជនជាតិកូរ៉េ. ផាប់ជាដើមឡើយមកពីចុកដែលបានធ្វើឡើងពីទឹកនិងគ្រាប់ធញ្ញជាតិជាច្រើនរយៈពេលយូរមកហើយ. បន្ទាប់ពីនោះមក, ចុកបានបែកចេញដោយឡែកពីផាប់, ហើយបានកែច្នៃទៅជាមុខម្ហូបច្រើនប្រភេទ. ហូបាក់ចុកក៏ជាមួយក្នុងចំណោមហ្នឹងដែរ.


ជនជាតិកូរ៉េបង្ហាញពីផ្លែល្ពៅគួរឲ្យអស់សំណើចណាស់. មនុស្សហៅផ្លែល្ពៅតូចថា 'អេហូបាក់ (ផ្លែល្ពៅវែង) បន្ទាប់ពីបន្ថែមពាក្យ 'អេ' ដែលមានន័យថា 'កូនតូច'. ហើយពួកគេហៅ 'នឹលហ្កិនហូបាក់ (ផ្លែល្ពៅមូល) បន្ទាប់ពីផ្លែល្ពៅវែងកើតធំហើយប្ដូរចេញពណ៌លឿង.

ផ្លែល្ពៅមូលគឺឆ្ងាញ់អំឡុងពេលរដូវរងារជាពិសេស. អញ្ចឹងទៅមនុស្សញ៉ាំបបរផ្អែមល្ពៅសម្រាប់អាហារខែរងា.



ផ្លែល្ពៅមានពណ៌ខៀវពេលដំបូងក៏ប៉ុន្តែវានឹងក្លាយជាធំហើយពណ៌លឿងមួយរយៈពេលក្រោយ.

ផ្លែល្ពៅលឿងគឺផ្អែមហើយមានក្លិនឈ្ងុយ.


ដើម្បីធ្វើបបរផ្លែល្ពៅ, លោកអ្នកត្រូវតែដាក់គ្រាប់អង្គរនិងល្ពៅចូលទៅក្នុងទឹករួចស្ងោរវាអោយបានល្អ. ហើយបន្ទាប់មកទៀតដាក់ស្ករសចូលដើម្បីធ្វើឲ្យវាមានរសជាតិផ្អែម.

បបរល្ពៅពណ៌លឿងបែបខាប់និងបង្កើនចំណងញ៉ាំអាហាររបស់គ្រប់គ្នា. ថ្លៃល្ពៅគឺទន់, ផ្អែមនិងឈ្ងុយ.


នៅប្រទេសកូរ៉េមានប្រភេទបបរជាច្រើន. ក៏ប៉ុន្តែជនជាតិបរទេសចូលចិត្តបបរផ្លែល្ពៅជាងគេ. ពួកយើងគួរតែស្វែងរកមូលហេតុបន្ទាប់ពីញ៉ាំវាត្រូវទេ?

បបរគឺជាអាហារជំនួសដ៏ល្បី. មនុស្សតែងតែញ៉ាំវានៅពេលព្រឹកដោយសារតែវាងាយស្រួលញ៉ាំនៅពេលព្រឹក. ហេតុអ្វីបានអ្នកមិនសាកល្បងញ៉ាំបបរផ្លែល្ពៅសម្រាប់អាហារពេលព្រឹកនោះ?

wikipedia에서 살펴보기


៤. ប្រភេទនៃហូបាក់ចុក

ជាទូទៅបបរផ្លែល្ពៅបានធ្វើឡើងពីផ្លែល្ពៅ, អង្គនិងស្ករស. ហើយមនុស្សមួយចំនួនដាក់គ្រាប់ធញ្ញជាតិដូចជាសណ្ដែកអាហ្យូគីឬក៏សណ្ដែកធម្មតា.


មួយចំនួនទៀតដាក់គាវតូចនៅក្នុងអង្ករសំរូបសណ្ដែកក្រហម, នំអង្គរដំណើប, ដើម្បីធ្វើឲ្យបបរកាន់តែស្វិត.


'ដានហូបាក់ចុក (បបរល្ពៅផ្អែម) គឺជាប្រភេទមួយទៀតរបស់បបរផ្លែល្ពៅដែលមានរសជាតិផ្សេងមួយទៀត.



៥. របៀបដើម្បីញុាំអោយកាន់តែឆ្ងាញ់ហូបាក់ចុក

បបរក្ដៅគឺកាន់តែឆ្ងាញ់ជាងបបរត្រជាក់ដោយសារតែវាទន់ជាង. បបរផ្លែល្ពៅក្ដៅគឺផ្អែមនិងឆ្ងាញ់. ហើយវាកាន់តែឆ្ងាញ់លើសហ្នឹងបើសិនជាអ្នកដាក់អំបិលបន្តិច.

ឬក៏អ្នកអាចញ៉ាំបបរល្ពៅដ៏ឆ្ងាញ់ជាមួយនឹងម្ហូបបន្ថែមប្រភេទប្រៃដូចជាចាំងចូរីម (សាច់គោស្ងោរជាមួយទឹកស៊ីអ៊ីវ) ឬក៏គីមឈី.

តើហេតុអ្វីអ្នកមិនសាកល្បងញ៉ាំរបៀបណាដែលមានរសជាតិពិសេសជាងនេះ?



ホバクチュク, 호박죽, 죽, 건강식, 건강, 단호박죽, Hobak-juk, Porridge, health-food, danhobak-juk
One line comment(2) 
PDF
Bookmark
E-mail
0bytes / 200bytes
View list